ក្រុង​ហាណូយ: ពិធីបុណ្យ​បា​ឡុង​ហោះ «​ហាណូយ​ចម្រុះ​ពណ៌​» គឺជា​ព្រឹ​ត្ដិ​ការណ៍​ដំបូង​បំផុត​ក្នុង​កម្មវិធី​ស៊េរី​ដែល​រៀបចំឡើង​ក្នុង​ទីក្រុង​ហាណូយ អំឡុង​ឆ្នាំ​ ២០២២ ជា​ផ្នែក​មួយ​នៃ​មហោស្រព​ទេសចរណ៍ ម្ហូបអាហារ និង​សិប្បកម្ម នៅ​រដ្ឋធានី​វៀតណាម​។ ​បា​ឡុង​ចម្រុះ​ពណ៌​សរុប ២២ ​គ្រឿង រួមទាំង បា​ឡុង​កម្រិត​មួយ ១៨ ​គ្រឿង និង​កម្រិត ៧ ចំនួន ៤ ​គ្រឿង បាន​ហោះហើរ​លើ​អគារ​ខ្ពស់ៗ​នៃ​ទីក្រុង​ហាណូយ​របស់​វៀតណាម​។ ​ពី​ព្រឹក​ព្រលឹម ភ្ញៀវទេសចរ​រាប់ពាន់នាក់​បានមក​ជួប​ជុំគ្នា​នៅ​ចម្ការ​មៀន​ឡុង​បៀ​ន…

​ក្រុង​បាងកក: ពិធីបុណ្យ​សិល្បៈ​ភ្លើងពណ៌ «​ដាស់​ទីក្រុង​បាងកក​ពី​ដំណេក​» ឬ Awakening Bangkok កាន់តែ​ធំ​សម្រាប់​ព្រឹ​ត្ដិ​ការណ៍​ឆ្នាំនេះ ដោយមាន​កម្មវិធី​កម្សាន្ដ​ចំនួន ៥២ និង​ការជួបជុំ​ជាច្រើន​ទៀត​។ ​គោលបំណង​នៃ​ការរៀបចំ​នេះ​គឺ​ការពង្រឹង​ថាមពល​ថ្មី​ដល់​តថភាព​ជីវិត​រាត្រី​ដ៏​រស់​រវើក​ក្នុង​ទីក្រុង​ចាស់​នៃ​រាជធានី​បាងកក ក្រោយ​វា​ធ្លាក់​ទៅក្នុង​វិបត្ដិ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ​អស់​រយៈពេល​ជាង​ ២​ ឆ្នាំ​មកហើយ​។ ​ប្រធានបទ​ឆ្នាំនេះ​គឺ RE:VIVE តំណាងឱ្យ​កិច្ចការ​ស្រោចស្រង់​វិស័យ​ទេសចរណ៍​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ដែល​ខិតខំ​ស្ដារ​ឧស្សាហកម្ម​ទៅតាម​សក្ដានុពល​រៀងៗ​ខ្លួន​។ ​ពិធីបុណ្យ​សិល្បៈ​ភ្លើងពណ៌ «​ដាស់​ទីក្រុង​បាងកក​ពី​ដំណេក​» ជា​កម្មវិធី​បុណ្យ​ពន្លឺភ្លើង​ពណ៌​ដ៏​ពេញនិយម ដែល​នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃទី ២៥…

​ក្រុង​កៀវ: ប្រ​វ​ត្ដិ​គ្រួសារ​ត្រូវបាន​បន្ដ​ជាច្រើន​ជំនាន់​តាម​​រយៈ​ម្ហូបអាហារ​។ ពេលនេះ ម្ហូប​គ្រិស្ដ​ស្មា​ស់បែប​ប្រពៃណី​របស់​អ៊ុយ​ក្រែ​ន គឺ Kutya ឬ​ Kytr ​កំពុង​ត្រូវបាន​ប្រែក្លាយ​ទៅជា​ស្រា​បៀរ ដើម្បី​រៃអង្គាស​មូលនិធិ​គាំទ្រ​កិច្ចខិតខំ​ប្រឹង​​ប្រែង​ស្ដារ​ប្រទេស​ឡើងវិញ​។ ​លោក ម៉ៃ ព្រី​ទូ​ឡា មកពី​ក្រុមហ៊ុន Unleashed Brewing Co បាន​និយាយថា​៖ «​ខ្ញុំ​ជា​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ម្នាក់ រួម​​ជាមួយ ប្រេដ មកពី Jackknife [Brewing]​។ យើង​សហការគ្នា​មុនពេល​ទាំងអស់នេះ​បាន​បន្ដទៅ​ក្មេង​ជំនាន់​​ក្រោយ ហើយ​ពេល​កំពុងដំណើរការ យើង​បានសម្រេច​ថា…

​ក្រុង​ហាណូយ: គ្មាន​នរណា​នឹក​ស្រមៃ​ថា ឪពុក និង​កូន​​ប្រុស​ទាំង ២ ​នាក់​នេះ ​អាច​ឡើង​ជិះ​រថក្រោះ​នៅ​កណ្ដាល​​ថ្នល់​ទាំង​កណ្ដាល​ថ្ងៃ នៅ​កន្លែង​គ្មាន​សង្គ្រាម លុះត្រាតែ​អ្នកជា​បុរស​រូបនេះ​។ ​លោក ទ្រួ​ង វាន់​ដាវ អង្គុយ​ក្នុង​រថក្រោះ​ឈើ​មាន​កាណុង​ប្រវែង ២,៨ ​ម៉ែត្រ ដែល​ច្នៃ​ចេញពី​ម៉ូ​ដែល​រថយន្ដក្រុង​ធុន​​តូច​ចាស់​ក្នុង​តំបន់​លំនៅឋាន​នៃ​ខេត្ដ​បាក់​និ​ញ កាលពី​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២​។ ​ជា​រៀងរាល់​ចុង​សប្ដាហ៍ ឪពុក​ជនជាតិ​វៀតណាម​អាយុ ៣១​…

​ភ្នំពេញ: «​បង្សុកូល​៖ តន្ត្រី​ឧទ្ទិស​ដល់​ដួងព្រលឹង​កម្ពុជា​» (Bangsokol: A Requiem for Cambodia) ដែលជា​ស្នាដៃ​និពន្ធ​របស់​សិល្បករ​ខ្មែរ​លោក ហ៊ឹម សុ​ភី នឹងត្រូវ​សម្ពោធ​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ​ ២០២២ ចំ​ទិវា​ជាតិ​នៃ​ការចងចាំ តាមរយៈ​ទីភ្នាក់ងារ​សង្គម Entertain Impact​។ នេះ​បើ​យោងតាម PR Newswire​។​ ​ទីភ្នាក់ងារ…

ភ្នំពេញៈ បុរស​រូប​សង្ហា​ទាក់ទាញ​មាន​សាច់ដុំ​ធំ រាង​ខ្ពស់ស្រឡះ កម្ពស់​ ១,៨៥ ម៉ែត្រ​ ​វ័យ ២៤ ឆ្នាំ និង​ធ្លាប់​កាន់តំណែង​ជា​បុរសឯក​លេខ​ ២ អាស៊ាន ឆ្នាំ​ ២០១៩ លោក ឡៅ បញ្ញា ក្លាយជា​ម្ចាស់​ជយ​លា​ភី​បុរសឯក​នៃ​កម្មវិធី Mister Supranational Cambodia2022 លើកដំបូង​។​ ​តារា​សម្តែង តារា​ម៉ូ​ដែល និង​ជា​គ្រូបង្ហាត់​កីឡា មានស្រុក​​កំណើតនៅ​ខេត្តសៀមរាប…

​ក្រុង​ម៉ា​ណាហ្គា: អាណា មូល​ល័​រ ត្រូវ​ចំណាយពេល​កន្លះ​ម៉ោង​ដើរ​ត្រាច់ចរ​ឡើង​កំពូល​ភ្នំភ្លើង Cerro Negro ជា​ដំណើរ​កម្សាន្ដ​សម្រាប់​ភ្ញៀវ​​ទេសចរ​ទៅកាន់​ទីឋាន​ទេសចរណ៍​ដ៏​ពេញនិយម​របស់​ប្រទេស​នី​កា​រ៉ា​ហ្គា ដើម្បី​ជិះ​ក្ដា​រំអិល​ចុះ​ជម្រាលភ្នំ​។ ​ភ្នំភ្លើង Cerro Negro ស្ថិតនៅ​រយៈ​​កម្ពស់​ត្រឹមតែ ៧២៨​ ម៉ែត្រ តែ​ការ​ជិះ​ក្ដារ​រំអិល​តាម​ជម្រាលភ្នំ​លើ​ផេះ​ក​ម្អែ​ភ្នំ ចំណាយពេល​ដើរ​ត្រឹមតែ ៤០ ​នាទី ដែល​អនុញ្ញាតឱ្យ​អ្នកចូលរួម​និយាយថា ពួកគេ​ជិះ​ក្ដារ​រំអិល​ពី​កំពូលភ្នំ​ភ្លើង​។ ​កញ្ញា មូល​ល័​រ ជា​ទេសចរ​អាល្លឺម៉ង់ ដែល​រីករាយ​នឹង​សកម្មភាព​ដ៏​រំជើប​​រំជួល​នេះ បាន​និយាយថា​៖…

​ភ្នំពេញៈ អតីត​តារាចម្រៀង​នៅ​ផលិតកម្ម​ភ្លេង​រីខ​ត កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នី​ឡា ទើប​​តែ​ហ៊ាន​បង្ហើប​ភិនភាគ​សម្ព័ន្ធ​ថ្មី បើកចំហ​ពុំទាន់​បង្ហាញមុខ​ពិត ដោយ​ត្រូវការ​វេលា​បន្ថែម​ស្វែង​​យល់ចិត្ត​ថ្លើម​គ្នា​បន្ត​សិន​នោះ ក៏​ស្រាប់តែ​លេចមុខ​ទៅ​បង្ហើរ​​សំនៀង​នៅ​ផលិតកម្ម​ថ្មី ដាវី​ត្រា​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ ​២០២២​។​ តារា​ចម្រៀងស្រី ​​ស្រស់​សោភា កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា​ កំពុង​តែ​វិល​​ចូលសិល្បៈ​វិញ​។ រូប ហ្វេសប៊ុក​…

ភ្នំពេញៈ នៅ​ទីបំផុត​យុវជនជា​តំណាង​មកពី​ខេត្តព្រះវិហារ លោក យូ ថន​វណ្ណៈ ក្លាយជា​ម្ចាស់​ជយលាភី​នៃ​កម្មវិធី​ប្រកួត​បុរសឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ប្រចាំឆ្នាំ​ ២០២២ (Mister Grand Cambodia 2022) ក្រោយពី​ប្រកួត​វគ្គ​ផ្តាច់​​ព្រ័ត្រ​កាលពី​ចុង​សប្តាហ៍​នេះ ហើយ​លោក​នឹងត្រូវ​ធ្វើជា​តំណាងឱ្យ​ប្រទេស​កម្ពុជា ​សម្រាប់​ការ​​ប្រកួត​អន្តរ​ជាតិ នៅឯ​ក្នុងប្រទេស​​ព័រ​តូ​រី​កូ ​នាពេល​ឆាប់ៗ​នេះ​។​ ​លោក យូ ថន​វណ្ណៈ គឺជា​តារា​បង្ហាញ​ម៉ូដ​​អាជីព​មាន​ទីផ្សារ​ខ្លាំង​ក្នុង​ការថត​ស្ប៉ត​​ពាណិជ្ជកម្ម និង​ដើរ​ម៉ូដ​ក្នុងស្រុក​ខ្មែរ ហើយ​លោក​ក៏​ធ្លាប់​ចូលរួម​ជា​តំណាងឱ្យ​កម្ពុជា​នៃ​ការ​​ប្រកួត Asia model festival…

ក្រុង​ហូលីវូដ: លោក ត្រ​យ ខ​ត​សួរ (Troy Kotsur) បាន​បង្កើត​ប្រ​វ​ត្ដិ​សាស្ដ្រ​កាលពី​ថ្ងៃអាទិត្យ​ ក្នុងនាម​ជា​តារាភាពយន្ដ​បុរស​គ​ថ្លង់​បំផុត​ ដែល​ទទួលបាន​ពានរង្វាន់​អូ​ស្ការ ដោយ​ឈ្នះ​ការគាំទ្រ​ពី​អ្នកបោះឆ្នោត​ជាមួយ​សមត្ថភាព​សម្ដែង​បែប​កំប្លុកកំប្លែង ប្រកបដោយ​ភាពជឿជាក់ និង​ម៉ឺងម៉ាត់​ក្នុងនាម​ជា​ឪពុក​ដែល​ស្រឡាញ់​ក្រុម​​គ្រួសារ​ក្នុង​ភាពយន្ដ​ដ៏​សែន​ក្ដុកក្ដួល​រឿង «CODA»​។ ​ថ្លង់​តាំងពី​កំណើត លោក ខ​ត​សួរ អាយុ ៥៣​ ឆ្នាំ ​ជា​អ្នក​សម្ដែង​ត្រាប់​តាម​សំឡេង​រយៈពេល​ជាច្រើន​ទសវត្សរ៍ ជាមួយ​តួនាទី​ជា​តួឯក ហើយ​កន្លងមក លោក​មានឈ្មោះ​ល្បីល្បាញ​ចំពោះ​ការសម្ដែង​លើ​ផ្ទាំងសំពត់ស​ក្នុងនាម​ជា​តួអង្គ​រាយរង​ក្នុង​ភាពយន្ដ​របស់លោក Jim Carrey…