ក្រុងប៊្រុចសែល: សហភាព​អឺរ៉ុប​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា សំណើ​បង្ក្រាប​លើ​ «ជំនួញ​​ឧស្សាហកម្ម​សម្លៀកបំពាក់​​ចម្លងតាម​វិស័យ​ fashion» ដោយ​ជំរុញ​ឱ្យ​ធ្វើ​ការ​កែកុន​សម្លៀកបំពាក់​ចាស់ៗ និង​​ប្រើ​ប្រាស់​ឱ្យ​បាន​យូរ​អង្វែង ​ដើម្បី​សម្រាលបន្ទុកបរិស្ថាន​។ អនុប្រធាន​គណកម្មការ​សហភាព​អឺរ៉ុប​ ហ្វ្រង់ ធីមម៉ែរ-មេនស៍ បាន​និយាយថា​៖ «ដល់​​​ពេល​បញ្ចប់​ម៉ូដែល​ចម្លង ផលិត ឈប់ប្រើ និង​បោះចោល​ ដែល​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភព​ផែន​ដី​យើង​ សុខភាព​យើង និង​សេដ្ឋកិច្ច​យើង​»។ ផែន​ការដែល​ពេលនេះ​នឹង​ត្រូវ​បាន​ចរចា​ដោយ​រដ្ឋ និង​អ្នក​តំណាង​រាស្ដ្រ​ជា​សមាជិក​សហភាព​អឺរ៉ុប​ មាន​បំណង​ធានា​ថា នៅមុន​ឆ្នាំ ​២០៣០​ វាយនភណ្ឌ​លក់​ក្នុង​តំបន់​អឺរ៉ុប…

ភ្នំពេញៈ កម្មវិធី​​​ជ្រើសរើស​រាជិនី​​សម្រស់​ និងម្ចាស់ជយ​លាភី​នៃ​ការ​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ លើក​ទី​​៦ ប្រចាំ​ឆ្នាំ ២០២២​ ចាប់​ផ្តើម​ប្រកាស​ទទួល​ពាក្យ​ពី​​បេក្ខនារី​ចូល​រួម​ប្រកួត​ប្រជែង​​​ហើយចាប់​ថ្ងៃទី ​១ ខែ​មេសា ដល់​​ទី ​៣០ ខែ មេសា ឆ្នាំ ​២០២២​។ កញ្ញា ង៊ិន ម៉ារ៉ាឌី ជាម្ចាស់​មកុដ​​ Miss Universe Cambodia 2021។ រូបថត ហ្វេសប៊ុក…

ភ្នំពេញ: លើ​ផ្ទៃដី​ចម្ការ​ពណ៌បៃតង​ស្រងាត់​របស់​កសិករ យង់ លី ក្នុង ឃុំ​កន្រ្ទាំង ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប ដែល​ពេញ​ទៅដោយ​ស្ពៃតឿ និង​ផ្កាខាត់ណា​ក្បែ​រគ្នា​នោះ មាន​​រោង​ ១ ​​​គ្របដណ្ដប់​ដោយ​សំណាញ់ ដោយ​ពេល​សម្លឹង​​​​មើល​ជិត ទើប​ដឹង​ថា ​ក្នុង​នោះ​គឺ​ចម្ការ​​ផ្កា​ខាត់ណាលឿង ជា​បន្លែ​ដែល​ពុំ​សូវ​សម្បូរ​មានអ្នកដាំ។ រោងលើ​ផ្ទៃដី ១០ គុណ​ ២៤ ម៉ែត្រ ​​ជា​ផ្ទះសំណាញ់​ ប្រើ​​បច្ចេកទេស​ថ្មី​របស់​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ ដែល​ធន់​ទៅនឹង​ការប្រែប្រួល​​​អាកាសធាតុ​ហៅ​កាត់​ជា…

ភ្នំពេញៈ ស្រី​ស្រស់​ សាច់​សខ្ចី វ័យ ​២១ ឆ្នាំ កម្ពស់ ១,៦៨ ម៉ែត្រ​ កញ្ញា ហ៊ុន ហ្គេចឡាង គឺជាម្ចាស់​​ជយ​​លាភី​​​​កម្មវិធី​ប្រកួត​​សម្រស់​​អន​ឡាញ ​​រដូវកាល​ទី​២ នឹង​ក្លាយជា​រាជិនី​សម្រស់ ​តំណាង​ឱ្យ​កម្ពុជា​ ក្នុង​​​ការ​ប្រកួត​​អន្តរ​ជាតិ ​Miss World Peace 2022 នៅ​​ប្រទេស​ស្រីលង្កា នៅ​ចុង​ខែ​តុលា ក្នុង​នាមជាម្ចាស់​មកុដ​​កញ្ញាឯក ​Miss…

​ក្រុង​ញូវយ៉ក: អ្នកសិល្បៈ​ប៉ុប​អាមេរិក ជេ​ហ្វ គូ​នស៍ គ្រោង​បញ្ជូន​រូប​​ចម្លាក់​ជាច្រើន​ទៅកាន់​ឋាន​ព្រះ​ចន្ទ​ក្នុងឆ្នាំនេះ តាមរយៈ​យានអវកាស​ដែល​ត្រៀម​ចេញដំណើរ​ពី​មជ្ឈមណ្ឌល​អវកាស Kennedy Space Center រដ្ឋ​ហ្វ្ល​រី​ដា​។ នេះ​បើ​យោងតាម​វិចិត្រ​សាល​លោក​បានឱ្យដឹង​ពីថ្ងៃ​អង្គារ​។ ​លោក គូ​នស៍ ជា​អ្នកសិល្បៈ​មានជីវិត​ដែល​ស៊ីថ្លៃ​បំផុត និង​ល្បី​បំផុត​ម្នាក់ ជាមួយ​ឈ្មោះ​បោះ​សំឡេង​ចំពោះ​ស្នាដៃ​សិល្បៈ ដូចជា «Ballon Dog»​ និង​ «Rabbit» ហើយ​ស្នាដៃ​របស់លោក​ត្រូវបាន​ដាក់តាំង​បង្ហាញ​តាម​វិចិត្រសាល​ទូទាំង​ពិភពលោក​។ ​វិចិត្រសាល Pace Gallery…

​ក្រុង​កា​ប៊ុល: នៅ​ផ្លូវ​ប្រសព្វ​នៃ​អាស៊ី​​កណ្ដាល និង​ខាងត្បូង ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ជាទី​ជំនួប​វប្បធម៌ និង​ជាតិ​សាសន៍​អស់​រយៈពេល​ច្រើន​សតវត្សរ៍ ខណៈ​ភ័ស្ដុតាង​បង្ហាញ​ច្បាស់​ពី​ប្រភេទ​មួក​ដែល​ប្រជាជន​របស់ខ្លួន​ពាក់​។ ​ស្ទីល​មួក ឬ​ឈ្នួត​បង្ហាញ​ពី​ឋានៈ និង​ឆ្លុះបញ្ចាំង​ពី​អ្នក​ពាក់ ហើយក៏​បង្ហាញ​ពី​តំបន់​នៃ​ប្រទេស​ដែល​ពួកគេ​មក ឬ​ក្រុម​កុលសម្ព័ន្ធ​របស់​ពួកគេ​ផងដែរ​។ ​ជាក់ស្ដែង មួក​Uzbek សំប៉ែត និង​មូល និង​ពាក់​រឹប​ជាប់​ក្បាល ត្រូវបាន​រចនា​ជាមួយ​ប៉ាក់​រោមចៀម​ចម្រុះ​ពណ៌ និង​សម្បូរ​ក្នុងចំណោម​ពលរដ្ឋ​អា​ហ្វ​ហ្កា​ន​មកពី​តំបន់​ភាគ​ខាងជើង Mazar-i-Sharif, Faryab និង Jawzjan​។​ ​កុលសម្ព័ន្ធ​ធំ​បំផុត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន Pashtuns…

ក្រុង​ញូវយ៉ក: សត្វ​ត្រសេះ​ ១​ ក្បាល​ចោះ​សម្បុក​រស់​នៅលើ​មែកឈើ​ខាងលើ ខណៈ​អ្នកស្រី ស៊ីន​ឌី អាម​ស្ដ្រ​ង ឈរ​សម្លឹងមើល​ទៅកាន់​ដី​ដ៏​ជីជាតិ​ ១​ កន្លែង ជាទី​តម្កល់​ធាតុ​កូនប្រុស​។ ​អ្នកស្រី អាម​ស្ដ្រ​ង បាន​រំឭក​រឿង​អតីត​ថា កូនប្រុស​របស់​អ្នកស្រី​ឈ្មោះ អេ​នឌ្រូ បាន​ទទូច​ឱ្យ​អ្នកស្រី​ធ្វើ​កំ​ប៉ុ​ស​សព​មនុស្ស ឬ «terramation» នៅ​ភាគ​ខាងលិច​រដ្ឋ​វ៉ាស៊ីនតោន ជា​រដ្ឋ​ដំបូង​របស់​អាមេរិក ដែល​ផ្ដល់​សិទ្ធិ​ស្របច្បាប់​នៃ​ជម្រើស​ក្នុង​ការធ្វើ​ឈាបនកិច្ច​បៃតងនៅ​ឆ្នាំ ​២០១៩​។ ​ក្រោម​បរិយាកាស​ដ៏​ស្រស់ត្រកាល​នៃ​រុក្ខជាតិ​បៃតង​ដុះ​លើដី​សើម អ្នកស្រីបាន​និយាយថា​៖…

​ភ្នំពេញៈ​ ​ក្រុម​វិចិត្រ​ករទាំង​ជើងចាស់ និង​ជើង​ថ្មី​ចំនួន ១២ រូប ដែលមាន​ជនជាតិ​បរទេស​ ៤ ​រូប និង​ជនជាតិខ្មែរ ៨ រូប​ នឹង​ជួបជុំគ្នា​នៅ​ថ្ងៃទី​ ១ ខែ មេសា ឆ្នាំ ​២០២២ ដើម្បី​ពិភាក្សា​ពី​គម្រោង​រៀបចំ​តាំងពិព័រណ៍​ស្នាដៃ​សិល្បៈ​រួមគ្នា​តាម​សប្តាហ៍​នីមួយៗប្រចាំ​ខែមេសា នៅ​វិចិត្រសាល​ថ្មី​ឈ្មោះ The Chhan Dina Gallery ក្រោម​គម្រោង​ឈ្មោះថា​ «​សហគមន៍​សិល្បៈ​»​។ ប្រធាន​ក្រុម​រៀបចំ​គម្រោង​កម្មវិធី…

​ភ្នំពេញ: ទន្ទឹមនឹង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​រីកចម្រើន​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទីក្រុង​ភ្នំពេញ​ក៏មាន​រីក​ធំ​នូវ​សំណង់​ពលរដ្ឋ​ក្រីក្រ ដែល​ខ្វះ​លទ្ធភាព​ទទួល​​បាន​សេវាកម្ម​សាធារណៈ​ផ្សេងៗ​។ ​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​លំបាក លើសពី​ហិរញ្ញវត្ថុ រួមទាំង​លទ្ធភាព​ទទួល​ការអប់រំ និង​ថែទាំ​សុខភាព​។ ​នេះ​ជា​មូលហេតុ​អង្គការ​បរិ​យា​ប័ន្ន​​កម្ពុជា ដែល​លើកស្ទួយ​ជន​មាន​ពិការភាព និង​ការ​អនុវត្ដ​បរិ​យា​ប័ន្ន​ឌេ​ន​យ័រ បាន​បោះ​ទីតាំងនៅ​ជុំវិញ​រាជធានី គឺ​កោះដាច់ ទួល​សង្កែ និង​ស្ទឹងមានជ័យ​។ ​បង្កើតឡើង​ក្នុង​ឆ្នាំ ​២០២០ ដោយមាន​កិច្ចសហការ​រវាង​អ្នកស្រី ឃី​ន អម​រ៉ា ខួ វីវ៉ា​ដ​ដា​ណា និង​អូ​លី​វើ ឃី​ង…

ភ្នំពេញៈ តារាចម្រៀង​ប្រុស​ល្បី​កាល​ជាង ១ ទសវត្សរ៍​មុន និង​ម្ចាស់​បទ​ចម្រៀង «​ជីដូន​កាកី​» លោក ហេង ប៊ុន​លាភ ស្រាប់តែ​លេចមុខ​មក​ប្រឡូក​សិល្បៈ​សាជាថ្មី​វិញ នៅ​ផលិតកម្ម​ថ្មី ដាវី​ត្រា មេ​ឌៀ​រ​។ ​លោក ហេង ប៊ុន​លាភ អតីត​ជា​ប្រុស​ស្អាត​ចំណាត់ថ្នាក់​លេខ ២ កាលពី​ឆ្នាំ ​២០០១ ហើយ​លោក​ក៏បាន​ក្លាយខ្លួនជា តារាចម្រៀង​ប្រចាំ​ផលិតកម្ម SSB ដែលមាន​លោក ហ្វៃ…