131023_05 ដីជាប្រភពដ៏សំខាន់សម្រាប់ការដាំដុះ។ ប៉ុន្ដែសម្រាប់ដំណាំបន្លែបង្កាអាចដុះលូតលាស់យ៉ាងល្អដោយមិនចាំពឹងអាស្រ័យដីនោះទេ។ ជាក់ស្ដែង យុវជន ខាន់ ចាន់តារា វ័យ២៥ឆ្នាំជានិស្សិតទើបបញ្ចប់ការសិក្សាផ្នែកកសិកម្ម និងនេសាទកំពុងតែចិញ្ចឹមត្រីនិងដាំបន្លែលក្ខណៈគ្រួសារលើដំបូលផ្ទះដោយលោកប្រាប់ថា៖ «ការចិញ្ចឹមត្រី និងដាំបន្លែរបស់ខ្ញុំមិនចាំបាច់ត្រូវការប្រើដីឡើយ»។ ទិដ្ឋភាពលើដំបូលរបស់យុវជនតារា ពិតជាស្រស់បំព្រងណាស់ដោយឃើញបំពង់ទីបតម្រៀបគ្នាជាលំដាប់ និងមានកន្លែងដាំបន្លែមិនប្រើដី និងធុងចិញ្ចឹមត្រីមួយ។ លោកបានបន្ដថា៖ «ត្រី និងបន្លែនេះគឺចិញ្ចឹមដោយធម្មជាតិ និងដោយវិធីសាស្ដ្រកសិកម្មទំនើប»។ លោកតារាបានប្រាប់ពីមូលហេតុថា៖«ខ្ញុំនឹកឃើញធ្វើដំណាំបន្លែនិងចិញ្ចឹមត្រីនេះគឺមួយចំណែកដើម្បីដកពិសោធន៍នូវអ្វីដែលខ្ញុំរៀននៅសាលានិងមួយផ្នែកទៀតគឺដើម្បីបង្កើតដំណាំដែលគ្មានសារជាតិគីមីសម្រាប់គ្រួសារទុកសម្រាប់បរិភោគ»។…
Browsing: Sun Dalin
131016_04b ការរស់នៅក្នុងយុគសម័យទំនើបកម្មនិងបច្ចេកវិទ្យាទំនើប យុវជនត្រូវតែខិតខំដើរឲ្យទាន់ ថ្វីដ្បិតតែវាលំបាក ឬត្រដាបត្រដួសយ៉ាងណាក៏ដោយ។ បច្ចុប្បន្ននេះ ម៉ូតូ រថយន្ដ គ្រឿងអលង្ការ សម្ភារប្រើប្រាស់ ជាពិសេស ទូរស័ព្ទដៃទំនើបៗ សុទ្ធតែជាក្ដីប៉ងប្រាថ្នារបស់យុវវ័យគ្រប់ៗរូប។ ស្របពេល យុវវ័យមួយចំនួនដែលមិនមែនជាកូនអ្នកមាន ឬក៏គ្មានប្រាក់ចំណូលខ្ពស់ ចង់សម្របខ្លួនទៅក្នុងពិភពបច្ចេកវិទ្យាទំនើប តើពួកគេគួរតែជម្នះទិញទូរស័ព្ទទំនើបមួយគ្រឿងតម្លៃស្នើនឹងប្រាក់ បៀវត្សរ៍គេ ៤…
131016_12 ទន្ទឹមពេលដែលទូរស័ព្ទជាច្រើន ប្រភេទមានភាពពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ស្រោមទូរស័ព្ទដែល ជាផលិត ផលអមដែលមានជាច្រើនម៉ូដច្រើនម៉ាក ក៏មានការគាំទ្រយ៉ាងខ្លាំងផងដែរ ជាពិសេសពីសំណាក់យុវជនវ័យក្មេង។ បើនិយាយពីការប្រើប្រាស់ស្រោមទូរស័ព្ទ មនុស្សមួយចំនួនយល់ឃើញថា គ្រាន់តែជាការតុបតែងឲ្យទូរស័ព្ទស្អាត ទាក់ទាញ ប្លែកពីគេតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់យុវតីវ័យ ១៩ ឆ្នាំម្នាក់ បានប្រាប់ថា ការប្រើប្រាស់ស្រោមទូរស័ព្ទរបស់កញ្ញាមានប្រយោជន៍ច្រើនលើសពីភាព ស្រស់ស្អាតទៅទៀត។ កញ្ញា…
សព្វថ្ងៃនេះ ព័ត៌មានស្ដីពីគ្រោះថ្នាក់ចរាចរណ៍ និងសេចក្តីណែនាំប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់តាមរយៈ ទូរទស្សន៍ វិទ្យុ កាសែត និង ទស្សនាវដ្ដី បានផ្សព្វផ្សាយយ៉ាងទូលំទូលាយដើម្បីបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋគ្រប់រូប។ នៅលើកញ្ចក់ទូរទស្សន៍សឹងតែគ្រប់ប៉ុស្ដិ៍ នៅលើទំព័រកាសែត និងនៅលើគេហទំព័រនានា សុទ្ធតែបានបង្ហាញពីរូបភាពរន្ធត់ និងសោកនាដកម្មដែលកើតឡើងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ទោះបីជា យ៉ាងណា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅប្រទេស កម្ពុជា ហាក់មិនបានស្រាកស្រាន្ដ…
មន្ត្រីប៉ូលិសចរាចរកំពុងធ្វើការវាស់វែងបន្ទាប់ពីគ្រោះថា្នក់ចរាចរមួយរវាងរថយន្ត និងម៉ូតូ បើ គ្រាន់តែមានច្បាប់ចរាចរណ៍និងប៉ូលិសចរាចរមិនគ្រប់គ្រាន់នៅ ក្នុងការធានាឲ្យមានប្រព័ន្ធចរាចរណ៍ល្អមួយនោះឡើយ។ អ្វីដែលជាកត្តាគួបផ្សំនិងចាំបាច់នាពេលបច្ចុប្បន្ននេះគឺសីលធម៌របស់អ្នកបើកបរលើដង ផ្លូវទូទៅ ជាពិសេស យុវជនខ្វះការយល់ដឹងពីប្រភព និងតម្លៃនៃសីលធម៌របស់សង្គម។ ខណៈពេលដែលមានការរឹតបន្តឹងលើចរាចរណ៍ផ្លូវគោក ជាពិសេស នៅក្នុងរាជធានី ភ្នំពេញ ប្រជាពលរដ្ឋមួយចំនួនធំបានពាក់មួកសុវត្ថិភាព គោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ហើយបើកបរគោរពសិទ្ធិអាទិភាពគ្នា ប៉ុន្ដែយុវជនមួយចំនួនទៀតបាននិងកំពុងតែបង្កបញ្ហាចំពោះ សុវត្ថិភាពចរាចរណ៍សាធារណៈ។ លោក…
130925_09 ដើម្បីធ្វើ ការសម្រេចចិត្ដឲ្យបានត្រឹមត្រូវទាល់តែមានការតាមដានព័ត៌មានច្រើន។ វាពិតជាលំបាកណាស់ក្នុងការសម្រេចចិត្ដធ្វើអ្វីមួយឲ្យបានជោគជ័យ។ កញ្ញា ម៉ាង សុគន្ធា ដែលបានចាកចេញពីប្រទេសកំណើតឆ្ពោះទៅកាន់ឯនាយសមុទ្រដើម្បីស្វែងរកការងារធ្វើ បានប្រាប់ឲ្យដឹងថា៖ «បើចង់សម្រេចការងារអ្វីមួយ យើងត្រូវខិតខំប្រឹងប្រែង។ កុំគិតថាប្រទេសនោះមិនមានការងារឲ្យយើងធ្វើឬយើងធ្វើការមិនកើតដូចជនជាតិគេ។ ប៉ុន្ដែត្រូវមានឆន្ទៈក្នុងការស្វែងរកការងារ មិនយូរមិនឆាប់យើងនឹងទទួលបានការងារជាមិនខាន»។ កញ្ញា ម៉ាង សុគន្ធា អាយុ ២៦ ឆ្នាំ…
130918_09 ដោយសារតែការតស៊ូព្យាយាម និងឆន្ទៈមោះមុតទើបធ្វើឲ្យខ្ញុំមានថ្ងៃនេះ» នេះគឺជាសម្ដីរបស់កញ្ញា អ៊ុំ កែវរដ្ឋា ដែលបានប្រែខ្លួនពីអតីតអ្នកថែរក្សាអនាម័យ រហូតបានក្លាយជាអ្នកមើលការខុសត្រូវនៅក្នុងផ្សារទំនើបមួយនៅប្រទេស អូស្រ្តាលី។ កញ្ញា អ៊ុំ កែវរដ្ឋា អាយុ ២៨ ឆ្នាំ សព្វថ្ងៃជាបុគ្គលិកឆ្នើមម្នាក់របស់ផ្សារទំនើប អិសលែន (Eastland) ស្ថិតនៅក្នុងទីក្រុង ស៊ីដនី…
130911_09 លោក ប៊ុត សូរី វ័យ ៣៣ ឆ្នាំ ជាអ្នកវិភាគហិរញ្ញវត្ថុ និងសវនករផ្ទៃក្នុងនៃគណៈកម្មការទន្លេមេគង្គប្រចាំប្រទេស ឡាវ កំពុងក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធថ្មីៗ ដើម្បីឆ្ពោះទៅសម្រេចក្តីសុបិនអនាគតដែលចង់បង្កើតមុខជំនួញផ្ទាល់ខ្លួនក្នុងវិស័យផ្តល់ប្រឹក្សាផ្នែកសវនកម្ម និងហិរញ្ញវត្ថុ។ លោក បាននិយាយថា៖ «ខ្ញុំធ្វើការនៅប្រទេស ឡាវ ដោយសារតែខ្ញុំមានបទពិសោធ និងចំណេះដឹងចំពោះការងារនេះដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួនខ្ញុំផ្ទាល់។…
យុវជនដែលមានក្តីស្រមៃចង់ធ្វើការក្នុងវិស័យខ្សែភាពយន្តសូមខំឲ្យអស់ពីលទ្ធភាព។ ភាពយន្ត គឺជាបណ្ដុំរសជាតិជីវិតដែលកើតចេញពីគំនិតដើម្បីរំលេចជាសាច់រឿង។ ដូច្នេះ យើងត្រូវហ៊ានកាន់ប៊ិកសរសេរនូវគំនិតរបស់ខ្លួននិងស្វែងរកមិត្ដភក្ដិសហការគ្នា។ វាមិនមែនជារឿងដែលគួរឲ្យខ្មាសអៀនទេដោយយើងគ្រាន់តែបង្ហាញពីសមត្ថភាពពិតប្រាកដប្រាប់ដល់ពិភពលោកបានដឹងនោះ» ទាំងនេះជាការផ្ដាំផ្ញើរបស់យុវជនជាប់អាហារូបករណ៍សិក្សាផ្នែកភាពយន្ដនៅប្រទេសកូរ៉េខាងត្បូង។ លោក ហ៊ីម ធីដេត អាយុ ២០ ឆ្នាំមានស្រុកកំណើតក្នុងខេត្តកណ្តាលសព្វថ្ងៃជានិស្សិតអាហារូបករណ៍ទៅសិក្សាផ្នែកដឹកនាំខ្សែភាពយន្តនៅមហាវិទ្យាល័យអ៊ីម គ្វ័នធែក (Im Kwon Taek) នៃសាកលវិទ្យាល័យដុងសរប្រទេសកូរ៉េខាងត្បូង។ លោកបានប្រាប់ថា៖ «ខ្ញុំចង់ក្លាយជាអ្នកដឹកនាំរឿងម្នាក់ហើយខ្ញុំតែងតែយកអ្នកដឹកនាំរឿង…

