កីឡាករ Jerry Akaminto (ស្តាំទី២) របស់ហ្គាណា ព្យាយាមតែតបាល់រំលងដៃអ្នកចាំទី Robert Kidiaba របស់កុងហ្គោ ក្រុង ផត​អេលីហ្សាបេត: ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ បាន​ធ្វើ​ការ​វាយ​បក​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​តង់​ទី២​ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​នឹង​ក្រុម​ជើង​ខ្លាំង​ហ្គាណា​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ព្រឹត្តិ​ការណ៍ African Nations Cup បាន​ផ្តល់​នូវ​ភាព​រំភើប​ផ្សេងៗ​នៅ​ក្នុង​ថ្ងៃ​ទី២​របស់​ខ្លួន​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី១​គ្រាប់​នៅ​ក្នុង​តង់​ទី២​នៅ​ទីក្រុង Port Elizabeth បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហ្គា​ណា​បន្ថែម​នូវ​ការ​នាំ​មុខ​ក្នុង​តង់​ទី១​របស់​ខ្លួន​នៅ​មុន​ពេល​អនុញ្ញាត​ឲ្យ​កុង​ហ្គោ​ធ្វើ​ការ​វាយ​បក​បាន​មួយ​គ្រាប់​វិញ ហើយ​បន្ទាប់​មក​ស្ទើរ​តែ​ទទួល​ជ័យ​ជម្នះ​ដ៏​រំភើប​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​មួយ​ទៅ​ហើយ​។…

Balotelli អាច​ចេញ​ពី Man City ទៅ​កាន់ Milan នៅ​សប្តាហ៍​នេះ អនាគត​របស់​កីឡាករ Mario Balotelli របស់​ក្រុម Manchester City អាច​នឹង​ត្រូវ​សម្រេច​នៅ​សប្តាហ៍​នេះ ខណៈ​ដែល​ការ​ពិភាក្សា​ផ្សេងៗ​រវាង​ក្រុម​ម្ចាស់​ជើង​ឯក​មួយ​នេះ និង AC Milan ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។ Man City បាន​និយាយ​ថា ពួក​គេ​ចង់​បាន​តម្លៃ​ខ្លួន​៣១​លាន​ផោន (ស្មើ​នឹង​៤៩,២​២៤៩​លាន​ដុល្លារ​អាមេរិក)…

សកម្មភាពប្រកួតរបស់ក្រុមកីឡាករព្រឹទ្ធសភា (ខ្មៅ) និងកីឡាករនៃក្រុមបឹងកេតនៅឯកីឡដ្ឋានជាតិកាលពីថ្ងៃសៅរ៍ រូប ស្រេង ម៉េងស្រ៊ុន ភ្នំពេញ: ក្រុម​ម្ចាស់​ជើង​ឯក ចំការ​កៅស៊ូ​បឹងកេត បាន​ឡើង​ទៅ​កាន់​កំពូល​តារាង​ជំនួស​ក្រុម​ណាហ្គាខប​ជា​បណ្តោះ​អាសន្ន បន្ទាប់​ពី​ក្រុម​មួយ​នេះ​បាន​បំបាក់​ក្រុម​ចំណូល​ថ្មី ព្រឹទ្ធសភា ១០-១ នៅ​ក្នុង​ការ​ប្រកួត​សប្តាហ៍​ទីពីរ​នៃ​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេម​បូ​ឌាន​លីក​ប្រចាំ​ឆ្នាំ​២០១៣​ខណៈ ណាហ្គា​ខប ការពារ​ជាតិ អគ្គ​ស្នង​ការ​នគរបាល​ជាតិ ភ្នំពេញ​ក្រោន ព្រះ​ខ័ន​រាជ និង គិរីវង់ សុទ្ធ​សឹង​ទទួល​បាន​ត្រឹម​១​ពិន្ទុ​បន្ថែម​ដូចៗ​គ្នា។ សម្រាប់​ការ​ប្រកួត ដែល​រៀប​ចំ​ឡើង​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ នា​ថ្ងៃ​សៅរ៍…

ភ្នំពេញ: ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League សប្តាហ៍​ទី២២ ត្រូវ​បាន​គ្រប់​គ្រង​ដោយ​អ្នក​ចាត់​ការ​ទូទៅ​ជា​ច្រើន​ដែល​បាន​ទទួល​ស្គាល់​ថា ភាព​មាន​ប្រៀប​ពី​សំណាក់​កីឡាករ​នៃ​ក្រុម Chelsea និង Southampton បាន​ជួយ​ដល់​ពួក​គេ​ដោយ​សារ​តែ​ការ​ប្រកួត​ទ្វេ​ដង​របស់​ពួក​គេ​។ សមាជិក​សំខាន់ៗ​ដែល​បាន​ជួយ​ដល់​ពួក​គេ​រួម​មាន Juan Mata ដែល​ទទួល​បាន​១៦​ពិន្ទុ និង Eden Hazard ដែល​បាន​ទទួល​ពិន្ទុ​ខ្ពស់​បំផុត​ប្រចាំ​សប្តាហ៍​នេះ​តាម​រយៈ​ការ​ទទួល​បាន ១៩​ពិន្ទុ ក៏​ដូច​ជា​កីឡាករ Lambert, Puncheon និង Clyne…

កីឡាការិនី Ekaterina Makarova អបអរជ័យជម្នះរបស់ខ្លួនក្រោយពីផ្តួល Angelique Kerber ក្រុង មែលប៊ឺន: Ekaterina Makarova បាន​នាំ​នូវ​ការ​ខក​ចិត្ត​នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី៤​ជា​លើក​ទី​២​នៅ​ក្នុង​ព្រឹត្តិ​ការណ៍ Australian Open នៅ​ពេល​ដែល​កីឡា​ការិនី​វាយ​កូន​បាល់​សញ្ជាតិ​រុស្ស៊ី​រូប​នេះ បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ៧-៥ និង​៦-៤ លើ​កីឡា​ការិនី​ដែល​ស្ថិត​ក្នុង​របួស Angelique Kerber និង​មាន​ចំណាត់​ថ្នាក់​លេខ​៥​ប្រចាំ​ព្រឹត្តិ​ការណ៍ កាល​ពី​ថ្ងៃ​អាទិត្យ​។ កីឡា​ការិនី​មាន​ចំណាត់​ថ្នាក់​ទី១៩​ប្រចាំ​ព្រឹត្តិ​ការណ៍​រូប​នេះ បាន​ចាប់​ផ្តើម​យ៉ាង​ល្អ និង​បាន​គេច​ផុត​ពី​ការ​ខក​ចិត្ត​មួយ​ដើម្បី​ទទួល​ជ័យ​ជម្នះ​ក្នុង​សិត​ទី១…

លោក ឃ្លាំង ចន្ធូ (ឈរ) អានរបាយការណ៍អង្គសន្និបាតកីឡាស្ប៉េស្យាល់អូឡាំពិក ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​ស្ប៉េស្យាល់​អូឡាំពិក​កម្ពុជា បាន​បើក​មហា​សន្និ​បាត​បូក​សរុប​លទ្ធផល​ការ​ងារ​ដែល​បាន​អនុវត្ត​មួយ​ឆ្នាំ​កន្លង​មក​ដើម្បី​ដក​ស្រង់​ពិសោធ​និង​កែ​ទម្រង់​សម្រាប់​ទិស​ដៅ​ឆ្នាំ​២០១៣ ដោយ​មាន​ការ​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ឲ្យ​មាន​ការ​រីក​ចម្រើន​នា​ឆ្នាំ​ថ្មី​។ នៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ទីស្តី​ការ​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​និង​យុវនីតិ​សម្បទា​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ដែល​មាន​ការ​ចូល​រួម​មក​ពី​តំណាង​ពាក់​ព័ន្ធ​ដូច​ជាក្រ​សួង​អប់រំ​យុវជន​និង​កីឡា​គណៈ​កម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំពិក​កម្ពុជា​តំណាង​អង្គភាព​ពាក់​ព័ន្ធ​ចំណុះ​ឲ្យ​គណៈ​កម្មា​ធិការ​ជាតិ​ស្ប៉េស្យាល់​អូឡាំពិក​កម្ពុជា​ព្រម​ទាំង​កីឡាករ​កីឡា​ការិនី​និង​អាណា​ព្យាបាល​មក​ពី​ខេត្ត​និង​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ស្ប៉េ​ស្យ៉ាល់​អូឡាំ​ពិក​កម្ពុជា​។ កីឡា​ស្ប៉េស្យាល់​អូឡាំពិក​គឺជា​ប្រភេទ​កីឡា​នៃ​ជន​បញ្ញា​ខ្សោយ​។ គណៈ​កម្មា​ធិការ​ជាតិ​ស្ប៉េស្យាល់​អូឡាំពិក​កម្ពុជា បាន បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥​និង​បាន​ទទួល​ស្គាល់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​ស្ប៉េស្យាល់​អូឡាំពិក​អន្តរជាតិ​(SOI)​។ ក្នុង​ឆ្នាំ​កន្លង​មក​ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ឃ្លាំង ចន្ធូ​អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​ស្ប៉េ​ស្យាល់​អូឡាំពិក​កម្ពុជា បាន​ថ្លែង​ថា នៅ​ក្នុង​ឆ្នាំ​២០១២​កន្លង​មក កីឡាករ​កីឡាការិនី​ស្ប៉េស្យាល់​អូឡាំពិក​កម្ពុជា ទទួល​បាន​មេ​ដាយ​មាស​បី ប្រាក់​៤…

ភ្នំពេញៈ អ្នក​ប្រដាល់​ជនជាតិ​ប្រេស៊ីល Gustavo បាន​ប្រើ​ពេល​ត្រឹម​តែ​២​នាទី ប៉ុណ្ណោះ​ក្នុង​ការ​ផ្តួល​កីឡាករ​ម្ចាស់​ផ្ទះ ឡៅ ស៊ីណាត ឲ្យ​សន្លប់​ធំ សម្រាប់​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ កាល​ពីល្ងាច​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មករា​កន្លង​មក រី​ឯ ជ័យ កុសល ត្រូវ​បាន​អ្នក​ប្រយុទ្ធ​មិន​ដែល​ស្គាល់​រសជាតិ​ចាញ់ Armin Matli មក​ពី​ប្រទេស​ថៃ​វាយ​ឡើង​ចង់​ទ្រម​ខ្លួន។ ដំបូង​ឡើយ​កីឡាករ​ជើង​ចាស់ ជ័យ កុសល របស់​ក្លិប​សិង្ហ​កីឡា ត្រូវ​រៀប​ចំ​ឲ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ…

កីឡាករ ទិត្យ សុវណ្ណគិរី(ក្រហម) បានទាត់សន្ធាប់ទៅលើ ជ័យ វណ្ណៈរូប ស្រេង ម៉េងស្រ៊ុន ភ្នំពេញៈ អ្នក​លេង​ស្នៀត​ជើង ទិត្យ សុវណ្ណគិរី បាន​ព្យាយាម​ត្រួស​ត្រាយ​រក​ឃើញ​ផ្លូវ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​១០​លាន​ស្រា​ផែន​ដី ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​របស់​ខ្លួន​ហើយ​ខណៈ ពៅ ស៊ីយ៉េត បាន​ទម្លាក់ ព្រំ វី ចេញ​ពី​ការ​ប្រកួត​នេះ។ ការ​ទទួល​បាន​ឱកាស​ដ៏​ល្អ​មួយ​នេះ​បន្ទាប់​ពី​សិស្ស​គណ​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ សុវណ្ណគិរី បាន​ផ្តួល ជ័យ…

លោក Herve Renard (ឆ្វេងខាងលើ) សម្លឹងមើលក្រុមរបស់ខ្លួនអំឡុងពេលពួកគេហ្វឹកហាត់ ក្រុង ចូហាន់​ណេស​ប៊ើក: លោក Herve Renard ដែល​ជា​គ្រូ​បង្វឹក បាន​និយាយ​ប្រាប់ Reuters ថា ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អាហ្វ្រិក​សំប៊ី កំពុង​តែ​ត្រៀម​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត ខណៈ​ដែល​ពួក​គេ​នឹង​ព្យាយាម​រក្សា​ពាន​រង្វាន់ Nations Cup នៅ​ថ្ងៃ​ចន្ទ​នេះ​។ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាស​មួយ​ថា៖ «នៅ​ក្នុង​ដំណាក់​កាល​ដូច​គ្នា​នេះ (កាល​ពី​ឆ្នាំ​មុន) ខ្ញុំ​មាន​ការ​ខ្វល់​ខ្វាយ​ណាស់​។…

Cole បំភ្លេច Real Madrid ដើម្បី​ចុះ​ហត្ថលេខា​ថ្មី​នៅ​ក្នុង​ក្លិប Chelsea កីឡាករ Ashley Cole បាន​យល់​ព្រម​បន្ត​នៅ​ជាមួយ​នឹង​ក្លិប Chelsea និង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចុះ​ហត្ថលេខា​នៅ​លើ​កិច្ច​សន្យា​មួយ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ខាង​មុខ​ទៀត​។ ខ្សែ​ការ​ពារ​វ័យ​៣២​ឆ្នាំ​រូប​នេះ នឹង​ផុត​កិច្ច​សន្យា​នៅ​ចុង​បញ្ចប់​នៃ​រដូវ​កាល​នេះ ហើយ​លោក Rafael Benitez បាន​និយាយ​ភ្លាមៗ​ក្រោយ​ពី​ចូល​កាន់​តំណែង​ក្នុង​នាម​ជា​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន​ថា លោក​រំពឹង​ថា Cole រួម​ជាមួយ​នឹង Frank Lampard នឹង​ចាក​ចេញ​ពី​ក្លិប​នេះ​នៅ​រដូវ​ក្តៅ​៕…