
សម្លៀកបំពាក់កីឡាគឺជាឈុតដ៏ពេញនិយមមួយបែបទៀតរបស់យុវវ័យសម្រាប់ការលេងកីឡា។ ក្រៅពីស្លៀកសម្រាប់លេងកីឡា ពួកគេចូលចិត្ដស្លៀកនៅផ្ទះ ឬដើរលេងជិតៗ។
តើពិបាកទេប្រសិនបើអ្នកចង់បានឈុតសម្លៀកបំពាក់កីឡាដែលសុទ្ធល្អនោះ? អ្នកគ្រាន់តែធ្វើដំណើរទៅកាន់មហាវិថីព្រះនរោត្ដមម្ដុំវិមានឯករាជ្យអ្នកនឹងប្រទះឃើញហាងលក់សម្លៀកបំពាក់កីឡា True Brand ។
ស្ថិតនៅលើទីតាំងអតីតហាង Adidas ដែលលក់សម្លៀកបំពាក់កីឡាម៉ាកអេឌីដាស ហាង True Brand ថ្មីនេះបានបន្ថែមផលិតផលយីហោ Puma, Reebok និង Salomon ទៀតផង។
លោក Jacques Benchetrit នាយកគ្រប់គ្រង True Brand បានឲ្យដឹងថា៖ «យើងរៀបចំផ្តល់ជូនអតិថិជននូវជម្រើសបន្ថែមទើបយើងប្តូរទៅជាឈ្មោះTrue Brand ហើយមានផលិតផលជាច្រើន។នេះជាហាងទីមួយដែលយើងដាក់លក់សម្ភារកីឡាចម្រុះដោយយើងនៅមានហាង Adidas មួយទៀតនៅផ្លូវម៉ៅសេទុងនិងមួយផ្សេងទៀតនៅខេត្តសៀមរាបដែលមាននៅកម្ពុជា»។
គួរកត់សម្គាល់ថា True Brand គឺជាហាងលក់សម្ភារកីឡាសុទ្ធនិងមានម៉ាកកំណត់ប៉ុណ្ណោះ។
លោក Jacques បានបន្ថែមទៀតថាយើងដាក់ឈ្មោះនេះព្រោះចង់បញ្ជាក់ថាហាងយើងលក់តែសម្ភារម៉ាកសុទ្ធហើយយើងមិនបានទទួលទិញពីរោងចក្រនោះទេគឺយើងទិញពីម្ចាស់ផលិតផលផ្ទាល់។
លោកបានបន្ថែមថាចំពោះតម្លៃវិញគឺសមរម្យព្រោះលក់តាមរដូវកាលដូច្នេះ True Brand ផ្តល់ជូនតម្លៃពិសេសសម្រាប់អតិថិជន។អ្វីដែលពិសេសបំផុតនោះអតិថិជនអាចនឹងទទួលបាននូវសម្ភារឯកដែលអ្នកដទៃមិនមានប្រើព្រោះ True Brand លក់តែសម្ភារសុទ្ធប៉ុណ្ណោះ។
True Brand មានលក់សម្ភារកីឡាដូចជាសម្ភារហ្វឹកហាត់ឧបករណ៍រត់ហាត់ប្រាណហែលទឹកបាល់ទាត់បាល់ទះនិងសម្ភារជាច្រើនទៀត។ ដូច្នេះ True Brand ជាជម្រើសរបស់មិត្តយុវវ័យ៕


