ក្រុងប៉េកាំងៈ តុលាការមួយបាននិយាយថា អតីតប្រមុខរងជនកុម្មុយនីស្តខេត្តស៊ីឈួនរបស់ចិន បានចូលខ្លួនជំនុំជម្រះក្ដីពីបទពុករលួយពីថ្ងៃព្រហស្បតិ៍ ជាឥស្សរជនជាន់ខ្ពស់ចុងក្រោយបំផុតដែលត្រូវគេកាត់ទោសក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយទូទៅរបស់ប្រធានាធិបតី លោក ស៊ី ជីនភីង។
នៅលើគណនីដែលត្រូវគេផ្ទៀងផ្ទាត់នៃប្រព័ន្ធធ្វីធើរចិន Sina Weibo តុលាការថ្នាក់កណ្ដាលប្រជាជនក្រុងស៊ាននីង នៅក្នុងខេត្តហ៊ូប៉ីបាននិយាយថា លោក លី ឈុនឆេង ដែលបានចំណាយពេល ១៥ ឆ្នាំកាន់តំណែងរដ្ឋាភិបាលជាច្រើនក្នុងខេត្តភាគនិរតីនោះ ត្រូវគេចោទប្រកាន់ពីបទទទួលសំណូក និងការរំលោភអំណាច។
លោកលីត្រូវគេមើលឃើញថាជាសហការីដ៏ជិតដិតរបស់លោក ជូ យ៉ុងកាង ជាអតីតសមាជិកគណៈកម្មាធិកាអចិន្រៃ្តយ៍ការិយាល័យនយោបាយដ៏មានឥទ្ធិពលដែលបានប្រមូលអំណាចដ៏សម្បើមក្នុងនាមជាប្រមុខរបស់អង្គការសន្តិសុខផ្ទៃក្នុងរបស់ចិន៕ AFP/MN


