​ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា បានសរសេរ​នៅលើបណ្ដាញសង្គម​ថ្ងៃទី​១៤ ខែធ្នូ​ថា យោធា​ថៃ​បាន​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន រួមទាំង​យន្តហោះ​ចម្បាំង និង​គ្រាប់បែក​ស​ង្កោ​ម ដើម្បី​ឈ្លានពាន​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ព្រមទាំង​យក​ជន​ស៊ីវិល​ជា​គោលដៅ​នៃ​ការវាយប្រហារ ក្នុង​រយៈពេល ៨ ថ្ងៃ​មកនេះ​។​ លោកបាន​ឱ្យដឹងថា​៖ «​យោធាថៃបានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម»។ ការវាយប្រហារ​ដោយ​សព្វាវុធ​ធុន​ធ្ងន់ រួម​នឹង​ការទម្លាក់​គ្រាប់បែក​ពី​អាកាស…

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ថ្លែង​ថា កម្ពុជា​មិន​បាន​​​បិទ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​​ថៃ​មិន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ​នោះ​ទេ ដោយ​ពួក​គេ​​អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ ដោយហេតុ​ថា​កម្ពុជា​បាន​បិទ​ច្រក​ព្រំដែន​ផ្លូវគោក​ នៅ​ចំពោះ​មុខ​ការ​វាយ​ប្រហារ​របស់​ថៃ។ ការ​លើក​ឡើង​បែប​នេះ ក៏​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការ​ចោទប្រកាន់​របស់​ថៃ​ដែល​ថា កម្ពុជា​យក​ពលរដ្ឋ​របស់​គេ​ធ្វើ​ជា​ខែល​ ឬ ជា​ចំណាប់​ខ្មាំងពី​ការ​វាយ​ប្រហារ​របស់​ថៃ។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះ​ករណីប្រជាជនកម្ពុជានិងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោកគួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃ។ អាចមានការភាន់ច្រឡំឬចង់បង្កររឿង​ពីភាគីម្ខាងទៀតដែលគិតថាយើងមិនអនុញ្ញាតិឲ្យប្រជាជនថៃវិលត្រឡប់ទៅប្រទេសវិញ»។ លោក​បន្ត​ថា៖ «ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា ការផ្អាកការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ធនិងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយបន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។ សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស​ នៅតែអាចធ្វើដំណើរបានធម្មតាព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះ​ទេ»។…

សៀមរាបៈ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃអាទិត្យ ទី១៤ ខែធ្នូនេះ បានផ្តល់ថវិកាជាង១ម៉ឺនដុល្លារអាមេរិក សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗដល់សិស្សានុសិស្ស គ្រួសារ និងបុគ្គលិកអប់រំនៅក្នុងខេត្តចំនួន៥ ដែលកំពុងតែទទួលរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពានថៃ។ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានដឹកនាំប្រតិភូក្រសួង និងសប្បុរសជន ដែលជាម្ចាស់អំណោយ ចុះជួបសំណេះសំណាល និងផ្តល់សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់នានាជូនដល់មន្ទីរអប់រំ…

ខេត្តបាត់ដំបង​: ក្រុម​អ្នកសារព័ត៌មាន​មកពី ៨ ស្ថាប័ន បាន​ចូលរួម​ចែក​ទឹកដោះគោ​ស្រស់ ​​អាហារសម្រន់​ដល់​កុមារ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ជនភៀសខ្លួន​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ដាច់​ព្រ័ត្រ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​ ​សកម្មភាព​នេះ​ធ្វើឡើង​នៅថ្ងៃទី​១៤ ខែ​ធ្នូ ក្រោម​​​ថវិកា​ផ្ទាល់ខ្លួន​របស់​អ្នកសារព័ត៌មាន ការគាំទ្រ​ពី​មិត្តភក្តិ និង​សាច់ញាតិ ដែល​ដឹកនាំ​ដោយ​លោកស្រី ធន សយ​នារីរត្ន​ន៍ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​។​ ​លោកស្រី ធន សយ​នារីរត្ន​ន៍ បាន​ថ្លែងថា​៖ «​នេះ​ជាការ​ចូលរួម​តិចតួច​ពី​ខ្លួន​ខ្ញុំ​ផ្ទាល់ ព្រមទាំង​មិត្តភក្តិ និង​សាច់ញាតិ…

ភ្នំពេញៈ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងការស្វែងរកសន្តិភាពជូនប្រទេសដទៃលើពិភពលោក ដែលកំពុងតែរងគ្រោះ។ នេះជាការលើកឡើងរបស់ប្រធានព្រឹទ្ធសភា លោកហ៊ុនសែន នៅក្នុងសារអបអរសាទរខួប ៧០ឆ្នាំ ដែលប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ(UN) (១៤ ធ្នូ ១៩៥៥-១៤ ធ្នូ ២០២៥)។ ប្រធានព្រឹទ្ធសភាបានបញ្ជាក់ដូច្នេះថា៖«កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស…

នេះគឺជាស្ថានភាពដ៏សោកសៅមួយដែលបានបន្ថែមកាន់តែខ្លាំងឡើង និងរីករាលដាលទៅលើឫសគល់ចម្បងដែលប្រទេសថៃកំពុងស្វែងរកការសម្លុតប្រទេសកម្ពុជាឱ្យទទួលយកការទាមទារដោយគ្មានមូលដ្ឋានច្បាប់របស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា គឺជាការទាមទារដែលរឹងទទឹងប្រឆាំងទៅនឹង​ទស្សនអន្តរជាតិ​លើបញ្ហាដែនអធិបតេយ្យភាព រួមទាំងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ។ នេះគឺជាព័ត៌មានវិជ្ជមានមួយដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូល​ធ្វើជាអ្នកសម្រប​សម្រួល និងត្រូវបានគេអះអាងថាបានបញ្ចុះបញ្ចូល​ប្រទេសថៃ​ឱ្យបញ្ឈប់​ការប្រយុទ្ធ ប៉ុន្តែវាគឺជារឿងគួរឱ្យកត់សម្គាល់ថា បន្ទាប់ពីការសន្ទនា​សម្របសម្រួលតាមទូរសព្ទ​របស់ប្រធានាធិបតីអាមេរិក លោក អានុទីន ឆានវីរគុល នាយករដ្ឋមន្រ្តីថៃ បានប្រាប់សន្និសីទសារព័ត៌មានថា បទឈប់បាញ់នឹងកើតឡើង លុះត្រាណាតែ៖ «កម្ពុជាត្រូវបញ្ឈប់ការបាញ់ប្រហារ ដកកងទ័ពរបស់ខ្លួនចេញ និងដោះមីនទាំងអស់ដែលខ្លួនបានដាក់»។ វាហាក់ដូចជាគួរឱ្យចាប់អារម្មណ៍ ខណៈពេលដែលយោធាថៃកំពុងធ្វើសកម្មភាព​យោធានៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដោយវាយប្រហារភូមិឋាន…

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​គាំទ្រ​សំណើ​បទ​ឈប់​បាញ់​នៅ​ម៉ោង​ ១០យប់​នេះ និង​ការ​បញ្ឈប់​ការ​ចល័ត​សព្វាវុធ ដែល​សំណើ​នេះ​លើក​ឡើង​ដោយ​លោក អាន់វ៉ាវ អ៊ីប្រាហ៊ីម ប្រធាន​អាស៊ាន។ លោក​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានស្នើឱ្យទាំងភាគីថៃ និងកម្ពុជា បញ្ឈប់រាល់ការប្រយុទ្ធ និងការចល័តអាវុធទាំងអស់ចាប់ពីម៉ោង ១០ យប់នេះតទៅ និងបានស្នើឱ្យដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយមានជំនួយពីប្រព័ន្ធផ្កាយរណប។ នៅក្នុងការបង្ហោះលើបណ្ដាញសង្គមនាពេលបន្តិចមុននេះ…

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ផ្ដល់​យោបល​ឲ្យ​នាយក​រដ្ឋមន្ត្រី ផ្អាក​រាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន និង​ការពារ​ជនជាតិថៃ​ពី​ការវាយ​ប្រហារ​របស់​ថៃ​លើ​ប្រជាជន​ខ្លួន​ឯង។ នៅ​ក្នុង​សំណេរ​លើ​ទំព័រហ្វេសប៊ុក​ នៅ​មុន​នេះបន្តិច លោក ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សកាន់អំណាច បាន​ថ្លែង​ថា ប៉ុន្មានថ្ងៃមកនេះកងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ​និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់ សាលារៀន វត្តអារាមក៏ពួកគេប្រើ កាំភ្លើងធំ និងយន្តហោះវាយបំផ្លាញ ចោល។ លោក​បន្ត​ថា៖ «ផ្សែងពុលគ្រាប់បែកចង្កោម​ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់​ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅ​និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។…

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ(ស្ពានមេទឹក)ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះ F16បាញ់ផ្តាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ នៅចំពោះស្ថានភាពបែបនេះ ក្រសួងកំពុងតែរង់ចាំការអនុញ្ញតពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។ ក្រសួងសាធារណការ បានសម្តែងការការសោកស្តាយ និងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនេះ។ នៅព្រឹកថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ…

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា ថៃនិងកម្ពុជាយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នា «ចាប់ពីល្ងាចនេះ» ហើយត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាព ដែលមេដឹកនាំទាំងពីរបានចុះហត្ថលេខាជាមួយលោក។ លោកបញ្ជាក់ច្បាស់ថា ការផ្ទុះគ្រាប់បណ្ដាលឲ្យស្លាប់និងរបួសទាហានថៃ នៅដំណាក់កាលដំបូងនៃជម្លោះនោះ គឺជាឧបត្តិហេតុ ប៉ុន្តែ ប្រទេសថៃបែរជាសងសឹកប្រទេសកម្ពុជាទៅវិញ។ លោកថ្លែងនៅលើបណ្ដាញសង្គម ក្រោយ​ជួប​មេដឹកនាំ​កម្ពុជា និង ថៃ តាម​ទូរស័ព្ទ ដូច្នេះថា៖ «ខ្ញុំបានសន្ទនាយ៉ាងល្អកាលពីព្រឹកមិញជាមួយលោកនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul និងលោកនាយករដ្ឋមន្ត្រីកម្ពុជា…