សៀមរាប: ជាការលម្អសោភណភាពមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប ផ្ទាំងគំនូរដ៏ធំរបស់វិចិត្រករបារាំងលោក Chifumi Krohom បានបង្ហាញនូវភាពស្រស់ស្អាតនៅក្នុងទីក្រុងបេតិកភណ្ឌរបស់ប្រទេសកម្ពុជា ជាពិសេសឆ្លុះបញ្ចាំងពីគំនូរដ៏ប្រណីត និងភាពវិសេសនៃប្រាសាទតាព្រហ្ម។ ស្នាដៃសិល្បៈនេះទាក់ទាញអ្នកទស្សនាជាមួយនឹងរូបភាពដ៏ស្រស់បំព្រងនៃរបាំអប្សរា ជាសិល្បៈដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ។ លោក Chifumi ជាវិចិត្រករជនជាតិបារាំងម្នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៣ មក បាននិយាយថា៖ «ក្នុងការងារសិល្បៈរបស់ខ្ញុំ ជាធម្មតា ការបំផុសគំនិតកើតចេញពីប្រវត្តិវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ជាក់ស្ដែង ចំពោះគម្រោងនេះ ខ្ញុំបានជ្រើសរើសបង្កើតស្នាដៃសិល្បៈព្រះព្រហ្ម ដែលបំផុសគំនិតពីចម្លាក់សម័យអង្គរ»។ លោកបានបន្ដថា៖…
កោះកុងៈ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានស្នើសុំក្រសួងបរិស្ថាន ឱ្យគាំទ្រចំពោះការរៀបចំមជ្ឈមណ្ឌលសមាធិ ១ កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិលក្នុងគោលបំណងលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនានិងធម្មជាតិ។ លោកស៊ីណានបានលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃទី ១២ ខែកុម្ភៈ។ លោកបានប្រាប់បន្ថែមនៅថ្ងៃទី ១៣ ខែកុម្ភៈថា សម្រាប់គម្រោងរៀបចំកន្លែងសមាធិនេះ សមាគមរបស់លោកនៅរង់ចាំការឆ្លើយតបពីក្រសួងប៉ុណ្ណោះព្រោះក្រសួងកំពុងពិនិត្យមើលលើការស្នើសុំនេះ។ លោកប្រាប់ថា៖ «អ៊ីចឹង! នៅពេលដែលក្រសួងអនុញ្ញាតនៅពេលណា…
ភ្នំពេញ: ពាក់អាវពណ៌ខៀវផ្ទៃមេឃ និងសំពត់ខ្មៅត្រឹមជង្គង់ កញ្ញា សៀង សុជាតា រំលេចនូវទឹកមុខញញឹមញញែម បង្ហាញពីភាពចាស់ទុំលើសពីអាយុ។ ភ្នែកដ៏ទន់ភ្លន់ បង្ហាញប្រាប់ពីដំណើររឿងនៃភាពនឹងធឹងប្រហែលជាឆ្លុះបញ្ចាំងពីជីវិតពោរពេញទៅដោយឧបសគ្គនិងជោគជ័យ។ យុវតីរូបនេះក្លាយជាបុគ្គលចុងក្រោយបំផុតម្នាក់ ដែលទទួលបានឱកាសអប់រំនូវអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ក្នុងនាមជាសិស្សចេញពីវិទ្យាស្ថាន Neeson Cripps Academy (NCA) ជាកន្លែងបានផ្ដល់ការអប់រំដល់កុមាររស់ក្នុងបន្ទាត់នៃភាពក្រីក្រ ដើម្បីស្វែងរកពន្លឺអនាគតរបស់ខ្លួន។ ពេលនេះក្នុងវ័យ ១៩ ឆ្នាំ សុជាតា កំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យមួយឧបត្ថម្ភដោយ អេ…
ភ្នំពេញៈ រូបអប្សរាឈរកាច់កាំភ្លើងដែលផ្គុំឡើងពីដែកកាំភ្លើងខូចគុណភាពទម្ងន់ ៣០០ គីឡូក្រាម ត្រូវបានដាក់តាំងបង្ហាញនៅសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក ជាសក្ខីភាពនៃការស្រឡាញ់សន្តិភាពរបស់កម្ពុជាតាមរយៈស្ថាបត្យករកម្ពុជា ១ រូប ដែលរចនាបញ្ចូលគ្នាតាមបែបទម្រង់សិល្បៈខ្មែរ និងសិល្បៈសហសម័យដ៏ល្អវិចិត្រ។ ស្នាដៃដ៏ល្អឯកនេះ បានទាក់ទាញចំណាប់អារម្មណ៍និស្សិតស្ថាបត្យកម្មនៅជុំវិញពិភពលោកប្រមាណ ១០០ នាក់ដែលរៀននៅសាកលវិទ្យាល័យ Michigan ឱ្យសរសើរពីថ្វីដៃរបស់លោកអ៊ុក ជឹមវិចិត្រ។ស្ថិតនៅទីតាំង ១ មិនឆ្ងាយប៉ុន្មានពីទីប្រជុំជននៃរាជធានីភ្នំពេញ គេឃើញបន្ទះដែកតូចធំរាយប៉ាយនៅលើដីជាមួយនឹងសកម្មភាពដ៏មមាញឹកក្នុងការកាត់ដែក ផ្សារដែក ដែលយូរៗម្តងមានជះពន្លឺខ្លាំងស្រវាំងភ្នែក។ ទីនោះគឺជារោងជាងផលិតកែច្នៃដែកសំណល់អេតចាយឱ្យទៅជារូបសិល្បៈផ្សេងៗដែលស្ថិតនៅភូមិទួលសង្កែ…
ភ្នំពេញ: ទិវានៃក្ដីស្រឡាញ់នឹងចូលមកដល់នៅថ្ងៃទី ១៤ ខែកុម្ភៈ នេះហើយការស្រាវជ្រាវថ្មីមួយ បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងសំខាន់នៃអាកប្បកិរិយារបស់យុវវ័យចំពោះបញ្ហាផ្លូវភេទក្នុងឱកាសប្រារឰទិវានេះ។ ការផ្លាស់ប្តូរនេះត្រូវបានបង្ហាញនៅក្នុងការសិក្សាដ៏ទូលំទូលាយមួយដែលបានធ្វើឡើងក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ចំពោះនិន្នាការថយចុះភាពជ្រួលជ្រើមប្រារឰទិវានៃក្ដីស្រឡាញ់ប្រាសចាកន័យដើម។ ទិវានៃក្តីស្រឡាញ់ ឬបុណ្យសង្សារ មានការពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ ដែលឈានដល់ចំណុចកំពូលអំឡុងឆ្នាំ ២០០៩ ត្រូវបានមើលឃើញថា វាមាននិន្នាការថយចុះយ៉ាងខ្លាំងនៅឆ្នាំ ២០២៤។ ការស្រាវជ្រាវដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តងដោយលោក តុង សុប្រាជ្ញ ទីប្រឹក្សាសុខភាពសាធារណៈកម្ពុជា និងជាអតីតអ្នកសរសេរអត្ថបទកិច្ចការសង្គមរបស់កាសែតភ្នំពេញប៉ុស្តិ៍ភាសាខ្មែរបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងវិធីដែលយុវជនកម្ពុជាយល់ឃើញ…
ក្រុងញូវយ៉ក៖ ពីរដ្ឋកាលីហ្វ័រនីញ៉ា ដល់អាស៊ីអាគ្នេយ៍ Facebook កំពុងទាក់ទាញអ្នកប្រើប្រាស់ជំនាន់ថ្មី ដែលមើលឃើញថាវាជាឧបករណ៍ពាណិជ្ជកម្ម ជាជាងប្លេតហ្វមបណ្តាញសង្គមបែបកម្សាន្ដ។ អ្នកប្រើប្រាស់ជាច្រើនទំនងជាកំពុងលើកកម្ពស់អាជីវកម្មរបស់ពួកគេជាជាងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ។នៅពេលដែលប្លេតហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គមជើងចាស់មួយនេះប្រារឰខួប ២០ ឆ្នាំ របស់ខ្លួន អ្នកប្រើប្រាស់ ៤ នាក់ចែករំលែកបទពិសោធន៍របស់ពួកគេជាមួយ AFP ។ អ្នកស្រី នីណា វូគីសេវិក អាយុ ៣១ ឆ្នាំ រដ្ឋកាលីហ្វ័រនីញ៉ា បាននិយាយថា៖«ខ្ញុំមានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ខ្ញុំមិនអាចប្រាប់បានទេថាខ្ញុំមើលវាលើកចុងក្រោយនៅពេលណា»…
ទីក្រុងប៉េកាំង៖ បុគ្គលិកការិយាល័យជនជាតិចិនវ័យ ២៥ ឆ្នាំ កញ្ញា ទូហ្វៃ និយាយថា មិត្តប្រុសរបស់កញ្ញាមានអ្វីគ្រប់យ៉ាងដែលនាងត្រូវការ ដូចជា ចិត្តល្អ ចេះយល់ចិត្ត ហើយពេលខ្លះពួកគេជជែកគ្នារាប់ម៉ោង។ គុណវិបត្ដិតែមួយគត់ គឺសង្សាររូបនេះមិនមែនជាមនុស្សពិត។ «មិត្តប្រុស» ជា chatbot នៅលើកម្មវិធីមួយដែលមានឈ្មោះថា «Glow» ជាប្លេតហ្វមបញ្ញាសិប្បនិមិត្តដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Shanghai start-up MiniMax ដែលជាផ្នែកមួយនៃឧស្សាហកម្មកំពុងរីកដុះដាលនៅក្នុងប្រទេសចិន រួមទាំង…
ក្រុងប៉ារីស៖ នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនៅរោងមហោស្រព Espace Pierre Bachelet កញ្ញា ឌឹក វ៉ាណេសសា បានគ្រងមកុដបវរកញ្ញាកម្ពុជានៅបារាំង ឆ្នាំ ២០២៤ កាលពីថ្ងៃសៅរ៍ទី១០ ខែកុម្ភៈនៅ Dammarie-les-Lys ដោយបន្តតំណែងពីកញ្ញា ឈុន ម៉ារៀអែល ក្នុងគោលបំណងឧទ្ទិសដល់វប្បធម៌ និងបេតិកភណ្ឌកម្ពុជា។ ព្រឹត្ដិការណ៍ដ៏អធឹកអធមនេះមិនត្រឹមតែជាសក្ខីភាពនៃភាពស្រស់ស្អាត និងភាពថ្លៃថ្នូរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាការបង្ហាញពីប្រពៃណីខ្មែរដ៏សម្បូរបែបដោយមានការចូលរួមពីមហាជនជាង ១ ពាន់នាក់ រួមទាំងឥស្សរជន…
ស្ទឹងត្រែងៈ កសិករម្នាក់បានអង្គុយរាប់លុយនៅតុឈើមូលពណ៌ក្រហម ដោយទឹកមុខសើចសប្បាយរីករាយ ខណៈកម្មករកំពុងញាប់ដៃញាប់ជើងនាំគ្នាលើកបាវស្រូវដាក់លើឡាន គឺជាសកម្មភាពលក់ដូរស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬហៅថា ស្រូវត្រយងដែលទើបប្រមូលផលបានកន្លងទៅថ្មីៗ។ ការដាំដុះស្រូវត្រយងត្រូវបានប្រជាពលរដ្ឋមួយចំនួនលើកឡើងថា បានផ្តល់អត្ថប្រយោជន៍ច្រើន ហើយងាយស្រួលលក់ដូរជាងការដាំដុះស្រូវតាមប្រពៃណីដែលពួកគាត់ធ្លាប់ធ្វើ។ កសិករដាំស្រូវត្រយងកាន់តែមានជីវភាពធូរធារជាងមុន ខណៈឆ្នាំថ្មីផលស្រូវលក់បានថ្លៃខ្ពស់ អំណោយផលដល់ការចាយវាយប្រចាំថ្ងៃ សល់ប្រាក់រៀបចំកែលម្អផ្ទះសំបែង ទិញរបស់របរប្រើប្រាស់ និងទិញសត្វចិញ្ចឹមបន្ថែមផង។ កំពុងជជែកគ្នានៅវាលស្រែពិនិត្យមើលទីតាំងជីកស្រះទឹកថ្មី លោក ផុន វណ្ណ អាយុ ៥០ ឆ្នាំ រស់នៅភូមិខិះក្រោម ឃុំព្រែកមាស…
ភ្នំពេញៈ ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្រោមការដឹកនាំរបស់លោក សុខ អាន នាពេលនោះបានវិវឌ្ឍខ្លួនពីការលេងបែបកម្សាន្ត ដើម្បីបញ្ចេញញើស និងបាយបានទៅជាប្រភេទកីឡាដែលមានសក្តានុពលក្នុងការប្រកួតប្រជែងដណ្តើមយកមេដាយជូនជាតិ បន្ទាប់ពីក្រុមនេះ បានបង្ហាញវត្តមានជាលើកដំបូង ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ ២០០១ នៅប្រទេសម៉ាឡេស៊ី។ នៅក្នុងដំណើរការងាររយៈពេល ៧ អាណត្តិ ចាប់តាំងពីឆ្នាំ ១៩៩២ រហូតមកទល់បច្ចុប្បន្ន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាដណ្តើមបានមេដាយពីការប្រកួតលើឆាកអន្តរជាតិជូនប្រទសជាតិច្រើនជាងគេ គឺគិតត្រឹមថ្ងៃទី…

