​សៀមរាប​: ជាការ​លម្អ​សោ​ភណ​​ភាព​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ខេត្តសៀមរាប ផ្ទាំងគំនូរ​ដ៏​ធំ​របស់​វិចិត្រករ​បារាំង​លោក Chifumi Krohom បានបង្ហាញ​នូវ​ភាពស្រស់ស្អាត​នៅក្នុង​ទីក្រុង​បេ​តិក​​ភណ្ឌ​របស់​ប្រទេស​កម្ពុជា ជា​ពិ​សេស​ឆ្លុះបញ្ចាំង​ពី​គំនូរ​ដ៏​ប្រណីត និង​ភាព​វិសេស​នៃ​ប្រាសាទ​តា​​ព្រហ្ម​។ ស្នាដៃ​សិល្បៈ​នេះ​ទាក់​ទាញ​អ្នកទស្សនា​ជាមួយនឹង​រូបភាព​ដ៏​ស្រស់បំព្រង​នៃ​របាំ​អប្សរា ជា​សិល្បៈ​ដែល​ចាក់​​ឫស​យ៉ាងជ្រៅ​នៅក្នុង​វប្បធម៌​ខ្មែរ​។​ ​លោក Chifumi ជា​វិចិត្រ​ករ​ជនជាតិ​បារាំង​ម្នាក់​ដែល​រស់​នៅក្នុង​ប្រទេស​កម្ពុជា ​តាំងពី​ឆ្នាំ​​ ២០១៣ មក បាន​និយាយថា​៖ «​ក្នុង​ការងារ​សិល្បៈ​របស់ខ្ញុំ ជាធម្មតា ការ​បំផុសគំនិត​កើតចេញពី​ប្រវត្តិ​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា ជាក់ស្ដែង ចំពោះ​គម្រោង​នេះ ខ្ញុំ​បានជ្រើសរើស​បង្កើត​ស្នាដៃ​សិល្បៈ​ព្រះព្រហ្ម ដែល​បំផុសគំនិត​ពី​ចម្លាក់​សម័យអង្គរ​»​។​ ​លោក​បាន​បន្ដថា​៖…

កោះកុងៈ ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ស្នើសុំ​ក្រសួងបរិស្ថាន ឱ្យ​គាំទ្រ​ចំពោះ​ការរៀបចំ​មជ្ឈមណ្ឌល​ស​មា​ធិ​ ១​ កន្លែង​នៅ​ស្ទឹង​ពពក ក្នុងស្រុក​ស្រែអំបិល​ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​អេកូ​ទេសចរណ៍ ទេសចរណ៍​សាសនា​និង​ធម្មជាតិ​។​ ​លោក​ស៊ីណាន​បានលើកឡើង​បែបនេះ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ​។ លោក​បាន​ប្រាប់​បន្ថែម​នៅ​ថ្ងៃទី​ ១៣ ខែកុម្ភៈ​ថា សម្រាប់​គម្រោង​រៀបចំ​កន្លែង​សមាធិ​នេះ សមាគម​របស់លោក​នៅ​រង់ចាំ​ការឆ្លើយតប​ពី​ក្រសួង​ប៉ុណ្ណោះ​ព្រោះ​ក្រសួង​កំពុង​ពិនិត្យមើល​លើ​ការស្នើសុំ​នេះ​។ លោក​ប្រាប់ថា​៖ «​អ៊ីចឹង​! នៅពេលដែល​ក្រសួង​អនុញ្ញាត​នៅពេលណា…

​ភ្នំពេញ​: ពាក់អាវ​ពណ៌​ខៀវផ្ទៃមេឃ និង​សំពត់​ខ្មៅ​ត្រឹម​ជង្គង់ កញ្ញា សៀង សុជាតា រំលេច​នូវ​ទឹកមុខ​ញញឹមញញែម បង្ហាញ​ពី​ភាពចាស់ទុំ​លើសពី​អាយុ​។ ភ្នែក​ដ៏​ទន់ភ្លន់ បង្ហាញ​ប្រាប់​ពី​ដំណើររឿង​នៃ​ភាព​នឹងធឹង​ប្រហែលជា​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពោរពេញ​ទៅដោយ​ឧបសគ្គ​និង​ជោគជ័យ​។​ ​យុវតី​រូបនេះ​ក្លាយជា​បុគ្គល​ចុងក្រោយ​បំផុត​ម្នាក់ ដែល​ទទួលបាន​ឱកាស​អប់រំ​នូវ​អាហា​រូ​បក​​រណ៍សិក្សា​ថ្នាក់​បរិញ្ញាបត្រ ក្នុងនាម​ជា​សិស្ស​ចេញពី​វិទ្យាស្ថាន Neeson Cripps Academy (NCA) ជា​កន្លែង​បានផ្ដល់​ការអប់រំ​ដល់​កុមារ​រស់ក្នុង​បន្ទាត់​នៃ​ភាពក្រីក្រ​ ដើម្បី​ស្វែងរក​ពន្លឺ​អនាគត​របស់ខ្លួន​។ ពេលនេះ​ក្នុង​វ័យ​​ ១៩ ​ឆ្នាំ សុជាតា កំពុង​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​មួយ​ឧបត្ថម្ភ​ដោយ អេ…

​ភ្នំពេញៈ រូប​អប្សរា​ឈរ​កាច់​កាំភ្លើង​ដែល​ផ្គុំ​ឡើង​ពី​ដែក​កាំភ្លើង​ខូចគុណភាព​ទម្ងន់​ ៣០០​ គីឡូក្រាម ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​សាកលវិទ្យាល័យ​ Michigan សហរដ្ឋអាមេរិក ជា​សក្ខីភាព​នៃ​ការស្រឡាញ់​សន្តិភាព​របស់​កម្ពុ​ជាតា​ម​រយៈ​ស្ថាបត្យករ​កម្ពុជា ​១ ​រូប ដែល​រចនា​បញ្ចូល​គ្នា​តាមបែប​ទម្រង់​សិល្បៈ​ខ្មែរ និង​សិល្បៈ​សហ​សម័យ​ដ៏​ល្អ​វិចិត្រ​។​ ​ស្នាដៃ​ដ៏​ល្អ​ឯក​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​និស្សិត​ស្ថាបត្យកម្ម​នៅ​ជុំវិញ​ពិភពលោក​ប្រមាណ ​១០០​ នាក់​ដែល​រៀន​នៅ​សាកលវិទ្យាល័យ Michigan ឱ្យ​សរសើរ​ពី​ថ្វីដៃ​របស់លោក​អ៊ុក ជឹម​វិចិត្រ​។​ស្ថិតនៅ​ទីតាំង​ ១ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ គេ​ឃើញ​បន្ទះ​ដែក​តូចធំ​រាយប៉ាយ​នៅលើ​ដី​ជា​មួយ​នឹង​សកម្មភាព​ដ៏​មមាញឹក​ក្នុងការ​កាត់​ដែក ផ្សារ​ដែក ដែល​យូរៗ​ម្តង​មាន​ជះ​ពន្លឺ​ខ្លាំង​ស្រវាំងភ្នែក​។ ទីនោះ​គឺជា​រោង​ជាង​ផលិត​កែច្នៃ​ដែក​សំណល់​អេតចាយ​ឱ្យទៅជា​រូប​សិល្បៈ​ផ្សេងៗ​ដែល​ស្ថិតនៅ​ភូមិ​ទួល​សង្កែ…

​ភ្នំពេញ​: ទិវា​នៃ​ក្ដី​ស្រឡាញ់​នឹង​ចូល​មកដល់​នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ ​នេះហើយ​ការស្រាវជ្រាវ​ថ្មី​មួយ បានបង្ហាញ​ពី​ការផ្លាស់​ប្តូរ​យ៉ាងសំខាន់​នៃ​អាកប្ប​កិ​រិ​យា​របស់​យុវវ័យ​ចំពោះ​បញ្ហា​ផ្លូវភេទ​ក្នុងឱកាស​ប្រារឰ​ទិវា​នេះ​។ ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​ការសិក្សា​ដ៏​ទូលំ​ទូលាយ​មួយ​ដែល​បាន​ធ្វើឡើង​ក្នុង​រយៈពេល ១៥​ ឆ្នាំ​កន្លងមកនេះ ចំពោះ​និន្នាការ​ថយចុះ​ភាព​ជ្រួលជ្រើម​ប្រារឰ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ប្រាសចាក​ន័យ​ដើម​។ ទិវា​នៃ​ក្តី​ស្រឡាញ់ ឬ​បុណ្យ​សង្សារ មានការ​ពេញនិយម​ខ្លាំ​ង​ក្នុង​ស្រទាប់​យុវវ័យ ដែល​ឈានដល់​ចំណុចកំពូល​អំឡុង​ឆ្នាំ​ ២០០៩ ត្រូវបាន​មើល​ឃើញថា វា​មាន​និន្នាការ​ថយចុះ​យ៉ាងខ្លាំង​នៅ​ឆ្នាំ ​២០២៤​។​ ​ការស្រាវជ្រាវ​ដែល​ធ្វើឡើង​រៀងរាល់ ៥​ ឆ្នាំ​ម្តង​ដោយ​លោក តុង សុ​ប្រាជ្ញ ទីប្រឹក្សា​សុខភាព​សាធារណៈ​កម្ពុជា និង​ជា​អតីត​អ្នកសរសេរ​អត្ថបទ​កិច្ចការ​សង្គម​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ភាសា​ខ្មែរ​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​នៅក្នុង​វិធី​ដែល​យុវជន​កម្ពុជា​យល់​ឃើញ…

ក្រុងញូវយ៉ក៖ ពី​រដ្ឋ​កាលីហ្វ័រនីញ៉ា​ ដល់​អាស៊ីអាគ្នេយ៍ Facebook កំពុង​ទាក់ទាញ​​អ្នកប្រើប្រាស់​ជំនាន់​ថ្មី ដែល​មើលឃើញថា​វា​ជា​ឧបករណ៍​ពាណិជ្ជកម្ម ជាជាង​​ប្លេតហ្វម​​បណ្តាញសង្គម​បែប​កម្សាន្ដ​។​ ​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​​ទំនងជា​កំពុង​លើកកម្ពស់​អាជីវកម្មរ​បស់​ពួកគេ​ជាជាង​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​មិត្តភក្តិ​។​​នៅពេលដែល​ប្លេតហ្វម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជើងចាស់មួយ​នេះ​​ប្រារឰ​​ខួប ២០​ ឆ្នាំ​ របស់ខ្លួន អ្នកប្រើប្រាស់ ៤ នាក់​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ​ជាមួយ AFP ។​ អ្នកស្រី នីណា វូគីសេវិក អាយុ ៣១​ ឆ្នាំ រដ្ឋកាលីហ្វ័រនីញ៉ា បាន​​និយាយថា៖​«​​ខ្ញុំ​មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ខ្ញុំ​មិនអាច​ប្រាប់​​បានទេ​ថា​ខ្ញុំ​មើល​វា​លើកចុងក្រោយនៅពេលណា»…

ទីក្រុង​ប៉េកាំង៖ បុគ្គលិក​ការិយាល័យ​ជនជាតិ​ចិន​វ័យ ២៥ ឆ្នាំ កញ្ញា ទូហ្វៃ​ និយាយថា មិត្ត​ប្រុស​របស់កញ្ញា​​មាន​អ្វី​គ្រប់យ៉ាង​ដែល​នាង​ត្រូវការ ដូចជា​ ​​ចិត្តល្អ ចេះ​យល់ចិត្ត ហើយ​ពេលខ្លះ​ពួកគេ​ជជែក​គ្នា​​រាប់​ម៉ោង​។​ គុណវិបត្ដិ​តែមួយគត់ គឺ​សង្សារ​រូប​នេះ​​មិនមែនជា​មនុស្ស​ពិត​។ «​មិត្ត​ប្រុស​» ​ជា chatbot នៅលើ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា «Glow» ​ជា​​ប្លេតហ្វម​បញ្ញា​សិប្ប​និមិត្ត​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Shanghai start-up MiniMax ដែលជា​ផ្នែក​មួយ​នៃ​ឧស្សាហកម្ម​​​កំពុង​រីកដុះដាល​នៅក្នុង​ប្រទេស​ចិន​ រួមទាំង…

ក្រុង​ប៉ារីស​៖​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រចាំ​ឆ្នាំ​នៅ​រោង​មហោ​ស្រព Espace Pierre Bachelet កញ្ញា ឌឹ​ក វ៉ា​ណេ​ស​សា បាន​គ្រង​មកុដ​បវរ​កញ្ញា​កម្ពុជានៅបារាំង ​ឆ្នាំ ២០២៤ ​កាលពី​ថ្ងៃ​សៅរ៍​ទី១០​ ខែកុម្ភៈ​នៅ Dammarie-les-Lys ដោយ​បន្ត​តំណែង​ពី​កញ្ញា ​ឈុន ម៉ា​រៀ​អែល ក្នុង​គោល​បំណង​ឧទ្ទិស​ដល់​វប្បធម៌​ និង​បេតិក​ភណ្ឌ​កម្ពុជា​។​​ ព្រឹត្ដិ​ការណ៍​ដ៏​អ​ធឹ​ក​អធម​នេះ​មិន​ត្រឹមតែ​ជា​សក្ខី​ភាព​នៃ​ភាព​ស្រស់ស្អា​ត និង​ភាព​ថ្លៃថ្នូរ​ប៉ុណ្ណោះ​ទេ ​ប៉ុន្ដែ​ថែម​ទាំង​ជា​ការ​បង្ហាញ​ពី​ប្រពៃណី​ខ្មែរ​ដ៏​សម្បូរ​បែបដោយ​មាន​ការចូលរួម​ពី​មហា​ជន​ជាង​ ១ ពាន់​នាក់ ​រួមទាំង​ឥស្សរ​ជន…

​ស្ទឹងត្រែងៈ កសិករ​ម្នា​ក់បាន​អង្គុយ​រាប់​លុយ​នៅ​តុ​ឈើមូល​ពណ៌​ក្រហម ដោយ​ទឹកមុខ​សើច​សប្បាយរីករាយ ខណៈ​កម្មករ​កំពុង​ញាប់ដៃ​ញាប់ជើង​នាំគ្នា​លើក​បាវស្រូវ​ដាក់​លើ​ឡាន គឺជា​សកម្មភាព​លក់ដូ​រ​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ឬ​ហៅថា ស្រូវ​ត្រយង​ដែល​ទើប​ប្រមូល​ផល​បាន​កន្លងទៅ​ថ្មីៗ​។ ​ការដាំដុះ​ស្រូវ​ត្រយង​ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​លើក​​ឡើង​ថា បានផ្តល់​អត្ថប្រយោជន៍​ច្រើន ហើយ​ងាយស្រួល​លក់ដូរ​ជាង​ការដាំដុះ​ស្រូវ​តាម​ប្រពៃណី​ដែល​ពួកគាត់​ធ្លាប់ធ្វើ​។ កសិករ​ដាំ​ស្រូវ​ត្រយង​កាន់​តែមាន​ជីវភាព​ធូរធារ​ជាង​មុន ខណៈ​ឆ្នាំ​ថ្មី​ផល​ស្រូវ​លក់បាន​ថ្លៃ​ខ្ពស់ អំណោយ​ផល​ដល់​ការចាយវាយ​ប្រចាំថ្ងៃ សល់​ប្រាក់​រៀបចំ​កែលម្អ​ផ្ទះ​​សំបែង ទិញ​របស់របរ​ប្រើប្រាស់ និង​ទិញ​សត្វ​ចិញ្ចឹម​បន្ថែម​ផង​។ ​កំពុង​ជជែក​គ្នា​នៅ​វាលស្រែ​ពិនិត្យមើល​ទីតាំង​ជីក​ស្រះ​ទឹក​ថ្មី លោក​ ផុន វណ្ណ អាយុ ​​៥០​ ឆ្នាំ​ រស់​​នៅ​ភូមិ​ខិះ​ក្រោម ឃុំ​ព្រែ​កមាស…

​ភ្នំពេញៈ ដោយ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៩២ សហព័ន្ធ​កីឡា​ប៊ូល ​និង​ប៉េតង់​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់លោក សុខ អាន នាពេល​នោះបាន​វិ​វ​ឌ្ឍ​ខ្លួន​ពី​ការ​លេង​បែប​កម្សាន្ត​ ដើម្បី​បញ្ចេញ​ញើស​ និង​បាយ​បាន​ទៅជា​ប្រភេទ​កីឡា​ដែលមាន​សក្តានុពល​ក្នុងការ​ប្រកួតប្រជែង​ដណ្តើមយក​មេដាយ​ជូន​ជាតិ បន្ទាប់ពី​ក្រុម​នេះ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ ​២០០១ នៅ​ប្រទេស​ម៉ាឡេស៊ី​។​ ​នៅក្នុង​ដំណើរ​ការងារ​រយៈ​​ពេល​ ៧​ អាណត្តិ ចាប់តាំងពី​ឆ្នាំ​ ១៩៩២ រហូតមកទល់​បច្ចុប្បន្ន សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​​កម្ពុជា​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​លើ​ឆាក​អន្តរជាតិ​ជូន​ប្រ​ទស​ជាតិ​ច្រើនជាងគេ គឺ​គិត​ត្រឹម​ថ្ងៃទី…