ភ្នំពេញៈ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារមួយក្រុមដែលមានសមាសភាពមន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់ ១៥ រូបមកពីក្រសួងផ្សេងៗមួយចំនួនដែលពាក់ព័ន្ធដើម្បីសិក្សាការធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិដែលត្រូវបានប្រកាសឲ្យប្រើប្រាស់តាំងពីឆ្នាំ ១៩៩៦។ យោងតាមរាជកិច្ចដែលបានចេញផ្សាយនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៨ ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៨ ខែមករា។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពីការបង្កើតក្រុមការងារដើម្បីសិក្សាការធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិនេះបានឲ្យដឹងថា ក្រុមការងារនេះមានភារកិច្ចជាសេនាធិការដ្ឋានជូនរដ្ឋាភិបាលក្នុងការសិក្សាស្រាវជ្រាវច្បាប់ស្តីពីសញ្ជាតិដើម្បីផ្តួចផ្តើមអំពីជម្រើសនានាក្នុងការធ្វើវិសោធនកម្មស្តីពីសញ្ជាតិ និងប្រមែប្រមូលព័ត៌មានទាំងឡាយដែលបម្រើឲ្យការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។ ហើយអាចធ្វើការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ…
Browsing: ម៉ិច ដារ៉ា
ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចកាត់ដីប្រមាណ ៣០ ហិកតានៃផ្ទៃបឹងជើងឯករាជធានីភ្នំពេញ និងខេត្តកណ្តាលជូនក្រុមហ៊ុន INGHolding ជាថ្នូរនឹងផ្ទៃដី ១០ ហិកតារបស់ក្រុមហ៊ុនដែលប្រគល់ជូនក្រសួងមហាផ្ទៃសម្រាប់សាងសង់អគារផ្សេងៗ។ នេះបើតាមអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីកាលពី ១៨ ខែមករាឆ្នាំនេះ។ អនុក្រឹត្យបានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចកាត់ផ្ទៃដី ៣០ ហិកតាពីផ្ទៃបឹងជើងឯកដែលបានកំណត់ក្នុងអនុក្រឹត្យចុះថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០០៨…
ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានការពារដល់ដំណើរការបង្កើតឲ្យមានកន្លែងឃុំឃាំងបង់ថ្លៃដោយលោកថា ជាការជួយសម្រួល និងកាត់បន្ថយភាពចង្អៀតក្នុងពន្ធនាគារហើយគោរពតាមស្តង់ដារ តែវាមិនក្លាយជាសណ្ឋាគារនោះទេ ខណៈមានការលើកឡើងថាដំណើរការនេះបានប្រយោជន៍តែលើក្រុមហ៊ុនអ្នកធ្វើ និងអ្នកមានលុយ។ ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីលោក ស ខេង បានធ្វើឡើងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានភ័ស្ដុភារ និងហិរញ្ញវត្ថុកាលពីម្សិលមិញដោយបានបញ្ជាក់ថាមន្ទីរឃុំឃាំងបង់ថ្លៃនឹងដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ ខណៈដែលវាអាចជួយសម្រួលទាំងអ្នកជាប់ឃុំមានលុយ និងអ្នកជាប់ឃុំក្រីក្រ ពីព្រោះពេលអ្នកមានទៅនៅកន្លែងឃុំឃាំងត្រូវបង់លុយវានឹងធ្វើឲ្យកន្លែងនៅចាស់ទូលាយ និងថាមានអ្នកខ្លះវិភាគមិនបានគ្រប់ជ្រុងជ្រោយទេពីរឿងនេះ។ លោកបានបញ្ជាក់ថា៖ «អ្នកវិភាគ វិភាគត្រូវដោយវិភាគថា ធ្វើមន្ទីរឃុំឃាំងសម្រាប់តែអ្នកមាន…
ភ្នំពេញៈ ខណៈមានការថ្កោលទោសពីអន្តរជាតិចំពោះការបោះឆ្នោតនាពេលខាងមុខនេះ ប្រទេសជប៉ុនកាលពីម្សិលមិញបានសម្រេចផ្តល់សម្ភារមានតម្លៃ ៧,៥ លានដុល្លារបន្ថែមទៀតសម្រាប់ដំណើរការបោះឆ្នោតនៅខែកក្កដាខាងមុខ។ ការផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនលោក Hidehisa Horinouchi ហើយជប៉ុនក៏សន្យាថានឹងផ្តល់ហឹបឆ្នោត និងសម្ភារចាំបាច់ដទៃទៀតផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងព័ត៌មាន។ សេចក្តីជូនដំណឹងបន្តថា៖ «ជំនួយជាបន្តបន្ទាប់របស់ជប៉ុនដល់កម្ពុជានិយាយជារួម និងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និយាយដោយឡែកបង្ហាញពីការតាំងចិត្តរបស់ជប៉ុនក្នុងការជួយព្រះរាជាណាចក្រកម្ពុជាដើម្បីសម្រេចឲ្យបាននូវការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព»។ កាលពីខែវិច្ឆិកាគណបក្សប្រឆាំងតែមួយគត់របស់កម្ពុជាគឺគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយទាំងបង្ខំដោយរងបទចោទប្រកាន់ថាបានប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលហើយមេដឹកនាំរបស់ខ្លួនគឺលោក…
ភ្នំពេញៈ យ៉ាងហោចណាស់រថយន្តសណ្ដោងខ្នាតយក្សចំនួនជិត ៥០០ គ្រឿងត្រូវបានដោះទ្រុងសណ្ដោង និងកាត់កែច្នៃឲ្យទៅរកសភាពដើមវិញឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសគ្រាន់តែ ២ ថ្ងៃក្រោយពី លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមានដកមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធឲ្យរថយន្តប្រភេទនេះធ្វើចរាចរណ៍នៅលើដងផ្លូវដែលជាមូលហេតុធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតផ្លូវ។ មួយថ្ងៃក្រោយពីការព្រមាន លោក ហ៊ុន សែន បានផ្ញើសាជាថ្មីទៀតនៅលើទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃអាទិត្យម្សិលមិញថា៖ «ចំពោះរថយន្តតទ្រុង…
ភ្នំពេញៈ មេធាវីបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមមេធាវីនឹងពិភាក្សាជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ អំពីការប្តឹងទៅសាលាឧទ្ធរណ៍ បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើសុំឲ្យបំពេញកិច្ចស៊ើបសួរ តំណាងភាគីបរទេសគឺសហរដ្ឋអាមេរិកនៅក្នុងសំណុំរឿង «ក្បត់ជាតិ» ដែលត្រូវបានចោទប្រកាន់ថា បានឃុបឃិតជាមួយបរទេស។ យោងតាមពាក្យស្នើសុំឲ្យបំពេញកិច្ចរបស់ក្រុមមេធាវី ដែលបានដាក់ជូនសាលាដំបូងរាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែមករាបានស្នើឲ្យលោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅសាកសួរតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក…
ភ្នំពេញៈ មេធាវី ឲ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បដិសេធ សំណើសុំឲ្យបំពេញកិច្ចស៊ើបសួរ តំណាងភាគីបរទេស គឺសហរដ្ឋអាមេរិក ក្នុងសំណុំរឿង «ក្បត់ជាតិ» របស់លោកកឹម សុខា ដែលថា ឃុបឃិតជាមួយបរទេស។ លោក ផែង ហេង មេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីការពារក្តីលោក កឹម សុខា…
ភ្នំពេញៈរបាយការណ៍មួយ របស់នគរបាលជាតិ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ស្តីពីបញ្ហាព្រំដែន បានបង្ហាញថា ប្រទេសថៃ គឺជាអ្នករំលោភបំពានទូទៅច្រើនបំផុត ក្នុងចំណោមប្រទេសជិតខាងរបស់កម្ពុជា ប៉ុន្តែអ្នកនាំពាក្យនគរបាលជាតិបានថ្លែងនៅថ្ងៃទី ៧ ខែកុម្ភៈថា ជាទូទៅស្ថានភាពនេះគឺ «ធម្មតា»។ របាយការណ៍បង្ហាញថា ចំនួនការរំលោភបំពាន លើទឹកដីកម្ពុជា និងព្រំដែនសមុទ្រ ព្រមទាំងព្រំដែនអាកាសសម្រាប់ឆ្នាំ…
ភ្នំពេញៈ នៅក្នុងពិធីបិទសន្និបាតកិច្ចរក្សាប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមនៅក្នុងក្រសួងមហាផ្ទៃកាលពីម្សិលមិញលោក ស ខេង បានថ្លែងទៅកាន់មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធនគរបាលជាតិឲ្យឃ្លាំមើល និងស្រាវជ្រាវរកចលនាសង្គ្រោះជាតិដែលបង្កើតឡើងដោយអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ បើទោះបីជាគណបក្សប្រឆាំងមួយនេះត្រូវបានតុលាការកំពូលរំលាយចោលហើយក៏ដោយ។ នៅចំពោះមុខមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធនគរបាលជាតិជាច្រើនរយនាក់លោក ស ខេង ថ្លែងថា៖ «ឥឡូវចលនាសង្គ្រោះជាតិការពិតហើយ យើងឃើញឥតមានចុះបញ្ជីទេ ហើយបើចុះបញ្ជីក៏យើងមិនឲ្យចុះដែរ ពីព្រោះវាមិនស្របច្បាប់ យើងត្រូវមើលសកម្មភាពនៅមូលដ្ឋានហើយសូមឲ្យស្រាវជ្រាវរកចលនានេះមើល។ យើងមិនបានបិទសិទ្ធិសេរីភាពនរណាទេ? (តែ)…
មណ្ឌលគិរីៈ ជនសង្ស័យ ៦ នាក់ ដែលពាក់ព័ន្ធនឹងការពួនស្ទាក់បាញ់សម្លាប់អ្នកការពារ និងអភិរក្សព្រៃឈើ ចំនួន ៣នាក់នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តមណ្ឌលគិរី កាលពីម្សិលមិញ បន្ទាប់ពីចៅក្រមស៊ើបសួរ បានសម្រេចធ្វើការចោទប្រកាន់ពីបទសមគំនិត និងពីបទឃាតកម្មគិតទុកជាមុន។ លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា…

