ក្រុងបាសេឡូណា: ពលរដ្ឋរាប់ម៉ឺននាក់បាននាំគ្នាធ្វើការប្រឆាំងតវ៉ានៅតាមផ្លូវនានាក្នុងក្រុងបាសេឡូណាកាលពីថ្ងៃអង្គារ បន្ទាប់ពីតុលាការបានចេញដីកាចាប់ឃុំខ្លួនមេដឹកនាំបំបែករដ្ឋកាតាឡូនី ២ នាក់ ដោយបានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងបន្ថែមទៀតជុំវិញបញ្ហាការបោះឆ្នោតស្ទង់ ប្រជាមតិប្រកបដោយភាពចម្រូងចម្រាសស្តីពីការផ្តាច់ខ្លួនតំបន់នេះពីអេស្ប៉ាញនោះ។
ដោយបាននាំគ្នាស្រែកថា៖ «សេរីភាព» ឬ «បំបែករដ្ឋ» និងនាំគ្នាកាន់ទៀននោះ ហ្វូងបាតុករបាននាំគ្នាឈរទាំងហ្វូងនៅលើមហាវិថីដ៏ធំមួយនៅក្នុង កណ្តាលក្រុងនាពេលយប់មុនពេលនាំគ្នាឈរស្មឹងស្មាធិ៍មួយរយៈពេលខ្លីមក។
អ្នកនាំពាក្យក្រុមប៉ូលិសក្រុងបាសេឡូណាបានឲ្យដឹងថា មនុស្សប្រហែល ២០ ម៉ឺននាក់ចូលរួមក្នុងព្រឹត្តិការណ៍នោះ។
បាតុកម្មដែលមានការដុតទៀនក៏ត្រូវបានគេធ្វើឡើងក្នុងក្រុង Girona ក្រុង Reus និងនៅក្រុងកាតាឡូនីជាច្រើននាក់ទៀតផងដែរ៕


