120822_10a រ៉ឺម៉ក​កង់​បី​ចំនួន​៦​គ្រឿង​ដែល​រត់​តម្រង់​គ្នា​ជា​ជួរ​ និង​បន្លឺ​បទ​ចម្រៀង​ដ៏​ពីរោះ​ពី​ឧបករណ៍​បំពង​សំឡេង បាន​ទាក់​ទាញ​អារម្មណ៍​អ្នក​ដំណើរ​មិន​ក្រឡេក​មើល​មួយ​ភ្នែក​ មិន​បាន។ ក្បួន​ដង្ហែ​រ៉ឺម៉ក​កង់​បី​ទាំង​នោះ​ គឺជា​មធ្យោបាយ​ផ្សព្វផ្សាយ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​អាហ៊ូអេឡិច ត្រូនិក​ខេមបូឌា​ ដែល​នាំ​ចូល​ពី​ជប៉ុន។​ ទាក់ទិន​ទៅ​នឹង​យុទ្ធសាស្រ្ត​ផ្សព្វផ្សាយ​ថ្មី​នេះ​ លោក ​សេង​ ខាវីន​ ជា​ប្រធាន​គ្រប់​គ្រង​ផ្នែក​ធនធាន​មនុស្ស បាន​ឲ្យ​ដឹង​ថា​៖ «ក្រុមហ៊ុន​ជ្រើសរើស​យក​វិធីសាស្រ្ត​នេះ​ក្នុង​គោល​បំណង​ចង់​ឲ្យ​ អតិថិជន​បាន​ស្គាល់​កាន់​តែ​ច្បាស់​នូវ​ផលិតផល​របស់​ក្រុម​ហ៊ុន​ ក៏​ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​អតិថិជន​បាន​ស្គាល់​ពី​ក្រុម​ហ៊ុន​តែ​ម្តង ជា​ពិសេស​គឺ​ទាំង​ឈ្មោះ​ និង​អាសយ​ដ្ឋាន​។​ មិន​តែ​ប៉ុណ្ណោះ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​នេះ ​អតិថិជន​នឹង​ស្គាល់​សាខា​ថ្មី​របស់​ក្រុមហ៊ុន​ ដែល​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ដល់​កម្រិត​តម្លៃ​ដើម​មក​ពី​ប្រទេស​ ជប៉ុន»។…

120822_10b «សួស្តី បង​ប្រុស​ លោក​ពូៗ​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​សូម​អញ្ជើញ​ចូល​ជាវ​នូវ​ផលិតផល Number​ One​ គុណ​ភាព​ល្អ​ មាន​ជម្រើស​បី​ក្លិន​ផ្សេង​គ្នា​ ដូច​ជា​ក្លិន​ចេក​ ក្លិន​ស្រ្តូបឺរី​ និង​ក្លិន​វេនីឡា​ដែល​ទើប​តែ​មក​ថ្មី​ ក្នុង​កម្ម​វិធី​បញ្ចុះ​តម្លៃ​ពិសេស​របស់​យើង​ខ្ញុំ» នេះ​គឺជា​សំឡេង​ចេញ​ពី​ឧបករណ៍​បំពង​សំឡេង​ លាយ​ឡំ​នូវ​បទ​ចម្រៀង​យ៉ាង​ពីរោះ ​ដែល​ជា​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ និង​ចេញ​លក់​នូវ​ផលិតផល​ Number​ One​ របស់​អង្គ​ការ​បម្រើ​សុខភាព​ប្រជាជន​អន្តរ​ជាតិ ​(PSI)។ លោក ​អ៊ុន​ ចក្រី ​នាយក​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​ និង​ទំនាក់​ទំនង​របស់​អង្គ​ការ…

120822_11 នៅ​លើ​ពិភពលោក មិន​ថា​ប្រទេស​ដែល​បាន​អភិវឌ្ឍ ឬ​កំពុង​អភិវឌ្ឍ​នោះ​ទេ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដើរ​តួនាទី​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការ ប្រាស្រ័យ​ទាក់​ទង​រវាង​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ មិន​ថា​ជាតិ ឬ​អន្តរជាតិ​នោះ​ទេ​។ ដូច​នេះ យើង​កត់​សម្គាល់​ឃើញ​ថា ការ​ចាប់​ផ្តើម​បើក​បង្រៀន​នូវ​ថ្នាក់​បរិញ្ញាបត្រ​នៃ​ជំនាញ​អំពី​ប្រព័ន្ធ ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​នេះ ក៏​កំពុង​ឆ្ពោះ​ទៅ​កាន់​តួលេខ​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​។ ទំព័រ​ប្រវត្តិសាស្រ្ត​ដំបូង​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ត្រូវ​បាន​បើក​ឡើង​នូវ​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​ ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុង​ឆ្នាំ​២០០១ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ថ្មីៗ​នេះ សាកល​វិទ្យាល័យ​លីមកុក​វីង និង​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា កំពុង​តែ​ផ្ដោត​លើ​មុខវិជ្ជា​នេះ​ផង​ដែរ​។ សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា ជា​សាកល​វិទ្យាល័យ​ចុង​ក្រោយ​គេ…

120822_12 ​គន្លឹះ​ក្នុង​ការថត​រូប​នៅទី​ងងឹត​ ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ​ទៀត ពន្លឺ​តែងតែ​ផ្លាស់​ប្ដូរ ហើយ​រូប​ភាព​ដែល​ស្អាត​ មាន​តែ​មួយ​វិនាទី​ប៉ុណ្ណោះ​។ ដូច្នេះ អ្នក​ថត​ត្រូវ​តែ​រហ័ស​ និង​ចេះ​ច្នៃ​ប្រឌិត​ខ្ពស់​។ ប្រសិន​បើ​អ្នក​ចង់​ថតរូប​នៅ​ទី​ងងឹត​មិន​ថា​ប្រើ​កាមេរ៉ា​ធម្មតា​ ឬ​ឌីជីថល​នោះ​ទេ​ ខ្ញុំ​ហ៊ាន​និយាយ​ថា ប្រើ​វិធី​នេះ​ដោះ​ស្រាយ​ចំពោះ​បញ្ហា​ពន្លឺ ដោយ​គ្រាន់​តែ​សម្លឹង​មើល​ជុំវិញ​ខ្លួន​រក​កន្លែង​មាន​ពន្លឺ​ល្អ​ រួច​ចុច​សាក​បន្ដិច​ ដើម្បី​ឲ្យ​កាមេរ៉ា​ចាប់​យក​ពន្លឺ​ពី​ទីនោះ។ ក្រោយ​មក អ្នក​បែរ​មក​ថត​នូវ​ទីតាំង​ដែល​អ្នក​រៀប​ចំ​រួច​នោះ​វិញ​។ ចូរ​សាក​ល្បង​គន្លឹះ​ងាយ​ៗ​ អ្នក​មើល​ឃើញ​ពី​ប្រសិទ្ធភាព​របស់​វា​មិន​ខាន​៕   ​គន្លឹះ​ថត​វីដេអូ​ឲ្យ​បាន​ស្អាត​ ​​​​​​​គ្រាន់​តែ​ថត​វីដេអូ​សម្រាប់​តែ​មើល​ វា​មិនមែន​ជា​ការ​លំបាក​នោះ​ទេ ប៉ុន្តែ​បើ​ចង់​ថត​ឲ្យ​ស្អាត​…

ក្រុងធីមភូៈ រូង​ភ្នំ​តាក់​សាង គឺជា​ទី​អារាម​មួយ​ត្រូវ​បាន​គេ​ស្គាល់​ថា រូង​ខ្លា (Tiger’s Nest)​ ដែល​ស្ថិត​នៅ​តំបន់​ភ្នំ​មាន​ច្រាំង​ថ្ម​កម្ពស់​ពី​ដី​ ៣ ១២០​ ម៉ែត្រ​នៅ​ក្នុង ​ស្រុក​ប៉ារ៉ូ​ នៃ​ប្រទេស​ប៊ូតង់។ ទីនោះ​គេ​ឃើញ​មាន​បព្វជិត​ពុទ្ធ​សាសនិក​បាន​មក​តាំង​សីល​នៅ​ក្នុង​អាស្រម ពី​លើ​រហូត​មក​ដល់​ក្រោម​នៃ​ជ្រលង​ភ្នំ​ ប៉ារ៉ូ។​ ព្រះវិហារ​ទាំង​នោះ​ត្រូវ​ បាន​គេ​កសាង​លើក​ដំបូង​នៅ​ឆ្នាំ​ ១៦៩២​ ជុំវិញ​តំបន់​រូង​ភ្នំ​តាក់សាង ដែល​វា​ជា​ទីកន្លែង​ដ៏​ស័ក្តិ​សិទ្ធិ​មួយ​សម្រាប់​ពោធិសត្វ​គូរូ ប៉ាដម៉ាសាមហាវ៉ា​ បាន​មក​អង្គុយ​តាំង​សមាធិ​អស់​បី​ខែ​កាល​ពី​សម័យ​កាល​នៃ​ សតវត្សរ៍​ទី៨។ ប្រជាជន​ដែល​រស់​នៅ​តំបន់​ក្បែរ​ផ្លូវ​ឡើង​ទៅ​អារាម​រូង​ភ្នំ​ខ្លា។ គួរ​បញ្ជាក់​ថា…

4-stand-alon គោយន​្ត​​ជា​​ច្រើន​គ្រឿង របស់​ប្រជា​កសិករ នៅ​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្ត​​សៀម​រាប បើក​ចេញ​ពី​ភូមិ​ទៅ​ដឹក​ស្រូវ​ប្រាំង របស់​ពួក​គាត់ កាល​ពី​ដើម​ខែ​នេះ​។​ កសិករ អាច​ប្រើ​គោយន្ត សម្រាប់​ភ្ជួរស្រែឬ​ដឹក​ជញ្ជូន​ បាន​លឿន និង​បាន​ច្រើន​ជាង​ការ​ប្រើ​គោ​ ក្របី​។ ប៉ុន្តែ​​ការ​ប្រើ​គោយន្ត​គឺ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ សម្រាប់​ចាក់​សាំង ឬ​ជួស​ជុល​ ខណៈ​គោ​ ក្របី គ្រាន់​តែ​ឲ្យ​ស្មៅ​ស៊ី​ ឬ​ត្រូវ​ការ​ក្មេង​ឃ្វាល​នោះ​។ រូប​ថត ហេង ជី​វ័ន

120822_02 ​ សម័យ​កាល​វិវត្ត​ទៅ​មុខ គំនិត​របស់​មនុស្ស​ក៏​មាន​ការ​វិវត្ត​ដែរ។ ស៊េរី​ទូរស័ព្ទ​ទំនើប​បាន​វាយ​លុក យ៉ាង​ខ្លាំង​ក្នុង​ស្រ​ទាប់​យុវវ័យ ជា​ពិសេស​សូរ​ស័ព្ទ​ដែល​អាច​ផ្ទុក​នូវ វិដេអូ និង​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន កំពុង​តែ​ពេញ​និយម​ពី​ក្រុម​សិស្ស-និស្សិត​។​ ដោយ​សារ​តែ​តួនាទី​របស់​វា​កាន់​តែ​ងាយ ស្រួល​ប្រើ​ប្រាស់ យុវសិស្ស​មួយ​ចំនួន​បាន​ប្រើប្រាស់​វា​នៅ​ក្នុង​ផ្លូវ​មិន​ត្រឹមត្រូវ ​ដូចជា មើល​រឿង​អាសអាភាស​តាម​ទូរស័ព្ទ​ដៃ​ ហើយ​មើល​នៅ​ក្នុង​ថ្នាក់​រៀន​ទៀត​ផង។​ នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាន់​តែ​ទំ​នើប​នោះ​ ជា​ពិសេស​គឺ​ហ្វេស​ប៊ុក​ បាន​ទាក់​ទាញ​មនុស្ស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ឲ្យ​ប្រើ​ប្រាស់​វា​ដើម្បី​ ការ​កម្សាន្ត ការ​អប់រំ និង​ចែក​រំលែក​ព័ត៌​មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​ យុវវ័យ​បាន​ប្រើ​វា​ជា​ប្រព័ន្ធ​ទាន់​ចិត្ត​មួយ​ដើម្បី​ផ្សាយ​ពី​ដំណឹង​ ថ្មី​ៗ​ដែល​បាន​កើត​ឡើង​នៅ​កន្លែង​ពួក​គេ ឬ​ដែល​ពួក​គេ​បាន​ដឹង​ទៅ​សាធារណជន​។…

120821_22a បុគ្គលិកហាង តាប៊ូ បង្ហាញបុកល្ហុងមាន់អាំង ភ្នំពេញ: ជម្រាប​សួរ​មិត្ត​អ្នក​អាន​ជា​ទី​មេត្រី! បុក​ល្ហុង​មាន់អាំង គឺ​ជា​អាហារ​ដែល​ពេញ​និយម​សម្រាប់​ទទួលទាន​មួយ​ចម្អែត ឬ​ជា​អាហារ​សម្រន់​បាន​ទាំង​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច ហើយ​វា​ក៏​មិន​ពិបាក​នឹង​ចម្អិន​ដែរ។ ដូច្នេះ​សប្ដាហ៍​នេះ​ ​ខ្ញុំ​នឹង​នាំ​លោក​អ្នក​ទៅ​ភ្លក្ស​បុក​ល្ហុង​មាន់​អាំង​រសជាតិ​បែប​ថៃ នៅ​ភោជនីយដ្ឋាន​តាប៊ូ។ គ្រឿង​ផ្សំ : ស្លាប​មាន់ ៤ ស្លាប អង្ករ ​ដំណើប​១​កូនចាន ល្ហុង ក្ដាមប្រៃ បង្គា ​ក្រៀម…

120821_22c ​ ភ្នំពេញៈ គ្រាន់​តែ​ឈាន​ជើង​ចូល​ភោជនីយដ្ឋាន​ Fish & Co នេះ​ភ្លាម ការ​រចនា​ខាង​ក្នុង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ហាក់​បី​ដូចជា​បាន​ចូល ​ទៅ​ក្រោម​បាត​សមុទ្រ។​ ផ្កាយ​សមុទ្រ ខ្យង​ និង​ត្រី​សមុទ្រ​ធំ​មួយ​ចំនួន​ត្រូវ​បាន​ព្យួរ​តាម​ជញ្ជាំង​ហាង ដែល​មាន​លាប​ពណ៌​ទឹក​សមុទ្រ​លើ​ពិតាន មើល​ទៅ​ខៀវ​ស្រងាត់​ដូច​ផ្ទៃ​សាគរ​អ៊ីចឹង។ ថ្វី​ដ្បិត​តែ​យីហោ​ហាង​សរសេរ​ថា «ត្រី» ក៏​ពិត​មែន ប៉ុន្តែ​ភោជនីយដ្ឋាន​ល្បី​នៅ​សិង្ហបុរី​មួយ​នេះ​មាន​បម្រើ​នូវ​ជម្រើស​គ្រឿង ​សមុទ្រ​ដទៃ​ទៀត​ជាច្រើន។ សម្រាប់​ថ្ងៃ​នេះ ខ្ញុំ​បាន​ជ្រើសរើស​យក​ម្ហូប ភីហ្សា សាច់​មាន់​ម្រេច​ខ្មៅ (Black…