ភ្នំពេញៈ ខណៈរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារចំនួន ៦ ខែត្រូវបានបញ្ចប់ ចៅក្រមស៊ើបសួរលោក គី ឫទ្ធី នៃសាលាដំបូងរាជធានីភ្នំពេញបានចុះទៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី ៥ ខែមីនានេះ ដើម្បីបន្តការសាកសួរលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទក្បត់ជាតិ។ លោក ជូង ជូងី មេធាវីម្នាក់របស់លោក កឹម…
Browsing: ម៉ិច ដារ៉ា
ភ្នំពេញៈ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងភូតភរអំពីការកាត់ជំនួយមកកម្ពុជាដោយអះអាងថា កម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងនោះមិនមានទេចាប់តាំងពីឆ្នាំ ២០១៦ មក។ នៅក្នុងពិធីជួបជុំកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍លោក ហ៊ុន សែន បានថ្លែងថាអាមេរិកធ្លាប់បានផ្តល់ជំនួយបច្ចេកទេសមួយចំនួនដល់អគ្គនាយកដ្ឋានពន្ធដារ ប៉ុន្តែបានបញ្ចប់តាំងពីចុងឆ្នាំ…
ភ្នំពេញៈ ព្រះមហាក្សត្របានដំឡើងឋានន្តរស័ក្តិដល់មន្ត្រីកងយោធពលខេមរភូមិន្ទជាង ៣០០ រូបបន្ថែមទៀតកាលពីខែធ្នូ និងខែមករាកន្លងទៅ ក្នុងនោះរួមមានថ្នាក់ឧត្តមសេនីយ៍យ៉ាងហោចណាស់ ៦ រូបហើយក៏ត្រូវបានដាក់បញ្ចូលក្នុងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនផងដែរ។ នេះជាការដំឡើងឋានន្តរស័ក្តិដល់កងយោធាធំបំផុតទី ២ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ យោងតាមព្រះរាជក្រឹត្យដែលព្រះមហាក្សត្របានឡាយព្រះហស្តលេខាបានបង្ហាញថា មន្ត្រី ៣ រូបត្រូវបានដំឡើងឋានៈទៅថ្នាក់នាយឧត្តមសេនីយ៍ផ្កាយបួន ១៣ រូបត្រូវបានដំឡើងឋានៈឧត្តមសេនីយ៍ឯក ១១៤ រូបត្រូវបានដំឡើងឋានៈថ្នាក់ឧត្តមសេនីយ៍ទោ និង…
ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងក្រសួងការងារបានព្រមានថានឹងចាត់វិធានការចំពោះពលករបរទេសប្រមាណជាង ១០ ម៉ឺននាក់ដែលកំពុងធ្វើការនៅកម្ពុជាដោយគ្មានប័ណ្ណការងារ និងមិនព្រមអនុវត្តតាមកាតព្វកិច្ច ដោយពួកគេប្រឈមនឹងការផាកពិន័យ ឬអាចជាប់ទោសមុនឈានដល់ការបណ្ដេញចេញពីកម្ពុជា ខណៈដែលមន្ត្រីសង្គមស៊ីវិលស្នើឲ្យអនុវត្តដោយស្មើភាពស្របពេលសមត្ថកិច្ចខ្លះថា ពួកគេខ្លះមានអ្នកនៅពីក្រោយខ្នង។ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ និងលោក សេង សក្ដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងដូចក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានកាលពីម្សិលមិញ…
ភ្នំពេញៈ ការប្រកាសកាត់ជំនួយរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យក្រុមមន្ត្រីរដ្ឋាភិបាល បញ្ចេញប្រតិកម្មព្រមៗគ្នា ដោយចាត់ទុកថាជា «ការមាក់ងាយប្រជាធិបតេយ្យកម្ពុជា តាមរយៈទឹកលុយ» និងថាជា «ព្យុះនយោបាយដ៏ឃោរឃៅរបស់ប្រទេសមហាអំណាច និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន» ដែលកំពុងបក់បោកជាន់ឈ្លីនូវសុខសន្តិភាពរបស់កម្ពុជា។ ប្រតិកម្មទាំងនេះបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៧ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសបញ្ឈប់ជាបណ្ដោះអាសន្ននូវកម្មវិធីផ្តល់ជំនួយមួយចំនួនដល់កម្ពុជាដើម្បីឆ្លើយតបទៅនឹងអ្វីដែលប្រទេសមហាអំណាចមួយនេះហៅថា «ការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានាពេលថ្មីៗនេះ»។ ការសម្រេចរបស់អាមេរិកនេះបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាកិច្ចការបរទេស សហភាពអឺរ៉ុប បានអនុម័តលើសេចក្តីសន្និដ្ឋានមួយដោយថ្កោលទោសចំពោះ…
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរឥណទានថវិកាប្រមាណជា ៤,៥ លានដុល្លារអាមេរិក សម្រាប់ចំណាយលើសម្ភារទប់ទល់នឹងបាតុកម្មជាអ្វីដែលសង្គមស៊ីវិលនិងអ្នកវិភាគថា គួរបែងចែកថវិកាទាំងនេះ ទៅលើរឿងផ្សេងដែលនេះហាក់បង្ហាញពីភាពស្រពេចស្រពិលដោយមិនទុកចិត្តពីស្ថានការណ៍នាថ្ងៃអនាគត។ នៅក្នុងអនុក្រឹត្យមួយចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៧ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលភ្នំពេញ ប៉ុស្ដិ៍ ទើបទទួលបានកាលពីម្សិលមិញ បានសម្រេចអនុញ្ញាតឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី…
ភ្នំពេញៈ ការចាប់ឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា និងការរំលាយគណបក្សប្រឆាំង ដែលធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លា ពីសហគមន៍អន្តរជាតិ រហូតដល់មានការកាត់ជំនួយមួយចំនួននោះ ត្រូវបានលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសប្រតិកម្មថា ជា «ព្យុះនយោបាយដ៏ឃោរឃៅ របស់ប្រទេសមហាអំណាច និង សម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន» ដែលកំពុងបក់បោកជាន់ឈ្លី នូវសុខសន្តិភាព…
ភ្នំពេញៈ រាជរដ្ឋាភិបាលទំនងជាបើកផ្លូវផ្តល់ភាពជាពលរដ្ឋដល់ជនជាតិវៀតណាមប្រមាណ ៧ ម៉ឺននាក់ ដែលពួកគេមួយចំនួនបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ មន្ត្រីអន្តោប្រវេសន៍បានប្រកាសផែនការកាលពីម្សិលមិញនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។ លោក នូវ លក្ខិណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងថា រាជរដ្ឋាភិបាលទទួលស្គាល់ថា ជនជាតិវៀតណាមជាច្រើនបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនជំនាន់មកហើយ ហើយអ្នកខ្លះបានរស់នៅមុនរបបខ្មែរក្រហម។ លោក លក្ខិណា បានថ្លែងថា៖ «អគ្គនាយកដ្ឋានមិនអាចជាតិនិយមនោះទេ។ យើងត្រូវតែគោរពច្បាប់អន្តរជាតិដែរ»។ លោកថ្លែងថា៖ «មិនមែនជនជាតិវៀតណាមទាំងអស់នឹងត្រូវទទួលស្គាល់នោះទេ។…
ភ្នំពេញៈ កូនប្រុសពៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ ត្រូវបានដំឡើងឋានន្តរស័ក្តិ នៅក្នុងជួរកងទ័ព ពីឋានៈជាវរសេនីយ៍ទោ ទៅជាវរសេនីយ៍ឯក នៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ២៦ រូបផ្សេងទៀត។ នេះបើតាមអនុក្រឹត្យ ដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី…
ស្ទឹងត្រែងៈ កងពលតូចអន្តរាគមន៍លេខ ១២៨ ដែលទើបបង្កើតថ្មីដោយលោកនាយករដ្ឋមន្ត្រីកាលពីខែសីហាឆ្នាំមុនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលពីម្សិលមិញដើម្បីបំប៉នសមត្ថភាព និងការពារភូមិសាស្ត្រដែលឈរជើង។ នេះបើតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។ តាមសេចក្តីជូនដំណឹងរបស់យោធភូមិភាគទី ១ ចំណុះដោយពលតូចអន្តរាគមន៍លេខ ១២៨ ចុះថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំនេះបានបញ្ជាក់ថា ការហាត់បាញ់គ្រាប់ពិតនេះស្ថិតនៅភូមិសាស្ត្រ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង…

