Browsing: Kim Bethyliza

ធនាគារ​តម្រូវ​ឲ្យ​គាត់​បង់​ប្រាក់​រំលស់​ត្រឡប់​ទៅវិញ​តែ​ចំនួន​៣៥​ភាគរយ​នៃ​ចំណូល​ប្រចាំ​ខែ​សរុប​របស់​គាត់​ប៉ុណ្ណោះ ពីព្រោះ​គាត់​ត្រូវ​ប្រើ​ទឹកប្រាក់​ដែល​នៅ​សល់​សម្រាប់​ការ​ហូបចុក ទិញ​សម្លៀកបំពាក់ និង​ការ​ចំណាយ​ផ្សេងៗ​ប្រចាំ​ថ្ងៃ។ ដូច្នេះ​ធនាគារ​ត្រូវ​សិក្សា​ទៅលើ​ប្រាក់​ចំណូល​របស់​គាត់​ដើម្បី​ឲ្យ​ដឹង​ថា តើ​គាត់​មាន​លទ្ធភាព​បង់​មក​ធនាគារ​វិញ​ដែរ​ឬទេ​?»។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាង​ហេង ធីតា នាយិកា​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គលិក​របស់​ធនាគារ CIMB។ តម្រូវការ​លំនៅឋាន​ជា​កត្តា​ចំាបាច់​របស់​ប្រជាពលរដ្ឋ​។ ស្រប​គ្នា​នឹង​កំណើន​ប្រជាជន​ក្នុង​ក្រុង​កាន់តែ​កើន កំណើន​នៃ​សំណង់​អគារ ផ្ទះល្វែង​ក៏​កំពុង​តែ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​។ ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ផ្ទះ​បាន​ភ្លាមៗ​នោះ ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​មួយ​ចំនួន​បាន​និង​កំពុង​បង្កើត​នូវ​សេវា​ផ្តល់​ប្រាក់​កម្ចី​ទិញ​ផ្ទះ ឬ​រថយន្ត​តាមរយៈ​ការ​បង់​រំលស់។ ទាក់ទង​នឹង​ប្រាក់កម្ចី​ទិញ​ផ្ទះ​នេះ…

ខ្ញុំ មិន​មាន​បទពិសោធ​ក្នុង​ការ​បង្កើត​អាជីវកម្ម​ពី​មុន​ទេ ជាពិសេស​អាជីវកម្ម​នេះ​គឺជា​ប្រភេទ​បង្អែម​ដែល​ខ្ញុំ​មិន​សូវ​ដឹង​ពី របៀប​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ច្បាស់ និង​ដឹង​ពី​រូបមន្ត​ដើម្បី​ធ្វើឲ្យ​រសជាតិ​ទៅ​តាម​តម្រូវការ​របស់ អតិថិជន ដោយសារ​តែ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​តាំងពី​ថ្នាក់​ទី​៩ ជាមួយ​នឹង​ការ​ជំរុញ​លើក​ទឹកចិត្ត​ពី​ក្រុម​គ្រួសារ លោក ប៊ួន យូស្រ៊ីន ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ Limkokwing University of Creative Technology ផ្នែក​ជំនួញ​អន្តរជាតិ បាន​សហការ​ជាមួយ​មិត្តភក្តិ​ដើម្បី​ចូលហ៊ុន​គ្នា​បង្កើត​ការិយាល័យ​តូច មួយ​សម្រាប់​ដំណើរការ​អាជីវកម្ម…

ខ្ញុំ ចូលចិត្ត​ការ​ជជែក​ដេញដោល​តាំងពី​ក្មេង​ម្ល៉េះ ហើយ​ខ្ញុំ​មិន​ងាយ​ជឿ​អ្វី​ដោយ​ងាយៗ បើ​មិន​បាន​ជជែក​វែកញែក​ឫសគល់​ជាមួយ​នឹង​គ្នា​មុន​សិន ដែល​ពេល​ខ្លះ​មិត្ត​រួម​ថ្នាក់​ហៅ​ខ្ញុំ​ជា​មនុស្ស​រឹងរូស ឬ​ក៏​ជា​មនុស្ស​ឆ្កួត​ទៀត​ផង​»។ នេះ​ជា​សម្ដី​របស់​យុវជន យ៉ាន់ ឧត្តម ជា​បេក្ខជន​ម្នាក់​ក្នុង​ក្រុម​ដែល​ជាប់​លេខ​២ ក្នុង​កម្មវិធី​ប្រកួតប្រជែង​តស៊ូ​មតិ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​វោហារស័ព្ទ​សាធារណៈ និង​អ្នក​តស៊ូ​មតិ​ប្រចាំ​ឆ្នាំ​២០១៤ កាលពី​ខែ​មេសា​កន្លងមក។ ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ជំនាញ​វិទ្យាសាស្រ្ត​នយោបាយ លោក ឧត្តម​មាន​ទេពកោសល្យ​ក្នុង​ការ​តស៊ូ​មតិ​តាំងពី​លោក​នៅ​រៀន​ក្នុង ថ្នាក់​ទី​១២ មក​ម្ល៉េះ ដោយ​លោក​បាន​ចូលរួម​ប្រកួត​តស៊ូ​មតិ​ក្នុង​កម្មវិធី​របស់​អង្កការ…

20140521_04 ដើម្បី រួច​ចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា យុវជន លឹម ចំរើន ដែល​បាន​រស់នៅ និង​សិក្សា​នៅ​សហរដ្ឋអាមេរិក​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ប្រទេស កម្ពុជា​វិញ​ដើម្បី​បើក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដល់​យុវជន​មួយ ឈ្មោះ​ថា «Seekideal» ក្នុង​ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ​។ «Seekideal» គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ឥតគិត​ថ្លៃ​ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា និង​ផ្តល់​ធនធាន​ឲ្យ​ពួកគេ​បាន​ត្រៀម​ខ្លួន​សម្រាប់​អាជីព​ពេល អនាគត។ លោក ចំរើន បាន​រៀបរាប់​ពី​ការ​ចាប់ផ្តើម​នៃ​ការ​បង្កើត​ក្រុមហ៊ុន…

20140423_03a ជា​ការពិត​ណាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជា​តម្រូវការ​ចាំបាច់​សម្រាប់​អាជីវកម្ម​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ដូចជា​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​ដៃគូ​សហប្រតិបត្តិការ សម្រួល​ក្នុង​ការ​រក្សា និង​ដោះដូរ​ទិន្នន័យ​ជាដើម​។ ពេល​ថ្មីៗ នេះ​គម្រោង​មួយ​របស់​រដ្ឋាភិបាល​អាមេរិក​តាមរយៈ USAID ឈ្មោះ​ថា Development Innovations បាន​ធ្វើ​សិក្ខាសាលា​មួយ​ដែល​បាន​អញ្ជើញ​អ្នកជំនាញ​មក​ចែករំលែក​បទពិសោធ​ដ៏ជោគជ័យ​ក្នុង​ការ បង្កើត​អាជីវកម្ម​ទាក់ទង​ទៅ​នឹង​ព័ត៌មានវិទ្យា។ សិក្ខាសាលា​នេះ​បាន​ធ្វើឡើង​នៅ​ការិយាល័យ​របស់ Development Innovations ក្នុង​គោលបំណង​ជួយ​ផ្តល់​ចំណេះដឹង​ដល់​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ថ្មីៗ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ដោះស្រាយ​បញ្ហា​របស់​សង្គម។ លោក សុខ យ៉េង…

20140408_11a ក្នុង នាម​យើង​ជា​ស្ត្រី​ខ្មែរ តើ​យើង​មាន​ទស្សនៈ និង​ផ្ដល់​តម្លៃ​គាំទ្រ​ដ៏ស័ក្តិសម​ទៅ​នឹង​ស្ថានភាព និង​ឱកាស​សម្រាប់​ស្ត្រី​នៅពេល​ចង់​ធ្វើអ្វី​មួយ​ដែរ​ឬ​ទេ​»។ នេះ​ជា​ចំណុច​សំខាន់​មួយ​ដែល​អ្នកនាង សាផន សុមោលី​រស្មី មាន​មន្ទិល​សង្ស័យ​ក្នុង​ចិត្ត ហើយ​បាន​សម្រេច​យក​ជំនាញ​ផ្នែក​យេនឌ័រ​(Gender and Diversity)មក​សិក្សា​ក្នុង​ថ្នាក់​បណ្ឌិត​របស់​អ្នកនាង​នៅ​ប្រទេស​អេស្ប៉ាញ​។ អ្នកនាង សុមោលី​រស្មី សព្វថ្ងៃ​ជា​បេក្ខជន​បណ្ឌិត​មួយ​រូប​ដែល​កំពុង​សិក្សា​នៅក្នុង កម្មវិធី អាហារូបករណ៍​ដ៏​ធំ​មួយ​នៅក្នុង​ទ្វីប​អឺរ៉ុប​គឺ ERASMUS MUNDUS…

អ្នកនាង ឆាយ ច័ន្ទសុភ័ក្ដ្រា ការ ទទួល​បាន​អាហារូបករណ៍ ឬ​ការ​ចូលរួម​កម្មវិធី​ផ្សេងៗ​នៅ​ក្រៅ​ប្រទេស​តែងតែ​ជា​បំណង ប្រាថ្នា​របស់​យុវជន​គ្រប់​រូប។ ប៉ុន្តែ​ឱកាស​ទាំងនោះ​វា​មិនមែន​កើតឡើង​ដោយ​ឯកឯង​នោះ​ឡើយ​។ វា​ពឹងផ្អែក​លើ​ការ​ខំប្រឹងប្រែង ជា​ជាង​ការ​ពឹងផ្អែក​លើ​ព្រេងវាសនា។ វា​ជា​ការ​ប្រកួតប្រជែង​ដ៏ស្វិតស្វាញ​មួយ ពីព្រោះ​នរណាៗ​ក៏​ចង់​បាន​ឱកាស​បែប​នេះ​ដែរ។ ការ​លើក​ឡើង​នេះ​បាន សបញ្ជាក់​យ៉ាង​ច្បាស់​ដោយ​និស្សិត ឆាយ ច័ន្ទសុភ័ក្ដ្រា តាមរយៈ​ភាព​ជោគជ័យ​ដែល​បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នកនាង​កន្លង​មក។ ភាព​ជោគជ័យ​នោះ​គឺ​ការ​ទទួល​បាន​អាហារូបករណ៍​ចូលរួម​កម្មវិធី សិក្សា​ជាច្រើន​ប្រទេស​ក្នុង​ពិភពលោក​។ អ្នកនាង…