ភ្នំពេញៈក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ១៩ ម្នាក់បន្ថែមទៀត។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ១៩ សម្រាប់ថ្ងៃទី៤ ខែឧសភា កម្ពុជា បានរកឃើញករណីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ម្នាក់ ប៉ុន្ដែមិនមានអ្នកជាសះស្បើយពីជំងឺនេះនោះទេ។
គិតត្រឹមព្រឹកថ្ងៃទី៥ ខែឧសភា កម្ពុជា មានអត្រាឆ្លងមេរោគកូវីដ១៩ សរុបចំនួន ១៣៨ ៧៣៤ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៦៧៦ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕


