ក្រុងប៊ែរឡាំង : ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរួមមាន Meta, Microsoft និង TikTok បានសន្យាកាលពីថ្ងៃសុក្រដើម្បីបង្ក្រាបមាតិកា AI ដែលមានបំណងបញ្ឆោតអ្នកបោះឆ្នោតមុនការបោះឆ្នោតដ៏សំខាន់នៅជុំវិញពិភពលោកនាឆ្នាំនេះ។ កិច្ចព្រមព្រៀងនេះជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននានា រួមទាំង Google និង OpenAI ដើម្បីបង្កើតវិធីដើម្បីកំណត់ សម្គាល់ និងគ្រប់គ្រងរូបភាព វីដេអូ និងអូឌីយ៉ូបង្កើតដោយ AI ដែលមានគោលបំណងបំភាន់អ្នកបោះឆ្នោត។ លោក Nick Clegg…
ស្ថិតក្នុងខណ្ឌមានជ័យ អ្នកគ្រូ ស៊ុន សុម៉ាឡា បានចាប់ផ្ដើមបង្រៀនសិស្សនៅសាលាបឋមសិក្សាភូមិឫស្សី តាំងពីឆ្នាំ ១៩៩៣ ទាំងស្ថានភាពថ្នាក់រៀននៅជាអគារឈើចាស់ទ្រុឌទ្រោម។ បច្ចុប្បន្ននេះ ជាមួយវត្ដមានអគារបេតុងច្រូងច្រាងចំនួន ២៦ បន្ទប់ អគារឈើ ដែលត្រូវបានសាងសង់តាំងពីឆ្នាំ ១៩៩០ ជាង ស្ថិតក្នុងស្ថានភាពមិនអំណោយផលការទទួលសិស្សានុសិស្សទៀត ទើបវាត្រូវបានវាយចោលកាលពីប៉ុន្មានឆ្នាំមុន និងសល់ដីនៅទំនេ មិនទាន់មានអគារថ្មីមកជំនួសនៅឡើយ។ អ្នកគ្រូ សុម៉ាឡា បានរំឭកថា៖ «ពេលខ្ញុំមកដល់ដំបូង ខ្ញុំបង្រៀនសិស្សអង្គុយក្រោមដើមឈើ…
ភ្នំពេញៈ ការយកចិត្តទុកដាក់ថែរក្សាព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបរបស់រាជរដ្ឋាភិបាលអាណត្តិមុនបានកំណត់ទីតាំងនិយាមការផ្សេងៗ និងកែសម្រួលកំណត់តំបន់ ១ តំបន់ ២ និងតំបន់ ៣ សម្រេចកាត់ឆ្វៀលរួចហើយ ប៉ុន្តែនៅមានការងារមួយចំនួនមិនទាន់បញ្ចប់ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីធ្វើបន្តគឺការចុះបញ្ជីដី គូសផែនទី និងបោះបង្គោលព្រំឡើងវិញឱ្យបានច្បាស់លាស់។ ក្នុងការបន្តការងារនេះ អាជ្ញាធរទន្លេសាបកំពុងធ្វើការងារជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការផ្ទៀងផ្ទាត់ទិន្នន័យ សំដៅចុះបញ្ជី គូសផែនទី និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីគ្រប់គ្រងតាមបែបទំនើបដោយប្រើដ្រូន។ កាលពីថ្ងៃទី ៣០ ខែមករា ក្នុងសន្និបាតបូកសរុបការងារឆ្នាំ…
សៀមរាបៈ ក្រសួងបរិស្ថានកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន»។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន។ លោកបានចុះពិនិត្យលើគោលដៅសំខាន់មួយចំនួនរួមមាន៖ មជ្ឈមណ្ឌលស្រាវជ្រាវ…
ត្បូងឃ្មុំៈ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានឱ្យដឹងថា ឆ្នាំនេះ ពិធីចុះចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រម មានអ្នកចូលរួមសរុបជិត ១០ ម៉ឺននាក់ បើធៀបនឹងឆ្នាំ ២០២៣ មានការកើនឡើងអ្នកចូលរួមប្រមាណ ៥២,២៤ ភាគរយ។ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានប្រាប់នៅថ្ងៃទី ១៨ ខែកុម្ភៈថា ពិធីចុះចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រមកាលពីថ្ងៃទី ១៧ ខែកុម្ភៈ មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងភ្ញៀវចូលរួមសរុបប្រមាណ៩៨…
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងរៀបចំឡើងរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយនឹងមានរៀបចំនូវព្រឹត្តិការណ៍កម្សាន្តជាច្រើន ខណៈក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាបរំពឹងថានឹងមានភ្ញៀវទេសចរចូលរួមនៅក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំនេះ។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨នេះ គ្រោងនឹងរៀបចំ សកម្មភាពកម្សាន្តជាច្រើនដូចជា ទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ ការប្រណាំងកង់…
កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកធ្វើឱ្យសន្ដិសុខស្បៀងអាហារពិភពលោកមានលំនឹង ខណៈផលប៉ះពាល់បណ្ដាលមកពីជំងឺរាតត្បាតកូវីដ ១៩ នៅបន្តកើតមានហើយពិសេសជាងនេះទៀតនោះគឺផលប៉ះពាល់ពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមនៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន។ ភាពមិនប្រាកដប្រជានៃជំងឺរាតត្បាត និងអសុវត្ថិភាពពីសង្គ្រាមនេះបានធ្វើឱ្យប្រទេសនានាគិតគូរពីសន្ដិសុខស្បៀងនៅក្នុងប្រទេសរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ជាជាងការនាំចេញ។ ជាក់ស្ដែងកាលពីឆ្នាំ ២០២៣ ប្រទេសឥណ្ឌាបានប្រកាសផ្អាកនាំចេញអង្ករ និងគ្រាប់ធញ្ញជាតិដើម្បីរក្សាសន្ដិសុខស្បៀងនៅក្នុងប្រទេសរបស់ខ្លួន។ ចំណែកកម្ពុជាវិញមិនត្រឹមតែអាចផលិតបានសម្រាប់ផ្គត់ផ្គង់តាមតម្រូវការក្នុងស្រុកនោះទេថែមទាំងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរដើម្បីចូលរួមចំណែកធ្វើឱ្យសន្ដិសុខស្បៀងពិភពលោកមានលំនឹង។ បំពេញតម្រូវការក្នុងស្រុក និងនាំចេញ «ជាការពិត វិស័យកសិកម្មកម្ពុជា នៅតែបន្តរក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ចជាពិសេស ធានាបាននូវសន្ដិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណា នៃតម្លៃស្បៀងក្នុងប្រទេសទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្ដបន្ទាប់ ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ ១៩…
ក្រុងបាងកក:បុគ្គលិកបម្រើការងារនៅទីក្រុងបាងកក ត្រូវបានជូនដំណឹងឱ្យធ្វើការពីផ្ទះ ដើម្បីជៀសវាងការបំពុលខ្យល់ដែលបង្កគ្រោះថ្នាក់ ខណៈស្រទាប់អ័ព្ទដ៏អាក្រក់បានគ្របដណ្តប់រាជធានីថៃកាលពីថ្ងៃព្រហស្បតិ៍។ អាជ្ញាធរក្រុងបានស្នើសុំកិច្ចសហប្រតិបត្តិការពីនិយោជកដើម្បីជួយនយោជិកនៅក្នុងទីក្រុងដែលមានប្រជាជនប្រមាណ ១១ លាននាក់ជៀសវាងការបំពុល ដែលត្រូវបានគេរំពឹងថានឹងអូសបន្លាយរហូតដល់ថ្ងៃសុក្រ។ គេហទំព័រត្រួតពិនិត្យខ្យល់ IQAir បានដាក់ចំណាត់ថ្នាក់ទីក្រុងបាងកក ក្នុងចំណោមទីក្រុងទាំង ១០ ដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោកកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ យោងតាម IQAir បានឱ្យដឹងថា កម្រិតនៃភាគល្អិត PM2.5 ដ៏គ្រោះថ្នាក់បំផុត ដែលពួកវាអាចចូលទៅក្នុងចរន្តឈាម គឺមានច្រើនជាង ១៥ ដងនៃការណែនាំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក។ អភិបាលក្រុងបាងកក…
ក្រុងញូវយ៉ក: យានអវកាសអាមេរិកមួយ ដែលប៉ុនប៉ងចុះចតនៅឋានព្រះចន្ទ នឹងមានបំណងបាញ់បង្ហោះនៅព្រឹកថ្ងៃព្រហស្បតិ៍ ដែលជាកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយក្រុមហ៊ុនឯកជនលើកទីពីរក្នុងឆ្នាំនេះ បន្ទាប់ពីយានទីមួយបានបញ្ចប់ដោយការបរាជ័យ។ Intuitive Machines ជាក្រុមហ៊ុនឈានមុខគេនៃបេសកកម្ម «IM-1» នៅHouston សង្ឃឹមថានឹងក្លាយទៅជាអង្គភាពមិនមែនរដ្ឋាភិបាលដំបូងគេដែលសម្រេចបាននូវការចុះចតនៅលើឋានព្រះចន្ទ និងរ៉ូបូតអាមេរិកដំបូងគេ ចាប់តាំងពីបេសកកម្មរបស់អាប៉ូឡូជាង ៥ ទសវត្សរ៍មុន។ យាន Nova-C រាងប្រាំបួនជ្រុងមានឈ្មោះ «Odysseus»គ្រោងនឹងបាញ់បង្ហោះនៅលើកំពូលគ្រាប់រ៉ុក្កែត SpaceX Falcon 9 ពីមជ្ឈមណ្ឌលអវកាស Kennedy…
ជលផលជាវិស័យមួយ ដែលជាប្រភពផ្តល់នូវអាហារូបត្ថម្ភ និងប្រាក់ចំណូលមិនចេះអស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីបរមបុរាណមក ដែលទាមទារឱ្យមានការអភិរក្ស និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជំរុញប្រសិទ្ធភាពនៃការគ្រប់គ្រងលើវិស័យមួយនេះសម្រាប់កម្ពុជា អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) បានគាំទ្រលើការសិក្សាស្រាវជ្រាវរបស់និស្សិតក្នុងការចុះមូលដ្ឋានផ្ទាល់លើប្រធានបទទាក់ទងវិស័យជលផលស្ថិតនៅតាមបណ្តាខេត្តតំបន់ឆ្នេរ និងតំបន់ទឹកសាប។ និស្សិតដែលបានចុះទៅសិក្សាស្រាវជ្រាវផ្ទាល់ ពួកគេបានរៀនសូត្រចំណេះដឹងថ្មីៗជាច្រើន ដូចជាការងារជលផល រដ្ឋបាល ការស្រាវជ្រាវ ព្រមទាំងបានប្រមូលបានទិន្នន័យសម្រាប់ផ្តល់ជាធាតុចូលសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងការសិក្សាស្រាវជ្រាវ។ ក្នុងពេលសម្រាកអាហារសម្រន់ បន្ទាប់ពីធ្វើបទបង្ហាញលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន នៅសណ្ឋាគារសាន់វេកាលពីថ្ងៃទី…

