ខេត្ដ​បន្ទាយ​មានជ័យ​៖ លោក គឹម ធា ជា​ជាងឈើ​អាយុ ៣៥​ ឆ្នាំ​មកពី​ក្រុង​ប៉ោយប៉ែត បាន​រត់ភៀស​សឹក​​ពី​ការបាញ់​ផ្លោង​របស់​ទាហាន​ថៃ​ជាមួយ​កូនតូចៗ​បីនាក់ តាម​រយៈ​​ម៉ូតូ​ចាស់​មួយគ្រឿង និងលុយ​តែ ១​ម៉ឺន​រៀល​ ខណៈ​​ការប្រយុទ្ធ​គ្នា​កាន់តែខ្លាំង​ឡើង​នៅ​ជិត​ព្រំដែន​កម្ពុជា​-​ថៃ​។​ ​រូបថត​ពី​ការជម្លៀស​បង្ហាញថា លោក ធា និង​កូន​បីនាក់​កំពុង​ជ្រកកោន​នៅ​មណ្ឌល​សុវត្ថិភាព​ផ្សារ​ចម្ការ​តាដោក​ ក្នុងស្រុក​មង្គលបុរី ខេត្ដ​បន្ទាយ​មានជ័យ​។ លោកបាន​និយាយថា​៖ «ខ្ញុំ​រត់​សណ្ដោង​កូនតូចៗ​៣​នាក់​ ដោយ​មិន​បាន​យក​អ្វីជាប់ខ្លួនទេ ហើយ​ណាមួយ​ខ្ញុំ​អត់មានអ្វីផង ដោយសារ​យើង​រស់នៅផ្ទះ​គេទេ​។ មកដល់ជំរំនេះ មានអ្នកជិតខាង​ឱ្យ​ឆ្នាំ​ដាំបាយ…

តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក បាន​ថ្លែង​ប្រាប់​កិច្ចប្រជុំគណៈកម្មការកសាងសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ និង​កិច្ច​ប្រជុំ​ប្រចាំខែ​ អំពី​ការ​ឈ្លានពាន​របស់​ថៃ និង​ការ​ទាត់​ចោលកិច្ច​សន្ទនា​របស់ថៃ ហើយ​បែរ​ទៅ​ប្រើ​កម្លាំង​យោធា​រំលោភបំពាន​អធិបតេយ្យកម្ពុជា។ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) នៅថ្ងៃទី១៥ ធ្នូ បានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអ.ស.ប. ស្តីពី «ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនៅអាស៊ីកណ្តាល» នៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក។ នៅ​ក្នុង​ឱកាស​នេះ លោក​ថ្លែង​ថា​ «ការដោះស្រាយជម្លោះព្រំដែន ត្រូវធ្វើដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា…

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែល​នៅសល់​ពី​សង្គ្រាម ខណៈ​ស្ថានភាព​អសន្តិសុខ​នៅ​តំបន់​ខ្លះៗ នៅតែ​បង្ក​ហានិភ័យ​ដល់​អាយុជីវិត​។​ ​ក្នុង​សេចក្តី​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០២៥ ស៊ីម៉ាក់ បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​ជនភៀសសឹក ទាញយក និង​រក្សាទុក​រូបភាព​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ផ្សេងៗ នៅក្នុង​ទូរស័ព្ទដៃ ដើម្បី​ជា​ឯកសារយោង ក្នុងករណី​ជួបប្រទះ​វត្ថុ​សង្ស័យ​នៅតាម​ទីតាំង​នានា​។​ ​ស៊ីម៉ាក់​បានបញ្ជាក់​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ឃើញ​វត្ថុ​សង្ស័យ​ណាមួយ សូមកុំ​ប៉ះពាល់ ឬ​ចូល​ទៅជិត​ជាដាច់ខាត ហើយ​ត្រូវ​ទាក់ទង​មក​លេខ​ទូរស័ព្ទ​ដែលមាន​បង្ហាញ​នៅលើ​ខិ​ត្ត​បណ្ណ​ផ្លូវការ​។ …

ភ្នំពេញៈ ទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេង បញ្ហាប្រឈមដោយសារមីននៅតែបន្ត ព្រមទាំងមានភាពស្មុគស្មាញ និងហានិភ័យខ្លាំង ជាពិសេសតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ដែលតម្រូវឱ្យកម្ពុជាត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងភាពជាដៃគូ និងធនធានបន្ថែម។ នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តីលី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងអំឡុងពេលជំនួបពិភាក្សាការងារជាមួយលោក Christian Angelo DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ។…

ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយដៃគូពាក់ព័ន្ធរៀបចំសន្និសីទថ្នាក់ជាតិលើកទី២ រយៈពេល២ថ្ងៃ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព ដោយបង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍជំនាញ។ សន្និសីទ ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៥ ខែធ្នូនេះ ធ្វើឡើងក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់» ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី…

តំណាង​ក្រុមហ៊ុន​អាមេរិក​នៅ​កម្ពុជា​ បានសរសេរលិខិតមួយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ស្នើ​ឲ្យ​ស្ថាន​ទូតបញ្ជូន​សារ​ទៅ​រដ្ឋាភិបាល​អាមេរិក​អំពី​ក្ដីបារម្ភ​របស់​ក្រុមហ៊ុនអាមេរិក ពាក់​ព័ន្ធ​នឹង​ការ​កំណត់របស់​យោធា​ថៃ​ថា កំពង់ផែរបស់កម្ពុជា «មាន​ហានិភ័យខ្ពស់» និងបិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត។ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) បាន​សរសេរ​នៅក្នុងលិខិតចុះថ្ងៃទី១៥ ខែធ្នូ ផ្ញើជូនលោកស្រី Bridgette Walker ភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ ដោយ​​លោក​បានស្នើសុំឱ្យស្ថានទូតជម្រាបពីក្តីបារម្ភយ៉ាងខ្លាំងរបស់អាជីវកម្មអាមេរិកទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជារដ្ឋាភិបាលថៃ។ បច្ចុប្បន្ន​នេះ​ មានអាជីវកម្មដែលគ្រប់គ្រងដោយ​ជនជាតិ​អាមេរិកប្រមាណ ៨៦៥ ក្រុមហ៊ុន​…

កម្ពុជា​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​​ការ​ឈ្លានពាន​ដោយ​យោធា​ថៃ និង​អំពាវ​ដល់​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​វាយ​ប្រហារ​ដ៏​យង់ឃ្នង​របស់​យោធា​ថៃ មក​លើ​ដែន​អធិបតេយ្យរបស់​កម្ពុជា រួម​មាន​ការ​បាញ់​ផ្លោង ការ​ទម្លាក់​គ្រាប់​បែក និង​បាញ់​ផ្សែង​ពុល។ នៅ​វេលា​ម៉ោង ១០:០៨នាទីព្រឹក និង ១០:១១នាទីព្រឹក ថ្ងៃ​នេះ ទី១៥ ខែធ្នូ យោធា​ថៃ​បាន​ប្រើ​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក ២គ្រាប់​នៅ​ស្រុក​ចុងកាល​ខេត្ត​ឧត្តរមានជ័យ និង​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ក្បែរ​ជំរំ​ជនភៀសខ្លួន ដែល​មាន​ចម្ងាយ​ ៧០គីឡូម៉ែត្រ​ចូល​ក្នុង​ទឹកដី​កម្ពុជា។ នៅ​ម៉ោង​ជាង ១១…

ចំនួន​ជន​ស៊ីវិលដែល​ស្លាប់​ពី​ការ​វាយ​ប្រហារ​មិន​រើស​មុខ​របស់​ថៃ​ បាន​កើន​ដល់ ១២​នាក់​ បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​ទៀត​បាន​ស្លាប់​ ហើយ​ចំនួន​អ្នក​រង​របួស​កើន​ដល់ ៧៥​នាក់ បូករួម​ទាំង​អ្នក​រង​របួស​ចំនួន១៥​នាក់ គិត​ត្រឹម​ម៉ោង​ ៦ល្ងាច​ថ្ងៃទី១៤ ធ្នូ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ជន​ភៀស​សឹក​កើន​ដល់ជាង ៤០ម៉ឺននាក់។ យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ចំនួន​ជន​ភៀស​សឹក​ជា​ស្ត្រីមាន​ប្រមាណ ២សែន ៨ពាន់ នាក់ និងកុមារប្រមាណ ៩ម៉ឺន ៦ពាន់នាក់។ គិត​ចាប់​ពី​ទី៧ ខែធ្នូ មកដល់ដល់​ថ្ងៃទី១៤ ធ្នូ…

ភ្នំពេញៈ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តីលី​ ធុជបានលើកឡើងថា នៅពេលដែលមានគ្រោះថ្នាក់ដោយសារគ្រាប់មីនកើតឡើង គឺត្រូវបានដោះស្រាយតាមរយៈការស៊ើបអង្កេត ការផ្ទៀងផ្ទាត់បច្ចេកទេស និងកិច្ចសហប្រតិបត្តិការ មិនមែនប្រើប្រាស់កាំភ្លើងធំ ការវាយប្រហារតាមអាកាស ឬប្រតិបត្តិការយោធាឆ្លងកាត់ព្រំដែននោះទេ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកទេសរដ្ឋមន្រ្តីបានស្តាប់ដោយយកចិត្តទុកដាក់ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗជាច្រើនពីប្រទេសថៃ។ ពួកគេនៅតែបន្តទទូចថា គ្រាប់មីនគឺជាមូលហេតុ នៃសកម្មភាពយោធារបស់ពួកគេប្រឆាំងនឹងប្រទេសកម្ពុជា ដែល«សូម្បីតែឥឡូវនេះ ក្នុងអំឡុងពេលចរចាសន្តិភាព»។ ជាមួយនឹងរូបថតពីការកាត់ផ្តាច់ស្ពានជ័យជំនះជា២កំណាត់ ការបំផ្លាញវត្តអារាម សណ្ឋាគារដោយហោះចម្បាំងF16 ជំរំភៀសសឹក និងរូបបុរសពិកាជើងម្ចាង…

បាត់ដំបង/សៀមរាប៖ ខណៈ​​ការប្រយុទ្ធ​គ្នា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​បាន​បង្ខំ​ឱ្យ​​ប្រជាពលរដ្ឋ​​រាប់ម៉ឺន​គ្រួសារ​ចាក​ចេញពី​ផ្ទះសម្បែង ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​កំពុង​ប្រឈមមុខ​នឹង​ភាពអាសន្ន​ផ្ទាល់ខ្លួន ដោយមាន​សិស្ស​ជិត ២០៩​០០០ នាក់​រង​ផលប៉ះពាល់​ដោយ​ការបិទ​សាលារៀន ​ក្នុង​ខេត្តជា​ប់ព្រំដែន។​ ​កុមារ​ជាពិសេស​នៅ​ខេត្តព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ ​បានប៉ះពាល់​​​​​ពី​បី​ទៅ​បួន​ខែ​ដោយសារតែ​ការរំខាន​ម្តង​ហើយ​ម្តងទៀត​ដែល​ទាក់ទង​នឹងការ​ប្រយុទ្ធ​គ្នា ​និង​ភាព​តានតឹង​តាម​ព្រំដែនកាលពីខែកក្កដា​។ នេះ​បើ​យោងតាម​អង្គការទស្សនៈ​ពិភពលោក​អន្ដរជាតិ​ប្រចាំ​​នៅ​កម្ពុជា​។​ ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ​ក្នុងអំឡុងពេល​រលក​នៃ​ការ​ភៀស​សឹក​​ចុងក្រោយ​បំផុត​រវាង​ថ្ងៃទី ៧ និង ១៣ ខែធ្នូ ​ពេល​​គ្រួ​សារបាន​រត់គេច​ពី​ការបាញ់​ផ្លោង ហើយ​បាន​ស្វែងរក​ការ​ជ្រកកោន​នៅក្នុង​មណ្ឌល​​សុវត្ថិភាព​​នៅ​ទូទាំង​ខេត្ត​ជាច្រើន​។​ លោក ព្រំ រិទ្ធី អ្នកឯកទេសបច្ចេកទេសជាន់ខ្ពស់សម្រាប់កម្មវិធីអប់រំ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បាន​ឱ្យដឹងថា​៖…