លោក វ៉ាត់ ចំរើន នាកិច្ចប្រជុំស្តីអំពីការចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅប្រទេសចិន ភ្នំពេញ: កម្ពុជាកំពុងត្រៀមបង្វឹកដល់ប្រភេទកីឡាមួយចំនួន ដើម្បីឲ្យពួកគេចូលរួមក្នុងការប្រកួតកីឡាយុវជនអាស៊ីលើកទី២ ដែលនឹងរៀបចំឡើងនៅទីក្រុងណាន់និញ ប្រទេសចិន នាខែសីហាឆ្នាំ២០១៣ខាងមុខ ហើយផែនការនេះបានធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំថ្នាក់អាស៊ី ស្តីពីការត្រៀមខ្លួនការប្រកួតមួយនេះ នៅទីក្រុង ណាន់និញ នាពេលថ្មីៗនេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូ ដែលទើបតែត្រឡប់មកពីកិច្ចប្រជុំ ស្តីការត្រៀមខ្លួនការប្រកួតកីឡាយុវជនអាស៊ីលើកទី២ បានផ្តល់បទសម្ភាសដល់ភ្នំពេញ…
Li អបអរជ័យជម្នះរបស់ខ្លួនក្រោយផ្តួល Radwanska ក្រុងមែលប៊ឺន: កីឡាការិនីវាយកូនបាល់ Li Na បានផ្តួល Agnieszka Radwanska ជាមួយនឹងការវាយកូនបាល់យ៉ាងខ្លាំងដើម្បីបំបាក់កីឡាការិនីមានចំណាត់ថ្នាក់លេខ៤ប្រចាំព្រឹត្តិការណ៍រូបនេះ ក្នុងលទ្ធផល ៧-៥ និង៦-៣ និងដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី៣របស់នាងនៅក្នុងព្រឹត្តិការណ៍ Australian Open កាលពីថ្ងៃម្សិលមិញ។ កីឡាការិនីសញ្ជាតិចិនមានចំណាត់ថ្នាក់លេខ៦ប្រចាំព្រឹត្តិការណ៍រូបនេះ បានជម្នះលើប្រពៃណីនៃការចាប់ផ្តើមយ៉ាងយឺតរបស់នាងដើម្បីផ្តួល Radwanska សញ្ជាតិប៉ូឡូញក្នុងសិតទី១យ៉ាងស្វិតស្វាញ ហើយក្រោយពីដេញតាមពីក្រោយក្នុងលទ្ធផល ២-០ នាងបានបង្ហាញពីទម្រង់លេងយ៉ាងល្អដើម្បីដណ្តើមជ័យជម្នះនៅលើទីលាន…
លោក ផាន ណារ៉ា បានប្រាប់ពីរបៀបបណ្តើរបាល់ដល់ក្មេងៗ ក្នុងពេលហាត់ ភ្នំពេញៈ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញបាល់ទាត់កម្ពុជា Soccer Skills & Fitness Center of Cambodia (SSFCC) កំពុងតែយកក្បួនច្បាប់ និងបច្ចេកទេសលេងកីឡាបាល់ទាត់ប្រកបដោយបទដ្ឋានត្រឹមត្រូវ មកបង្ហាត់ដល់ក្មេងៗមានអាយុក្រោម១៣ឆ្នាំ ដើម្បីជំរុញឲ្យពួកគេក្លាយជាកីឡាករ-ការិនីបាល់ទាត់ដ៏មានទេពកោសល្យ សម្រាប់ចូលរួមលើកកម្ពស់វិស័យបាល់ទាត់កម្ពុជា នាពេលអនាគត។ លោក ផាន ណារ៉ា (ហៅស៊ីន)…
Murray ឈានទៅវគ្គមួយភាគបួនយ៉ាងងាយ កីឡាករវាយកូនបាល់ Andy Murray បានទទួលជ័យជម្នះយ៉ាងងាយលើកីឡាករ Gilles Simon នៅក្នុងព្រឹត្តិការណ៍ Australian Open កាលពីថ្ងៃចន្ទ។ កីឡាករ Simon សញ្ជាតិបារាំង មិនបានបង្ហាញពីទម្រង់លេងគួរឲ្យចាប់អារម្មណ៍ឡើយក្រោយពីការទទួលជ័យជម្នះក្នុងជុំទី៣របស់គេកាលពីថ្ងៃសៅរ៍លើកីឡាករ Gael Monfils ហើយ Murray កម្របានបង្ហាញពីការខិតខំព្យាយាមខ្លាំងក្លាឡើយដើម្បីឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៦-៣ ៦-១ និង៦-៣នៅលើទីលាន Hisense…
កីឡាករ ដួង ទីតា បានព្យាយាមទប់ការទាត់យ៉ាងខ្លាំងរបស់ Bidaut Dereck ភ្នំពេញៈ អ្នកប្រដាល់ជនជាតិបារាំង Bidaut Dereck ហៅ ដេរិក ដែលបានហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរ នៅសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃនោះ បានយកឈ្នះ ដួង ទីតា របស់ក្លិបសិង្ហកីឡា ប៉ុន្តែរូបគេត្រូវបាន ទីតា វាយបែកឈាមនិងដេរអស់១០ថ្នេរ រីឯអ្នកលេងកណ្តាប់ដៃ ពេជ្រ សម្បត្តិ បានត្រឹមឡើងកំដរជើងខ្លាំងវ័យក្មេង…
កីឡាករ ជាម អាដាំ (ខៀវ) បានម៉ាត់ចូលថ្គាមរបស់ ហេង វិឆ័យ សម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យ ភ្នំពេញៈ ម្ចាស់ជើងឯកគុនខ្មែរវគ្គ១ ជាម អាដាំ របស់ក្លិបឃ្លាំងមឿងកីឡា បានឈ្នះ៣ពិន្ទុជាលើកដំបូង ក្នុងកម្មវិធីដណ្តើមខ្សែក្រវាត់ K cement ប្រភេទទម្ងន់៦៥គីឡូក្រាម បន្ទាប់ពីរូបគេបានយកឈ្នះហេង វិឆ័យ មកពីក្លិបកងពលតូចលេខ៧០ សម្រាប់ការប្រកួតជម្រុះបើកឆាកប្រចាំពូលB នៅលើសង្វៀនស៊ីធីអិន កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ នៅក្នុងការប្រកួតនេះ…
Novak Djokovic របស់ស៊ែប៊ី អបអរក្រោយពីផ្តួលកីឡាករ Stanislas Wawrinka របស់ស៊្វីស ក្រុង មែលប៊ឺន: កីឡាករវាយកូនបាល់ Novak Djokovic បានសង្គ្រោះការភិតភ័យដ៏ធំមួយពីការប្រកួតចំនួន៥សិតជាមួយនឹងកីឡាករ Stan Wawrinka ដែលបានចំណាយពេលអស់៥ម៉ោងនៅក្នុងព្រឹត្តិការណ៍ Australian Open កាលពីថ្ងៃអាទិត្យដើម្បីឈានទៅប្រកួតក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Grand Slam នេះ ប៉ុន្តែបានគេចផុតពីការបរាជ័យទាំងប្រផិតប្រផើយ។ សម្រាប់រយៈពេល៥០នាទីដំបូងនៃការប្រកួតនេះ កីឡាករ…
Dempsey (កណ្តាល) របស់ Spurs ត្រូវបានឈូសដណ្តើមបាល់ដោយ Carrick របស់ Man Utd ក្រុង ឡុងដ៍: Manchester United បានភ្លក្សរសជាតិនៃការខកចិត្តមួយខណៈដែលគ្រាប់បាល់តាមស្មើនៅក្នុងនាទីចុងក្រោយរបស់កីឡាករ Clint Dempsey នៃក្រុម Tottenham Hotspur បានធ្វើឲ្យក្រុមកំពុងតែនាំមុខនៅលើតារាងក្របខ័ណ្ឌ Premier League បាត់បង់ជ័យជម្នះដ៏មានតម្លៃមួយកាលពីថ្ងៃអាទិត្យ។ ការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១…
សកម្មភាពប្រកួតរបស់ក្រុម EYC (ក្រហម) និង ISF ភ្នំពេញ: ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់អង្គការផ្កាយសមុទ្រ(ISF) ដែលផ្តោតទៅលើការអភិវឌ្ឍវិស័យបាល់ទាត់ដល់ក្រុមកីឡាករ កីឡាការិនី មានអាយុចាប់ពី១០ឆ្នាំដល់១៨ឆ្នាំនោះ បានបង្ហាញពីលទ្ធផលនៃការប្រកួតខ្លះៗហើយ បើទោះបីការប្រកួតមួយនេះ នៅមិនទាន់ចប់សព្វគ្រប់ក៏ដោយចុះ។ លោក ណាល់ ភីវឌ្ឍនា មន្ត្រីសម្របសម្រួលព័ត៌មាននៃអង្គការផ្កាយសមុទ្រ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងកាលពីម្សិលមិញថា តាមគម្រោងនៃកម្មវិធីប្រកួតនៅឆ្នាំ២០១៣នេះ គឺយើងបានធ្វើការប្រកួតតាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២…
Sneijder (ស្តាំ) រួមនឹងអតីតមិត្តរួមក្រុម Inter ក្រុងមីឡាន: ខ្សែបម្រើអន្តរជាតិហូឡង់បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានចូលរួមជាមួយនឹងក្លិប Galatasaray របស់ប្រទេសតួកគី ក្រោយពីមិនត្រូវបានដាក់ឲ្យលេងក្នុងក្រុម Inter Milan ដោយសារតែជម្លោះលើកិច្ចសន្យា។ Sneijder បានធ្វើការអះអាងថា រូបគេបានយល់ព្រមនូវលក្ខខណ្ឌផ្សេងៗនៅក្នុងបទសម្ភាសតាមរយៈទូរស័ព្ទមួយជាមួយនឹងគេហទំព័ររបស់ Galatasaray (www.galatasaray.org) និងបាននិយាយថា រូបគេសង្ឃឹមថា នឹងអាចធ្វើការបង្ហាញខ្លួននៅក្នុងការប្រកួតជាមួយនឹងក្រុម Besiktas នៅក្នុងសប្តាហ៍នេះ។ កីឡាករវ័យ២៨ឆ្នាំរូបនេះ បាននិយាយថា៖…

