ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ បានរាយការណ៍ថា ប្រទេសចិន នៅថ្ងៃពុធ បានបើកសម្ពោធស្ថានីយស្រាវជ្រាវវិទ្យាសាស្ត្រនៅសមុទ្ររ៉ូសនៃទ្វីបទឹកកកអង់តាក់ទិក នាភាគខាងត្បូងនៃប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ជាលើកដំបូង។ បើតាមស៊ីនហួ ស្ថានីយស្រាវជ្រាវ ដែលមានឈ្មោះថា Qinling នឹងដាក់បុគ្គលិកប្រចាំការពេញ ១ ឆ្នាំ ជាមួយនឹងគ្រឿងផ្គត់ផ្គង់សម្រាប់មនុស្សរហូតដល់ ៨០ នាក់ នារដូវក្ដៅ។ ស្ថានីយនេះមានទីតាំងនៅលើឆ្នេរថ្មនៃកោះ Inexpressible ក្នុងសមុទ្ររ៉ូស (Ross Sea)…
ត្រីបាឡែនពិឃាតជាង ១០ ក្បាល ត្រូវបានគេរាយការណ៍ថាបានជាប់នៅក្នុងផ្ទាំងទឹកកកដ៏ក្រាស់មួយនៅឯឆ្នេរសមុទ្រហុកកៃដូភាគខាងជើងប្រទេសជប៉ុន ខណៈដែលក្រុមអ្នកស្រាវជ្រាវព្យាករថា វាអាចបាត់បង់ជីវិតដោយសារស្ថានភាពទឹកកកកាន់តែកើនឡើងនៅតំបន់នោះ។ ត្រីបាឡែនពិឃាតឬហៅម្យ៉ាងទៀតថាអ័រកា (orcas) ត្រូវបានគេមើលឃើញថាកំពុងតស៊ូជម្នះ និងលោតចេញពីចន្លោះតូចមួយនៅផ្ទៃខាងលើផ្ទៃទឹកនៅក្នុងឃ្លីបដែលចាក់ផ្សាយដោយទូរទស្សន៍សាធារណៈ NHK កាលពីថ្ងៃទី ៦ ខែកុម្ភៈ។ លោក Seiichiro Tsuchiya ដែលបានថតវីដេអូដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់Wildlife Pro LLC បានប្រាប់ទូរទស្សន៍ NHK ថា៖ «ខ្ញុំបានឃើញត្រីបាឡែនពិឃាតប្រហែល ១៣…
ក្រុងអាក្រា: នី អាម៉ា និងក្រុមការងារនេសាទប្រមាណ ៣០ នាក់ ត្រូវចំណាយពេលជាច្រើនម៉ោង ដើម្បីទាញអួនដ៏សែនធ្ងន់ទៅកាន់ច្រាំងលើឆ្នេរ Korle-Gonno ដ៏អ៊ូអរនៃរដ្ឋធានីអាក្រាប្រទេសហ្គាណា។ ទីបំផុត អ្វីដែលនៅក្នុងអួតដែលធ្វើឱ្យក្រុមការងារចំណាយពេលដ៏ច្រើននោះប្រែទៅជាឥតប្រយោជន៍ ដោយពួកគេទទួលបានតែសម្លៀកបំពាក់បោះចោលជាច្រើន។ កន្លែងដែលធ្លាប់សម្បូរត្រី ឥឡូវនេះពួកវាមិនអាចទ្រាំរស់នៅជាមួយខោអាវចាស់ៗរាប់តោនដែលបោះចូលទៅក្នុងមហាសមុទ្រអាត្លង់ទិកពីផ្សារលក់ផលិតផលជជុះដ៏ធំបំផុតមួយនៅក្នុងពិភពលោក កានតាម៉ាន់តូនោះទេ។ លោក អាម៉ាបានប្រាប់ AFP ថា៖«អួតរបស់យើងបានខូចខាតជាច្រើនដោយសារតែខោអាវជជុះនៅផ្សារ ហើយត្រីក៏លែងហ៊ាននៅក្នុងដែនទឹកនោះទៀតហើយ»។ ផ្សារ កានតាម៉ាន់តូ មានទំហំធំ…
ក្រុងឡុងដ៍: ស្តេច Charles កំពុងប្រឈមមុខនឹងព្រះរាជសុខភាពមួយផ្សេងទៀត។ បន្ទាប់ពីឆ្លងកាត់ការព្យាបាលក្រពេញប្រូស្តាតរីកធំកាលពីខែមុនវិមាន Buckingham បានលាតត្រដាងកាលពីថ្ងៃចន្ទថា ព្រះមហាក្សត្រព្រះជន្ម ៧៥ វស្សា មានជំងឺមហារីក។ ព្រះបរមរាជវាំងបានឱ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងអំឡុងពេលព្យាបាលព្រះរាជសុខភាពនៅមន្ទីរពេទ្យថ្មីៗនេះចំពោះបញ្ហាក្រពេញប្រូស្តាតក្តីបារម្ភថ្មីមួយ ស្រាប់តែផុសឡើង។ ការធ្វើតេស្តព្រះរោគវិនិច្ឆ័យជាបន្តបន្ទាប់បានកំណត់ទម្រង់នៃជំងឺមហារីក»។ ព្រះបរមរាជវាំងបានបន្ដថា៖ «ថ្ងៃនេះព្រះមហាក្សត្របានចាប់ផ្តើមទទួលការព្យាបាលជាប្រចាំក្នុងអំឡុងពេលនោះទ្រង់ត្រូវបានគ្រូពេទ្យណែនាំឱ្យផ្អាកព្រះរាជសាវនាការសិន។ពេញមួយរយៈពេលនេះព្រះអង្គនឹងបន្តព្រះរាជកិច្ចការរដ្ឋនិងការងារផ្លូវការជាធម្មតា»។ ប្រភពពីព្រះបរមរាជវាំង បានបន្ថែមថា៖ «ព្រះមហាក្សត្រទ្រង់បានជ្រើសរើសចែករំលែកព័ត៌មាន ព្រះរាជអាការរោគវិនិច្ឆ័យរបស់ទ្រង់ដើម្បីមន្ទិលសង្ស័យនិងដោយសង្ឃឹមថាវាអាចជាចំណេះដឹងសាធារណៈសម្រាប់អ្នកទាំងអស់នៅជុំវិញពិភពលោកដែលរងផលប៉ះពាល់ដោយជំងឺមហារីក»។ ប្រជាជនយល់ថាស្តេច Charles មានព្រះរាជបន្ទូលប្រាប់បុត្រាទាំងពីរអង្គព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់…
កំពតៈ ជម្លោះរ៉ាំរ៉ៃច្រើនឆ្នាំវាងប្តី-ប្រពន្ធ (គ្មានសំបុត្រអាពាហ៍ពិពាហ៍) ក្នុងគ្រួសារមួយ ដែលស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កើតឡើងដោយសារការមិនចុះសម្រុងគ្នា មិនយល់ចិត្តគ្នា និងខ្វះការទទួលខុសត្រូវក្នុងគ្រួសារ ទីបំផុតប្តី-ប្រពន្ធទាំង ២ នាក់ នោះ បានសម្រេចទៅឱ្យអាជ្ញាធរឃុំជួយដោះស្រាយ ដើម្បីបញ្ចប់បញ្ហារបស់ពួកគាត់ដោយការលែងលះ។ លោក ស៊ុន ណូន ចៅសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពតបានឱ្យដឹងថា ជម្លោះរវាងប្តីប្រពន្ធមួយគូនេះកើតឡើងប្រមាណ ៦…
សាលាឌីជីថលផ្ដល់អត្ថប្រយោជន៍ច្រើន ខណៈជិត ២ ខែ មានអ្នកចូលប្រើប្រាស់ជិត ៩ ម៉ឺននាក់
ភ្នំពេញៈក្នុងរយៈពេលជិត ២ ខែមកនេះ មានអ្នកចូលប្រើប្រាស់ឬអានជិត ៩ ម៉ឺននាក់ ក្នុងសាលាឌីជីថល ដោយសារមានផ្ទុកឯកសារចំណេះដឹងចម្រុះនៅក្នុងសៀវភៅ (E-Book) ជិត ២០០០ ក្បាល បន្ទាប់ពីក្រសួងអប់រំយុវជននិងកីឡាដាក់ឱ្យដំណើរការកាលពីចុងឆ្នាំ២០២៣។ ទាំងសិស្សនិស្សិត និងសាធារណជន គ្រប់វ័យ អាចចូលទៅមើលអត្ថបទ ឬមេរៀននៅក្នុងសាលាមួយនេះ បានតាមរយៈគេហទំព័រ https://sala.moeys.gov.kh ហើយនឹងទទួលបានចំណេះដឹងពីការអានឯកសារចម្រុះ។សាលានេះក៏មានការចែករំលែកផ្ទាល់អំពីចំណេះដឹងទូទៅច្រើនប្រភេទនិងច្រើនមុខវិជ្ជាផងដែរ។ ដូចអ្វីដែលលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន…
ភ្នំពេញៈ សារដែលបង្ហោះលើហ្វេសប៊ុក ១ ឈ្មោះ SreyPich Thou (Laboon) បានអំពាវនាវដល់រាជរដ្ឋាភិបាលរកយុត្តិធម៌ជូនឪពុករបស់ខ្លួនក៏ដូចជាមានវិធានការចំពោះមន្ទីរពេទ្យរដ្ឋ គួរតែសង្គ្រោះជីវិតអ្នកជំងឺជាមុនសិន ចាំគិតសេវាព្យាបាលតាមក្រោយ។ នេះជាសំណូមពរ បន្ទាប់ពីឪពុករបស់ខ្លួនបានស្លាប់ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារការដាច់សរសៃឈាមក្នុងខួរក្បាលសង្គ្រោះមិនទាន់។ គណនីខាងលើ បានបង្ហាញពីរូបភាពសោកសង្រេងរបស់ស្ត្រីចំណាស់ម្នាក់កំពុងយំ អមដោយយុវតី ២ នាក់ទៀត ស្លៀកសពាក់សនៅពីមុខរូបភាពឈាបនដ្ឋានបូជាសពផង។ ក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា កាលពីម៉ោង ២ ទៀបភ្លឺថ្ងៃទី ២៦ ខែមករា…
ក្រុងវ៉េនីស៖ មួយរយៈចុងក្រោយនេះ ប្រទេសអ៊ីតាលី ហាក់បើកនូវយុទ្ធនាការខ្លាំងក្លា ដើម្បីទាក់ទាញវិស័យទេសចរណ៍ តួយ៉ាងសម្រាប់អ្នកធ្វើដំណើរ ១ ថ្ងៃ សំបុត្រតម្លៃ ៥ អឺរ៉ូ ក្នុងមនុស្សម្នាក់ទៅកាន់ទីក្រុងវ៉េនីស (Venice) ដែលជាទីក្រុងបណ្តែតទឹកដ៏ធំ និងល្បាញល្បាញបំផុតនៅតំបន់ប៉ែកអឺរ៉ុប។ នៅចាំបានថា ទីក្រុង Venice បានប្រកាសថា ខ្លួននឹងចាប់ផ្តើមយកពន្ធលើវិ័ស័យទេសចរណ៍ តែត្រូវបានពន្យារពេល ២-៣ ដូចជាដំបូងត្រូវបានស្នើឡើងនៅខែមិថុនា ឆ្នាំ២០២២ និងបន្ទាប់មកនៅខែមករា…
ក្រុងហាណូយ: ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងហាណូយ បានស្នើឱ្យអាជ្ញាធរអនុវត្តវិធានការចាំបាច់ ដើម្បីធានាថា ប្រជាជនមិនដុតក្រដាសសែនក្នុងឱកាសបុណ្យ Tết (បុណ្យចូលឆ្នាំថ្មីវៀតណាម) និងពិធីបុណ្យនិទាឃរដូវ។ ក្រសួងបាននិយាយថា ការដុតវត្ថុនានាធ្វើពីក្រដាសបង្កឱ្យមានកាកសំណល់ បង្កើនអត្រាប្រឈមនឹងប្រឈមហានិភ័យ គ្រោះថ្នាក់នានា និងអាចមានឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន ។ ជាមួយគ្នានេះ ក្រសួងក៏បានសំណូមពរដល់អាជ្ញាធរ ត្រូវចុះត្រួតពិនិត្យមុន អំឡុងពេល និងក្រោយពិធីបុណ្យ ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ អាជ្ញាធរស្រាវជ្រាវរកឱ្យឃើញ និងផាកពិន័យយ៉ាងម៉ឺងម៉ាត់ នូវអំពើល្មើសច្បាប់…
ក្រុង Dhurnal: អង្គុយលើគ្រែប្រពៃណី អ្នកស្រី Naeem Kausir និយាយថា ខ្លួនក៏ចង់ទៅបោះឆ្នោតដែរ ក្នុងការបោះឆ្នោតនាពេលខាងមុខរបស់ប្រទេសប៉ាគីស្ថាន ប្រសិនបើមានតែបុរសណាម្នាក់ក្នុងគ្រួសារ អនុញ្ញាតឱ្យអ្នកស្រីធ្វើដូច្នោះ។ មិនខុសពីស្ត្រីទាំងអស់នៅក្នុងទីក្រុង Dhurnal អ្ននកស្រី Kausir ជាអតីតនាយិកាសាលាអាយុ ៦០ ឆ្នាំ និងកូនស្រី ៧ នាក់របស់ ដោយក្នុងនោះ ៦ នាក់ បានចូលរៀននៅសកលវិទ្យាល័យរួចហើយនោះ…

