​ភ្នំពេញ: សំឡេង​សំនៀង​ដ៏​គ្រលួច​នៃ​បទ​ចម្រៀង​មនោសញ្ចេតនា​ថ្លាថ្លែង​ពី​ទុក្ខ​និរាស​ព្រាត់ប្រាស​រវាង​ប្ដី​ប្រពន្ធ ​១ ​គូ ​កាលពី​សម័យ​សង្គ្រាមស៊ីវិល​ក្រោម​ស្នាដៃ​និពន្ធ​របស់លោក​នាយករដ្ឋមន្ដ្រី​កម្ពុជា «​ទុក្ខ​ស្រី​ប្ដី​ព្រាត់​» គួប​នឹង​រូបរាង​ដ៏​គួរឱ្យ​អាណិត​កុមារី​មាន​ពិការភាព​អត់​ដៃ​អត់​ជើង​បានធ្វើឱ្យ​មហាជន​ស្រក់​ទឹកភ្នែក និង​ឡើង​ប្រគល់​កម្រងផ្កា​បញ្ជាក់​ពី​ជយលាភី​លេខ ១​។ ​បើទោះបី​វា​គ្រាន់តែ​ជា​រឿង​អតីត​ដែល​ខ្លួន​ធ្លាប់បាន​ចូលរួម​ប្រឡង​ចម្រៀង​ឈ្នះ​ពានរង្វាន់​ឆ្នាំង​ដាំបាយ​យ៉ាងណាក៏ដោយ ក៏​យុវតី​ទើប​សម្រេច​បំណង​បន្ដ​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​សាកលវិទ្យាល័យ​កម្ពុជា ស៊ិន ស្រី​ហង្ស ហាក់​ស្រឡាញ់​វិស័យ​សិល្បៈ​ចម្រៀង ក្រៅពី​អាជីព​ក្ដី​សុបិន​ជា​ពិធី​ការិនី​។ ​យុវតី ស៊ិន ស្រី​ហង្ស ដែល​ប្រសូត​មកជា​មួយ​ជំងឺ​ដ៏​កម្រ​ដោយ​អត់​មាន​ជើង​ និង​ដៃ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ក្នុង​បន្ទប់​ជួល​មួយ​ស្ថិតនៅ​ក្រោយ​សាកលវិទ្យាល័យ​កម្ពុជា​ទាំងអស់​សំណើច​ថា​៖ «​ខ្ញុំ​ធ្លាប់​ប្រឡង​ចម្រៀង​តាម​ភូមិ ជាប់​លេខ…

​ភ្នំពេញៈ បន្ទាប់ពី​មាន​សេចក្តីជូនដំណឹង​ប្រកាស​ជ្រើសរើស​បេ​ក្ខ​នារី ជា​តំណាង​សម្រស់​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ក្នុង​រដូវ​កាល​ថ្មី​នោះ ស្រាប់តែ​លេច​ឮថា ស្រី​ស្រស់ ច​ន សុទី​ម៉ា រាង​​ស្ល៊ី​ម កម្ពស់ ១,៧៨​ ម៉ែត្រ នឹង​វិល​មក​ប្រកួត​ក្នុង​កម្មវិធី Miss Grand Cambodia 2022​។​ ​កញ្ញា​ ​ច​ន សុទី​ម៉ា​ ​ជា​បេ​ក្ខ​នារី ១ ​រូប ដែល​ធ្លាប់​ធ្វើជា​តំណាងឱ្យ​កម្ពុជា​ទៅ​ប្រកួត​លើ​ឆាក​​អន្តរជាតិ ក្នុង​កម្មវិធី​អន្តរជាតិ​ Miss Tourism International 2019 ​បានរៀបចំ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ…

​ភ្នំពេញៈ ក្រោយពី​ទទួលបាន​ដំណឹង​ថា តារា​សម្តែង ​និង​ម៉ូ​ដែល​ប្រុស ជា​ជនជាតិ​មី​យ៉ាន់​ម៉ា មាន​រូប​សង្ហា​លោក Paing Takhon រួច​ផុតពី​ការ​​ឃុំខ្លួន​មក​នោះ ផលិតកម្ម LD ក៏មាន​ផែនការ​ត្រៀម​បន្ត​ថតកុន​ខ្នាត​យក្ស​រឿង «Red Wall-​ជញ្ជាំង​ក្រហម​» បន្ទាប់ពី​បាន​ជាប់គាំង​មិនទាន់​ថត​ចប់​នោះ នៅក្រោយ​ថ្ងៃ​ចប់​ការ​​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ឆ្នាំ ២០២២ ភ្លាម​ផងដែរ​។ ​នេះ​បើ​យោងតាម​ការ​អះ​​អាង​បញ្ជាក់​ពី​លោក លៀក លីដា ដែលជា​ចាងហ្វាង និង​អ្នកដឹកនាំ​កុន​របស់​ផលិតកម្ម LD ខណៈ​លោក​កំពុងតែ​មមា​​ញឹក​ផលិត​កុន​ខ្នា​ធំថ្មី​មួយទៀត…

ក្រុង​វ៉ាស៊ីនតោន: ជនជាតិ​អាមេរិក​នឹង​អាច​ជ្រើស​សញ្ញា «X» នៅលើ​ទម្រង់​លិខិតឆ្លងដែន ជំនួស​ឱ្យ​ភេទ​ប្រុស ឬ​ស្រី ដោយ​ចាប់ផ្ដើម​អនុវត្ដ​ពីថ្ងៃ​ទី ​១១ ខែមេសា តទៅ​។ នេះ​បើ​​យោងតាម​រដ្ឋាភិបាល​អាមេរិក​បានប្រកាស​ពី​សប្ដាហ៍​មុន​។ ​នេះ​មានន័យថា ពលរដ្ឋ​អាមេរិក​ដែល​ស្គាល់​ជា​បុគ្គល​កែ​ភេទ នឹង​អាច​ជ្រើសរើស​សញ្ញា «X» នៅលើ​ទម្រង់​លិខិត ដោយ​មិន​ខ្វល់​ចំពោះ​ភេទ​ដែល​គូស​នៅលើ​សំបុត្រកំណើត ឬ​ឯកសារ​ផ្លូវការ​កន្លងមក​ឡើយ​។ ​សេត​វិមាន​បានឱ្យដឹងថា​៖ «​កន្លងមក អ្នក​កែ​ភេទ អ្នក​គ្មាន​ភេទ និង​អ្នក​មិន​ទទួលយក​អត្ដ​សញ្ញា​ពី​កំណើត ពិបាក​ក្នុងការ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​ទទួលបាន​ការគោរព…

ភ្នំពេញ: ហែល​ឆ្លង​នូវ​កិច្ចការ​ដ៏​អំណត់​ផ្ចិតផ្ចង់ ភ្នែក​ពឹង​កែវពង្រីក​មើល​គ្រឿង​ផ្គុំ​លម្អិត​នាឡិកា​អស់​រយៈ​ពេល​ជិត ​២ ​ឆ្នាំ និស្សិត​កម្ពុជា​ទាំង ៦ ​រូប ដែលជា​ជំនា​ន់ទី​១ នៃ​មជ្ឈមណ្ឌល​​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិ​​កា​នៅ​កម្ពុជា គ្រោង​នឹង​បញ្ចប់​ការ​​សិក្សា​នៅ​ខែកក្កដា ជាមួយ​ជំនាញ​ផលិត​នាឡិកា​ដំបូង​គេ​នៅ​កម្ពុជា​។​ ​បច្ចុប្បន្ន​ពួកគេ​កំពុងស្ថិត​ក្រោម​អាហារូបករណ៍ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ក្នុង​ការកសាង​សមត្ថភាព​ជួសជុល និង​ផ្គុំ​នាឡិកា​លំដាប់​ខ្ពស់​តាម​ស្ដង់ដា​ប្រណីត​ប្រទេស​ស្វ៊ី​ស​។​ ​ការបញ្ចប់​ការសិក្សា​ជំនាន់​ដំបូង​នេះ​មានន័យថា សិស្ស ១៦​ នាក់​ទៀត ​ក៏​អាច​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ដាក់ពាក្យ​ដើម្បី​ចាប់ផ្ដើម​វគ្គ​ថ្មី​។​ ​កញ្ញា ជេ​ស៊ីកា…

ក្រុង​ហ្សា​ការ​តា: លោក ស៊ី​យ៉ៃ​ហ្វុ​ល អា​រី​ហ្វី​ន ចូល​ចិ​ត្ដ​បាល់ទាត់​តាំងពីក្មេង តែ​លោក​បារម្ភ​ខ្លាច​គ្មាន​ឱកាស​បាន​លេង​តទៅទៀត ពេល​លោក​បាន​បាត់​ជើងឆ្វេង​ម្ខាង​កាលពី​អាយុ​ ១២ ​ឆ្នាំ ក្រោយ​ធ្លាក់​ពីលើ​រថភ្លើង​។ ​ពេលនេះ លោក​មាន​អាយុ ៣៨​ ឆ្នាំ និង​បាន​វិល​ទៅកាន់​ទីលាន​វិញ ក្រោយ​ជួយ​បង្កើត​ក្លិប​បាល់ទាត់​ជនពិការ​ស៊ូ​រ៉ា​បា​យ៉ា ឬ PERSAS​។​ ​ក្រុមបាល់ទាត់​នៅក្នុង​ទីក្រុង​ធំ​ទី​២ ​ស៊ូ​រ៉ា​បា​យ៉ា របស់​ឥណ្ឌូនេស៊ី ត្រូវបាន​ចាប់ផ្ដើម​កាល​ពី​ខែកុម្ភៈ និង​បច្ចុប្បន្ន​មាន​សមាជិក ៨​ នាក់…

​ភ្នំពេញៈ សម្រាប់​ឆ្នាំ ​២០២២ នេះ តារា​សម្តែង​ស្រី​ស្រស់ ដែល​អភិវឌ្ឍ​ខ្លួន​ពី​តារា​ម៉ូ​ដែល និង​ជា​កញ្ញាឯក​ចក្កវាឡ​កម្ពុ​ជា​ឆ្នាំ ​២០១៨ កញ្ញា រឿន ណាត បង្កើត​ភាព​ភ្ញាក់ផ្អើល​ផ្ទួនៗ​គ្នា ដល់​មហា​​ជន និង​ប្រិយមិត្ត​គាំទ្រ អស់ពី​រឿង​ផ្អាក​ថតកុន​មួយរយៈ ក៏​មក​បែកធ្លាយ​រឿង​ថា កំពុងមាន​​ម្ចាស់​ចិត្ត​ថ្មី​ស្អំ​បេះដូង ក្រោយ​ចែកផ្លូវ​គ្នា​ពី​អ្នក​ចាស់​ដែលមាន​ឈ្មោះ​ក្រៅ​ហៅថា ជូ​អ៊ី​។​ ​មុននេះ​បន្តិច ខណៈ​ទីផ្សារ​សិល្បៈ​កំពុងតែ​ស្ទុះ​ឡើង​ខ្លាំង នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កញ្ញា រឿន ណាត…

ក្រុង​តូក្យូ: បន្ទប់​ប្រអប់​​ណាកាជីន រចនាប័ទ្ម​អនាគត​កាល ក្នុង​ទីក្រុង​តូក្យូ នឹង​ត្រូវ​វាយ​កម្ទេច​ចោល​នៅ​ខែ​ក្រោយ ក្រោយ​ពី​ម្ចាស់​របស់វា​បាន​ព្យាយាម​​សង្គ្រោះ​អគារ​ និង​បន្ទប់​ទម្រង់​​ដូចប្រអប់​​ក្នុងយានអវកាស​។ ​អគារ​ផ្ទះ​ប្រអប់ ដែល​បញ្ចប់​ការ​សាង​សង់​ក្នុង​ឆ្នាំ ​១៩៧២ និង​រចនា​ដោយ​​ស្ថាបត្បករ​ល្បី​ គីសុ គូរ៉ូកាវ៉ា គឺជា​ទស្សនីយភាព​នៃ​ចលនា ​Metabolism ដែល​មាន​បំណង​បង្កើត​បរិវេណ​នៃការ​រស់​ប្រកប​ដោយ​និរន្ដរភាព​ ដែល​មនុស្ស​អាច​យក​វា​ទៅ​តាម​ខ្លួន​បាន​ប្រសិន​បើ​ពួកគេ​ត្រូវការ​។ បន្ទប់ប្រអប់​​រាប់​សិប​ដោយ​មាន​បង្អួច​ធំៗ​ ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ធ្វើ​ការ​រុះ​រើ​ និង​ដាក់​ជំនួស​ដាច់​ដោយឡែក​ តែ​ពួកវា​ត្រូវបាន​រក្សា​ទុក​ដោយ​មិន​បាន​ធ្វើ​ការ​ជួស​ជុល​អ្វី​ទាំ​ងអស់​។ តាស៊ូយ៉ាគិ មេដា ដែល​កែកុន​ប្រអប់​​បន្ទប់​​ជាច្រើន​ដោយ​ខ្លួន​ឯងបាន​ប្រាប់​ AFP…

ក្រុង​សានហ្វ្រានស៊ីស្កូ: ក្រុម​ជំនាញ​​ស៊ើបអង្កេត​កំពុង​តាមដាន​យ៉ាង​សកម្ម​លើ​​ក្រុម​ហេកឃើរ ដែល​បាន​លួច​ប្រាក់​ជាង ៦០០ ​លាន​ដុល្លារ​ លើ​រូបិយប័ណ្ណ​ឌីជីថល​​​​ប្រើ​ដោយ​ក្រុម​អ្នក​លេង​ហ្គេម​អនឡាញ​ដ៏​ពេញ​និយម​ Axie Infinity។ ក្រុមហ៊ុនហ្គេមនេះ​ទើបតែ​ដឹង​ពី​ភាពអប្រក្រតី​នៅ​រយៈ​ពេល ​៦ ​ថ្ងៃ ក្រោយ​ប្រតិបត្តិការ​លួច​យក​ប្រាក់​ឌីជីថល​ដ៏​ធំ ១ ​​ត្រូវ​បាន​លាត​ត្រដាង​​​ថ្ងៃ​អង្គារ​។ ចំណាប់​អារម្មណ៍​ចំពោះ​រូបិយប័ណ្ណ​គ្រីបតូកាន់​ឡើង​ខ្លាំង តែ​ប្រាក់​ឌីជីថល​នេះ​ក៏ជា​គោលដៅ​គួរ​ឱ្យ​ទាក់ទាញ​ដល់​ក្រុម​ចោរ​បច្ចេកវិទ្យា​​​​ផង​ដែរ​។ បណ្ដាញ Ronin Network បាន​ឱ្យ​ដឹងថា ការ​វាយ​ប្រហារ​សំដៅលើ​រូបិយប័ណ្ណ​ប្លុកឆេន​នេះមាន​ពិន្ទុ ១៧៣​ ៦០០ ​អេទែរ និង​មានតម្លៃ​…

ក្រុង​វ៉ាស៊ីនតោន: ក្រុម​អ្នក​វិទ្យាសាស្ដ្រដែល​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​​បាញ់​អ័រម៉ូន​អុកស៊ីតូស៊ីន ចូល​ច្រមុះ​​​តោ បាន​កត់​សម្គាល់​ឃើញ​ពពួក​ស្ដេច​សត្វ​ព្រៃ​ទាំង​នេះ ប្រែ​ជា​សម្លាញ់​​​កាន់តែ​រួស​រាយ​ជាមួយ​អ្នក​ជិត​ខាង និង​មិន​សូវ​គ្រហឹម​ដាក់​អ្នក​ប្លែក​មុខ​ ពេល​ទទួល​បាន​នូវ​សារធាតុ​​ដែល​ហៅ​ថា «​អ័រម៉ូន​នៃ​ក្ដីស្រឡាញ់​»។ លទ្ធផល​​ចុះ​ផ្សាយ​ក្នុង​ព្រឹត្ដិបត្រ iScience កាលពី​ថ្ងៃពុធ អាច​អត្ថប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​កិច្ចការ​អភិរក្ស​ ខណៈ​អម្បូរ​សត្វ​តោ​ផ្សេងៗ​ត្រូវ​បង្ខំ​ចិត្ដ​រួម​រស់​ជាមួយ​គ្នា​ក្នុង​តំបន់​ព្រៃ​បម្រុង​។ អ្នក​ប្រសាទវិទ្យា​សាស្ដ្រ​ និង​ជា​អ្នក​និពន្ធ​ដំបូង អ្នកស្រី ជេស៊ីកា ប៊ឺខាត ​បាន​ពាក់​ព័ន្ធ​ក្នុង​ការ​ស្រាវជ្រាវ​នេះ ដោយសារ​អ្នកស្រី​ធុញទ្រាន់​នឹង​ការ​​ពិនិត្យ​ខួរ​ក្បាល​សត្វ​ក្នុង​មន្ទីរពិសោធ​ និង​ចង់​សិក្សា​ពី​ជីវិត​ពិត​របស់​ពួកវា​។ ចំពោះ​ពពួក​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​​​ដោះ អ័រម៉ូន​អុកស៊ីតូស៊ីន គឺជា​ម៉ូលេគុល​មេ​សម្រាប់​ពង្រឹង​ទំនាក់​ទំនង​សង្គម​។ ជួនកាល​ត្រូវ​បាន​ហៅ​ថា…