កោះកុងៈ អ្នកបញ្ជល់មាន់បាននាំយកមាន់ជល់របស់ខ្លួនដាក់ចូលទ្រុងនៅក្នុងការប្រកួតមួយដែលធ្វើឡើងនៅសង្វៀនបញ្ជល់នៅលើដីដែលឥឡូវនេះទំនេររបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនលោកលីយ៉ុងផាត់នៅសួន Safari Park Safari ក្នុងការប្រកួតមួយកាលពីដើមឆ្នាំនេះ។
ពូជមាន់ជល់នីមួយៗគេមានតខ្នាយដែកមានមុខមុត និងវែងហើយដោតលើខ្នាយមាន់ដែលមានស្រាប់ដើម្បីឲ្យពួកវាប្រយុទ្ធគ្នាកាន់តែមានប្រសិទ្ធភាពហើយមាន់មានរបួសហូរឈាមចេញពីខ្លួនរបស់វាដោយសារចាក់នឹងខ្នាយតដែលមុតស្រួចនោះ ។
មនុស្សប្រមាណ ១០០ នាក់ភាគច្រើនជាបុរសវ័យកណ្តាលប៉ុន្តែក៏មានស្ត្រី និងកុមារមួយចំនួនដែរដែលពួកគេចាប់ផ្តើមស្រែកហ៊ោនៅពេលមាន់ចាប់ផ្តើមជល់គ្នាម្តងទៀតការស្រែកហ៊ោកាន់តែខ្លាំងនៅពេលដែលមាន់ប្រយុទ្ធគ្នាកាន់តែខ្លាំង។
«ខ្ញុំគិតថាខ្ញុំនឹងចាញ់» លោក វណ្ណា អ្នករត់ម៉ូតូកង់បីបានថ្លែង។
គាត់បានភ្នាល់ចំនួន ៥ ដុល្លារយកបង្គោល «ខៀវ» បង្គោលខៀវគឺគេ (កំណត់អត្តសញ្ញាណដោយគេពាក់ស្លាកនៅកជើងមាន់មានពណ៌ខៀវ) ដែលត្រូវបានគេចាត់ទុកថាមានទម្ងន់ចាញ់គូប្រជែងវា (បង្គោលក្រហម) ដែលមានទម្ងន់ធ្ងន់ជាងវា។
លោកថ្លែងថា៖ «មាន់មានមាឌធំមិនប្រាកដថាឈ្នះរហូតទេ។ គឺវាពិបាកទាយណាស់»។
ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសថាល្បែងបញ្ជល់មាន់គឺខុសច្បាប់កាលពីឆ្នាំ ២០០៩ ក្តីក៏នៅមានច្បាប់មួយចំនួននៅមានករណីលើកលែងដដែល។
មហាសេដ្ឋីពាណិជ្ជកម្ម និងជាសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចលោក លី យ៉ុងផាត់ គឺជាផ្នែកមួយនៃចំណុចនោះ។
កាលពីខែកញ្ញា ឆ្នាំ ២០១៥ កាស៊ីណូគាត់នៅតាមព្រំដែនក្នុងខេត្តកោះកុង និងខេត្តឧត្តរមានជ័យបានទទួលអាជ្ញាប័ណ្ណឲ្យបញ្ជល់មាន់ស្របច្បាប់វាជាផ្នែកមួយនៃកីឡាដែលត្រូវបានគេថ្កោលទោសថាឃោរឃៅ និងអមនុស្សធម៌។
នៅខេត្តកោះកុងការបញ្ជល់មាន់ធ្វើឡើងនៅចុងសប្តាហ៍ហើយម្ចាស់មាន់ជាទូទៅគឺភ្នាល់ប្រាក់ចាប់ពី ២៥០ ដុល្លារឡើងទៅទោះបីជាពេលខ្លះអាចមានរហូតដល់រាប់ពាន់ដុល្លារក៏មាន។ នេះបើយោងតាមបទសម្ភាសជាមួយអ្នកចូលរួមក្នុងការបញ្ជល់ពីរលើកនៅក្នុងឆ្នាំនេះ។
ទោះបីក្នុងន័យបច្ចេកទេសគឺវាស្របច្បាប់ប៉ុន្តែបរិយាកាសនៅតែសម្ងាត់។ ការថតរូបត្រូវបានហាមឃាត់ហើយអ្នកមើលការខុសត្រូវចាំឃ្លាំមើលថា តើមានទូរស័ព្ទណាមួយដែលកំពុងថត។ លោក វណ្ណា ដែលជាអ្នករត់ម៉ូតូកង់បីបាននិយាយថាលោកគ្រាន់តែមកទីនេះតាមសំណើអតិថិជនដែលជិះម៉ូតូកង់បីគាត់ឲ្យដឹកមកទីនេះប៉ុណ្ណោះ ។
លោកថា៖ «គឺដោយសារតែការលេងល្បែងនេះ» បន្ទាប់ពីមាន់បង្គោលខៀវដែលលោកចាក់បានចាញ់ហើយមាន់បង្គោលក្រហមត្រូវបានប្រកាសថាឈ្នះ។
បើទោះបីជាប្រជាជនកម្ពុជាត្រូវបានច្បាប់ហាមឃាត់ប៉ុន្តែសង្វៀនជល់មាន់នៅ Safari World ក្នុងខេត្តកោះកុងលេចឡើងនៅកន្លែងមួយ។
នៅក្បែរអគារមានដំបូងរាងមូលពណ៌ខៀវកាស៊ីណូ Ly Yong Phat’s faux neo-classical casino ដែលលេចឡើងផុតដើមឈើគឺជាកន្លែងដែលអ្នកលេងល្បែងភាគច្រើនមកពីប្រទេសថៃដែលពួកគេកំពុងរីករាយជាមួយនឹងការលេងល្បែងក្នុងអគារម៉ាស៊ីនត្រជាក់។
ប៉ុន្តែហ៊ុមព័ទ្ធដោយគ្រឿងសង្ហារិមប្លាស្ទិកមួយចំនួនមានសត្វឆ្កែមួយចំនួនកំពុងដើរក្រវែលទ្រុងក្រុងមាន់ជល់ដែលកំពុងរងាវឥតឈប់ហើយបរិយាកាសសង្វៀនជល់មាន់គឺហាក់ដូចជាមានសំឡេងក្តុងក្តាំងបន្តិច។ ឃើញមានតុល្បែងយូគីជាល្បែងជនជាតិចិន និងតុផ្សេងៗទៀត និងក៏មានអ្នកលក់ភេសជ្ជៈដល់ហ្វូងមនុស្សផងដែរមានដូចជា ភេសជ្ជៈប៉ូវកម្លាំង ពងទាស្ងោរ ផ្លែឈើ និង ទឹកសុទ្ធជាដើម។
កាលពីថ្ងៃសៅរ៍មុនមានមនុស្សប្រហែល ១០០ នាក់បានពពាក់ពពួននាំគ្នាឈរមើលជុំវិញសង្វៀនបេតុងដែលមានបីថ្នាក់ហើយមានការបញ្ជល់ប្រហែល ១០ គូ។
មុនពេលការប្រកួតនីមួយៗបញ្ចប់អ្នកភ្នាល់ដែលនៅជុំវិញសង្វៀនបានស្រែកសួររកអ្នកភ្នាល់ខណៈដែលអ្នកមើលស្រែកបន្ទរពីហាងឆេងដែលបានធ្វើឲ្យការប្រកួតលាន់ឮកក្រើក។
ម្ទាស់មាន់ និងអ្នកមើលថែទាំឲ្យទឹកមាន់បាននិងកំពុងរៀបចំមាន់ជល់របស់ខ្លួនដោយខ្លះកំពុងតខ្នាយដែកដាក់នៅលើជើងមាន់ ខ្លះឲ្យទឹក ខ្លះព្រួសទឹកជុំវិញខ្លួន និងក្នុងស្លាបមាន់ហើយថាវាជាជើងឯករបស់ពួកគេ។
អ្នករៀបចំម្នាក់បានឲ្យដឹងថា៖ «ដោយសារតែវាខុសច្បាប់នៅក្នុងភូមិដូច្នេះប្រជាជនបានយកមាន់ពួកគេមកកាន់នៅទីនេះហើយប្រសិនបើពួកគេបានជួបនឹងលក្ខណៈវិនិច្ឆ័យត្រឹមត្រូវដូចជាការថ្លឹងទម្ងន់នោះគេអាចបញ្ជល់បាន»។ លោកថាមនុស្សមកពីភូមិស្រុកក្នុងតំបន់ហើយអ្នកខ្លះមកពីឆ្ងាយតាំងពីភ្នំពេញ និងក្រុងព្រះសីហនុដើម្បីប្រកួត។
អ្នករៀបចំដែលបានបដិសេធមិនឲ្យបញ្ចេញឈ្មោះបានថ្លែងថាម្ចាស់មាន់ជល់ដាក់ហ៊ុនអប្បបរមាប្រហែល ៦២ ដុល្លារទោះបីជាការភ្នាល់ធម្មតាសម្រាប់ប្រជាជនក្នុងតំបន់គឺប្រហែល ២៥០ ដុល្លារ។ ក្រៅពីចំនួននេះខណៈអ្នកចាញ់យល់ព្រមបង់ឲ្យអ្នកឈ្នះហើយ ក្រុមហ៊ុនយក «ថ្លៃសេវា» ជាង ១០ ភាគរយប៉ុណ្ណោះ។
លោកថ្លែងថាសម្រាប់ការភ្នាល់មានតម្លៃខ្ពស់ជាង ៥០០ ដុល្លារជាធម្មតាម្ចាស់មាន់ធ្វើកិច្ចព្រមព្រៀងក្រៅផ្លូវការរវាងពួកគេហើយក្រុមហ៊ុនមិនពាក់ព័ន្ធទេទឹកប្រាក់ភ្នាល់បន្ថែមអាចឈានដល់ ២០០០ ដុល្លារ ឬច្រើនជាងនេះ។
អ្នកផ្គួរផ្គងពាក់អាវក្រណាត់ប៉ូឡូសរសេរអក្សរ «VHH» ជាឈ្មោះក្រុមហ៊ុនដែលគ្រប់គ្រងសង្វៀននេះហើយការជួយសម្រួលការភ្នាល់របស់ហ្វូងមនុស្សគឺបានកាត់ប្រាក់សម្រាប់ពួកគេហើយសម្រាប់ក្រុមហ៊ុនដែលអ្នករៀបចំថាជាអាជីវកម្មរបស់លោក លី យ៉ុងផាត់។
ពេលដែលការភ្នាល់សំបុត្រពណ៌ខៀវត្រូវបានសរសេរនោះអ្នកផ្គួផ្គងនឹងស្វែងរកអ្នកណាដែលចង់ឈរខាងក្រហម។
លោកថា៖ «ប្រសិនបើអ្នកឈ្នះ ២០ ម៉ឺនរៀលនោះអ្នកត្រូវបង់ឲ្យ [មេផ្គូផ្គង] ៥០០០ រៀលហើយបន្ទាប់មកគាត់នឹងបង់ឲ្យក្រុមហ៊ុន ២៥០០ រៀល។
អង្គុយនៅថ្នាក់លើគេខណៈការប្រកួតថ្មីមួយកំពុងចាប់ផ្តើមកាលពីថ្ងៃសៅរ៍មានមិត្តភក្តិពីរនាក់ដែលម្នាក់ប្រាប់ថាឈ្មោះ ដែង កំពុងជក់បារី និងកំពុងពិនិត្យមើលការប្រកួតនោះ។
«១០ ម៉ឺនរៀលចាក់បង្គោលក្រហម» នេះជាសម្តីរបស់លោក ដែង ដែលបានស្រែកខណៈអ្នកបញ្ជល់កំពុងចាប់មាន់ឲ្យជល់គ្នា។
ប្រហែលបីនាទីក្រោយមកបក្សីពណ៌ក្រហមបានលោតចេញពីសង្វៀនជាលើកទីពីរដែលបង្ហាញថាចាញ់យ៉ាងច្បាស់។ អ្នកស្រី អាត ដែលនៅជិតនោះ និងបានបដិសេធមិនផ្តល់ឈ្មោះពេញរបស់អ្នកស្រីបានថ្លែងថាអ្នកស្រីមិនបានចាប់អារម្មណ៍នឹងការប្រយុទ្ធពិសេសណាទេប៉ុន្តែបានមកមើលជាមួយប្តីជាជាងនៅទំនេរ។
អ្នកស្រីថា៖«គាត់បានឈ្នះមួយប៉ុន្តែចាញ់មួយ»។ «ខ្ញុំបានប្រាប់គាត់ថាខ្ញុំបានភ្នាល់ថាពណ៌ខៀវប៉ុន្តែគាត់បានស្តាប់អ្នកដទៃ និងបានភ្នាល់យកពណ៌ក្រហមដែលចាញ់»។
នៅពេលទាក់ទងពីម្សិលមិញ ផាត់ ប៊ុនហួរ អគ្គនាយករងនៃក្រុមហ៊ុន លី យ៉ុងផាត់ បានថ្លែងជាដដែលថាសង្វៀនកោះកុងគឺមានអាជ្ញាប័ណ្ណ។ នៅពេលសួរជាក់លាក់ថាតើអាជ្ញាប័ណ្ណអាចឲ្យពលរដ្ឋកម្ពុជាលេងបានឬអត់លោកបានបង្វែរឲ្យសួរអាជ្ញាធរ។
បើទោះបីមានការហាមប្រាមនៅឆ្នាំ ២០០៩ មិនឲ្យមានការជល់មាន់ក្ដីតែសកម្មភាពមានអនុវត្តដដែល។ ភ្នំពេញ ប៉ុស្តិ៍កាលពីឆ្នាំមុនបានសរសេរអត្ថបទមួយអំពីការជល់មាន់បែបនេះនៅមូលដ្ឋានយោធាស្រុកមួយជិតរាជធានីភ្នំពេញ។
រូបភាពនៃកន្លែងជល់មាន់គឺមានឆ្លាក់ជាប់លើផ្ទាំងប្រាសាទអង្គវត្តសតវត្សរ៍ទី ១២ ដែលបានបង្ហាញអំពីប្រវត្តិសាស្រ្តនៃការជល់មាន់ដែលកើតមានជាយូរមកហើយនៅកម្ពុជា។
រវាងការប្រយុទ្ធគ្នានោះកាលពីថ្ងៃសៅរ៍លោក ឆាលី អាយុ ២៧ ឆ្នាំបានថ្លែងថាលោកចូលចិត្តមើលគេបញ្ជល់មាន់ប៉ុន្តែទទួលស្គាល់ថាវាជាការប្រយុទ្ធគ្នាព្រៃផ្សៃ ជាពិសេសការជល់មាន់មានតខ្នាយដែក។
លោកបានបន្តថា៖ «ខ្ញុំគ្រាន់តែស្រឡាញ់ការជល់មាន់ដែលជាការប្រកួតលឿនៗ»។
ការជល់មាន់កាលពីថ្ងៃសៅរ៍នៅខេត្តកោះកុងបានធ្វើឡើងចន្លោះពីបួនដប់នាទីហើយក្នុងករណីខ្លះគឺតិចជាងមួយនាទី។
អ្នករៀបចំបានប៉ាន់ប្រមាណថាមានមាន់មួយ ឬពីរបានងាប់អំឡុងការជល់គ្នាក្នុងមួយថ្ងៃ។
លោកថា៖ «វាគឺខុសពីប្រទេសហ្វីលីពីន»។«វាតែងតែមានមាន់មួយឈរមាន់មួយដេកងាប់»។
ចំពោះអ្នកបង្វឹកមាន់ដូចជាលោក «ពូហាន» ដែលចំណាយការបណ្តុះបណ្តាលរយៈពេល ៥ សប្តាហ៍ដើម្បីការប្រយុទ្ធគ្នានៅសង្វៀនកោះកុងសាកល្បងមិនមានការបដិសេធចំពោះភាពព្រៃផ្សៃនៃកីឡានេះទេ ប៉ុន្តែបុរសអាយុ ៥៦ ឆ្នាំនេះបានចង្អុលទៅ «ប្រវត្តិសាស្រ្ត» នៃការជល់មាន់ថាជាមូលហេតុដែលនាំឲ្យមានកីឡានេះ។
លោកថា៖ «ពិតណាស់ខ្ញុំមានអារម្មណ៍អាណិតមាន់ខ្ញុំនៅពេលវាទទួលរងការវាយប្រហារ»។ «ប៉ុន្តែនៅពេលមាន់របស់ខ្ញុំឈ្នះខ្ញុំរីករាយណាស់»។
ថ្លែងពីផ្ទះរបស់លោកនៅក្នុងឃុំដងទង់លោក ពូហាន បានថ្លែងថាលោកបានចិញ្ចឹម និងបង្វឹកមាន់ជល់អស់រយៈពេល ២ ឆ្នាំហើយ។
បើទោះបីជាការភ្នាល់អាចទទួលបានប្រាក់ច្រើនគួរសមតែការលក់មាន់ជល់ទេដែលធ្វើឲ្យខ្ញុំបានប្រាក់ពិតប្រាកដ។ លោកថាមាន់មួយដែលល្អគឺអាចលក់បាន ៤០០ ដុល្លារ ឬ ៥០០ ដុល្លារ។ មាន់ជើងឯកបច្ចុប្បន្នគឺធ្លាប់ឈ្នះ ១០ ប្រកួត៕ NS/ PS


