1 / 3
កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅនេះក្រុមហ៊ុន Pernod Richard នៅប្រទេសសិង្ហបុរី បានរៀបចំនូវសកម្មភាពដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា គឺជាយុទ្ធនាការ Responsibl’All Day ក្នុងន័យលើកកម្ពស់ផ្សព្វផ្សាយទៅលើការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវដែលផ្តោតសំខាន់លើអ្នកទទួលទានមិនទាន់គ្រប់អាយុ ទទួលទានហើយបើកបរ ឬទទួលទានពេលមានគភ៌។ ដើម្បីចៀសវាងការបើកបរក្រោមស្ថានភាពស្រវឹងវិធីល្អបំផុតគឺមិនត្រូវបើកបរក្នុងភាពប្រថុយប្រថាន ត្រូវមានអ្នកបើកបរជំនួស ឬក៏ជិះម៉ូតូកង់បី ឬម៉ូតូឌុបប្រសិនបើអ្នកដឹងថាខ្លួនស្រវឹង។ ចំណែកឯជម្រើសចុងក្រោយរង់ចាំរហូតដល់ជាតិអាល់កុលរបស់អ្នកថយចុះ៕ រូបថត ឈឹម ស្រីនាង

