7-stand-alon លោក អៀង ប៊ុនធួន និងភរិយា កំពុងស្ទូងស្រូវលើដីគោក ក្នុងភូមិព្រៃទទឹង ឃុំព្រះនិពាន្ធ ស្រុកគងពិសីខេត្តកំពង់ស្ពឺ កាលពីថ្ងៃអង្គារ។ កសិករកម្ពុជាភាគច្រើននៅតែធ្វើស្រែពឹងអាស្រ័យទាំងស្រុងទៅលើទឹកភ្លៀង (ធ្វើស្រែប្រវាស់មេឃ) បើទោះបីនៅតាមតំបន់ជាច្រើនសម្បូរទៅដោយប្រភពទឹកក្តី។ ការសាងសង់ប្រឡាយទឹកស្រោចស្រពសម្រាប់ធ្វើស្រែ គឺជាការជួយរំដោះកសិករចេញពីភាពក្រីក្រ។ រូបថត ជីវ័ន
ក្រុងប៉េកាំងៈ តំបន់ភ្នំហួងសាន ឬ ភ្នំលឿងស្ថិតនៅភាគខាងត្បូងខេត្តអានហួយនៃទិសបូព៌ាក្នុងប្រទេស ចិន។ ភ្នំនេះគឺជាទីទឹកដីសមុទ្របុរាណនាសម័យកាលម៉េសូហ្សូអ៊ីក ដែលមានប្រវត្តិជាង១០០លានឆ្នាំមកហើយ។ សណ្ឋានដីមានលក្ខណៈជាផែនទឹកកកនេះមានកម្រាស់ក្រាស់បំផុត១១០០ ម៉ែត្រ ខណៈបើគេគិតទាំងដើមឈើដែរនោះគឺមានកម្ពស់១៨០០ ម៉ែត្រ។ តំបន់នេះត្រូវបានគេទទួលស្គាល់ថា ជាទឹកដីសម្បូរទៅដោយទេសភាពល្អស្រស់ត្រកាលជាច្រើនដូចជាពន្លឺ ព្រះអាទិត្យរៀបអស្តង្គត ដើមផាញទ្រី ខ្ពស់ត្រដែតដ៏ខៀវស្រងាត់ ជាពិសេសល្បីថា បណ្តុំពពកកកកុញ។ តំបន់ហួងសាននេះក៏ជាទីកន្លែងមានកេរ្តិ៍ឈ្មោះល្បីផ្នែកគំនូរ ប្រពៃណីអក្សរសាស្រ្តនិងរូបថតសម័យទំនើបរបស់ជាតិចិនដែរ។ អង្គការយូណេស្កូបានដាក់ទីនេះជាបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៩០ចំពោះសម្រស់ដ៏ប្រពៃនៃបណ្តុំទេសភាពនិងមានទីជម្រកសត្វកម្រៗ នានាផងដែរ។ វាត្រូវបានគេផ្តល់រហស្សនាមមួយទៀតថា តំបន់សមុទ្រពពកដោយវាជាតំបន់ភ្នំដែកឆក់មួយបានទាក់ចំណាប់…
18-Standalone ក្រុមប៉ូលិសប្រឆាំងកុបកម្មឈរនៅពីមុខក្រុមកសិករដែលកំពុងតែបិទរុក្ខវិថីមួយ ក្នុងអំឡុងពេលតវ៉ានៅក្បែរតុលាការកំពូលក្នុងក្រុងតេហ្គូស៊ីហ្គាល់ប៉ា កាលពីថ្ងៃពុធ។ ប្រព័ន្ធឃោសនាក្នុងស្រុកបានរាយការណ៍ថា ក្រុមប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ា ដែលទាមទារប្រឆាំងនឹងក្រឹត្យមិនឲ្យកសិករតំបន់ បាចូ អាគួនកាន់កាំភ្លើង ដោយឃុំខ្លួនកសិករយ៉ាងតិច២០នាក់៕ Reuters
4-stand-alon អ្នកដើរកម្សាន្តនាំគ្នាទិញចំណីបាចឲ្យព្រាបស៊ី ហើយរត់ដេញចាប់លេង នៅមុខព្រះបរមរាជវាំង កាលពីសប្តាហ៍មុន។ ព្រាបរាប់រយក្បាល ចម្រុះពណ៌ ដែលហើរចុះឡើងទាំងហ្វូងៗ ឆ្វៀលឆ្វាត់មកស៊ីចំណី ដែលអ្នកដើរកម្សាន្តទិញបាចឲ្យស៊ីនៅលើផ្លូវ ឬនៅលើសួនច្បារ រួចហើរទៅទុំនៅលើដំបូលព្រះបរមរាជវាំងនោះ ហាក់បីដូចជាជួយលើកសម្រស់សោភ័ណភាពឆ្នេរទន្លេមុខវាំង ឲ្យកាន់តែស្រស់ទ្វេឡើង។ រូបថត ជីវ័ន
ជម្រាបមកលោកនិពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ កម្មវត្ថុៈ ឆ្លើយតបទៅនឹងអត្ថបទវិភាគសង្គមរបស់ភ្នំពេញ ប៉ុស្តិ៍ «ទៅអូឡាំពិកជើងនេះគ្រាន់តែត្រកូលហែម»៥នាក់»។ តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបលោក និពន្ធនាយកជ្រាបថា៖ អត្ថបទវិភាគសង្គមចេញផ្សាយថ្ងៃចន្ទ ទី ២០ ខីសីហា ឆ្នាំ ២០១២ ច្បាប់លេខៈ ៧៥១ មានខ្លឹមសារព័ត៌មាន ប្រាសចាកការពិត និងមិនបានជ្រាប អំពីបច្ចេកទេសនយោបាយកីឡា ដែលធ្វើឲ្យយោបល់មតិសាធារណៈ ភ័ន្តច្រឡំ ផ្ទុយអំពីការពិត មិនត្រឹមត្រូវតាមនិយាមគោលការណ៍ច្បាប់កីឡាជាតិ និងអន្តរជាតិ។…
120822_04 រូបភាពអាសអាភាស តែងតែវិវត្តទៅតាមសម័យកាលនៃបច្ចេកវិទ្យា និងការបង្កើតថ្មី នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់លោក បែកខេមពីរ ក្នុងឆ្នាំ២០០៧ ក្រោមចំណងជើងថា «ពីស៊ីឌីរូបទៅជាឌីវីឌី»។ ខណ:ពេលបណ្ដាញអ៊ីនធឺណិតកំពុងតែពេញនិយមនៅកម្ពុជា រូបភាព និងរឿងអាសអាភាស ក៏បានវិវត្ដខ្លួនពីសៀវភៅ ទស្សនាវដ្ដី ឬវីដេអូ រហូតដល់អ៊ីនធឺណិតថែមទៀត។ ទាំងនេះបញ្ជាក់ថា រូបភាព និងរឿងអាសអាភាស កាន់តែងាយស្រួលសម្រាប់ប្រជាជនខ្មែរ ពិសេសយុវវ័យក្នុងការចូលទស្សនានៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ប្រសិនបើពួកគេលួចមើលនៅទីកន្លែងស្ងាត់ណាមួយ វាមិនថ្វីនោះទេ។…
120822_06 នៅពេលដែលភាពរីកចម្រើននៃបច្ចេកវិទ្យាបានវាយលុកខ្លាំងនៅ កម្ពុជា បានធ្វើឲ្យមនុស្សកាន់តែច្រើនងាយស្រួលក្នុងការទាក់ទងគ្នា និងបញ្ជូនព័ត៌មានឲ្យគ្នាទៅវិញទៅមក។ ដោយសារតែការអភិវឌ្ឍដ៏ខ្លាំងក្លានេះ ទើបនាពេលបច្ចុប្បន្ននេះ អ្នកណាក៏អាចក្លាយជាអ្នកសារព័ត៌មានបានដែរ ដោយគ្រាន់តែចេះនិយាយ ឬសរសេររៀបរាប់ពីព្រឹត្តិការណ៍ ឬចេះថតរូបប៉ុណ្ណោះ ហើយអ្នកទាំងនោះ ត្រូវបានហៅថាអ្នកសារព័ត៌មានប្រជាពលរដ្ឋ (Citizen Journalist)។ ពាក់ព័ន្ធទៅនឹងសារព័ត៌មានប្រជាពលរដ្ឋ នៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានយុវជនជាច្រើនចាប់អារម្មណ៍ក្នុងការបង្ហោះព័ត៌មានផ្ទាល់ខ្លួន ក៏ដូចជាព័ត៌មានអំពីសង្គមនៅលើគេហទំព័រហ្វេសប៊ុករបស់ពួកគេ។ ជាពិសេសនៅពេលពួកគេបានដឹងឬឮព័ត៌មានអ្វីមួយ ពួកគេតែងតែចែករំលែកហើយ ដោយពួកគេមិនបានដឹងពីទង្វើដែលខ្លួនកំពុងធ្វើនោះជាអ្វីនោះ ឡើយ។ លោក…
120822_08 ចាប់ផ្ដើមប្រកួតប្រជែងយកតំណែងជាពិធីការិនី និងតារាសម្ដែង រហូតដល់ជំនួយការផលិតករ ស្របពេលដែលការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច សម្បុរស្រអែម ច្រមុះស្រួច គួបផ្សំនឹងកែវភ្នែកដ៏ទាក់ទាញ គឺជាកញ្ញាដែលមានរូបស្រស់ស្អាតមួយរូប វ័យ២៣ឆ្នាំ ជាជំនួយការផលិតករវ័យក្មេង ត្រូវបំពេញភារកិច្ចនឿយហត់ រត់ចុះរត់ឡើងជាមួយនឹងក្រុមការងារដែលភាគច្រើនជាបុរស។ ជាទូទៅ គ្មានអ្នកណាចង់ធ្វើការងារដូចអំពិលអំពែក ម្ដងទៅកើត ម្ដងទៅលិច គ្មានម៉ោងវេលា និងកាលវិភាគច្បាស់លាស់នោះទេ ប៉ុន្ដែកញ្ញាម៉េត រតនា អាចធ្វើបាន។ កញ្ញា…
តើអ្នកទទួលបានព័ត៌មានអត្ថប្រយោជន៍អ្វីខ្លះពីប្រព័ន្ធផ្សព្វផ្សាយនានា? 120822 កញ្ញា ណុល វ៉ាន់ណែត អាយុ១៨ឆ្នាំ ជាសិស្សថា្នក់ទី១២នៃវិទ្យាល័យឫស្សីកែវ «នៅពេលខ្ញុំអានព័ត៌មាន ទស្សនាវដ្ដី និងអ៊ីនធឺណិត ទើបខ្ញុំដឹងថា ពិតជាមានរឿងរ៉ាវច្របូកច្របល់ច្រើនណាស់។ ដូច្នេះ ខ្ញុំតែងតែរិះគិតដោយប្រុងប្រយ័ត្នមុននឹងសម្រេចចិត្ដធ្វើអ្វីមួយ ។ ការផ្សព្វផ្សាយព័ត៌មានអំពីការបើកទីផ្សារសេរីអាស៊ាននៅឆ្នាំ ២០១៥ខាងមុខ ពិតជាដំណឹងគួររីករាយ និងមានអត្ថប្រយោជន៍ណាស់។ ជាលទ្ធផល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារសេរីនេះ ខ្ញុំបានប្ដេជ្ញាចិត្ដត្រូវតែខិតខំរៀនបន្ថែមទៀត ដោយសារតែខ្ញុំដឹងថា ទីផ្សារការងារនាពេលអនាគត នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង។…

