
ក្នុងបណ្តាញសង្គមហ្វេសប៊ុកមានរូបភាពមួយត្រូវបានបង្ហោះដោយមានស្ត្រីម្នាក់កណ្តៀតកញ្ច្រែងមួយពេញទៅដោយក្តាម ហើយដៃម្ខាងទៀតយួរក្តាមមួយដែលពោរពេញទៅដោយពង។
រូបភាពនោះបង្ហោះដោយទំព័រ Khmer Author ChanboKeo ដែលបានភ្ជាប់ជាមួយការពិពណ៌នាមួយថា៖ «ក្តាមពងពេញពោះពេលចាប់បាន គប្បីលែងវិញដើម្បីឆ្នាំក្រោយប្រមូលបានច្រើនពាន់ម៉ឺនដង»។
រូបភាពមួយនេះទាក់ទាញអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ដោយទទួលបានការចូលចិត្តជាង៥០០ហើយក៏មានអ្នកចែករំលែកច្រើនគួរសមដែរ។
អ្នកលេងហ្វេសប៊ុកភាគច្រើនបញ្ចេញមតិរបស់ខ្លួនចំពោះអត្ថន័យនៃរូបថតមួយនេះ ក្នុងន័យស្រដៀងគ្នាដោយផ្តោតទៅលើភាពមិនគប្បីបរិភោគក្តាមដែលមានពងច្រើនដូច្នេះ។
Chin Chin បានសរសេរថា៖ «ខ្ញុំសូមអង្វរមីងឬបងស្រីលែងក្តាមពងនេះទៅ!»។ រីឯPo Samath បន្ថែមថា៖ «ត្រូវតែលែងទៅវិញ បើចង់បានផលពីធម្មជាតិយូរអង្វែង។ អ្នកហូបទាំងអស់ក៏ត្រូវចូលរួមថែរក្សាដោយមិនបរិភោគក្តាមញីជាពិសេសក្តាមដែលមានពងនិងកំពុងពង»។
ចំណែកអ្នកលេងហ្វេសប៊ុកខ្លះបានអំពាវនាវឲ្យមានការអន្តរាគមន៍ពីមន្ត្រីជលផលដើម្បីការពារកុំឲ្យចាប់ក្តាមដែលកំពុងពងបែបនេះ។
Huot Channimul បានសរសេរបន្ដទៀតថា៖ «សូមសមត្ថកិច្ចផ្នែកជលផលខេត្តកែបឬកំពង់សោមគួរតែមានវិធានការដើម្បីការពារកុំឲ្យប្រជាជនចាប់ក្តាមសេះមានពង ពីព្រោះក្តាមនីមួយៗពងរាប់ម៉ឺនក្តាម៕


