កីឡាករវាយកូនបាល់ Andy Murray នឹងត្រូវប៉ះជាមួយ Fernando Verdasco ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ Paris Masters ក្រោយពីកីឡាករអេស្ប៉ាញ បានឈានទៅវគ្គបន្តដោយសារតែការបោះបង់ការប្រកួតរបស់កីឡាករហូឡង់ Robin Haase កាលពីថ្ងៃចន្ទ។
Verdasco ដែលជាអតីតកីឡាករមានចំណាត់ថ្នាក់លេខ ៧ ក្នុងពិភពលោក បាននាំមុខ ៦-២ និង៣-២ មុននឹងបញ្ហារបួសចង្កេះបានបង្ខំឲ្យ Haase បោះបង់ការប្រកួតក្នុងការប្រកួតជុំទីមួយរបស់ពួកគេ។
Murray អាចនឹងឡើងឈរពីលើ Novak Djokovic ក្នុងចំណាត់ថ្នាក់លេខ ១ ប្រសិនបើឈ្នះនៅទីក្រុងប៉ារីស ហើយ Djokovic មិនអាចឈានទៅវគ្គផ្តាច់ព្រ័ត្រ ឬប្រសិនបើ Murray ទៅវគ្គផ្តាច់ព្រ័ត្រ ហើយ Djokovic ធ្លាក់មុនទៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ៕


