សាច់ញាតិកំពុងទទ្ទឹងរង់ចាំដំណឹងពីក្មេងស្រីអាយុ៦ ឆ្នាំម្នាក់ ដែលបានបាត់ខ្លួនជាមួយនិងមនុស្ស៨នាក់ផ្សេងទៀតក្នុងហេតុការណ៍បាក់ដីនៅឯកន្លែងបោះជុំរំមួយក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៦ ខែធ្នូ។
ហេតុការណ៍បាក់ដឹនៅកន្លែងបោះតង់នោះ បានបណ្ដាលឱ្យមនុស្ស ២៤នាក់ស្លាប់ និងបាត់ខ្លួន៩នាក់។ ក្រុមជួយសង្គ្រោះ កំពុងជួបឧបសគ្គ ដោយសារអាកាសធាតុ មិនអំណោយផល។
សាច់ញាតិរបស់ក្មេងស្រីដែលបាត់ខ្លួននិងត្រូវជាអ៊ុំស្រីខាងម្ដាយរបស់ក្មេងនោះប្រាប់អ្នកកាសែតថា ក្រុមគ្រួសាររបស់ប្អូនគាត់តែងតែទៅបោះជំរុំនៅពេលទំនេរ។ ស្ត្រីរូបនោះ បន្តថា ប្អូនរបស់គាត់ បានប្រាប់គាត់អំពីដំណើរកម្សាន្តទៅកាន់កសិដ្ឋានដែលកើតហេតុ នៅទីក្រុង Batang Kali ក្នុងរដ្ឋ Selangor ។
អ្នកស្រីបន្ថែម៖«យើងដឹងថា ពួកគេទៅបោះជំរុំនៅទីនោះជាមួយមិត្តភក្តិ។ មិត្តភ័ក្តិគេក៏នាំគ្រួសារមកជាមួយដែរ។ ពួកគេពិតជាចូលចិត្តការបោះតង់»។
ប្រភពដដែលបន្ថែម៖ «នៅពេលដែលយើងបានដឹងពីឧប្បត្តិហេតុតាមរយៈព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើងយើងមានការព្រួយបារម្ភយ៉ាងខ្លាំងហើយបានត្រឹមតែអធិស្ឋាន។ យើងពិតជាសង្ឃឹមថាពួកគេមានសុវត្ថិភាព”។ សាកសពសាច់ញាតិរបស់នាងនៅមន្ទីរពេទ្យ Sungai Buloh»។
ស្ត្រីរូបនោះបន្ថែមថា ប៉ូលិស បានធ្វើកោសល្យវិច័យ បានធ្វើលើកសាកសពរបស់ប្អូនស្រី ប្អូនថ្លៃ និងក្មួយប្រុសរបស់គាត់អាយុ៣ឆ្នាំ។ប៉ុន្តែសពក្មួយស្រីរបស់គាត់ដែលមានអាយុ៦ឆ្នាំនោះនៅមិនទាន់រកឃើញនៅឡើយទេ។
អធិការប៉ូលិសស្រុក Hulu Selangor លោក Suffian Abdullah បាននិយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងរកនោះបញ្ចប់នៅម៉ោងប្រហែល ៩និង៣០ យប់កាលពីថ្ងៃទី១៨ខែធ្នូដោយសារភ្លៀង និងអាកាសធាតុមិនល្អ។
ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ Selangor លោក Norazam Khamis បានប្រាប់ Bernama ថា ប្រតិបត្តិការដែលបានឈានចូលដល់ថ្ងៃទី៤ ហើយនឹងផ្តោតលើតំបន់ដែលមិនទាន់ត្រូវបានជីកកកាយ៕


