Browsing: Faisal Ahmed

លោក Faisal Ahmed នាយកប្រចាំស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) នៅកម្ពុជា ភ្នំពេញ: តំបន់​អាស៊ី​ស្ថិត​លើ​ទីតាំង​ដ៏​ល្អ​ក្នុង​ការ​ចាប់​យក​នូវ​លំហូរ​មូលធន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​និន្នាការ​ដ៏​ល្អ​ប្រសើរ​របស់​ពិភពលោក​ជាមួយ​នឹង​កំណើន​ថេរ​នៅ​ក្នុង ឆ្នាំ​២០១៤-២០១៥។ ដោយ​សារ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ប្រុង​ប្រយ័ត្ន​និង​ការ​កែ​ទម្រង់​បន្ថែម​ទៀត តំបន់​នេះ​គួរ​តែ​រក្សា​បាន​ការ​ស្ទុះ​ងើប​ឡើង​វិញ​ពី​ហានិភ័យ​ជា​សកល​និង​បន្ត​ធ្វើ​ជា​កម្លាំង​ប្រកប​ដោយ​ថាមពល​ក្នុង​ការ​ជំរុញ​ដល់​ការ​ពង្រឹង​ឲ្យ​មាន​ការ​ស្ទុះ​ងើប​ឡើង​វិញ​នេះ។ ជាមួយ​នឹង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​របស់ កម្ពុជា នេះ​គឺជា​ព័ត៌មាន​ដ៏​ល្អ និង​ធ្វើ​ឲ្យ​មាន​ឱកាស​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ការ​ផ្ដោត​លើ​គោល​នយោបាយ​ដើម្បី​ជំរុញ​បន្ថែម​ទៀត​ឲ្យ​សេដ្ឋកិច្ច​ស្ទុះ​ងើប​ឡើង​វិញ​ពី​ផល​ប៉ះពាល់។ តើ​យើង​ឈាន​ដល់​ការ​សន្និដ្ឋាន​ទាំង​នេះ​បាន​ដូចម្ដេច​នៅ​ក្នុង​របាយ​ការណ៍​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​ចុង​ក្រោយ​របស់​យើង? ទី១ សកម្មភាព​ជា​សកល​ត្រូវ​បាន​គេ​ពង្រឹង​កាន់​តែ​ខ្លាំង ហើយ​នេះ​នឹង​ជួយ​ដល់​ការ​នាំ​ចេញ​របស់​តំបន់​អាស៊ី។ សន្ទុះ​កំណើន​បាន​ប្រមូល​ផ្ដុំ​នៅ…

ជាងសំណង់កំពុងសាងសង់សសរគ្រឹះស្ពានអាកាសស្ទឹងមានជ័យ ការ​ចាប់​ផ្តើម​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា​ពិត​ជា​គួរ​ឲ្យ​ស្ងើច​សរសើរ។ ដោយ​មាន​សន្តិភាព និង​ស្ថិរភាព និង​ការ​ផ្តោត​របស់​រដ្ឋាភិបាល​លើ​ការ​អភិវឌ្ឍ​ដឹក​នាំ​ដោយ​ការ​នាំ​ចេញ កំណើន​មាន​ចំនួន​ជា​មធ្យម​ប្រហែល​៨​ភាគរយ​ក្នុង​រយៈ​ពេល​១​ទសវត្សរ៍​កន្លង​មក​នេះ ដោយ​បង្កើន​ចំណូល​ក្នុង​មនុស្ស​ម្នាក់​ទ្វេ​ដង និង​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​បាន​ពាក់​កណ្តាល។ ឥឡូវ​នេះ កម្ពុជា​ស្ថិត​ក្នុង​ជំហរ​ឈាន​ចូល​ដំណាក់​កាល​អភិវឌ្ឍន៍​បន្ទាប់ ហើយ​ដោយ​មាន​សេចក្តី​ប្រាថ្នា​ចូល​រួម​ក្នុង​ក្រុម​ទីផ្សារ​ទើប​ងើប​ឡើង​ក្នុង​ពេល​ដ៏​ខ្លី ចំណុច​ផ្តោត​ឥឡូវ​នេះ​គឺ​លើ​ការ​បន្ត​នូវ​ការ​រីក​ចម្រើន​នោះ។ នោះ​ជំរុញ​ឲ្យ​មាន​សំណួរ​ស៊ី​ជម្រៅ​មួយ​ចំនួន​ថា៖ តើ​មាន​ក្បួន​អ្វី​ខ្លះ​ដើម្បី​បញ្ឆេះ និង​រក្សា​ការ​រីក​ចម្រើន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍?​តើ​កម្ពុជា​អាច​រៀន សូត្រ​អ្វី​ខ្លះ​បាន​ពី​ប្រទេស​មុនៗ​អំពី​របៀប​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ដំណើរការ​អភិវឌ្ឍន៍​បន្ទាប់​? ដោយ​ប្រជាជន​ជាង១ ភាគ​៣ នៅ​កម្ពុជា​មាន​អាយុ​ក្រោម ១៥…