4-stand-alon អ្នក​ភូមិ​ក្នុង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់​​ដំបង ជិះ​គោយន្ត​ទៅ​ស្រែ​របស់​ពួក​គេ កាល​ពី​ចុង​សប្តាហ៍​មុន​។ កាល​ពីមុន កសិករ​ខ្មែរ ធ្វើ​ដំណើរ​ទៅ​ស្រែ​ ទៅ​ចម្ការ​ដែល​នៅ​ឆ្ងាយ ឬ​ក៏​ដឹក​ជញ្ជូន​ស្រូវ តាម​រយៈ​រទេះគោ ឬ​ក្របី​។ ប៉ុន្តែ​នៅ​ក្នុង​សម័យ​ថ្មី​នេះ កសិករ​ជា​ច្រើន ​នៅ​តាម​បណ្តា​ខេត្ត​នានា បាន​ងាក​មក​ប្រើ​គោ​យន្ត​ជំនួស​វិញ​។ ដូច​ក្របី​គោ​ដែរ គោយន្ត​ គេ​អាច​ប្រើ​សម្រាប់​ភ្ជួ​រស្រែ​ក៏​បាន ឬ​ដឹក​ជញ្ជូន​ក៏​បាន​។ រូប​ថត ហេង ជី​វ័ន

12_stand-alone ទូច រិទ្ធី អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ​ខេត្តកណ្តាល កំពុង​បញ្ចូល​អាគុយ។ ទូច រិទ្ធី បោះបង់​ការ​សិក្សាត្រឹមថ្នាក់ទី​៤ ហើយ​គ្រួសារ​បាន​បើក​កន្លែ​ងសម្រាប់បញ្ចូល​អាគុយសម្រាប់​ជារបរចិញ្ចឹម​គ្រួសារ។ ដើមឡើយរបរនេះកាក់កប​ ប៉ុន្តែ​ចប្ចុប្បន្ន​ដោយការតភ្ជាប់អគ្គិសនី​ដល់​ជនបទ​មុខរបរនេះបាន​ធ្លាក់​ចុះ​៕ រូបថត​ហេង ជីវ័ន

7-stand-alon ​ក្មេង​ប្រុស ជាង ឆាយ៉ា អា​យុ ១៣ ឆ្នាំ កំពុង​លើក​ញញួ​រធំ​មួយ​ ដាប់​បំបែក​​ផ្ទាំង​ថ្ម​ភ្នំ ឲ្យ​បែក​ទៅ​ជា​ដុំ​តូច​ៗ​ នៅ​ក្នុង​ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាប​កាល​ពី​ថ្ងៃ​សុក្រ​ សប្តាហ៍​មុន​។ មិន​មែន​មាន​តែ​​ ឆាយ៉ា និង​ឪពុក​ម្តាយ​ របស់​​គេ​នោះ​ទេ ដែល​​ចាប់​យក​មុខ​រប​រវាយ​បំបែក​ថ្ម​នេះ នៅ​មាន​អ្នក​ភូមិ​ជា​ច្រើន​ទៀតក៏​ចាប់​យក​មុខ​រប​រនេះ​ដែរ​។ ថ្ម​ភ្នំ​ដែល​អ្នក​ភូមិ​វាយ​បំបែក​ត្រូវ​​បាន​លក់​ទៅ​ឲ្យ​ការ​ដ្ឋាន​សំណង់​ក្នុង​ខេត្ត​សៀម​រាប​។ រូប​ថត ហេង ជី​វ័ន

លោក​ការីនិពន្ធ​ជាទី​រាប់អាន! រោងចក្រអារឈើ នៅកណ្តាលតំបន់ព្រៃឡង់ដែលក្រុមអ្នកភូមិរកឃើញកាលពីខែមីនាដើមឆ្នាំនេះ រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ថ្មីៗ​នេះ បាន​ប្រកាស​លុប​ចោល​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​បួន ​ដែល​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម ​ដែល​បាន​គំរាម​កំហែង និង​បង្ក​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ​ទៅ​ដល់​តំបន់​ព្រៃឡង់ ដែល​ជា​ព្រៃ​ដ៏​សំខាន់ និង​ធំ​មួយ​នៅ​ឧបទ្វីប​ឥណ្ឌូចិន។ ដោយ​សារ​តែ​បញ្ហា​លំបាក ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​គ្នា​ រវាង​គោលដៅ​បង្កើន​កំណើន​សេដ្ឋកិច្ច របស់​កម្ពុជា ​និង​ការ​អភិវឌ្ឍ​ ហើយ​ដែល​ជំរុញ​ឲ្យ​មាន​ស្ថិរភាព​សង្គម​មួយ​ ជា​ចាំបាច់ សម្រាប់​ប្រជាជន​របស់​ខ្លួន​រដ្ឋាភិបាល ស័ក្តិសម​ទទួល​បាន​ការ​អបអរសាទរ ចំពោះ​សេចក្តី​សម្រេច​នេះ​។ ការ​ដែល​រដ្ឋាភិបាល បាន​កំណត់​គោល​ដៅ​របស់​ខ្លួន​ជាមួយ​នឹង​ការ​អនុម័ត​ច្បាប់​ភូមិ បាល​ឆ្នាំ​២០០១…

សិស្សចេញពីប្រឡង នៅវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ ក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងមក លោក​ការីនិពន្ធ ជាទីគោរព​រាប់អាន តាម​ការ​សង្កេត​ជា​ទូទៅ របស់​ខ្ញុំ នៅ​ក្នុង​អំឡុង​សម័យ​ប្រឡង​ សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ដែល​បាន​ប្រពឹត្ត​ទៅ ចាប់​ថ្ងៃ​ទី ៦​ ដល់ ថ្ងៃ​ទី ៨ ខែ​សីហា​កន្លង​ទៅ​នេះ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ និង​អន្តរ​ជាតិ​មួយ​ចំនួន បាន​ធ្វើ​ការ​ចុះ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​ អំពី​ទិដ្ឋភាព​ទាំង​ឡាយ ​នៃ​ការ​ប្រឡង ដែល​មាន​បេក្ខជន​ចូល​រួម​ប្រឡង​ទូទាំង​ប្រទេស​…

120815_04 ​ ក្លិន​ស្អុយ ឆ្អេះឆ្អាប ទឹក​ប៉ប៉ិច​ប៉ប៉ាច់​ រួម​នឹង​ក្លិន​បន្លែ​ សាច់​គ្រប់​ប្រភេទ បាន​ក្លាយ​ជា​ទិដ្ឋភាព​ដ៏​សាមញ្ញ​មួយ​ដែល​ប្រជាជន​ចំណាំ​ហៅ​ថា នោះ​ជា​ផ្សារ​ធម្មតា​ ឬ​ផ្សារ​ត្រី​ ផ្សារ​បន្លែ​ជាដើម​។ ទីកន្លែង​តាំង​លក់​របស់​របរ​សម្រាប់​បរិភោគ​ បែរ​ជា​សិ្ថត​នៅ​លើ​ភក់​ជ្រាំ​ទៅ​វិញ។ តើ​អ្នក​លក់​ដូរ​បាន​គិត​ដល់​អនាម័យ​ដែរ​ឬ​ទេ​? ហើយ​តើ​ចំណែក​ឯ​អ្នក​ទិញ​យក​ទៅ​បរិភោគ​វិញ​ បាន​គិត​គូរ​ដល់​សុខភាព​របស់​ខ្លួន​ដែរ​អត់​? ស្រី្ត​មេផ្ទះ​មួយ​រូប​ អ្នកស្រី​ ឆ លីដា ​បាន​​ប្រាប់​ពី​បទពិសោធ​ជា​អ្នក​ដើរ​ផ្សារ​ជាង​៤០​ឆ្នាំ​ថា​៖​ «​ពិបាក​មែន​ទែន ថ្វីដ្បិត​តែ​បន្លែ​ ត្រី​ សាច់​…

120815_06 ​ អាហារ​ទាន់​ចិត្ដ​ ដែល​យុវវ័យ​តែង​និយម​ហៅថា «fast food» គឺ​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ ជា​ពិសេស​គឺ​យុវជន​តែ​ម្តង។ ប្រសិន​បើ​យើង​ក្រឡេក​ទៅ​មើល​តាម​បណ្ដា​ភោជនីយដ្ឋាន​ fast food នានា​វិញ យើង​ឃើញ​ថា ម្ហូប​ទាន់​ចិត្ដ​ទាំង​នេះ មាន​ការ​កើន​ឡើង​ជា​លំ​ដាប់​នៅ​កម្ពុជា​។ ដូច្នេះ ម្ហូប​អាហារ​ក៏​ជា​ចំណែក​មួយ​របស់​អត្ដសញ្ញាណ​របស់​ប្រជាជាតិ​នីមួយ​ៗ​ផង​ ដែរ។ ឧទាហរណ៍​ ប៊ឺហ្គើ មក​ពី​បស្ចិម​ប្រទេស ប៉ាវហ៊ឺ​មក​ពី​ប្រទេស​ចិន រីឯ​សម្លរ​កកូរ​ជា​របស់​កម្ពុជា​ជាដើម​។ ថ្វី​ដ្បិត​តែ​ម្ហូប​បរទេស​កំពុង​វាយ​លុក​នៅ​ទីផ្សារ​កម្ពុជា​យ៉ាង​ណា​ក៏​ ដោយ…

120815_08 ​ វាសនា​របស់​កូន​កសិករ​ម្នាក់​ បាន​ប្រែ​ក្លាយ​ជា​និស្សិត​ឆ្នើម​ប្រចាំ​សាកលវិទ្យាល័យ «សារធាតុ​គីមី​មិន​បាន​បំផ្លាញ ឬ​សម្លាប់​ជីវិត​មនុស្ស​ឡើយ​ ប៉ុន្ដែ​មាន​តែ​កម្រិត​នៃ​ការ​ប្រើ​ប្រាស់​ និង​បរិភោគ​ប៉ុណ្ណោះ​ដែល​អាច​សម្លាប់​យើង​បាន​» នេះ​ជា​សម្តី​របស់​យុវតី​ឆ្នើម​។​ យុវតី​សម្បុរ​ស្រអែម​តូច​ច្រឡឹង​ វ័យ​២២​ឆ្នាំ ជា​និស្សិត​ វិស្វករ​ផ្នែក​គីមី និង​វិទ្យាសាស្រ្ត​អាហារ​ឆ្នាំ​ទី​៤​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ កម្ពុជា ​និង​ជា​និស្សិត ផ្នែក​ភាសា​អង់គ្លេស​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​ បាន​រៀប​រាប់​ពី​ឧបសគ្គ​ទាំង​ឡាយ​ដើម្បី​ទទួល​បាន​ជោគជ័យ និង​​មាន​ឈ្មោះ​ជា​និស្សិត​ឆ្នើម​ប្រចាំ​សាលា ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជាច្រើន។​ កញ្ញា ឯក​ ពេជ្រ​មុនី ធ្លាប់​ជា​សិស្ស​ពូកែ​ក្នុង​ខេត្ត​បាត់ដំបង ផ្នែក​រូប​វិទ្យា​ទាំង​ថ្នាក់​ទី៩…

តើ​អ្នក​ជួយ​ទ្រទ្រង់​ម្ហូប​ខ្មែរ​តាម​វិធី​ណា​ខ្លះ? 120815 កញ្ញា គុជ ពុទ្ធារី អាយុ​២៣​ឆ្នាំ ជានិស្សិត ឆ្នាំ​ទី២​នៃ​វិទ្យាស្ថាន សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ «ម៉ាក់​របស់​ខ្ញុំ​ ពូកែ​ធ្វើ​ម្ហូប​ណាស់​ ហើយ​គាត់​តែង​តែ​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​មុខ​ម្ហូប​ខ្លះ​ៗ​ពី​គាត់​។ ខ្ញុំ​សម្គាល់​ឃើញ​ថា មនុស្ស​ចាស់​ភាគ​ច្រើន​ រមែង​ចេះ​ធ្វើ​ម្ហូប​ខ្មែរ​បាន​ឆ្ងាញ់​មែន​ទែន​ ហើយ​ពួកគាត់​​ចង់​បន្ដ​ចំណេះ​នេះ​ដល់​កូន​ចៅ​ផង​ដែរ​។ ប្រសិន​បើ​ខ្ញុំ​មិន​អើពើ​ក្នុង​ការ​រៀន​សូត្រ​ ថ្ងៃ​ណា​មួយ​ម៉ាក់​មិន​នៅ​ផ្ទះ ខ្ញុំ​នឹង​អត់​អី​ឆ្ងាញ់​មាត់​មិន​ខាន​។ យ៉ាង​ណាមិញ វា​នឹង​បាត់​បង់​ ប្រសិនបើ​ក្មេង​ជំនាន់​ក្រោយ​មិន​ខ្វាយ​ខ្វល់​​ពី​ការ​រៀន​ធ្វើ​ម្ហូប​ ខ្មែរ​។ នៅពេល​ដែល​ខ្ញុំ​មាន​កូន…