យោធាថៃបន្តការឈ្លានពានលើទឹកដីកម្ពុជារហូតដល់ថ្ងៃទី១១ គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ដោយចំនួនជនភៀសខ្លួនបានកើនឡើងដល់ ១៣៤.៦៦៨ គ្រួសារ ស្មើនឹង ៤៤៧.៥០៩ នាក់ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភ័ក្រ្តា។ អាជ្ញាធរកម្ពុជាបានរាយការណ៍ថា កងកម្លាំងថៃមិនត្រឹមតែបានវាយប្រហារលើកងទ័ពកម្ពុជាដែលការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏បានកំណត់គោលដៅដោយចេតនាលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ។ លោក ភ័ក្រ្តា បានថ្លែងថា៖ «ប្រទេសថៃបានបោកប្រាស់សហគមន៍អន្តរជាតិ និងបានចោទប្រកាន់កម្ពុជាមិនពិតក្នុងគោលបំណងបង្កើតលេសសម្រាប់ការឈ្លានពានរបស់ខ្លួន។ ឥឡូវនេះ ពិភពលោកឃើញជាក់ស្តែងហើយថា…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន នៅថ្ងៃទី១៧ ខែធ្នូ បានរំឭកឡើងវិញនូវជម្លោះជាមួយប្រទេសជិតខាង និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនសតវត្សរ៍មកហើយ និងជំរុញឱ្យមានឯកភាពជាតិ និងជំនឿលើច្បាប់អន្តរជាតិ ខណៈភាពតានតឹងនៅតែបន្តកើតមានតាមបណ្តោយព្រំដែន។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យខេមតិច លោក ណារ៉ុន បានឱ្យដឹងថា ស្ថានភាពព្រំដែនបច្ចុប្បន្នត្រូវតែយល់តាមរយៈប្រវត្តិសាស្ត្រ និងកិច្ចព្រមព្រៀងផ្លូវច្បាប់ ដោយព្រមានថា ការបែកបាក់ក្នុងចំណោមប្រជាជនកម្ពុជានឹងធ្វើឱ្យប្រទេសចុះខ្សោយនៅពេលដ៏សំខាន់មួយ។ លោកបានកំណត់ការអប់រំ និងចំណេះដឹងជាឧបករណ៍រយៈពេលវែងសម្រាប់ការពារអធិបតេយ្យភាព និងរក្សាការអភិវឌ្ឍជាតិ…
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុង លើកទឹកចិត្តទាំងកម្ពុជា និងថៃ ឲ្យត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលចុះហត្ថលេខាដោយប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែតុលា។ ស្ថានទូតទទួលយកនូវការព្រួយបារម្ភដែលលើកឡើងដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham)។ កាលពីថ្ងៃទី១៥ ខែធ្នូ AmCham បានសរសេរលិខិតមួយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ដោយបង្ហាញពីការព្រួយបារម្ភទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់យោធាថៃថា ប្រទេសថៃអាចនឹងកំណត់កំពង់ផែកម្ពុជាជា «ហានិភ័យខ្ពស់» និងបិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងៗ។ លោក Casey Barnett ប្រធាន…
លោក បាឡានគូរ៉ា អ្នកនាំពាក្យនៃក្រសួងការបរទេសថៃបានថ្លែងថា ប្រទេសថៃទាមទារនូវលក្ខខណ្ឌចំនួនបីសម្រាប់ការចរចាបទឈប់បាញ់៖ ទី១) កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាសាធារណៈ; ទី២) បទឈប់បាញ់ត្រូវតែអនុវត្ត និងរក្សាឱ្យបាន; និង ទី៣) កម្ពុជាត្រូវតែសហការប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន។ ជាការឆ្លើយតបរបស់ខ្ញុំចំពោះលក្ខខណ្ឌទាំងបីនេះ គឺសាមញ្ញ៖ វាជាលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់សម្រាប់ការស្វែងរកសន្តិភាព ខណៈពេលដែលប្រទេសថៃកំពុងបន្តធ្វើការវាយប្រហារដោយមិនសមហេតុផលមកលើប្រជាជនស៊ីវិលនៅប្រទេសជិតខាង ដែលនេះគឺជាការចំអក និងមាក់ងាយច្បាប់អន្តរជាតិ។ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួល និងគាំទ្រដោយសហរដ្ឋអាមេរិក ប្រទេសថៃមានកាតព្វកិច្ចក្នុងការបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់របស់ខ្លួន ដែលកំពុងរំលោភបំពានលើកិច្ចព្រមព្រៀង។ ចាប់តាំងពីប្រទេសថៃបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ទាហានថៃបានធ្វើសកម្មភាពផ្ទុយស្រឡះ និងខុសពីខ្លឹមសារ…
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងនៅថ្ងៃទី ១៦ ធ្នូ ថា ការសម្រេចប្រគល់ត្រឡប់មកវិញនូវរូបចម្លាក់ទាំងនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ដោយក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញាន បានសម្រេចជាផ្លូវការប្រគល់វត្ថុ រូបចម្លាក់ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។ កម្ពុជាបានស្រាវជ្រាវរកវត្ថុបុរាណនានាដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងអសន្តិសុខ ដែលបង្កឱ្យមានអំពើចោរកម្មរីកសាយនៅក្នុងប្រទេស។ ក្រសួងថ្លែងថា ការបញ្ជូនត្រឡប់មកកម្ពុជាវិញនេះ…
ភ្នំពេញៈ ចំនួនពលរដ្ឋស្លាប់ដោយសារសង្រ្គាមឈ្លានពានបានកើនឡើងដល់ ១៧នាក់ និងរបួសចំនួន៧៧នាក់ គិត ម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយពីមានពលរដ្ឋស្លាប់ចំនួន២នាក់បន្ថែមទៀតនៅខេត្តកោះកុង ក្នុងមណ្ឌលសុវត្ថិភាព និងរបួសចំនួន២នាក់ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ ក្រសួងមហាផ្ទៃបានឱ្យដឹងថា ចំណែកឯចំនួនជនភៀសសឹក បានកើនឡើងដល់ ១៣១ ៦៧២គ្រួសារ ស្មើនឹង ៤៣៨ ៩៥៣នាក់ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ…
ភ្នំពេញៈ ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី១៦ ខែធ្នូនេះ បានផ្តល់ថវិកាជាង១០ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះ ដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។ ការផ្តល់ថវិកាចំនួន ១៤០ ៧៨១ ដុល្លារអាមេរិកនេះធ្វើឡើងតាមរយៈការចុះកិច្ចសន្យាផ្តល់ជំនួយ ដោយលោកអ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គម កិច្ច អតីតយុទ្ធជន…
ភ្នំពេញ៖ ស្ដ្រីទីមួយ និងអង្គការមនុស្សធម៌កម្ពុជាអំពាវនាវរកជំនួយជាបន្ទាន់ និងពង្រីកបន្ថែមទៀត ខណៈការប៉ះទង្គិចគ្នាឡើងវិញតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានជំរុញឱ្យជនភៀសសឹកយ៉ាងច្រើន និងធ្វើឱ្យកុមារ ក៏ដូចជាគ្រួសាររាប់ម៉ឺននាក់ប្រឈមនឹងហានិភ័យកើនឡើង។ អាជ្ញាធរបានរាយការណ៍ថា គិតត្រឹមម៉ោង ៧:០០ ព្រឹក ថ្ងៃទី ១៦ ខែធ្នូ គ្រួសារសរុបចំនួន ១២៦,៥០៨ គ្រួសារ ដែលស្មើនឹងមនុស្ស ៤២២,៦៩៨ នាក់ ត្រូវបានជម្លៀសពីខេត្តចំនួន៧ រួមមានព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ…
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់យោធាថៃ និងបណ្ដាសារព័ត៌មានថៃ ដែលសង្ស័យថា ជនជាតិរុស្ស៊ី ត្រូវបានជួលឲ្យបម្រើការនៅសមរភូមិនៅព្រំដែន។ លោកថ្លែងថា មិនមានទ័ពបរទេសលើទឹកដីខ្មែរតាំងពីឆ្នាំ១៩៩៣។ ការឆ្លើយតបរបស់លោក ធ្វើឡើងក្រោយពេលភូមិភាគ២ថៃ បានចោទប្រកាន់ថា ពួកគេសង្ស័យថាកម្ពុជាជួលជនបរទេសនិយាយភាសាអង់គ្លេសមកបញ្ជាដ្រូន។ ការសង្ស័យនេះ ត្រូវបានសារព័ត៌មានថៃចុះផ្សាយព្រោងព្រាត ដោយពួកគេអះអាងថា ជនបរទេសទាំងនោះទំនងជាទាហានស៊ីឈ្នួលជនជាតិរុស្ស៊ី។ លោក ហ៊ុន សែន សរសេរនៅលើហ្វេសប៊ុកនៅរសៀលនេះថា៖ «ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៊ីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្ស៊ីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ»។…
អាជ្ញាធរមីន បានរាយការណ៍ពីផលប៉ះពាល់នៃគ្រាប់បែកចង្កោមរបស់ថៃមកលើជនស៊ីវិល និងសហគមន៍កម្ពុជា ជូនចំពោះប្រធានសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនៅទីក្រុងវៀងចន្ទន៍ ដែលដឹកនាំដោយលោក ថងសាវ៉ាន់ ផុមវិហាន (Thongsavanh Phomvihane) រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ។ នៅក្នុងលិខិតមួយផ្ញើជូនលោក ថងសាវ៉ាន់ នៅថ្ងៃទី១៥ ខែធ្នូ ទេសរដ្ឋមន្ត្រី លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា (CMAA) បានលើកឡើងថា មានក្តីបារម្ភផ្នែកមនុស្សធម៌ និងផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ…

