លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ប្រាប់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក អាន់វ៉ា អ៊ីប្រហ៊ីម​ ច្បាស់ៗ​ថា កម្ពុជា​ពិត​ជា​មិន​បាន​បាញ់​មុនទេ​ នៅ​ក្នុង​ឧបត្តិហេតុ​ថ្ងៃទី៧ ខែធ្នូ ដែល​ថៃ​លើក​យក​មក​ធ្វើ​លេស​បើក​ការ​វាយ​ប្រហារ​មក​លើ​កម្ពុជា ជា​ថ្មី។​ លោក​ស្នើ​ឲ្យ​អាមេរិក​ប្រើ​ផ្កាយ​រណ​ដើម្បី​រក​ការពិត។ លោក ហ៊ុន ម៉ាណែត ទើប​តែ​បាន​ជួប​ជាមួយ​លោក ដូណាល់ ត្រាំ នៅ​យប់​ថ្ងៃទី១២ ខែ​ធ្នូ តាម​ទូរស័ព្ទ…

ខេត្ដព្រះវិហារ៖ ខណៈ​សំឡេង​គ្រាប់​ផ្ទុះកាន់តែខ្លាំងឡើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃនា​សប្តាហ៍នេះ គ្រួសារ​ភៀស​ខ្លួន​ខ្លួនពីតំបន់​សមរភូមិមុខ បាន​ពឹងផ្អែកលើអ្វី «​ស្រទាប់ការពារពីរជាន់»​ ជា​លេណដ្ឋានដែលត្រូវ​បាន​សាងសង់ក្នុង​មណ្ឌល​សុវត្ថិភាព​។ នៅមណ្ឌលសុវត្ថិភាពកំពង់សង្កែក្នុងស្រុកឆែប ដែលមានចម្ងាយត្រឹមតែ ១០​ គីឡូម៉ែត្រពីតំបន់ប្រយុទ្ធ បុគ្គលិកអង្គការ​ម្នាក់បាននិយាយថា ការភ័យខ្លាចក្នុងចំណោមកុមារនៅតែមានកម្រិតខ្ពស់ ទោះបីជាបានទៅដល់​ទីតាំង​សុវត្ថិភាពក៏ដោយ។ លោក គីន សុខសាន្ដ បុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​ខេត្ដ​ព្រះវិហារ ដែល​ធ្វើការ​ជាមួយ​ជនភៀស​សឹក​ បាន​ឱ្យ​ដឹង​ថា កុមារា​កុមារី​មាន​ភាព​កត់​ស្លុក​ខ្លាំង​ណាស់ ដោយសារ​ទំហំ​នៃការ​ផ្ទុះ​អាវុធ​មាន​អានុភាព​ខ្លាំង​។ ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ត្រូវ​ធ្វើ​ដំណើរ​ក្រោម​គ្រាប់​ផ្លោង​ គ្រាប់​ផ្ទុះតាម​ដងផ្លូវ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​រត់គេច​ពីគ្រាប់​ប្រដេញ​។ លោក…

ខេត្ដពោធិ៍សាត់៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា ​បាន​បញ្ជាក់ថា យោធា​ថៃ​បានធ្វើការ​វាយប្រហារ​តាម​អាកាស​ច្រើនលើកច្រើនសារ​លើ​ស្ពាន​ជ័យជម្នះ​​ក្នុងស្រុក​វាលវែង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​។​ យោងតាម​អ្នកនាំពាក្យ​ក្រសួង លោក ផន រឹម យន្តហោះ​ចម្បាំង F-16 របស់​ថៃ​ពីរ​គ្រឿង​បាន​​ទម្លាក់​គ្រាប់បែក​គោលដៅ​ស្ពាន​នៅ​ម៉ោង ០៦:០២, ០៦:០៧ និង ០៦:១២ រួមទាំង​ផ្នែក​ចាស់​ក្បែរ​នោះ​​ផងដែរ​។​ លោក រឹ​ម បាន​ឱ្យដឹងថា៖ «​​យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់ឡើយ​»។ លោក​បាន​​បន្ថែមថា ​អាជ្ញាធរ​កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​ដិតដល់​។ ​ស្ពាន​ជ័យជម្នះ​ ដែល​ត្រូវបាន​គេ​ស្គាល់​​ថា​ជា​ស្ពាន​មេទឹក…

ភ្នំពេញ៖ ក្រសួងការពារជាតិ​ក​ម្ពុ​ជា​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ការបដិសេធ​​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ដោយ​ចោទប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ជាច្រើន និង​បណ្តាញ​សង្គម​យោធា​ផ្លូវការ​របស់​ថៃ​ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន «​ក្លែងក្លាយ​ ប្រឌិត និងលាប​ពណ៌​​» ក្នុងអំឡុងពេល​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ដែល​កំពុង​បន្ត​តាម​បណ្តោយ​ព្រំដែន​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ១២ ខែធ្នូ។ ឥឡូវនេះការ​ប្រយុទ្ធ​គ្នា​បាន​ឈាន​ដល់​​ថ្ងៃទី​ប្រាំ​​ ដែល​កងទ័ព​ថៃ​​បន្ដ​បើក​ការ​វាយប្រហារ​ឈ្លាន​ពាន​តាម​អាកាស និង​កាំភ្លើង​ធំ​​លើ​ទឹកដី​កម្ពុជា​។​ នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ជា​បន្តបន្ទាប់ ក្រសួងការពារជាតិ​ក​ម្ពុ​ជា​បាន​ថ្កោលទោស​អ្វីដែល​ខ្លួន​ពិពណ៌នា​ថា​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតរបស់​ថៃ ​បំភាន់បោកប្រាស់សារធារណៈជាពិសេសេប្រជាជនថៃ សារព័ត៌មានជាតិ អន្តរជាតិ និងសូមរក្សានូវសេចក្តីថ្លៃថ្នូរ និងវិជ្ជាជីវជាអ្នកសារព័ត៌មានអាជីព​។​ ក្រសួង​បាន​បដិសេធ​ព័ត៌មាន​របស់​​អ្នកកាសែត​ថៃ Wassana Nanuam…

ប្រហែលជាគ្មានពេលវេលាណាដែលគ្រោះថ្នាក់ លំបាក និងពោរពេញទៅដោយសម្ពាធ ហើយនិងភាពតានតឹង នៅអំឡុងពេលសមរភូមិប្រយុទ្ធ នាពេលយប់ងងឹតដែលឈានចូលមកដល់នោះទេ។ ទោះបីជាតំបន់អាស៊ីអាគ្នេយ៍មានអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ នារដូវខ្យល់ធ្លាក់ពីខាងជើងនេះយើងមានអាកាសធាតុត្រជាក់ខុសពីធម្មតាដែលគ្របដណ្តប់ជុំវិញតំបន់ព្រៃក្រាស់ ហើយគឺគ្មានទីកន្លែងណាដែលមានអារម្មណ៍ត្រជាក់ស្រឹបជាងនៅសមរភូមិជួរមុខនៃជម្លោះរវាងប្រទេសកម្ពុជាជាមួយប្រទេសថៃនោះឡើយ។ វីរកងទ័ពកម្ពុជា បានដើរល្បាត និងឃ្លាំមើលនៅតាមបណ្ដោយព្រំដែនយ៉ាងប្រុងប្រយ័ត្ន ក្នុងការស្វែងរកសកម្មភាព ឬចលនាណាមួយ ដែលចង្អុលបង្ហាញអំពីការវាយប្រហារដែលខិតជិតមកដល់។ ក្នុងករណីនេះ វីរកងទ័ពកម្ពុជាមិនត្រឹមតែសង្កេតមើលសកម្មភាពទាំងនោះដោយភាពស្ងៀមស្ងាត់តែប៉ុណ្ណោះទេ ប៉ុន្តែវីរកងទ័ពកម្ពុជាថែមទាំងធ្វើប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លា ដោយប្រើប្រាស់កាំភ្លើងធំ កាំភ្លើងយន្តធុនធ្ងន់ និងអាវុធផ្សេងទៀត ដើម្បីទប់ទល់នឹងយោធាថៃ ដែលព្យាយាមវាយដណ្តើមកាន់កាប់ទឹកដីកម្ពុជា និងបំផ្លាញសមត្ថភាពក្នុងការការពារខ្លួនរបស់វីរកងទ័ពកម្ពុជានៅតាមតំបន់ទាំងនោះ។…

អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​របស់​កម្ពុជា មន្ត្រី​ពី​ប្រទេស​បារាំង និង ពី​ក្នុង​តំបន់​ជួប​ពិភាក្សា​ក្នុង​សិក្ខា​សាលា​រយៈ​ពេល ២​ថ្ងៃ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ និង​កិច្ច​សហការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​បទ​ល្មើស​ឆបោក​តាម​បច្ចេកវិទ្យា។ សិក្ខា​សាលា​នេះ​ធ្វើ​ឡើង​ពី​​ថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំដោយក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក និងដោយមានការ ជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។ លោក​ ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាថ្នាក់​ដឹកនាំ​លេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក៏​បានចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់​នះ​ដែរ។ យោង​តាម…

ការកើនឡើងថ្មីៗនេះ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ។ ភាពតានតឹងបន្តបន្ទាប់ និងឧប្បត្តិហេតុយោធា ឥឡូវនេះគំរាមកំហែងដល់ស្ថិរភាពតំបន់ដែលបានខិតខំប្រឹងប្រែងជាយូរមកហើយ ដើម្បីរក្សាបាននូវសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ នៅក្នុងបរិបទនេះ ការប្តេជ្ញាចិត្តជាថ្មីចំពោះសេចក្តីប្រកាសរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព — ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលទាំងពីរ — កាន់តែមានភាពបន្ទាន់ជាងពេលណាៗទាំងអស់។កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវកាតព្វកិច្ចរបស់ខ្លួន ក្រោមការព្រមព្រៀង ហើយបន្តផ្តល់អាទិភាពដល់ការសន្ទនា ការទូត និងស្ថិរភាពក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃបានចាត់វិធានការណ៍ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ របាយការណ៍នៃការរំលោភបទឈប់បាញ់ ការផ្លាស់ប្តូរកងទ័ពដោយគ្មានការអនុញ្ញាត និងសកម្មភាពយោធា នៅជិតតំបន់ស៊ីវិល…

ភ្នំពេញៈ ក្រសួង និងសាលារៀនឯកជនជាច្រើនកំពុងប្រកាសផ្តល់ការសិក្សាតាមអនឡាញ និងនៅទីតាំងផ្ទាល់ដោយឥតគិតថ្លៃ ដល់សិស្សានុសិស្សភៀសសឹក បន្ទាប់ពីសាលាជាង៩០០បានបិទទ្វារ ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សា​សិស្សជាង២១ម៉ឺននាក់គិតត្រឹមព្រឹកម្សិលមិញ។ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសអនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់អាចចុះឈ្មោះចូលរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត។ លើសពីនេះ ក៏បានចេញសេចក្តីណែនាំស្តីពីការគាំទ្រដល់ដំណើរការរៀនសូត្ររបស់សិស្សភៀសសឹក ដល់អង្គភាពពាក់ព័ន្ធ គ្រឹះស្ថានសិក្សាសាធារណៈ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ផងដែរ។ ក្នុងនោះ រួមមាន ការរៀបចំថ្នាក់រៀន និងកាលវិភាគសម្រាប់សិស្សភៀសសឹក, ផ្តល់ការប្រឹក្សា…

ខេត្ដ​បន្ទាយមានជ័យ៖ ខណៈ​ការប្រយុទ្ធ​តាម​បណ្ដោយ​ព្រំដែន​បន្ត​កើតឡើង រដ្ឋបាល​ខេត្ដ​បន្ទាយ​មានជ័យ ​បាន​បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ​ទទួល​​ប្រជាពលរដ្ឋភៀសសឹក​ជិត ៤​ម៉ឺន​​គ្រួសារ មនុស្ស​ ជាង ១៣​ម៉ឺន​​នាក់​ នៅ​ទូទាំង ១០១​មណ្ឌល គិតត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី ១២ ខែ​ធ្នូ​។ ​ របាយការណ៍​បាន​បង្ហាញថា ក្នុង​ចំណោម​ ៣៩២៥៥​​គ្រួសារ ចំនួន​ស្ដ្រី​មាន ៦៧៥៩០​នាក់ និង​កុមារ​ ៤០០៩៥​​នាក់ ស្ថិត​ក្នុង​មណ្ឌល​ទាំង ៨​ស្រុក និង​ស្នាក់​នៅ​តាម​ផ្ទះ​សាច់​ញាតិ​​​។ …

សមិទ្ធផល​នៃ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ កំពង់ផែ ជា​ពិសេស​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ គឺ​​កំពុង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​បង្កើន​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេសចរ និង​​វិនិយោគិន​អន្តរជាតិ​​​ឱ្យ​ធ្វើ​ដំណើរ​​​មក​​​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​។ នេះ​បើ​តាម​​អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍កម្ពុជា​​។​ ទិន្នន័យ​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ចន្លោះ​ពី​​ខែ​មករា-​តុលា ឆ្នាំ​២០២៥ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៤,៧៥ លាននាក់ ថយចុះ ១១,៦% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤។ ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយ​សារ​តែ​ការ​បង្ក​សង្គ្រាម​ឈ្លាន​ពាន​របស់​កង​យោធាថៃ​មកលើ​ដែន​អធិបតេយ្យ​ភាពរបស់​​កម្ពុជា។ ទោះយ៉ាង​ណា​​ភ្ញៀវ​​មក​ពី​ប្រទេស​ចិន គឺ​បាន​​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​រហូត​ដល់​ជាង ៤៤%។​ កាល​ពី​ឆ្នាំ​២០២៤ វិស័យទេសចរណ៍បានរួមចំណែកក្នុង​ផលិតផលក្នុង​ស្រុក​សរុប​(GDP) ប្រមាណ ៩,៤% ដោយ​ជួយ​ឱ្យ​កម្ពុជា​រកចំណូលពីភ្ញៀវ​ទេសចរអន្តរជាតិ​ប្រមាណ​ជិត​…