120821_22d ​ ភ្នំពេញ : ភោជនីយដ្ឋាន​ល្មុត​ទុំ​ដែល​ជា​ទីពេញ​និយម​សម្រាប់​ជួបជុំ​មិត្ត​ភក្ដិ​នៅ​ ពេល​ល្ងាច​ក្រោយ​សម្រាក​ពី​ការងារ​នោះ ឥឡូវ​បាន​បើក​បម្រើ​នូវ​អាហារ​ពេល​ព្រឹក​ បាន​ប្រមាណ​ជា​២-៣​ខែ​ហើយ ជាមួយ​តម្លៃ​ថោក​សមរម្យ​ផង​ដែរ។ ក្នុង​ចំណោម​ចំណី​ពេល​ព្រឹក​ទាំង​នោះ គុយទាវ​គោក​ពិសេស គឺជា​អាហារ​ពេល​ព្រឹក​ដែល​មើល​ទៅ​គួរ​ឲ្យ​ចង់​ស្រស់​ស្រូប ដោយសារ​តែ​ការ​បែងចែក​ទឹក​ស៊ុប និង​សាច់​គុយទាវ​ដោយ​ឡែក​ពី​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ទទួល​បាន​នូវ​រសជាតិ​ប្លែក​ពី​គុយទាវ ទឹក​ស៊ុប​ធម្មតា។ នៅ​ក្នុង​ចាន​មាន​គុយទាវ​ស្រុស មឹក បង្គា ខ្ទឹមលីង ស្លឹកខ្ទឹម ការ៉ុត សាលាដ ដែល​ត្រូវ​បាន​ផ្សំ​គ្រឿង​គ្រៅ​រួច​ជា​ស្រេច។ ស្រដៀង​គ្នា​នឹង​គុយទាវ​ចិន​ធម្មតា…

បាយស៊ូស៊ី និងសាច់ឆៅសាស៊ីមី ត្រូវបានបម្រើនៅលើរាងកាយស្ត្រីនៅជប៉ុន និងបស្ចិមប្រទេសផងដែរ នារីអាក្រាតកាយ ទ្របាយស៊ូស៊ី ដើម្បីឲ្យភ្ញៀវចាប់ទទួលទាន ក្រុង​តូក្យូ : ​ការ​ប្រើ​រាង​កាយ​អាក្រាត​មក​ធ្វើ​ជា​ចាន​អាហារ​ពិត​ជា​រឿង​មិន​ធម្មតា​ទេ។ ប្រជាជន​ជប៉ុន​មាន​ទម្លាប់​ត​ដូន​តា​មក​ផង​ដែរ​ចំពោះ​ការ​ទទួល​ទាន​អាហារ​ ម្យ៉ាង​ដែល​គេ​បាន​ហៅ​វា​ថា «ណូយ៉ូតៃម៉ូរី ឬ Noyotaimori» ដោយ​យក​ស៊ូស៊ី​ដាក់​លើ​រាង​កាយ​អាក្រាត​នារី​ដែល​ដេក​សណ្តូង​ដូច​គល់​ឈើ។ ប្រសិន​បើ​លោក​អ្នក​សម្បូរ​លុយ​កាក់​ហើយ​មាន​បំណង​ចង់​បាន​នូវ​សេវាកម្ម និង​សាក​ល្បង​នូវ​រស​ជាតិ​អាហារ​ស៊ូស៊ី​លើ​កាយ​ស្រី​ស្រាត​ននល​គក​បែប នេះ​លោក​អ្នក​ត្រូវ​ចំណាយ​ច្រើន​បន្តិច ព្រោះ​ថា​សេវាកម្ម​បែប​នេះ​តម្រូវ​សម្រាប់​ភ្ញៀវ​ឋានៈ​ខ្ពង់​ខ្ពស់​មាន​លុយ​ចាយ​មិន​អស់​ប៉ុណ្ណោះ។ ណូយ៉ូតៃម៉ូរី ដែល​បម្រើ​នៅ​តាម​បណ្តា​ទីក្រុង​មួយ​ចំនួន​ដូច​ជា​តូក្យូ​គីយូតូ និង​អូសាកា​ជា​ដើម។ ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​មួយ​ពេល​ដែល​តម្រៀប​លើ​កាយ​ស្រី​ស្រាត​របស់​ ជប៉ុន​មួយ​នេះ​អ្នក​ត្រូវ​ចំណាយ​ប្រាក់​១៩២០…

06-stand-alon ក្មេង​ៗ​នៅភ្នំ​បាទ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាប ចេញ​ទៅ​ឃ្វាល​គោ កាល​ពី​ដើម​ខែ​នេះ​។ នៅ​តាម​តំបន់​ជន​បទ​ ​តែង​តែ​មាន​ដី​វាល​​​សម្រាប់​​ឃ្វាល​គោ ក្របី​។ ប៉ុន្តែ​បច្ចុប្បន្នប្រជា​កសិករ​នៅ​តាម​ខេត្ត​ជា​ច្រើន​ត្អូញ​ត្អែ​រថា ការ​ចិញ្ចឹម​គោ​ក្របី កាន់​តែ​ជួប​ការ​លំ​បាក ដោយ​សារ​តែ​ដី​វាលឬ​ដី​ព្រៃ​របោះ នៅ​ក្នុង​សហ​គមន៍​របស់​ពួក​គាត់​ត្រូវ​រដ្ឋាភិបាល​កាត់​ទៅ​ធ្វើ​ជា​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​។ រូប​ថតហេង ជី​វ័ន

4-stand-alon ឈើ​ហុប ៣ ដើម ដែល​ទើប​តែ​កាប់​ថ្មី​ៗ ត្រូវ​បាន​ក្រុម​អ្នក​ភូមិ​ប្រទះ​ឃើញ​នៅ​​លើ​រថ​យន្ត​កែ​ច្នៃមួយ​គ្រឿង នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ កាល​ពី​សប្តាហ៍​មុន​។ អ្នក​ភូមិ​រាប់​រយ​នាក់​​បាន​នាំ​​គ្នា​ដើរ​ល្បាត​ព្រៃ​ រក​ឃើញ​ឈើ​ដែល​ទើប​តែ​កាប់​ថ្មី​ៗ ប្រមាណ​ ៥០០ ម៉ែត្រ​គូប​ និង​​ដី​ព្រៃ​ដែល​​ទើប​តែ​កាប់​រាន​ថ្មី​ៗ​​ប្រមាណ​ ៣០ ហិក​តា​។ អ្នក​ភូមិ​អះ​អាង​ថា បទ​ល្មើស​ព្រៃ​ឈើ​ទាំង​នេះ ពាក់​ព័ន្ធ​នឹង​​មន្ត្រី​មាន​សមត្ថ​កិច្ច​។ រូប​ថត សហ​ការី​

ទិដ្ឋភាពដ៏កកកុញនៅសួនកម្សាន្តបុងបុង ប្រទេសដាណឺម៉ាក ក្រុងកូប៉ិនហាក : សួន​កម្សាន្ត​មួយ​ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​នៅ​ទឹក​ដី​​ដាណឺម៉ាក មាន​ប្រវត្តិ​ចេញ​ពី​អ្នក​ផលិត​ស្ករ​គ្រាប់​ម្នាក់​ឈ្មោះ ម៉ៃឃើល​ ស្ពេងប៊ើក ដែល​ល្បី​ខាង​ផលិត​អាហារ​ផ្អែម​ជា​ច្រើន​ប្រភេទ។​ កាល​ពី​ដើម មុខ​របរ​ផលិត​ស្ករ​គ្រាប់​គឺជា​អាជីព​ដ៏​កាក់​កប និង​ពេញ​និយម​ណាស់​សម្រាប់​កុមារ​នៅ​បឋមសិក្សា និង​វិទ្យាល័យ។ ពួក​គេ​មិន​ត្រឹម​តែ​ចូល​ចិត្ត​ញ៉ាំ​ស្ករ​គ្រាប់​ជា​ប្រចាំ​នោះ​ទេ ថែម​ទាំង​ចូល​ចិត្ត​ទៅ​ទស្សនា​ពី​វិធី​ធ្វើ​អាហារ​ផ្អែម​នេះ​ថែម​ទៀត​ផង។ យ៉ាងណាមិញ កាល​ណោះ ​រោង​ចក្រ​ផលិត​ស្ករ​គ្រាប់​មិន​ចង់​ឲ្យ​មាន​មនុស្ស​ម្នា​កកកុញ​ចូល​មើល​ទេ ដោយ​យោង​លើ​កត្តា​អនាម័យ។ ដូច្នេះ​ហើយ​ទើប​លោក ម៉ៃឃើល ស្ពេង​ប៊ើក បាន​នឹក​ឃើញ​នូវ​មធ្យោបាយ​មួយ គឺ​ការ​បង្កើត​រោង​ចក្រ​ធ្វើ​ស្ករ​គ្រាប់ មួយ​ជា​គំរូ…

ជនជាតិភាគតិចទំពួន សម្ដែងរបាំប្រពៃណីរបស់ខ្លួននៅក្នុងខេត្តរតនគិរីកាលពីឆ្នាំទៅ ការ​ផ្តល់​អំណាច ​ដល់​ជន​ជាតិ​ដើម​ភាគ​តិច ក្នុង​ឃុំ​ប៊ូស្រា ខេត្ត​មណ្ឌលគិរី គឺ​មាន​តែ​ភាព​ក្លាហាន និង​សាមគ្គីភាព ជាមួយ​នឹង​សហគមន៍​ពួក​គេ ​ដែល​បាន​ដើរ​ដង្ហែ​គ្នា​ ទៅ​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ សម្រាប់​អភិវឌ្ឍ​ចម្ការ​កៅស៊ូ នៅ​លើ​ដី​ប្រពៃណី​របស់​ពួក​គេ។ ប្រឈម​នឹង​មន្រ្តី​របស់​ក្រុមហ៊ុន ​សំឡេង​រួម​គ្នា​ បាន​ធ្វើ​ការ​ទាមទារ​ច្បាស់​លាស់​ ដល់​ក្រុម​ហ៊ុន៖​«យើង​មក​ទី​នេះ ​ដើម្បី​យក​ដី​របស់​យើង​មក​វិញ។ អ្នក​យក​ភាព​ក្រីក្រ​របស់​ពួក​យើង ទៅ​ធ្វើ​អាជីវកម្ម ប៉ុន្តែ​អ្នក កំពុង​យក​ដី​ដែល​ជា​កម្ម​សិទ្ធិ​របស់​ពួក​យើង»។ ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ របស់​សហគមន៍​ព្នង​នេះ…

គ្រួសារវ័យក្មេងរបស់ជនជាតិគ្រឹងកំពុងជិះម៉ូតូដើម្បីទៅប្រកបមុខរបរ ស្ត្រីជនជាតិគ្រឹងដែលរស់នៅជិតតំបន់ចែកទឹកដីកម្ពុជាឡាវកំពុងនាំគ្នាទៅមើលការផ្សព្វផ្សាយរបស់គ្រិស្តសាសនា រតនគិរីៈ ទឹក​ដី​ដ៏​សែន​មនោរម្យ​ស្ថិត​នៅ​តំបន់​ភ្នំ​នា​ប៉ែក​ឦសាន​កម្ពុជា​បាន​ទាក់ ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​មិន​តិច​ឡើយ​នូវ​ទិដ្ឋភាព​ប្លែកៗ​របស់​ ខ្លួន​។ យ៉ាង​ណា​មិញ​ក្នុង​នាម​ខ្លួន​ជា​មគ្គុទេ្ទសក៍​ទេសចរណ៍​ឆ្លង​កាត់​ការ​ បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ​ កែវ សៅ បាន​ខិត​ខំ​បង្ហាញ​ដល់​ក្រុម​ភ្ញៀវ​ទេសចរ​ឲ្យ​ចាប់​អារម្មណ៍​ដល់​ភូមិដ្ឋាន​នៃ​ជន​ជាតិ​ភាគ​តិច ឬ ក្រុម​កុល​សម្ព័ន្ធ​របស់​ខ្មែរ​មួយ​ក្រុម​គឺ​ភូមិ​គ្រឹង ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ដែល​ល្បី​សម្បូរ​ត្បូង​មាន​តម្លៃ​ខេត្ត​រតនគិរី។ លោក​បន្ត​ថា៖ «កុល​សម្ព័ន្ធ​ជាតិ​គ្រឹង​មាន​ឥរិយាបថ​គួរ​ឲ្យ​ស្រឡាញ់​រាប់​អាន ហើយ​ពួក​គេ​មាន​សេរីភាព​ទៀត​ផង»។ លោក ​កែវ សៅ ​មាន​បទពិសោធ​ក្នុង​ការ​ងារ​ជា​មគ្គុទេ្ទសក៍​ទេសចរណ៍​នេះ​រយៈ​ពេល​៨​ឆ្នាំ ​មក​ហើយ។ លោក​តែង​ជា​អ្នក​នាំ​អារម្មណ៍​ក្រុម​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ទទួល​បាន​នូវ​ ការ​គាប់​ចិត្ត​ដ៏​ប្រពៃ​ក្នុង​របរ​របស់​ខ្លួន​សម្រាប់​រៀប​រាប់​ពី​ទេសភាព ​ព្រៃ​ព្រឹក្សា​នៅ​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា។…

120817_21b ក្រុង​សេអ៊ូល : ខណៈ​ដែល​វប្បធម៌​ប៉ុប​កូរ៉េ​ខាង​ត្បូង​បាន​សាយភាយ​ពាសពេញ​អាស៊ី និង​បណ្ដា​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប និង​អាមេរិក​នោះ ទេសចរ​ដែល​មក​ដល់​ទីក្រុង​សេអ៊ូល តែង​តែ​ប៉ង​ប្រាថ្នា​ចង់​ទស្សនា​ផលិតផល​ ឬ​ស្នាដៃ​សិល្បៈ​នៃ​តារា​សំណព្វ​របស់​ខ្លួន។ ស្តារ​ អេវើនូ (Star ​Avenue)​ គឺជា​កន្លែង​កម្សាន្ត​សម្រាប់​អ្នក​ស្រឡាញ់​ចូល​ចិត្ត​តារា​សម្ដែង​ និង​តារា​ចម្រៀង​កូរ៉េ ហើយ​ហាង​នេះ​មាន​ទីតាំង​នៅ​ក្បែរ​ឧទ្យាន​កម្សាន្ត ឡូតេ វើល (Lotte​ World) ក្នុង​តំបន់​ឆាំស៊ីល។ មជ្ឈមណ្ឌល​កម្សាន្ត និង​ទិញ​ទំនិញ ស្តារ អេវើនូ…

សត្វងាវយក្សប្រវែងជិត១,៣ម៉ែត្រ នៅបាតសមុទ្រប៉ាស៊ីហ្វិក ប្រជុំកោះផ្កាថ្មផុស នៅសមុទ្រប៉ាស៊ីហ្វិក ជាជម្រកសត្វងាវយក្ស ក្រុង​កូរ៉ូ : កោះ​ រ៉ុក​ឡេន ស្ថិត​នៅ​លើ​ទឹក​ដី​ប្រទេស​តំបន់​កោះ​ប៉ាឡូ ដែល​សម្បូរ​ទៅ​ដោយ​ផ្ទាំង​ថ្ម ឬ ផ្កា​ថ្ម​ដុះ​ព្រោង​ព្រាត​តាំង​ពី​បុរាណ​កាល​មក។ កោះ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​តំបន់​ឡាហ្គូន​នៅ​ចន្លោះ​កោះ​ កូរ៉ូ និង​កោះ​ប៉េឡេលីវ​នៃ​ប្រទេស​ប៉ាឡូ។ ប្រទេស​នេះ​មាន​ប្រជុំ​កោះ​ពី​២៥០​ទៅ​៣០០ ​ដែល​ស្ទើរ​តែ​គ្មាន​​មនុស្ស​រស់​នៅ​ផ្តុំ​គ្នា​នៅ​លើ​ផ្ទៃ​ដី​៤៧​គីឡូ​ ម៉ែត្រ​ការ៉េ​នេះ​ឡើយ។ ប្រជុំ​កោះ​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​ប៉ាឡូ​នោះ​ជា​តំបន់​មាន​ឆ្នេរ​ខ្សាច់ ​ស្រស់​ស្អាត ​ខណៈ​បណ្តា​កោះ​ទាំង​អស់​នោះ​បាន​បង្កើត​នូវ​រូប​រាង​ចម្លែក​មួយ​ដោយ​វា​មាន ​រាង​ដូច​ជា​ឆត្រ​អ៊ីចឹង។ ដោយ​ឡែក​កោះ​រ៉ុកឡេន​គឺជា​កោះ​មួយ​មាន​ការ​ពេញ​និយម​ពី​សំណាក់​ក្រុម​ ភ្ញៀវ​ទេស​ចរ​តាម​រយៈ​ថ្ម​ប៉ប្រះ​ទឹក​ផុស​ចេញ​ពី​ទឹក…

10-stand-Alone កម្ម​ករ​បណ្តែ​តនិង​កម្មករ​សេរី ដែល​ធ្វើ​ការងារ​​​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ដល់​​ជីវិត និង​រងប៉ះពាល់​ដល់​សុ​ខភាព​ទៅ​អនាគត​​ មិន​ត្រូវ​បាន​ធា​នា​​ពី​និយោជក​និង​អ្នក​ម៉ៅការ​ទេ។ ចាន់​ វ៉េង​ហាក់ វ័យ​២៣​ឆ្នាំ នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល កំពុង​ធ្វើ​ការ​ប្រឈម​​នឹង​គ្រោះ​ថ្នាក់និងគ្មាន​ការ​ធានា​។ រូបថត ​ហុង​ មិនា​​​