ទីក្រុងប៉ារីស៖ ដោយសារតែប្រព័ន្ធថែរក្សាសុខភាពត្រៀមសម្រាប់ការខូចខាតដែលបានរងផលប៉ះពាល់ដោយវីរុសវ៉ារ្យង់ Delta ដែលរីករាលដាលយ៉ាងរហ័ស ក្រុមរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុរបស់ G20 បានព្រមានកាលពីថ្ងៃសៅរ៍ថា វាក៏អាចបន្ថយល្បឿនការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចលើពិភពលោកផងដែរ។
ពួកគេបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានចុងក្រោយមួយថា៖ «ការស្ទុះងើបឡើងវិញត្រូវបានបង្ហាញដោយការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅក្នុងបណ្ដាប្រទេសជាច្រើន» និង «នៅតែប្រឈមនឹងហានិភ័យធ្លាក់ចុះ ជាពិសេសការរីករាដាលវ៉ារ្យង់ថ្មីនៃវីរុសកូវីដ ១៩»។
ក្រុមរដ្ឋមន្ដ្រីទាំងនោះក៏បានព្រមានពីគ្រោះថ្នាក់នៃ «ភាពខុសគ្នានៃការចាក់វ៉ាក់សាំង» ជុំវិញពិភពលោកផងដែរ។
ការបារម្ភដ៏សំខាន់គឺវ៉ារ្យង់ Delta ដែលត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងកំពុងរីករាលដាលយ៉ាងរហ័ស ដែលបណ្ដាលឲ្យផ្ទុះឡើងនៅអាស៊ី និងអាហ្វ្រិក និងបង្កើនករណីចំនួនឆ្លងនៅអឺរ៉ុប និងអាមេរិក។
លោក Bruno Le Maireរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចបារាំងបានថ្លែងថា៖ «យើងមានការព្យាករសេដ្ឋកិច្ចដ៏ល្អបំផុតសម្រាប់បណ្ដាប្រទេស G20 ទាំងអស់»។
ប៉ុន្តែលោកបានព្រមានថា៖ «បញ្ហាតែមួយគត់ដែលអាចគំរាមកំហែងការស្ទុះងើបឡើងវិញដ៏រឹងមាំ និងយ៉ាងរហ័សនៃសេដ្ឋកិច្ចគឺវ៉ារ្យង់ និងរលកថ្មីនេះនិងការរីករាលដាលនេះ។
លោកបញ្ជាក់ថា៖ «យើងត្រូវតែបង្កើនការចាក់វ៉ាក់សាំង គ្រប់ទីកន្លែងលើពិភពលោក»។
លោក Rishi Sunak នៅចក្រភពអង់គ្លេស មានភាពរឹងទទឹងខ្លាំង ដែលប្រាប់ទីភ្នាក់ងារព័ត៌មាន នៅក្នុងបទសម្ភាសន៍មួយថា ចក្រភពអង់គ្លេសបានបង្ហាញ «វ៉ាក់សាំងមានប្រសិទ្ធភាពក្នុងការបង្កាការព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ សូម្បីជាមួយនឹងវ៉ារ្យង់ Delta ក៏ដោយ»។
លោកថ្លែងថា៖ «ខ្ញុំគិតថា ការបង្កានោះផ្ដល់ដល់ពួកយើងនូវទំនុកចិត្តក្នុងការឆ្ពោះទៅមុខ និងការបើកឡើងវិញសេដ្ឋកិច្ច និងបណ្ដាប្រទេសរបស់យើងជាបណ្ដើរៗ និងសុវត្ថិភាព»៕ AFP/LA


