ក្រុងប៉េកាំងៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយពីថ្ងៃពុធថា ចិននិងក្រុមប្រជាជាតិអាស៊ីអាគ្នេយ៍ មានបំណងបញ្ចប់នៅពាក់កណ្តាលឆ្នាំក្រោយ នូវក្របខ័ណ្ឌសម្រាប់ក្រមប្រតិបត្តិមួយ ដើម្បីកាត់បន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង។
ចាប់តាំងពីឆ្នាំ ២០១០ មក ចិន និងសមាជិកទាំង ១០ របស់អាស៊ាន បានពិភាក្សាអំពីការកំណត់គោលការណ៍ជាច្រើនដែលមានបំណងបញ្ចៀសជម្លោះនៅក្នុងចំណោមអ្នក អះអាងទាមទារនៅក្នុងផ្លូវទឹកដ៏មមាញឹកនោះ។
កាលពីខែមុន តុលាការអាជ្ញាកណ្តាលមួយនៅក្រុងឡាអេ បានសម្រេចថា ចិនគ្មានសិទ្ធិជាប្រវត្តិសាស្រ្តជុំវិញសមុទ្រចិនខាងត្បូងទេ និងបានរំលោភ បំពានសិទ្ធិអធិបតេយ្យរបស់ ហ្វីលីពីននៅទីនោះ។
សេចក្តីសម្រេចនោះ បានធ្វើឲ្យក្រុង ប៉េកាំងខឹងយ៉ាងខ្លាំង ដែលបានទាត់ចោលអំណាចរបស់តុលាការនោះ ប៉ុន្តែក្រុងប៉េកាំង ចង់ធ្វើឲ្យការទូតវិលត្រឡប់ទៅរកដំណើរការល្អឡើងវិញ។
សារព័ត៌មានផ្លូវការ Daily ថា នៅចិនភាគឦសាន ភាគីទាំងពីរព្រមព្រៀងរៀបចំការព្រាងក្រមប្រតិបត្តិដែលត្រូវ ធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០១៧ និងអនុម័តគោលការណ៍ ឲ្យមានខ្សែទូរស័ព្ទ ពិសេសចិន-អាស៊ាន៕


