បាត់ដំបង: ក្នុងដំណើរទៅកាន់ភូមិបណ្តែតទឹក ដែលមានជីវៈចម្រុះដ៏សម្បូរបែបនៃដែនជម្រកសត្វស្លាបព្រែកទាល់ ភ្ញៀវទេសចរទទួលបានបទពិសោធន៍ជាមួយការរស់នៅប្រកបដោយសុខដុមរមនារបស់អ្នកភូមិ និងអច្ឆរិយៈធម្មជាតិនៅលើបឹងទន្លេសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ ពេលភ្ញៀវធ្វើដំណើរឆ្លងកាត់ព្រៃលិចទឹកដ៏ខៀវស្រងាត់ និងចូលទៅក្នុងតំបន់ការពារ ពួកគេទៅដល់ភូមិអណ្តែតទឹកដ៏អស្ចារ្យនៃព្រែកទាល់ ភាគពាយព្យនៃបឹងទន្លេសាប។ ផ្ទះសម្បែង សាលារៀន និងហាងទំនិញទាំងអស់នៅតែមានភាពអ៊ូអរ បន្ទរដោយសំឡេងម៉ាស៊ីនកាណូត បង្កើតបានជាសហគមន៍ដ៏រស់រវើក។ ជាភ្ញៀវទេសចរម្នាក់ កញ្ញា Greff Jeanne មកពីប្រទេសបារាំង បាននិយាយថា កញ្ញាចូលចិត្តទៅលេងភូមិបណ្ដែតទឹក និងជម្រកសត្វស្លាប។ កញ្ញាជឿជាក់ថា ទាំងនេះជាកន្លែងគួរទៅទស្សនាសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជា។ ជាមួយនឹងស្នាមញញឹមដ៏ស្រស់បំព្រងពេលកំពុងអង្គុយលើទូកទេសចរណ៍…
សៀមរាបៈ ក្រៅតែពីមានសក្តានុពលផ្នែកទេសចរណ៍តាមរយៈប្រាង្គប្រាសាទនានា ខេត្តសៀមរាបក៏នៅមានតំបន់សហគមន៍ចំនួន ១៧ កន្លែងទៀត ដែលកំពុងតែរួមចំណែកទាក់ទាញភ្ញៀវបរទេសផងដែរ ក្នុងនោះគ្រាន់តែសហគមន៍រទេះក្របី ១ អាចទាក់ទាញភ្ញៀវបរទេសក្នុង ១ ខែៗ បានចន្លោះពី ៦០០ ទៅ ៧០០ នាក់។ តាមរយៈសហគមន៍រទេះក្របីនេះមិនត្រឹមតែចូលរួមបង្កើនសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្ដប៉ុណ្ណោះទេ តែថែមទាំងជួយអភិរក្សនិងបង្ហាញពីគុណតម្លៃប្រពៃណីនៃការស្រឡាញ់សត្វគោក្របីរបស់ខ្មែរដល់ភ្ញៀវទេសចរបរទេសទៀតផង។ម្យ៉ាងទៀតទេសចរណ៍សហគមន៍នេះក៏បានបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក៏ដូចជាអ្នករស់នៅជុំវិញនោះឱ្យមានការងារធ្វើផងដែរ។នេះជាការលើកឡើងរបស់លោក ធីម សេរីវុទ្ធ អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។ មិនខុសអីពីការលើកឡើងខាងលើនោះទេ ជាក់ស្តែងអ្នកស្ត្រី ចិក ធឿត…
សៀមរាបៈ ប្រជាពលរដ្ឋប្រមាណជាង ២ ០០០ នាក់ បានចូលរួមចាប់ត្រីរួមគ្នាក្នុងត្រពាំងអភិរក្សបុរាណ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ដើម្បីយកត្រីមកធ្វើម្ហូបក្នុងពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា ទៅតាមប្រពៃណី និងទម្លាប់របស់អ្នកភូមិរស់នៅតំបន់រមណីយដ្ឋានអង្គរ រីឯនៅខេត្តត្បូងឃ្មុំនឹងធ្វើពិធីចាប់ត្រីដ៏ធំដូចគ្នានេះ នៅថ្ងៃទី១៧ កុម្ភៈ ខាងមុខ។ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានប្រាប់នៅថ្ងៃទី១១ ខែកុម្ភៈថា ប្រជាពលរដ្ឋមកពីគ្រប់ទិសទី និងគ្រប់ស្រទាប់វណ្ណៈប្រមាណជាង ២…
ក្រុងបាងកក: ប្រទេសថៃ បានបញ្ជាឱ្យកំពង់ផែរបស់ខ្លួន កាលពីថ្ងៃអង្គារ ដើម្បីតាមដានការនាំចូល «ខោដំរី» មកកាន់ព្រះរាជាណាចក្រមួយនេះ ខណៈទីក្រុងបាងកកបានបន្លឺសំឡេងទាមទារកម្មសិទ្ធិបញ្ញារបស់ខ្លួនចំពោះការបោះពុម្ពគំរូរូបភាពសត្វដំរីដ៏ពេញនិយម។ ខោកប្បាសស្តើង ជាវត្ថុសំខាន់របស់អ្នកធ្វើដំណើរសម្ពាយអឺរ៉ុប ជាយូរមកហើយដែលធ្វើដំណើរឆ្លងកាត់អាស៊ីអាគ្នេយ៍។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខោដំរីបានក្លាយជាការពេញនិយមខ្លាំងចំណោមយុវជនថៃ។ ប៉ុន្តែការហូរចូលនៃខោផលិតពីប្រទេសចិន ដែលមានតម្លៃថោកបានធ្វើឱ្យមានការព្រួយបារម្ភចំពោះក្រុមហ៊ុនផលិតក្នុងស្រុក និងទាក់ទាញការយកចិត្តទុកដាក់របស់មន្ត្រីផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា៖ «យើងបានបញ្ជាឱ្យមានការឃ្លាំមើលខោដំរីនៅក្នុងកំពង់ផែទាំងអស់»។ លោក Phumtham ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម…
ក្រុងវៀងចន្ទន៍: នៅពេលព្រឹកព្រលឹមលើទីក្រុងហ្លួងប្រាបាង ព្រះសង្ឃបាននិមន្ដតាមដងផ្លូវ ដើម្បីទទួលការដាក់បាត្រពីពុទ្ធបរិស័ទ។ ប៉ុន្តែលម្ហូភ្ញៀវទេសចរ ដែលកាន់កាមេរ៉ាថតច្រូងច្រាង ហាក់បានកំពុងធ្វើឱ្យខូចទម្រង់ប្រពៃណីដ៏ស្ងាត់ស្ងៀមនៃទីក្រុងបុរាណរបស់ឡាវមួយនេះទៅវិញ។ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានស្វាគមន៍ភ្ញៀវទេសចរជិត ៨០ ម៉ឺន នាក់ក្នុងរយៈពេល ៩ ខែ ដំបូងនៃឆ្នាំ២០២៣ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ខេត្តនេះសង្ឃឹមថា នឹងអាចទាក់ទាញបានជិតបីលាននាក់នៅចុងឆ្នាំ ២០២៤។ ទេសចរបានបញ្ចូលលុយជាច្រើនទៅក្នុងសេដ្ឋកិច្ចដ៏រង្គោះរង្គើរបស់ប្រទេសឡាវ។ ប៉ុន្តែវាក៏បានជះឥទ្ធិពលដល់អ្នកស្រុក ខណៈក្រុមទេសចរបរទេស បានផ្លាស់ប្តូរសកម្មភាពវប្បធម៌នៅក្នុងទីក្រុងខេត្តដ៏ស្ងប់សុខនេហ។ ជារៀងរាល់ព្រឹកនៅតាមបណ្តោយផ្លូវ Kounxoau…
បើទោះបីជាបច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែទំនើបហើយមានព័ត៌មានជាច្រើនយ៉ាងសម្បូរបែបរួមទាំង Ebook (សៀវភៅអេឡិចត្រូនិក ឬ Ereading) នៅលើបណ្តាញសង្គមយ៉ាងណាក្តី ក៏និន្នាការនៃការអាន សៀវភៅបោះពុម្ព មិនបានថយចុះនោះដែរ ខណៈក្រសួងអប់រំយុវជន និងកីឡានឹងប្រារព្ធទិវាជាតិអំណាននៅថ្ងៃទី ១១ ខែមីនា ដែលជាថ្ងៃកំណើតរបស់សម្តេចព្រះសង្ឃរាជជួន ណាត ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ។ ការវាយតម្លៃថា និន្នាការនៃការអានសៀវភៅបោះពុម្ពមិនបានថយចុះនោះ គឺផ្អែកទៅតាមការសង្កេតតាមរយៈការតាំងពិព័រណ៍សៀវភៅបោះពុម្ពកន្លងមករយៈពេល ៤ ថ្ងៃ ដែលមានអ្នកចូលទិញសៀវភៅរហូតដល់ជាង ២០…
ភ្នំពេញៈ ក្រសួងសុខាភិបាលបានបង្ហាញក្ដីបារម្ភពីផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់បារីអេឡិកត្រូនិកនៅកម្ពុជា ខណៈដែលអង្គការក្នុងស្រុក ១ បានប៉ាន់ប្រមាណថា មានប្រហែល ៨៥ ភាគរយ ជាសិស្សដែលបាននិងកំពុងជក់បារីអេឡិចត្រូនិកនេះ។ ការព្រួយបារម្ភនេះ ក៏ស្របទៅនឹងមតិលើកឡើងរបស់អាជ្ញាធរមូលដ្ឋានខ្លះថា មានយុវជនមួយចំនួននៅតែប្រើប្រាស់បារីអេឡិចត្រូនិក ដែលករណីនេះមួយផ្នែកបណ្ដាលមកពីការផ្សព្វផ្សាយលក់តាមអនឡាញនៅតែបន្តកើតមានយ៉ាងផុសផុល។ ដូចទៅនឹងការលើកឡើងខាងលើដែរ យុវជនអាយុ ១៧ ឆ្នាំម្នាក់ ក្នុងចំណោមគ្នីគ្នាចំនួន ៣ នាក់ ដែលមានសក់ស្លូតលាបពណ៌ទង់ដែងដុះបាំងបាត់ស្លឹកត្រចៀក និងនៅផ្នែកខ្លះនៃដងខ្លួនមានរូបសាក់ផងនោះក៏ជាអ្នកជក់បារីអេឡិចត្រូនិកម្នាក់ដែរ។ ស៊ុម រ៉ា (ឈ្មោះហៅក្រៅ)…
ក្រុងវ៉ាស៊ីនតោនៈការព្រមានអំពីហានិភ័យ ដែលការបោះឆ្នោតសេតវិមានឆ្នាំ ២០២៤ អាចប៉ះពាល់យ៉ាងខ្លាំងដោយព័ត៌ មានក្លែងក្លាយកើតចេញពីបច្ចេកវិទ្យាសិប្បនិម្មិត (AI) ជាពិសេសការប្រើប្រាស់សំឡេងក្លែងក្លាយ ដូចជាសំឡេងរបស់លោកប្រធានាធិបតី ចូ បៃឌិន ជាដើម។ ការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះបានបង្កើនការភ័យខ្លាចនិងព្រួយបារម្ភអំពីការលួចបំប្លែងព័ត៌មានមិនពិតដូចជាការពិត។ សារទូរស័ព្ទជាសំឡេងបាននិយាយថា អីក៏បំផ្លើសម្លេះ!» ដោយបន្លំសំឡេងរបស់លោក បៃឌិនជាលក្ខណៈឌីជីថល។ សំឡេងឌីជីថលបានស្នើឱ្យអ្នករស់នៅរដ្ឋ New Hampshire កុំទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ កាលពីខែមុន ដោយជំរុញឱ្យអាជ្ញាធររដ្ឋចាប់ផ្តើមការស៊ើបអង្កេតលើការគៀបសង្កត់អ្នកបោះឆ្នោត។ វាក៏បានបង្កឱ្យមានការទាមទារពីអ្នកធ្វើយុទ្ធនាការក្នុងការរឹតបន្ដឹងជុំវិញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ឬដាក់បម្រាមទាំងស្រុងលើការក្លែងសំឡេងបុគ្គលណាមួយ។ អ្នកស្រាវជ្រាវលើមាតិកាព័ត៌មានមិនពិតខ្លាចការប្រើប្រាស់កម្មវិធី…
ភ្នំពេញ: ក្នុងវ័យ ២៣ ឆ្នាំ កញ្ញា សិដ្ឋ ទេពលៈ បានក្លាយជាយុវតីកម្ពុជាដំបូងបំផុតម្នាក់ ដែលកំពុងតែបម្រើការនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tesla របស់អាមេរិក។ ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មសំណង់ស៊ីវិលពីវិទ្យាស្ថានបច្ចេកវិទ្យា Georgia កញ្ញា ទេពលៈ គឺជាសក្ខីភាពមួយចំពោះការប្ដេជ្ញាចិត្ដនិងការខិតខំប្រឹងប្រែងលើវិថីអប់រំ និងមុខជំនាញអាជីព។ កញ្ញានិយាយថា៖ «ក្រុមហ៊ុន Tesla មានភាពចម្រុះណាស់ ប៉ុន្តែគ្រប់គ្នាសុទ្ធតែមានបុគ្គលិកលក្ខណៈរៀងៗខ្លួន។ ខ្ញុំអាចក្លាយជាខ្លួនឯងនៅ Tesla…
ភ្នំពេញៈ យុទ្ធនាការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីកងកម្លាំងនគរបាលជាតិដែលនាំទៅដល់ការបណ្ដេញចេញមន្ត្រីនគរបាលមួយចំនួននាពេលកន្លងមក គឺជាការបន្តឆន្ទៈពីរាជរដ្ឋាភិបាលអាណត្តិមុនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវធ្វើបន្តកុំឱ្យបញ្ហាគ្រឿងញៀនក្លាយជាជំងឺមហារីកកាន់តែធ្ងន់ទៅៗ នាំឱ្យប៉ះពាល់ដល់ប្រទេសជាតិទាំងមូល នាំទុក្ខដល់ប្រជាជនទូទៅ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ថ្លែងថា ដោយផ្អែកលើអភិក្រមរបស់នាយករដ្ឋមន្ត្រីអាណត្តិមុន គឺចំណុចចុងក្រោយដែលចែងពីការវះកាត់ ពោលគឺមន្ត្រីដែលមានបញ្ហាមិនប្រក្រតី មានកំហុសឆ្គងទាក់ទងនឹង បទល្មើសផ្សេងៗជាពិសេសពាក់ព័ន្ធសារធាតុញៀន គឺត្រូវតែបណ្តេញចេញពីក្របខ័ណ្ឌ។ លោកថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀតក្នុងអាណត្តិថ្មីនេះ ដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា…

