បើសុភាពបុរសគ្រប់រូបដែលចូលចិត្តតុបតែងខ្លួនបែបស៊ីវិល័យ ឬសម្រាប់សុភាពបុរសវ័យកណ្តាលដែលចង់បាននូវម៉ូដសម្លៀកបំពាក់ដ៏ស័ក្ដិសមថ្មីៗ ស្អាតៗ ដែលនាំចូលពីប្រទេសថៃ ទីក្រុងហុងកុង និងចិន។
The Road Menswear ផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនដល់ទៅ៤០ភាគរយសម្រាប់ការជាវចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ មករា ឆ្នាំ២០១៣ខាងមុខ។ កុំភ្លេច The Road Menswear ដែលមានទីតាំងតាមបណ្តោយផ្លូវកម្ពុជាក្រោម ជិតស្តុបណានជីង ឬទាក់ទងតាមទូរស័ព្ទលេខ ០១២ ៧៩១ ២២៩។
សម្រាប់សុភាពនារីវិញ LIFT សូមណែនាំជូននូវហាងលក់កាបូប និងស្បែកជើងដ៏ល្អប្រណីតមួយដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ទល់មុខឆៀងបន្តិចនៃវត្តលង្កាគឺហាង CARINO។
CARINO គឺជាហាងលក់កាបូប និងស្បែកជើងដែលមានគ្រប់ម៉ូដតាមតម្រូវការ និងលក់បញ្ចុះតម្លៃដល់៧០ភាគរយរហូតដល់ដំណាច់ខែធ្នូឆ្នាំ២០១២។ ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ ០២៣ ២២១ ០១៤។
សម្រាប់ក្រុមគ្រួសារដែលមានកូនតូច ចង់ទិញឡានកូនក្មេង និងឧបករណ៍ក្មេងលេងនោះ លោកអ្នកអាចអញ្ជើញទៅកាន់ហាងកង់ គួង ហេង ទល់មុខនឹងវិទ្យាល័យបាក់ទូក ដែលកំពុងតែផ្តល់ជូនការបញ្ចុះតម្លៃពិសេសដល់ទៅ៧០ភាគរយរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣។ ម្យ៉ាងវិញទៀត កង់ម៉ាក GIANT ក៏បញ្ចុះតម្លៃ១០ភាគរយទៀតផង។ ព័ត៌មានបន្ថែម ០២៣ ៨៨០ ៥៩០។
ហាងវ៉ែនតាខ្មែរអុបទិក ដែលមាន៤ទីតាំងក្នុងរាជធានីភ្នំពេញ ក៏មានការបញ្ចុះតម្លៃយ៉ាងពិសេសសម្រាប់អតិថិជនក្នុងដំណាច់ឆ្នាំដល់ទៅ៥០ភាគរយ រហូតដល់ទៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣។
ខ្មែរអុបទិកមានទីតាំង៤កន្លែងដូចជា សាខាស្តាតចាស់ លើផ្លូវលេខ៧០ សាខាផ្សារហេងលី ផ្លូវ២៧១ សាខាស្ទឹងមានជ័យ លើផ្លូវមុនីរ៉េត និងសាខាអាងទឹកអូឡាំពិក។ សាកសួរព័ត៌មានបន្ថែមតាមលេខ០១៧ ៨៥ ៧៧ ៩៩។
ក្រឡេកមើលបរិវេណជុំវិញគេហដ្ឋាន លោកអ្នកប្រាកដជាមានបំណងផ្លាស់ប្តូវនូវឧបករណ៍ប្រើប្រាស់មួយចំនួនជាក់ជាមិនខាន។បើចង់ប្តូរនូវអំពូលភ្លើង សូមកុំភ្លេច សោប៉ូលី ហាងលក់អំពូលភ្លើងកែវមរកតកម្ពុជាស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ទល់មុខបង្កងនាគ ដែលបញ្ចុះតម្លៃពិសេសរហូតដល់៤០ភាគរយហើយថែមទាំងផ្តល់ជូននូវសេវាកម្មដំឡើងអំពូលដល់ទីកន្លែងរបស់លោកអ្នក(សម្រាប់តែរាជធានីភ្នំពេញ)។ សាកសួរព័ត៌មានបន្ថែមតាមលេខទូរស័ព្ទ ០៩២ ៧៨ ៨៨ ១១។
លោកអ្នកចង់ផ្លាស់ប្តូរនូវឧបករណ៍ប្រើប្រាស់ក្នុងបន្ទប់ទឹកដែរឬទេ?ឡាយហ្គ្រីន ក៏ផ្តល់ជូននូវការបញ្ចុះតម្លៃ១០ភាគរយរហូតដល់ថ្ងៃ០៧ មករា ឆ្នាំ២០១៣។សាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០១២ ៣៤ ៥៧ ៨៦។
FRESH Pizza ជាហាងភីហ្សាថ្មីមួយដែលលក់បញ្ចុះតម្លៃពិសេសរៀងរាល់ថ្ងៃចន្ទ និងព្រហស្បតិ៍ ទិញ១ថែម១។
ថ្ងៃសៅរ៍ និងអាទិត្យ ទិញភីហ្សាខ្នាតធំមួយថែមអាហារសម្រន់១ចាន។ ឈុតថ្មីសម្រាប់ចុងឆ្នាំនេះ រហូតដល់ដំណាច់ខែមករាខាងមុខនេះ ភីហ្សាឈុតគ្រិស្តម៉ាស តម្លៃត្រឹមតែ១៣ដុល្លារ ដែលមាននំទឹកដោះគោក្រឡុក និងបន្តោងសោគ្រិស្តស្មាស់មួយផងដែរ។ កុំភ្លេច FRESH Pizza តាមបណ្តោយផ្លូវ ១៦៣ សង្កាត់បឹងកេងកង៣ ឬទាក់ទងតាមទូរស័ព្ទលេខ ០៩២ ៤១០ ០០៤។
ហាងភូមិម្ហូបខ្មែរ ដែលមានទីតាំងស្ថិតនៅជិតសួនកម្សាន្តឌ្រីមឡែន និងមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ក៏បានផ្តល់ជូននូវការបញ្ចុះតម្លៃ១០ភាគរយ និងទឹកអំពៅដ៏ផ្អែមត្រជាក់ដល់បេះដូងមួយកែវផង។
លោកអ្នកក៏មានឱកាសចាប់រង្វាន់ជាប័ណ្ណបញ្ចុះតម្លៃសម្រាប់ការពិសាអាហារដល់ទៅ១០០ដុល្លារផងដែរ។
ចុងក្រោយសម្រាប់លោកអ្នកដែលចូលចិត្តក្លិនក្រអូបប្រហើរគ្រប់ពេលនោះ ចូរសាកល្បងទៅហាងទឹកអប់ PS ដែលស្ថិតនៅតាមបណ្តោយផ្លូវ២១៤ សង្កាត់បឹងរាំង ជិតស្តុបផ្លូវភ្លោះអូរឫស្សី។ ការផ្តល់ជូនពិសេស ទិញ១ថែម១សម្រាប់ចុងឆ្នាំនេះ រីឯតម្លៃសមរម្យពីចន្លោះ១០-២៥ដុល្លារតែប៉ុណ្ណោះ។ ព័ត៌មានបន្ថែម ០១២ ៨៦ ២២ ២៦ ឬ ០៩២ ៧២ ៥៥៥៥៕

