ទីក្រុងហាណូយ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បាននិយាយថា ខ្លួននឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុននានាក្នុងការជំរុញការនាំចេញផលិតផលកសិកម្មដោយកាត់បន្ថយចំនួនប្រភេទផលិតផលដែលស្ថិតនៅក្រោមការត្រួតពិនិត្យដាច់ដោយឡែកក៏ដូចជាអនុវត្តបច្ចេកវិទ្យា ដើម្បីពន្លឿនដំណើរការនីតិវិធីគយ។
អនុរដ្ឋមន្រ្តី Nguyen Hoang Hiep បាននិយាយថា នៅតែមានបញ្ហាក្នុងការផ្តល់វិញ្ញាបនប័ត្រអធិការកិច្ចដាច់ដោយឡែកពីគ្នានៃរោងចក្រ និងផលិតផលកសិកម្មសម្រាប់ការនាំចេញ និងនាំចូល ទោះបីប្រព័ន្ធលេខកូដ (HS) មានលក្ខណៈចុះសម្រុងគ្នាដែលជាកម្មវត្ថុនៃការត្រួតពិនិត្យត្រូវបានកាត់បន្ថយមកនៅចំនួន ១៥៧ ពី ៣០០។
លោក Hiep បាននិយាយថា កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនឹងត្រូវកាត់បន្ថយចំនួនលេខកូដ HS នៃរុក្ខជាតិ និងផលិតផលកសិកម្មដែលស្ថិតក្រោមការត្រួតពិនិត្យដាច់ដោយឡែកពីគ្នា។
បច្ចុប្បន្នការអនុវត្តអន្តរជាតិ ផលិតផលថ្មី ត្រូវជាប្រធានបទនៃការត្រួតពិនិត្យដោយឡែក ខណៈដែលផលិតផលកែច្នៃជាប្រធានបទនៃការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ។
លោក Hiep បាននិយាយថា ក្រសួងបានស្នើសុំឱ្យនាយកដ្ឋានសុខភាពសត្វពិនិត្យមើលឡើងវិញនូវដំណើរការនៃការអនុវត្តអន្ដរជាតិ ដើម្បីធានាថាផលិតផលមានសុវត្ថិភាពហើយសហគ្រាសមានបរិស្ថានល្អបំផុតក្នុងការធ្វើប្រតិបត្តិការ៕ VNS-ANN/RR


