ក្រុងតូក្យូៈ ប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីន ហ្សូ អាបេ បានជួបពិភាក្សាដ៏សំខាន់លើកដំបូងរបស់លោកជាមួយលោកស៊ី ជីនភីង របស់ចិន រដ្ឋមន្រ្តីបីនាក់នៃគណៈរដ្ឋមន្រ្តីរបស់លោកបានធ្វើទស្សនកិច្ចនៅឯទីសក្ការបូជាយ៉ាស៊ូគូនិពីថ្ងៃព្រហស្បតិ៍ ជានិមិត្តរូបសម្រាប់ក្រុងប៉េកាំងនៃឥរិយាបថរបស់ក្រុងតូក្យូចំពោះអតីតកាលសង្គ្រាម។
មន្រ្តីទីសក្ការបូជាម្នាក់បាននិយាយថា ប្រមុខគណៈកម្មាធិការសុវត្ថិភាពសាធារណៈជាតិ លោកស្រី Eriko Yamatani បានធ្វើការគោរពនៅឯទីសក្ការៈនោះពីព្រលឹមថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីចៅហ្វាយជាតិនិយមរបស់លោកស្រីបានអង្គុយចុះជាមួយប្រធានាធិបតី ចិន នៅក្រៅសង្វៀននៃជំនួបកំពូលតំបន់ក្រុងហ្សាការតា។
លោកអាបេ បានស្នើសុំក្រុមរដ្ឋមន្ត្រីរបស់លោកកុំឲ្យទៅទីសក្ការៈ នោះ មុនការចរចានោះកើតមាន ប៉ុន្តែកាលពីថ្ងៃពុធ អ្នកធ្វើច្បាប់ជប៉ុនជាង ១០០ នាក់ បានធ្វើទស្សនកិច្ចទៅទីនោះ៕ AFP/MN


