Author: Sun Dalin

131023_05 ដី​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ការ​ដាំដុះ។ ប៉ុន្ដែ​សម្រាប់​ដំណាំ​បន្លែបង្កា​អាច​ដុះ​លូតលាស់​យ៉ាង​ល្អ​ដោយ​មិន​ចាំ​ពឹង​អាស្រ័យ​ដី​នោះ​ទេ។ ជាក់ស្ដែង យុវជន ខាន់ ចាន់តារា វ័យ​២៥​ឆ្នាំ​ជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​កសិកម្ម និង​នេសាទ​កំពុង​តែ​ចិញ្ចឹម​ត្រី​និង​ដាំ​បន្លែ​លក្ខណៈ​គ្រួសារ​លើ​ដំបូល​ផ្ទះ​ដោយ​លោក​ប្រាប់​ថា​៖ «​ការ​ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ​របស់​ខ្ញុំ​មិន​ចាំបាច់​ត្រូវការ​ប្រើ​ដី​ឡើយ​»។ ទិដ្ឋភាព​លើ​ដំបូល​របស់​យុវជន​តារា ពិតជា​ស្រស់បំព្រង​ណាស់​ដោយ​ឃើញ​បំពង់ទីប​តម្រៀប​គ្នា​ជា​លំដាប់ និង​មាន​កន្លែង​ដាំ​បន្លែ​មិន​ប្រើ​ដី និង​ធុង​ចិញ្ចឹម​ត្រី​មួយ។ លោក​បាន​បន្ដ​ថា​៖ «​ត្រី និង​បន្លែ​នេះ​គឺ​ចិញ្ចឹម​ដោយ​ធម្មជាតិ និង​ដោយ​វិធីសាស្ដ្រ​កសិកម្ម​ទំនើប​»។ លោក​តារា​បាន​ប្រាប់​ពី​មូលហេតុ​ថា​៖​«ខ្ញុំ​នឹក​ឃើញ​ធ្វើ​ដំណាំ​បន្លែ​និង​ចិញ្ចឹម​ត្រី​នេះ​គឺ​មួយ​ចំណែក​ដើម្បី​ដក​ពិសោធន៍​នូវ​អ្វី​ដែល​ខ្ញុំ​រៀន​នៅ​សាលា​និង​មួយ​ផ្នែក​ទៀត​គឺ​ដើម្បី​បង្កើត​ដំណាំ​ដែល​គ្មានសារជាតិ​គីមី​សម្រាប់​គ្រួសារ​ទុក​សម្រាប់​បរិភោគ​»។ លោក​បាន​លើក​ឡើង​ថា​អ្វី​ដែល​លោក​កំពុង​តែ​ធ្វើ​នេះ​ជា​ការ​ប្រកប​ការងារ​កសិកម្ម​បែប​ទំនើប​ដែល​ប្រព័ន្ធ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​ចិញ្ចឹម​ត្រី​និង​បន្លែ​រួម​គ្នា។ យុវជន​កសិកម្ម​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​៖​«វា​គឺជា​ប្រព័ន្ធ​ដែល​ត្រី​និង​បន្លែ​ផ្តល់​ចំណី​ឲ្យ​គ្នា​ទៅវិញ​ទៅមក។​យើង​បង្កើត​ជា​ប្រព័ន្ធ​បំពង់ទីប​ដែល​អាច​ឲ្យ​ត្រី​និង​បន្លែ​រស់​ពឹង​ផ្អែក​ទៅ​លើ​គ្នា។ នៅពេល​ដែល​ត្រី​បញ្ចេញ​កាក​សំណល់​វា​នឹង​ក្លាយ​ជា​ចំណី​របស់​បន្លែ​ហើយ​កាក​សំណល់​របស់​បន្លែ​នឹង​ក្លាយ​ជា​ចំណី​របស់​ត្រី​វិញ​»។ ថ្វីដ្បិត​តែ​ការ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​ប្រព័ន្ធ​នេះ​ហាក់​ដូចជា​ការ​ស្មុគស្មាញ​បន្តិច​ក៏​ពិត​មែន​ប៉ុន្តែ​លោក​តារា​បាន​ប្រាប់​ថា​មនុស្ស​ទាំងអស់​អាច​អនុវត្ដ​ខ្លួនឯង​ដោយ​គ្រាន់​តែ​ធ្វើការ​ស្រាវជ្រាវ​និង​សិក្សា​បន្ដិចបន្ដួច​។ ការ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​ប្រព័ន្ធ​នេះ​ផ្តល់​នូវ​ផលប្រយោជន៍ និង​ភាព​ងាយស្រួល​ជាច្រើន​ដោយ​លោក​បាន​ប្រាប់​ថា​៖​«បើ​យើង​ដាំដំណាំ​ធម្មតា​យើង​ត្រូវការ​បោច​ស្មៅ ឬ​ដាក់​ជី។ ប៉ុន្ដែ​ការ​ធ្វើ​កសិកម្ម​បែប​ទំនើប​នេះ​យើង​មិន​ចាំបាច់​ធ្វើ​វា​ឡើយ។​លើស​ពី​នេះ​ទៅ​ទៀត​ការ​ធ្វើ​កសិកម្ម​បែប​នេះ​យើង​មិន​ត្រូវការ​ប្រើ​ដី​ឡើយ។​យើង​អាច​ធ្វើ​វា​នៅក្នុង​ផ្ទះ​ឬ​លើ​ដំបូល​ផ្ទះ​បាន​ហើយ​ក្រុម​គ្រួសារ​យើង​អាច​ទទួលទាន​បន្លែ​និង​ត្រី​ដែល​មិន​បាច់​ទៅ​ទិញ​នៅ​ផ្សារ​ដែល​គ្មាន​ជាតិគីមី​»។ ជា​ចុងក្រោយ​លោក​ខាន់​ចាន់តារា​ផ្តល់​ជា​យោបល់​ថា​៖​«ខ្ញុំ​គិត​ថា​ការ​ធ្វើ​កសិកម្ម​បែប​សម័យ​ទំនើប​នេះ​គឺ​វា​ល្អ​សម្រាប់​ប្រជាជន​ខ្មែរ​យើង។ ខ្ញុំ​មិនមែន​ឲ្យ​ពួកគាត់​បោះបង់​ចោល​កសិកម្ម​បែប​បុរាណ​នោះ​ទេ​ប៉ុន្តែ​ចង់​ឲ្យ​ពួកគាត់​ចេះ​បង្កើត​អ្វី​ដែល​ថ្មី​ហើយ​មាន​ប្រយោជន៍​ច្រើន​ដូចជា​ការ​កសិកម្ម​បែប​ទំនើប​នេះ​វា​មិន​ត្រឹម​តែ​ងាយស្រួល​ក្នុង​ការ​រក​ទីកន្លែង​ធ្វើ​ប៉ុណ្ណោះ​ទេ​ប៉ុន្ដែ​ថែម​ទាំង​អាច​ទទួល​បាន​ផល​ច្រើន​ជាង​កសិកម្ម​ធម្មតា​ពី​៤-៥​ដង​ឯណោះ​»៕

Read More

131016_04b ការ​រស់​នៅ​ក្នុង​យុគ​សម័យ​ទំនើបកម្ម​និង​បច្ចេកវិទ្យា​ទំនើប យុវជន​ត្រូវ​តែ​ខិតខំ​ដើរ​ឲ្យ​ទាន់ ថ្វី​ដ្បិត​តែ​វា​លំបាក ឬ​ត្រដាប​ត្រដួស​យ៉ាង​ណា​ក៏​ដោយ​។ បច្ចុប្បន្ន​នេះ ម៉ូតូ រថយន្ដ គ្រឿង​អលង្ការ សម្ភារ​ប្រើ​ប្រាស់ ជា​ពិសេស ទូរស័ព្ទ​ដៃ​ទំនើបៗ សុទ្ធ​តែ​ជា​ក្ដី​ប៉ង​ប្រាថ្នា​របស់​យុវវ័យ​គ្រប់ៗ​រូប។ ស្រប​ពេល យុវវ័យ​មួយ​ចំនួន​ដែល​មិន​មែន​ជា​កូន​អ្នក​មាន ឬ​ក៏​គ្មាន​ប្រាក់​ចំណូល​ខ្ពស់ ចង់​សម្រប​ខ្លួន​ទៅ​ក្នុង​ពិភព​បច្ចេកវិទ្យា​ទំនើប តើ​ពួកគេ​គួរ​តែ​ជម្នះ​ទិញ​ទូរស័ព្ទ​ទំនើប​មួយ​គ្រឿង​តម្លៃ​ស្នើ​នឹង​ប្រាក់ បៀវត្សរ៍​គេ ៤ ទៅ ៥ ខែ​ដែរ​ឬ​ទេ? តើ​វា​ពិត​ជា​ចាំ​បាច់​ណាស់​មែន​ទេ? ឧទាហរណ៍​ជាក់​ស្ដែង កញ្ញា សោម និមល វ័យ ២០ឆ្នាំ ជា​បុគ្គលិក​ហាង​លក់​គ្រឿង​ទេស​មួយ​ដែល​មាន​កាន់​ទូរស័ព្ទ អាយហ្វូន ក្នុង ដៃ​បាន​ប្រាប់​ពី​បំណង​របស់​ខ្លួន​ថា៖ «ខ្ញុំ​ទិញ​ទូរស័ព្ទ​នេះ​តាម​រយៈ​សេវាកម្ម​បង់​រំលស់​ជា​រៀង​រាល់​ខែ ពីព្រោះ​ខ្ញុំ​គ្មាន​លុយ​ទិញ​វា​តែ​ម្ដង​បាន​ទេ»។ កញ្ញា​បាន​ឲ្យ​ដឹង​ថា កញ្ញា​ទទួល​បាន​ប្រាក់​ខែ​ត្រឹម​តែ ១០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ប៉ុន្ដែ​គាត់​នៅ​តែ​ខំ​ប្រឹង​បែង​ចែក​ប្រាក់​មួយ​ផ្នែក​សម្រាប់​សេវាកម្ម​បង់​រំលស់។ កញ្ញា​បាន​បន្ដ​ថា៖ «ពេល​ខ្លះ ខ្ញុំ​មាន​ការ​ខ្វះ​ខាត​ដែរ នៅ​ពេល​ខ្ញុំ​ត្រូវ​យក​លុយ​ទៅ​បង់​រំលស់។ ដូច្នេះ ខ្ញុំ​តែង​តែ​ខ្វះ​ខាត​នូវ​រាល់​ការ​ចំណាយ​លើ​សម្លៀក​បំពាក់ និង​ម្ហូប​អាហារ​ជាដើម»។ កញ្ញា និមល…

Read More

131016_12 ទន្ទឹម​ពេល​ដែល​ទូរស័ព្ទ​ជាច្រើន ប្រភេទ​មាន​ភាព​ពេញ​និយម​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់ ស្រោម​ទូរស័ព្ទ​ដែល ជា​ផលិត ផល​អម​ដែល​មាន​ជាច្រើន​ម៉ូដ​ច្រើន​ម៉ាក ក៏​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ ជា​ពិសេស​ពី​សំណាក់​យុវជន​វ័យ​ក្មេង។ បើ​និយាយ​ពី​ការ​ប្រើ​ប្រាស់​ស្រោម​ទូរស័ព្ទ មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា គ្រាន់​តែ​ជា​ការ​តុប​តែង​ឲ្យ​ទូរស័ព្ទ​ស្អាត ទាក់​ទាញ ប្លែក​ពី​គេ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​យុវតី​វ័យ ១៩ ឆ្នាំ​ម្នាក់ បាន​ប្រាប់​ថា ការ​ប្រើ​ប្រាស់​ស្រោម​ទូរស័ព្ទ​របស់​កញ្ញា​មាន​ប្រយោជន៍​ច្រើន​លើស​ពី​ភាព ស្រស់​ស្អាត​ទៅ​ទៀត។ កញ្ញា ទេព ស្រីលិះ និស្សិត​ឆ្នាំ ទី៣ នៃ​សាកល​វិទ្យាល័យ ភូមិន្ទ ភ្នំពេញ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​បាន​និយាយ​ថា៖ «ខ្ញុំ​ដាក់​ស្រោម​ទូរស័ព្ទ​នេះ មិន​មែន​តែ​ធ្វើ​ឲ្យ​ទូរស័ព្ទ​ខ្ញុំ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺ​មាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត ដែល​ខ្ញុំ​អាច​ទទួល​បាន​ពី​វា»។ កញ្ញា​រៀបរាប់​ដោយ​កាន់​ទូរស័ព្ទ​ដែល មាន​ស្រោម​រូប​តុក្កតា​ដែល​គួរ​ឲ្យ​ស្រឡាញ់ ហើយ​ប្រាប់​ថា៖ «ស្រោម​ទូរស័ព្ទ​ដែល​មាន សំបក​ក្រាស់​នេះ​វា​អាច​បញ្ចៀស​ទូរស័ព្ទ​ខ្ញុំ​កុំ​ឲ្យ​មាន​ការ​បែក​បាក់ ឫ​ខូចខាត​នៅ​ពេល ដែល​វា​ជ្រុះ ឬ​ប៉ះទង្គិច​នឹង​អ្វី​មួយ»។ កញ្ញា​បាន​បន្ថែម​ទៀត​ថា៖ «លើស​ពី​កុំ​ឲ្យ​មាន​ការ​បែក​បាក់​ពេល​ជ្រុះ ស្រោម​ទូរស័ព្ទ​នេះ​ធ្វើ​ឲ្យ​ទូរស័ព្ទ​ខ្ញុំ​មិន​មាន​ភាព​រអិល​ពេល​ដែល​ខ្ញុំ​កាន់​ទូរស័ព្ទ​ម្តងៗ ពី​ព្រោះ​វា​ជា​ជ័រ។ ដូច្នេះ​វា​មិន​រអិល​ដោយ​ងាយៗ​នោះ​ទេ»។ បើ​តាម​បទ​ពិសោធ​ប្រចាំ​ថ្ងៃ របស់​កញ្ញា ស្រីលិះ បាន​ឲ្យ​ដឹង​ថា លក្ខណៈ​ពណ៌​ចម្រុះ​របស់​ស្រោម​ទូរស័ព្ទ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​តែ​ទាក់​ទាញ​ទេ…

Read More

សព្វ​ថ្ងៃ​នេះ ព័ត៌មាន​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍ និង​សេចក្តី​ណែនាំ​ប្រជា​ពលរដ្ឋ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​តាម​រយៈ ទូរទស្សន៍ វិទ្យុ កាសែត និង ទស្សនាវដ្ដី បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប។ នៅ​លើ​កញ្ចក់​ទូរទស្សន៍​សឹង​តែ​គ្រប់​ប៉ុស្ដិ៍ នៅ​លើ​ទំព័រ​កាសែត និង​នៅ​លើ​គេហទំព័រ​នានា សុទ្ធ​តែ​បាន​បង្ហាញ​ពី​រូបភាព​រន្ធត់ និង​សោកនាដកម្ម​ដែល​កើត​ឡើង​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។ ទោះ​បី​ជា យ៉ាង​ណា អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ប្រទេស កម្ពុជា ហាក់​មិន​បាន​ស្រាក​ស្រាន្ដ ឡើយ ថ្វី​ដ្បិត​តែ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​បាន​ដឹង បាន​ឮ និង​បាន​ឃើញ​គ្រោះថ្នាក់​ជា​ហូរហែ។ បើ​តាម​ទិន្នន័យ​ពី Road Crash and Victim Information System (RCVIS) បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ ២០១១ មាន​ករណី​ស្លាប់​លើ​ដង​ផ្លូវ​ចំនួន ១៩០៥ នាក់ និង​តួលេខ​បណ្តោះ​អាសន្ន​សម្រាប់​ឆ្នាំ ២០១២ កន្លង​ទៅ​ចំនួន ១៨៩៤ នាក់ ដែល​នេះ​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ថានភាព​ប្រសើរ​ឡើង​ណា​មួយ​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទេ។ តើ​ហេតុ​អ្វី​បាន​ជា​ប្រជា​ពលរដ្ឋ​បាន​ជ្រួតជ្រាប​អំពី​បញ្ហា​នេះ​ហើយ ប៉ុន្ដែ វា​នៅ​តែ​កើត​ឡើង​ដដែល​ជា​ដដែល? ដើម្បី បកស្រាយ​ចម្ងល់…

Read More

មន្ត្រីប៉ូលិសចរាចរកំពុងធ្វើការវាស់វែងបន្ទាប់ពីគ្រោះថា្នក់ចរាចរមួយរវាងរថយន្ត និងម៉ូតូ បើ គ្រាន់​តែ​មាន​ច្បាប់​ចរាចរណ៍​និង​ប៉ូលិស​ចរាចរ​មិន​គ្រប់​គ្រាន់​នៅ ក្នុង​ការ​ធានា​ឲ្យ​មាន​ប្រព័ន្ធ​ចរាចរណ៍​ល្អ​មួយ​នោះ​ឡើយ។ អ្វី​ដែល​ជា​កត្តា​គួប​ផ្សំ​និង​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​សីលធម៌​របស់​អ្នក​បើកបរ​លើ​ដង ផ្លូវ​ទូទៅ ជា​ពិសេស យុវជន​ខ្វះ​ការ​យល់​ដឹង​ពី​ប្រភព និង​តម្លៃ​នៃ​សីលធម៌​របស់​សង្គម។ ខណៈ​ពេល​ដែល​មាន​ការ​រឹត​បន្តឹង​លើ​ចរាចរណ៍​ផ្លូវ​គោក ជា​ពិសេស នៅ​ក្នុង​រាជធានី ភ្នំពេញ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​ពាក់​មួក​សុវត្ថិភាព គោរព​ភ្លើង និង​ស្លាក​សញ្ញា​ចរាចរណ៍​ហើយ​បើកបរ​គោរព​សិទ្ធិ​អាទិភាព​គ្នា ប៉ុន្ដែ​យុវជន​មួយ​ចំនួន​ទៀត​បាន​និង​កំពុង​តែ​បង្ក​បញ្ហា​ចំពោះ សុវត្ថិភាព​ចរាចរណ៍​សាធារណៈ។ លោក ទឹម សោភិន ជា​ប្រធាន​ក្រុម​ប៉ូលិស​ចរាចរ​ឈរ​ជើង​ប្រចាំការ​នៅ​ស្តុប​ចរាចរណ៍​រោងកុន លុច្ស បាន​ឲ្យ​ដឹង​ថា៖ «សព្វ​ថ្ងៃ ខ្ញុំ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្តោយ​ផ្លូវ​ដែល​ខ្ញុំ​ប្រចាំការ ជា​ពិសេស នៅ​រោងកុន លុច្ស ស្លាក​សញ្ញា​ដែល​ហាម​ចូល​នេះ​យុវជន​មួយ​ចំនួន​បាន​ឃើញ​ហើយ ប៉ុន្តែ​គាត់​មិន​បាន​គោរព​ទេ។ គាត់​នៅ​តែ​បំពាន ទោះ​បី​ជា​សមត្ថកិច្ច​ហៅ​គាត់​មក​ធ្វើ​ការ​អប់រំ និង​ផាក​ពិន័យ​ជាច្រើន​ដង​យ៉ាង​ណា​ក៏​ដោយ ហើយ​ពេល​ខ្លះ​ក៏​ប្រើ​ពាក្យ​មិន​គួរ​សម​មួយ​ចំនួន​ផង​ដែរ»។ ទន្ទឹម នឹង​នេះ​ដែរ កញ្ញា ទេព ស្រីលិះ និស្សិត​ឆ្នាំ ទី៣ ផ្នែក អក្សរសាស្ត្រ ខ្មែរ បាន​និយាយ​ថា៖ «ខ្ញុំ​ឃើញ​មាន​យុវជន​មួយ​ចំនួន​មិន​គោរព​ច្បាប់​ចរាចរណ៍​ទេ។ ពួក​គេ​ឃើញ​ស្លាក​សញ្ញា…

Read More

130925_09 ដើម្បី​ធ្វើ ការ​សម្រេច​ចិត្ដ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទាល់​តែ​មាន​ការ​តាម​ដាន​ព័ត៌មាន​ច្រើន​។ វា​ពិត​ជា​លំបាក​ណាស់​ក្នុង​ការ​សម្រេច​ចិត្ដ​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​ជោគជ័យ។ កញ្ញា ម៉ាង សុគន្ធា ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត​ឆ្ពោះ​ទៅ​កាន់​ឯ​នាយ​សមុទ្រ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «បើ​ចង់​សម្រេច​ការងារ​អ្វី​មួយ យើង​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​។ កុំ​គិត​ថា​ប្រទេស​នោះ​មិន​មាន​ការងារ​ឲ្យ​យើង​ធ្វើ​ឬ​យើង​ធ្វើការ​មិន​កើត​ដូច​ជនជាតិ​គេ​។ ប៉ុន្ដែ​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែង​រក​ការងារ មិន​យូរ​មិន​ឆាប់​យើង​នឹង​ទទួល​បាន​ការងារ​ជា​មិន​ខាន»។ កញ្ញា ម៉ាង សុគន្ធា អាយុ ២៦ ឆ្នាំ សព្វ​ថ្ងៃ​បាន​និង​កំពុង​បំពេញ​ការងារ​ជា​អ្នក​បច្ចេកទេស​រចនា​ម៉ូដ​ក្រចក​ដៃ អាជីព និង​ជា​អ្នក​តំណាង​ចែក​ចាយ​នៅ​ក្រុមហ៊ុន​ធ្វើ​ក្រចក និង​ចែក​ចាយ​ថាំ្ន​ក្រចក អេវុន (AVON) ក្នុង​រដ្ឋ អិលលែនណយ (Illinois) លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។ នៅ​ពេល​ឈាន ជើង​មក​កាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក​ដំបូង​ថ្វី​ដ្បិត​តែ​កញ្ញា សុគន្ធា មិន​សូវ​ចេះ​ភាសា​អង់គ្លេស​ក៏​ដោយ​ក៏​កញ្ញា​បាន​កំណត់​គោលដៅ​ជីវិត​រួច ទៅ​ហើយ​ថា កញ្ញា​នឹង​ខិត​ខំ​ព្យាយាម​ចាប់​យក​អាជីព​ជា​អ្នក​រចនា​ក្រចក​នេះ។ ប៉ុន្ដែ​ឧបសគ្គ​ធំ​បំផុត​សម្រាប់​កញ្ញា គឺជា​អាជ្ញាប័ណ្ណ​ផ្នែក​សម្ផស្ស។ ដូច្នេះ កញ្ញា​ក៏​បាន​សម្រេច​ចិត្ត​ចូល​រៀន​នៅ​សាលា​បច្ចេកទេស​ក្នុង​ជំនាញ​រចនា ក្រចក​រយៈ​ពេល ៤ ឆមាស ហើយ​បាន​ឆ្លង​កាត់​ការ​ប្រឡង​យ៉ាង​ហ្មត់ចត់​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ ស្រប​ច្បាប់។ កញ្ញា​បាន​បញ្ជាក់​ថា៖ «មុន​នឹង​ខ្ញុំ​បាន​មក​ធ្វើការ​នៅ​ទីនេះ ខ្ញុំ​ត្រូវ​រៀន​នៅ​សាលា​បច្ចេកទេស និង​ចូល​ប្រឡង​យក​អាជ្ញាប័ណ្ណ​ខាង​ផ្នែក​សម្ផស្ស​ទើប​ខ្ញុំ​អាច​ចូល​ធ្វើការ​បាន»។ បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ…

Read More

130918_09 ដោយ​សារ​តែ​ការ​តស៊ូ​ព្យាយាម និង​ឆន្ទៈ​មោះមុត​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ» នេះ​គឺជា​សម្ដី​របស់​កញ្ញា អ៊ុំ កែវរដ្ឋា ដែល​បាន​ប្រែ​ខ្លួន​ពី​អតីត​អ្នក​ថែរក្សា​អនាម័យ រហូត​បាន​ក្លាយ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ប្រទេស អូស្រ្តាលី។ កញ្ញា អ៊ុំ កែវរដ្ឋា អាយុ ២៨ ឆ្នាំ សព្វ​ថ្ងៃ​ជា​បុគ្គលិក​ឆ្នើម​ម្នាក់​របស់​ផ្សារ​ទំនើប អិសលែន (Eastland) ស្ថិត​នៅ​ក្នុង​ទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី។ តាម​សម្ដី​សំដៅ​ម៉ឺង​ម៉ាត់ កញ្ញា រដ្ឋា បាន​ប្រាប់​ថា រហូត​មក​ដល់​ពេល​នេះ​កញ្ញា​គ្មាន​ការ​សោក​ស្តាយ​ទេ​ដែល​សម្រេច​ចិត្ត​ទៅ​រស់នៅ​ប្រទេស អូស្រ្តាលី។ មេការ​ក្នុង​ផ្សារ​ទំនើប​រូប​នោះ បាន​និយាយ​ថា៖ «ខ្ញុំ​អរគុណ​ពេល​វេលា​ដែល​បណ្តាល​ឲ្យ​ខ្ញុំ​បាន​មក​ដល់​ទឹក​ដី​អូស្រ្តាលី​នេះ។ ខ្ញុំ​បាន​យល់​ដឹង​នូវ​មេរៀន​ជីវិត​ជាច្រើន តាំង​ពី​បាត​ដៃ​ទទេ រហូត​ដល់​ពេល​នេះ។ ខ្ញុំ​មាន​ចំណូល​ខ្លួន​ឯង​ច្បាស់​លាស់ ហើយ​ទទួល​បាន​ការ​កោត​សរសើរ​ពី​កន្លែង​ធ្វើការ»។ កញ្ញា រដ្ឋា បាន​រៀបរាប់​ពី​ខ្សែ​ជីវិត​របស់​ខ្លួន​ថា កញ្ញា​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស អូស្រ្តាលី កាល​ពី ឆ្នាំ ២០១០ ក្នុង​គោល​បំណង​ចង់​ទៅ​រៀន។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ចំណាយ​ច្រើន​ពេក​ហួស​ពី​សមត្ថភាព​កញ្ញា​បាន​សម្រេច​ចិត្ត​រក​ការងារ​ធ្វើ​បណ្តើរ និង​រៀន​បណ្តើរ។ កញ្ញា​បាន​ប្រាប់​ថា៖ «ដំបូង​ឡើយ ខ្ញុំ​បាន​ទៅ​សុំ​ចូល​ធ្វើការ​នៅ​ក្នុង​ផ្សារ​ទំនើប​លក់​គ្រឿង​ទេស​មួយ…

Read More

130911_09 លោក ប៊ុត សូរី វ័យ ៣៣ ឆ្នាំ ជា​អ្នក​វិភាគ​ហិរញ្ញវត្ថុ និង​សវនករ​ផ្ទៃ​ក្នុង​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ប្រចាំ​ប្រទេស ឡាវ កំពុង​ក្រេប​ជញ្ជក់​ចំណេះ​ដឹង និង​បទ​ពិសោធ​ថ្មីៗ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ក្តី​សុបិន​អនាគត​ដែល​ចង់​បង្កើត​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ក្នុង​វិស័យ​ផ្តល់​ប្រឹក្សា​ផ្នែក​សវនកម្ម និង​ហិរញ្ញវត្ថុ។ លោក បាន​និយាយ​ថា៖ «ខ្ញុំ​ធ្វើ​ការ​នៅ​ប្រទេស ឡាវ ដោយ​សារ​តែ​ខ្ញុំ​មាន​បទ​ពិសោធ និង​ចំណេះ​ដឹង​ចំពោះ​ការងារ​នេះ​ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់។ ខ្ញុំ​ជឿ​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ​មាន​ច្រើន​ប៉ុន​ណា​ខ្ញុំ​នឹង​អាច​ទទួល​បាន​ភាព​ជោគជ័យ​ពី​ការងារ​ខ្ញុំ​ច្រើន​ប៉ុណ្ណោះ​ដែរ»។ សវនករ​ផ្ទៃ​ក្នុង​រូប​នេះ​រៀបរាប់​ពី​ជីវប្រវត្តិ​របស់​ខ្លួន​ថា៖ «ខ្ញុំ​មាន​ស្រុក​កំណើត​នៅ​ខេត្ត បន្ទាយ​មាន​ជ័យ និង​បាន​បញ្ចប់​បរិញ្ញាបត្រ​រង​ផ្នែក​គណនេយ្យ បរិញ្ញាបត្រ​ផ្នែក​គ្រប់​គ្រង​សហគ្រាស និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់​គ្រង​អាជីវកម្ម»។ ថ្វី​ដ្បិត​តែ​កម្រិត​វប្បធម៌​របស់​លោក​មាន​ច្រើន​គួរ​សម​ក៏​ដោយ ក៏​លោក​នៅ​តែ​ស្រេក​ឃ្លាន​ចំណេះ​ដឹង​បន្ថែម​ទៀត​ដោយ​លោក​បន្ត​សិក្សា​ផ្នែក​គណនេយ្យករ​សាធារណៈ​ជំនាញ (CPA) នៅ​សាលា​ពាណិជ្ជកម្ម ខេម អ៊ែត (CamEd) និង​ផ្នែក​សវនករ​ផ្ទៃ​ក្នុង​ជំនាញ (CIA) នៅ​វិទ្យាស្ថាន​សាកល​នៃ​សាវនកម្ម​ផ្ទៃ​ក្នុង (IIA)។ លើស​ពី​នេះ​ទៅ​ទៀត លោក ប៊ុត សូរី ក៏​កំពុង​តែ​រៀន​តាម​ប្រព័ន្ធ​អនឡាញ​របស់​សាកល​វិទ្យាល័យ ចច មេសិន (George Mason University) ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។…

Read More

យុវជន​ដែល​មាន​ក្តីស្រមៃ​ចង់​ធ្វើការ​ក្នុង​វិស័យ​ខ្សែភាពយន្ត​សូម​ខំ​ឲ្យ​អស់​ពី​លទ្ធភាព។​ ភាពយន្ត​ គឺជា​បណ្ដុំ​រសជាតិ​ជីវិត​ដែល​កើត​ចេញ​ពី​គំនិត​ដើម្បី​រំលេច​ជា​សាច់រឿង។ ដូច្នេះ យើង​ត្រូវ​ហ៊ាន​កាន់​ប៊ិក​សរសេរ​នូវ​គំនិត​របស់​ខ្លួន​និង​ស្វែងរក​មិត្ដភក្ដិ​សហការ​គ្នា។ ​វា​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាសអៀន​ទេ​ដោយ​យើង​គ្រាន់តែ​បង្ហាញ​ពី​សមត្ថភាព​ពិតប្រាកដ​ប្រាប់​ដល់​ពិភពលោក​បាន​ដឹង​នោះ​» ទាំងនេះ​ជា​ការ​ផ្ដាំផ្ញើ​របស់​យុវជន​ជាប់​អាហារូបករណ៍​សិក្សា​ផ្នែក​ភាពយន្ដ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ លោក​ ហ៊ីម ធីដេត ​អាយុ​ ២០ ​ឆ្នាំ​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​កណ្តាល​សព្វថ្ងៃ​ជា​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​ផ្នែក​ដឹកនាំ​ខ្សែភាពយន្ត​នៅ​មហាវិទ្យាល័យ​អ៊ីម គ្វ័នធែក​ (Im Kwon Taek)​ នៃ​សាកលវិទ្យាល័យ​ដុងសរ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ លោក​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​រឿង​ម្នាក់​ហើយ​ខ្ញុំ​តែងតែ​យក​អ្នក​ដឹកនាំ​រឿង​ ៣​ នាក់​ ជា​គំរូ​របស់​ខ្ញុំ​គឺ​លោក​លី​ប៊ុនយីម​ផលិតករ​ភាពយន្ត​ខ្មែរ​ លោក ផាក​ ចាន់វុក​ ផលិតករ​ភាពយន្ត​កូរ៉េ​និង​លោក គ្រីស្តូហ្វើរ ណូឡាន​ផលិតករ​ភាពយន្ត​ហូលីវូដ​»។ តាម​ការ​ពិត យុវជន​រូប​នេះ​គឺជា​អតីត​និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​និង​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ដែល​មិន​ទាក់ទង​នឹង​ខ្សែ​ភាពយន្ត​ទេ​។​ប៉ុន្តែ​លោក​ជា​មនុស្ស​ដែល​ចូលចិត្ត​ខាង​ផ្នែក​ភាពយន្ត​និង​តែងតែ​មាន​គំនិត​ច្នៃប្រឌិត​បង្កើត​ជា​ខ្សែ​ភាពយន្ត​ខ្លី​ៗ​ដើម្បី​បង្ហោះ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម។ លោក​បាន​រៀបរាប់​ថា​៖​«​ខ្ញុំ​និង​មិត្តភក្តិ​ម្នាក់​ចូលចិត្ត​បង្កើត​វីដេអូ​ខ្លី​ៗ​រួច​បង្ហោះ​លើ​យូធូប។​ បន្ទាប់មក​ យើង​បាន​ទទួល​ការ​ជំរុញ​លើ​ទឹកចិត្ត​ពី​អ្នក​នៅលើ​បណ្តាញ​យូធូប​ឲ្យ​បង្កើត​ទំព័រ​មួយ​ទៀត​លើ​ ហ្វេសប៊ុក​ ដើម្បី​បង្ហោះ​នូវ​វីដេអូ​ដែល​យើង​បង្កើត​ថ្មី​ៗ​»។ រំឭក​ដល់​ការ​ទទួល​បាន​អាហារូបករណ៍​ឆ្នាំ ​២០១១​ លោក ​ធីដេត ​បាន​រៀបរាប់​ថា ​លោក​ត្រូវ​ឆ្លងកាត់​ពីរ​ដំណាក់កាល ​ដែល​លោក​មិន​បាន​គិតថា​ លោក​អាច​នឹង​ទទួល​បាន​ជោគជ័យ​ឡើយ​។ លោក​បាន​ពណ៌នា​ថា​៖ ​«​ដំបូង​ខ្ញុំ​ត្រូវ​សរសេរ​លិខិត​បញ្ជាក់​ពី​ចំណង់ចំណូល​ចិត្ត​របស់​ខ្ញុំ​ចំពោះ​ការ​ផលិត​ភាពយន្ត​ ហើយ​វា​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​សរសេរ​វា។ ខ្ញុំ​មិន​បាន​សរសេរ​អ្វី​ក្រៅ​ពី​ការ​រៀបរាប់​អំពី​ដំណើរការ​នៃ​ការ​ផលិត​វីដេអូ​ខ្លី​ៗ​របស់​ខ្ញុំ​ទេ។ ជា​រឿង​ស្មាន​មិន​ដល់​ខ្ញុំ​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​បេក្ខជន​សម្រាប់​វគ្គ​សម្ភាសន៍​ចុងក្រោយ​»។ យុវជន​រូប​នេះ​បាន​បន្ត​ថា​៖​«​វគ្គ​សម្ភាសន៍​ជា​វគ្គ​ដែល​ស្វិតស្វាញ​បំផុត​សម្រាប់​ខ្ញុំ…

Read More