ចំណេះវិជ្ជាជាទ្រព្យមួយដែលមានតម្លៃកាត់ថ្លៃមិនបានហើយមិនចេះរីងស្ងួតនៅក្នុងជីវិត។ មនុស្សគ្រប់រូប មិនថា ក្មេងចាស់ ប្រុសស្រី ត្រូវការចំណេះវិជ្ជាសម្រាប់កសាងអនាគតឲ្យកាន់តែប្រសើរ។
បច្ចុប្បន្ននេះយើងសង្កេតឃើញថាសិស្សានុសិស្សព្រមទាំងឪពុកម្តាយបានស្វះស្វែងយ៉ាងខ្លាំងក្នុងការបញ្ជូនកូនឲ្យទៅសិក្សាមិនថានៅក្នុងសាលារដ្ឋឯកជន ឬនៅក្រៅប្រទេសឡើយ។ដោយសារតែវិទ្យាសាស្រ្តកាន់តែវិវត្តតម្រូវការសិក្សាទាមទារឲ្យមានការវិវត្ដផងដែរជាពិសេសគឺវិធីសាស្រ្តក្នុងការបង្រៀន។
ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋជាពិសេសយុវជនបានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការសិក្សាភាសាបរទេសដោយសារតែពួកគេមើលឃើញអំពីអត្ថប្រយោជន៍នៃភាសាទាំងនោះនៅក្នុងទីផ្សារការងារ។
ជាងនេះទៅទៀតនៅពេលដែលយុវសិស្សមួយចំនួនទទួលបានចំណេះដឹងនិងបទពិសោធការងារខ្លះហើយពួកគេស្វះស្វែងរកកម្មវិធីសិក្សានិងការផ្លាស់ប្តូរយោបល់នៅក្រៅប្រទេសដែលវាជាប្រយោជន៍មួយក្នុងការអភិវឌ្ឍខ្លួននិងទទួលបានចំណេះដឹងបន្ថែមសម្រាប់បំភ្លឺដល់អនាគតការងាររបស់ពួកគេ។ ដូច្នេះសូមស្តាប់បទពិសោធដែលទទួលបានការចូលរួមកម្មវិធីសិក្សានៅក្រៅប្រទេស។
Lift នៅមានអត្ថបទដែលមានប្រយោជន៍នៅខាងក្នុង។បើលោកអ្នកមានយោបល់អ្វីចង់បន្ថែមសូមទាក់ទងមកកាន់ pivoine.beang@phnompenhpost.com។
សូមឲ្យការសិក្សារបស់អ្នកទទួលបានជោគជ័យ!

