4-stand-alon អ្នកភូមិក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជិះគោយន្តទៅស្រែរបស់ពួកគេ កាលពីចុងសប្តាហ៍មុន។ កាលពីមុន កសិករខ្មែរ ធ្វើដំណើរទៅស្រែ ទៅចម្ការដែលនៅឆ្ងាយ ឬក៏ដឹកជញ្ជូនស្រូវ តាមរយៈរទេះគោ ឬក្របី។ ប៉ុន្តែនៅក្នុងសម័យថ្មីនេះ កសិករជាច្រើន នៅតាមបណ្តាខេត្តនានា បានងាកមកប្រើគោយន្តជំនួសវិញ។ ដូចក្របីគោដែរ គោយន្ត គេអាចប្រើសម្រាប់ភ្ជួរស្រែក៏បាន ឬដឹកជញ្ជូនក៏បាន។ រូបថត ហេង ជីវ័ន
12_stand-alone ទូច រិទ្ធី អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កំពុងបញ្ចូលអាគុយ។ ទូច រិទ្ធី បោះបង់ការសិក្សាត្រឹមថ្នាក់ទី៤ ហើយគ្រួសារបានបើកកន្លែងសម្រាប់បញ្ចូលអាគុយសម្រាប់ជារបរចិញ្ចឹមគ្រួសារ។ ដើមឡើយរបរនេះកាក់កប ប៉ុន្តែចប្ចុប្បន្នដោយការតភ្ជាប់អគ្គិសនីដល់ជនបទមុខរបរនេះបានធ្លាក់ចុះ៕ រូបថតហេង ជីវ័ន
7-stand-alon ក្មេងប្រុស ជាង ឆាយ៉ា អាយុ ១៣ ឆ្នាំ កំពុងលើកញញួរធំមួយ ដាប់បំបែកផ្ទាំងថ្មភ្នំ ឲ្យបែកទៅជាដុំតូចៗ នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាបកាលពីថ្ងៃសុក្រ សប្តាហ៍មុន។ មិនមែនមានតែ ឆាយ៉ា និងឪពុកម្តាយ របស់គេនោះទេ ដែលចាប់យកមុខរបរវាយបំបែកថ្មនេះ នៅមានអ្នកភូមិជាច្រើនទៀតក៏ចាប់យកមុខរបរនេះដែរ។ ថ្មភ្នំដែលអ្នកភូមិវាយបំបែកត្រូវបានលក់ទៅឲ្យការដ្ឋានសំណង់ក្នុងខេត្តសៀមរាប។ រូបថត ហេង ជីវ័ន
លោកការីនិពន្ធជាទីរាប់អាន! រោងចក្រអារឈើ នៅកណ្តាលតំបន់ព្រៃឡង់ដែលក្រុមអ្នកភូមិរកឃើញកាលពីខែមីនាដើមឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានប្រកាសលុបចោលសម្បទានដីសេដ្ឋកិច្ចចំនួនបួន ដែលផ្តល់ទៅឲ្យក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម ដែលបានគំរាមកំហែង និងបង្កការប៉ះពាល់យ៉ាងខ្លាំង ទៅដល់តំបន់ព្រៃឡង់ ដែលជាព្រៃដ៏សំខាន់ និងធំមួយនៅឧបទ្វីបឥណ្ឌូចិន។ ដោយសារតែបញ្ហាលំបាក ក្នុងការធ្វើឲ្យមានតុល្យភាពគ្នា រវាងគោលដៅបង្កើនកំណើនសេដ្ឋកិច្ច របស់កម្ពុជា និងការអភិវឌ្ឍ ហើយដែលជំរុញឲ្យមានស្ថិរភាពសង្គមមួយ ជាចាំបាច់ សម្រាប់ប្រជាជនរបស់ខ្លួនរដ្ឋាភិបាល ស័ក្តិសមទទួលបានការអបអរសាទរ ចំពោះសេចក្តីសម្រេចនេះ។ ការដែលរដ្ឋាភិបាល បានកំណត់គោលដៅរបស់ខ្លួនជាមួយនឹងការអនុម័តច្បាប់ភូមិ បាលឆ្នាំ២០០១…
សិស្សចេញពីប្រឡង នៅវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ ក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងមក លោកការីនិពន្ធ ជាទីគោរពរាប់អាន តាមការសង្កេតជាទូទៅ របស់ខ្ញុំ នៅក្នុងអំឡុងសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានប្រពឹត្តទៅ ចាប់ថ្ងៃទី ៦ ដល់ ថ្ងៃទី ៨ ខែសីហាកន្លងទៅនេះមានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិមួយចំនួន បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាត អំពីទិដ្ឋភាពទាំងឡាយ នៃការប្រឡង ដែលមានបេក្ខជនចូលរួមប្រឡងទូទាំងប្រទេស…
120815_04 ក្លិនស្អុយ ឆ្អេះឆ្អាប ទឹកប៉ប៉ិចប៉ប៉ាច់ រួមនឹងក្លិនបន្លែ សាច់គ្រប់ប្រភេទ បានក្លាយជាទិដ្ឋភាពដ៏សាមញ្ញមួយដែលប្រជាជនចំណាំហៅថា នោះជាផ្សារធម្មតា ឬផ្សារត្រី ផ្សារបន្លែជាដើម។ ទីកន្លែងតាំងលក់របស់របរសម្រាប់បរិភោគ បែរជាសិ្ថតនៅលើភក់ជ្រាំទៅវិញ។ តើអ្នកលក់ដូរបានគិតដល់អនាម័យដែរឬទេ? ហើយតើចំណែកឯអ្នកទិញយកទៅបរិភោគវិញ បានគិតគូរដល់សុខភាពរបស់ខ្លួនដែរអត់? ស្រី្តមេផ្ទះមួយរូប អ្នកស្រី ឆ លីដា បានប្រាប់ពីបទពិសោធជាអ្នកដើរផ្សារជាង៤០ឆ្នាំថា៖ «ពិបាកមែនទែន ថ្វីដ្បិតតែបន្លែ ត្រី សាច់…
120815_06 អាហារទាន់ចិត្ដ ដែលយុវវ័យតែងនិយមហៅថា «fast food» គឺកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសគឺយុវជនតែម្តង។ ប្រសិនបើយើងក្រឡេកទៅមើលតាមបណ្ដាភោជនីយដ្ឋាន fast food នានាវិញ យើងឃើញថា ម្ហូបទាន់ចិត្ដទាំងនេះ មានការកើនឡើងជាលំដាប់នៅកម្ពុជា។ ដូច្នេះ ម្ហូបអាហារក៏ជាចំណែកមួយរបស់អត្ដសញ្ញាណរបស់ប្រជាជាតិនីមួយៗផង ដែរ។ ឧទាហរណ៍ ប៊ឺហ្គើ មកពីបស្ចិមប្រទេស ប៉ាវហ៊ឺមកពីប្រទេសចិន រីឯសម្លរកកូរជារបស់កម្ពុជាជាដើម។ ថ្វីដ្បិតតែម្ហូបបរទេសកំពុងវាយលុកនៅទីផ្សារកម្ពុជាយ៉ាងណាក៏ ដោយ…
120815_08 វាសនារបស់កូនកសិករម្នាក់ បានប្រែក្លាយជានិស្សិតឆ្នើមប្រចាំសាកលវិទ្យាល័យ «សារធាតុគីមីមិនបានបំផ្លាញ ឬសម្លាប់ជីវិតមនុស្សឡើយ ប៉ុន្ដែមានតែកម្រិតនៃការប្រើប្រាស់ និងបរិភោគប៉ុណ្ណោះដែលអាចសម្លាប់យើងបាន» នេះជាសម្តីរបស់យុវតីឆ្នើម។ យុវតីសម្បុរស្រអែមតូចច្រឡឹង វ័យ២២ឆ្នាំ ជានិស្សិត វិស្វករផ្នែកគីមី និងវិទ្យាសាស្រ្តអាហារឆ្នាំទី៤នៅវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា និងជានិស្សិត ផ្នែកភាសាអង់គ្លេសនៅសាកលវិទ្យាល័យកម្ពុជា បានរៀបរាប់ពីឧបសគ្គទាំងឡាយដើម្បីទទួលបានជោគជ័យ និងមានឈ្មោះជានិស្សិតឆ្នើមប្រចាំសាលា ដែលធ្វើដំណើរទៅកាន់ប្រទេសជាច្រើន។ កញ្ញា ឯក ពេជ្រមុនី ធ្លាប់ជាសិស្សពូកែក្នុងខេត្តបាត់ដំបង ផ្នែករូបវិទ្យាទាំងថ្នាក់ទី៩…
តើអ្នកជួយទ្រទ្រង់ម្ហូបខ្មែរតាមវិធីណាខ្លះ? 120815 កញ្ញា គុជ ពុទ្ធារី អាយុ២៣ឆ្នាំ ជានិស្សិត ឆ្នាំទី២នៃវិទ្យាស្ថាន សេដ្ឋកិច្ច និងហិរញ្ញវត្ថុ «ម៉ាក់របស់ខ្ញុំ ពូកែធ្វើម្ហូបណាស់ ហើយគាត់តែងតែបង្រៀនខ្ញុំឲ្យចេះមុខម្ហូបខ្លះៗពីគាត់។ ខ្ញុំសម្គាល់ឃើញថា មនុស្សចាស់ភាគច្រើន រមែងចេះធ្វើម្ហូបខ្មែរបានឆ្ងាញ់មែនទែន ហើយពួកគាត់ចង់បន្ដចំណេះនេះដល់កូនចៅផងដែរ។ ប្រសិនបើខ្ញុំមិនអើពើក្នុងការរៀនសូត្រ ថ្ងៃណាមួយម៉ាក់មិននៅផ្ទះ ខ្ញុំនឹងអត់អីឆ្ងាញ់មាត់មិនខាន។ យ៉ាងណាមិញ វានឹងបាត់បង់ ប្រសិនបើក្មេងជំនាន់ក្រោយមិនខ្វាយខ្វល់ពីការរៀនធ្វើម្ហូប ខ្មែរ។ នៅពេលដែលខ្ញុំមានកូន…

