បច្ចុប្បន្ន នេះយើងសង្កេតឃើញថា Mix Martial Art (MMA) ដែលប្រជាជនខ្មែរទូទៅស្គាល់ថា ជាកីឡាប្រដាល់វាយដាក់ទ្រុងនោះបានទទួលការគាំទ្រពីសំណាក់ទស្សនិកជន និងអ្នកដែលស្នេហាវិស័យប្រដាល់ជាច្រើន។ មានមតិមួយចំនួនបានលើកឡើងថា តើកីឡាប្រដាល់សេរី និងល្បុក្កតោដែលជាក្បាច់គុនបុរាណខ្មែរដ៏យូរលង់នោះនឹងធ្លាក់ប្រជាប្រិយភាពដែរឬទេ ខណៈដែលកីឡាប្រភេទថ្មីនេះទទួលបានប្រជាប្រិយភាពច្រើនក្នុងរយៈពេលកន្លងទៅនេះ។ ឆ្លើយតបនឹងកង្វល់នេះ លោក ផង់ តារា ជាអតីតអនុប្រធានសាលាគុនល្បុក្កតោបានបញ្ជាក់ប្រាប់ថា បើទោះបីជាថ្មីៗនេះ MMA មានការរីកចម្រើន និងទទួលបានការគាំទ្រក៏ដោយ តែវាមិនមានផលប៉ះពាល់ខ្លាំងខ្លាចំពោះសិល្បៈក្បាច់គុនបុរាណ ល្បុក្កតោនោះទេ។ សិល្បៈក្បាច់គុនល្បុក្កតោជាកេរដំណែលដែលបានបន្សល់ទុកពីដូនតាតាំងពីយូរលង់ណាស់មកហើយ ហើយក៏ត្រូវបានទទួលស្គាល់ទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ លោកបន្តថា៖ «ល្បុក្កតោនៅតែរក្សាជំហរយ៉ាងរឹងមាំដដែល។ យុវជនខ្មែរមួយចំនួនធំដែលមានស្មារតីលើកតម្កើងនូវវប្បធម៌ជាតិ ខ្លួននៅតែបន្តគាំទ្រនិងលើកស្ទួយនូវសិល្បៈក្បាច់គុនខ្មែរនេះជានិច្ច។ ចំណែកអ្នកដែលស្នេហាវិស័យក្បាច់គុនផ្សេងៗទៀតគឺអាស្រ័យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន»។ លោក តារា បានបញ្ជាក់ពីចំណុចលេចឮថា សាលាល្បុក្កតោរបស់លោកត្រូវបានបិទទ្វារដោយសារតែមានបញ្ហាបន្តិចបន្តួចខាងរចនាសម្ព័ន្ធ និងជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុបណ្ដាតឲ្យសាលាគុនរបស់លោកបានផ្អាកមួយរយៈ។ លោកបានសង្កត់ធ្ងន់ថា៖ «នេះគ្រាន់តែជាការផ្អាកមួយរយៈប៉ុណ្ណោះ មិនមែនជាការបិទទាំងស្រុងនោះ។ យើងផ្អាកដើម្បីធ្វើការកែតម្រូវឲ្យកាន់តែប្រសើរជាងមុន»។ យោងទៅតាមលោក ថា សៅ អាយុ ២៧ឆ្នាំ ដែលធ្លាប់ប្រកបរបរជាអ្នកប្រដាល់ MMA [នៅក្នុងទ្រុងដែក] បានឲ្យដឹងថា…
Author: Kong Sovan
140205_09 ទន្ទឹមនឹងការរីកចម្រើននៃគ្រឹះស្ថានអប់រំនានា ឱកាសអាហារូបករណ៍សម្រាប់សិស្ស និស្សិតក៏មានសន្ទុះកើនឡើងផងដែរ។ ប៉ុន្ដែបញ្ហាស្ថិតនៅត្រង់ថា និស្សិតមួយចំនួននៅតែមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការសាកល្បងដាក់ពាក្យអាហារូបករណ៍ទាំងអស់នោះ។ ប្រាកដណាស់ ការប្រកួតប្រជែងត្រូវការសមត្ថភាពទាំងចំណេះដឹងជំនាញ និងភាសាខ្ពស់។ ចំពោះចំណុចនេះ និស្សិតខ្លះយល់ថា ឱកាសទៅបន្ដការសិក្សានៅបរទេសគឺជាអាទិភាពរបស់សិស្សពូកែទៅវិញ។ សាកលវិទ្យាល័យបរទេសជាច្រើន បាននិងកំពុងផ្ដល់ឱកាសឲ្យនិស្សិត កម្ពុជា ទៅបន្ដការសិក្សានៅស្រុកគេដែលនរណាក៏អាចខិតខំដណ្ដើមយកបានដែរ។ ពាក់ព័ន្ធ នឹងការស្ទាក់ស្ទើរនេះ លោកបណ្ឌិត តាំង យូ នាយកផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ទទួលបន្ទុកផ្នែកអាហារូបករណ៍ បានបកស្រាយថា៖ «ចូរកុំស្ទាក់ស្ទើរក្នុងការចាប់យកឱកាស។ ប្រសិនបើសិស្ស និស្សិតពិតជាមានការតាំងចិត្ដចង់បន្ដការសិក្សានៅបរទេស និងតែងតែយល់ថា ខ្លួនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ពួកគេគួរតែខិតខំប្រឹងប្រែងសិក្សាបន្ថែមឲ្យកាន់តែប្រសើរជាងមុន។ ឱកាសជាច្រើនកំពុងតែរង់ចាំពួកគេ ដរាបណាពួកគេព្យាយាមពុះពារស្វែងរកដោយខ្លួនឯង ជាពិសេស កុំបាត់បង់ជំនឿចិត្ដចំពោះខ្លួនឯងឲ្យសោះ»។ លោកបានបន្ដថា ភាសា អង់គ្លេសគឺជាតម្រូវការចាំបាច់សម្រាប់បំពេញលក្ខខណ្ឌនៃការជ្រើសរើស ប៉ុន្ដែអាហារូបករណ៍ខ្លះផ្ដល់អាទិភាពដល់ជំនាញដែលនិស្សិតកំពុងតែរៀននៅសាកលវិទ្យាល័យ។ មានវិធីសាស្ដ្រមួយចំនួនដែលនិស្សិតអាចទទួលបានអាហារូបករណ៍។ សំខាន់បំផុត សិស្ស និស្សិតទាំងអស់ត្រូវមានជំនឿចិត្ដលើខ្លួនឯង មានសមត្ថភាព ជំនាញច្បាស់លាស់ និងការប្ដេជ្ញាចិត្ដមុតមាំ។ តើធ្វើដូចម្ដេចទើបអាចទទួលបានជោគជ័យលើបញ្ហាខាងលើនេះ? កញ្ញា យ៉ុង សុគន្ធី…
លោក សុខ សុភមង្គល ជាសហស្ថាបនិកនិងជានាយកប្រតិបត្តិនៅ Cooingate ដោយសារតែបច្ចេកវិទ្យាបច្ចុប្បន្នមានការរីកចម្រើនពីមួយថ្ងៃទៅមួយ ថ្ងៃ ហ្វេសប៊ុកមានឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ប្រព័ន្ធ អ៊ីនធឺណិត និងបច្ចេកវិទ្យា។ មនុស្សមួយចំនួនតូចបានទាញយកប្រជាប្រិយភាពនេះមកធ្វើជាអាជីវកម្ម មិនត្រឹមត្រូវទៅវិញ។ យើងសង្កេតឃើញថា នៅលើបណ្ដាញសង្គមហ្វេសប៊ុកត្រូវបានបង្ហោះនូវរូបភាពអាសអាភាស និងប្រើពាក្យពេចន៍មិនសមរម្យដើម្បីបង្កើតចំណាប់អារម្មណ៍អ្នកប្រើប្រាស់ចូលទស្សនាគេហទំព័ររបស់ខ្លួន។ វាគឺជាជំនួញដែលប្រាសចាកពីក្រមសីលធម៌ និងសុជីវធម៌សង្គម។ យ៉ាងណាមិញ ចំពោះអ្នកមានជំនាញច្បាស់លាស់ និងប្រើជំនាញសម្រាប់អភិវឌ្ឍនូវអាជីវកម្មរបស់ខ្លួននៅបណ្ដាញសង្គម ដ៏មានប្រជាប្រិយមួយនេះ។ លោក សុខ សុភមង្គល អាយុ២៥ឆ្នាំ ជាប្រធាន និងអ្នកបង្កើត Cooingate ដែលមានជំនាញច្បាស់លាស់ខាងព័ត៌មានវិទ្យា បានអភិវឌ្ឍនូវចំណេះដឹងដើម្បីបង្កើតជំនួញដោយខ្លួនឯង។ លោកបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យា និងគ្រប់គ្រងពីសាកលវិទ្យាល័យ Hradec Králové នៃសាធារណរដ្ឋឆែក។ Cooingate ត្រូវបានបង្កើតឡើងដោយក្រុមសហគ្រិនវ័យក្មេងដែលផ្ដួចផ្ដើមគំនិត បណ្ដុះបណ្ដាលពីជំនាញ និងសមត្ថភាពរបស់ពួកគេ។ ជាការពិត ពួកគេបានយកភាបប៉ិនប្រសប់ និងជំនាញជាដើមទុនសម្រាប់មុខជំនាញរបស់ខ្លួន។ Cooingate បានផ្ដល់នូវព័ត៌មានផ្នែក Software ដល់អតិថិជនទាំងនៅក្នុងតំបន់ និងបរទេសដែលទាក់ទងនឹងគេហទំព័រច្នៃក្រាហ្វិក។ លោក បានប្រាប់ Lift…
4_Sam-Dara កញ្ញា តេង ណាវត្តី អាយុ២១ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ៖ «បណ្ដាញសង្គមហ្វេសប៊ុក ជាមធ្យោបាយទំនាក់ទំនង និងសម្រាប់រាប់អានមិត្ដភក្ដិ ព្រមទាំងចែករំលែកនូវព័ត៌មានថ្មីៗនៅក្នុងថ្នាក់។ មិត្ដភក្ដិរបស់ខ្ញុំបង្កើតទំព័រជាក្រុមសម្រាប់មិត្ដរួមថ្នាក់ទាំងអស់ដើម្បីចូលរួមចែករំលែកសកម្មភាពផ្សេងៗ ក៏ដូចជាឯកសារដែលលោកគ្រូ អ្នកគ្រូបានផ្ដល់ឲ្យប្រធានថ្នាក់។ សម្រាប់ខ្ញុំ វាគឺជាមធ្យោបាយដ៏ល្អមួយដើម្បីទាក់ទងជាមួយនឹងមិត្ដរួមថ្នាក់ និងទទួលនូវកិច្ចការបន្ថែមផ្សេងៗទៀត។ ប៉ុន្ដែសំខាន់បំផុត ខ្ញុំតែងតែប្រុងប្រយ័ត្ន ហើយព្យាយាមពិនិត្យឲ្យច្បាស់មុននឹងធ្វើការសម្រេចចិត្ដបង្ហោះអ្វី មួយនៅក្នុងហ្វេសប៊ុក»៕ 4_Pann-SreyPoch លោក សម ដារ៉ា អាយុ២២ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យន័រតុន៖ «ខ្ញុំមិនខុសពីអ្នកដទៃនោះទេ។ ខ្ញុំចូលចិត្ដលេងហ្វេសប៊ុកសម្រាប់ចែករំលែក និងទទួលនូវព័ត៌មានផ្សេងៗ។ បច្ចុប្បន្ននេះ មនុស្សភាគច្រើនដឹងច្បាស់ពីតួនាទីរបស់ហ្វេសប៊ុក។ យើងមិនត្រឹមតែទាក់ទងគ្នាទៅវិញទៅមកសម្រាប់ការកម្សាន្ដនោះទេ តែក៏អាចទាញផលប្រយោជន៍ពីវាផងដែរ។ ប៉ុន្ដែខ្ញុំក៏មានការប្រុងប្រយ័ត្នអំពីរឿងរ៉ាវ ឬព័ត៌មានដែលបានបង្ហោះដែរ។ ខ្ញុំយល់ថា វាសំខាន់សម្រាប់ខ្ញុំ ពីព្រោះនៅពេលខ្ញុំដាក់ពាក្យបំពេញការងារ ឬសុំអាហារូបករណ៍ ការប្រើបណ្ដាញសង្គមរបស់ខ្ញុំនឹងអាចត្រូវបានត្រួតពិនិត្យ។ ដូច្នេះ ខ្ញុំត្រូវការពារ ប្រសើរជាងព្យាបាល»៕ 4_Oul-Vannet កញ្ញា ផាន់ ស្រីប៉ុច អាយុ២៣ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង៖ «ខ្ញុំចូលចិត្ដលេងហ្វេសប៊ុក…
5_Brak-Thida លោកវេជ្ជបណ្ឌិត យឹម សុបត្រា នាយកមន្ទីរសម្រាកព្យាបាលផ្លូវចិត្ដសាន់រ៉ាយ ចូលខ្លួនមកបកស្រាយបញ្ហាមួយចំនួនជុំវិញការប្រើប្រាស់បណ្ដាញ សង្គមហ្វេសប៊ុកដែលទាក់ទងនឹងផ្លូវចិត្ដ តើការចំណាយពេលជាមួយនឹងហ្វេសប៊ុកច្រើនអាចបង្កឲ្យមានបញ្ហាផ្លូវចិត្ដដែរឬទេ? ប្រើ សិនបើយើងចំណាយពេលធ្វើការទាក់ទងជាមួយមិត្តភក្ដិតាមរយៈ បណ្តាញសង្គមច្រើនដោយមិនចេញទៅខាងក្រៅនោះ យើងអាចប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត។ វាធ្វើឲ្យយើងញៀនលេងហ្វេសប៊ុក ហើយអាចធ្វើឲ្យយើងផ្តាច់ទំនាក់ទំនងជាមួយនឹងមនុស្សនៅជុំវិញ ខ្លួនដែលនៅក្នុងសង្គមខាងក្រៅ។ តើហេតុអ្វីបានជាអ្នកខ្លះចូលចិត្ដទាក់ទងគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុកជាជាងការទាក់ទងគ្នាដោយផ្ទាល់? ទន្ទឹមនឹងមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា មនុស្សជាច្រើនបានទាញយកផលប្រយោជន៍ពីការប្រើប្រាស់វា។ ហេ្វសប៊ុកគឺជាបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមមួយដែលយុវវ័យនា ពេលបច្ចុប្បន្នចូលចិត្តប្រើដើម្បីបង្កើតមិត្តភក្ដិជាដើម ដោយសារតែវាងាយស្រួល ហើយយើងអាចចែករំលែក និងជជែកគ្នាបានដោយមិនចាំបាច់ខ្វល់ពីអ្នកដទៃនៅជុំវិញខ្លួន ឡើយ។ យើងសង្កេតឃើញថា មនុស្សភាគច្រើនហ៊ានចែករំលែកបញ្ហារបស់ខ្លួនទៅដល់មិត្តភក្ដិ ជាជាងនិយាយជាមួយនឹងមិត្តភក្ដិនៅខាងក្រៅ។ តើមិត្ដភក្ដិនៅក្នុងហ្វេសប៊ុកជាមិត្ដភក្ដិពិតប្រាកដដែរឬទេ? ជាទូទៅ យើងសង្កេតឃើញអ្នកលេងហ្វេសប៊ុកភាគច្រើនមានមិត្តភក្ដិយ៉ាងតិច ណាស់ក៏១០០នាក់ដែរនៅក្នុងគណនីមួយហើយគណនីនោះ ខ្លះមានរហូតដល់ទៅ១ពាន់នាក់ឯណោះ។ ខ្ញុំគិតថា មិត្តភក្ដិទាំងអស់នោះមិនមែនជាមិត្តភក្ដិ ឬជាមនុស្សដែលយើងស្គាល់ពិតប្រាកដនោះទេ ពីព្រោះមានអ្នកខ្លះអាចបង្កើតគណនីបានយ៉ាងច្រើនសម្រាប់ខ្លួនឯង។ ខ្ញុំជឿថាមិត្តភក្ដិពិតប្រាកដគឺមានចំនួនមិនច្រើននោះទេ។ ពួកគេគ្រាន់តែស្គាល់គ្នា ហើយទាក់ទងគ្នាតាមរយៈប្រព័ន្ធអ៊ីនធឺណិតតែប៉ុណ្ណោះ មិនដូចមិត្តភក្ដិដែលយើងស្គាល់ពិតប្រាកដនៅខាងក្រៅឡើយ។ ប៉ុន្តែក៏មានមិត្តដែលយើងស្គាល់នៅខាងក្រៅ ស្ថិតក្នុងគណនីជាមិត្ដភក្ដិរបស់យើងដែរ តែមិនមែនច្រើននោះទេ។ តើវាមានបញ្ហាដែរឬទេ ប្រសិនបើយើងអង្គុយលេងជាមួយមិត្ដភក្ដិតាមហ្វេសប៊ុកជាជាងការជួបនិយាយគ្នាដោយផ្ទាល់? បើ យើងចំណាយពេលជជែកជាមួយនឹងមិត្ដភក្ដិនៅក្នុងហ្វេសប៊ុកដោយ មិនចេញទៅខាងក្រៅនោះ វាពិតជានាំឲ្យមានផលប៉ះពាល់ដល់សុខភាពយើង ដោយសារតែយើងអង្គុយយូរនៅពីមុខកុំព្យូរទ័រ…
តើអ្នកទទួលបានព័ត៌មានអត្ថប្រយោជន៍អ្វីខ្លះពីប្រព័ន្ធផ្សព្វផ្សាយនានា? 120822 កញ្ញា ណុល វ៉ាន់ណែត អាយុ១៨ឆ្នាំ ជាសិស្សថា្នក់ទី១២នៃវិទ្យាល័យឫស្សីកែវ «នៅពេលខ្ញុំអានព័ត៌មាន ទស្សនាវដ្ដី និងអ៊ីនធឺណិត ទើបខ្ញុំដឹងថា ពិតជាមានរឿងរ៉ាវច្របូកច្របល់ច្រើនណាស់។ ដូច្នេះ ខ្ញុំតែងតែរិះគិតដោយប្រុងប្រយ័ត្នមុននឹងសម្រេចចិត្ដធ្វើអ្វីមួយ ។ ការផ្សព្វផ្សាយព័ត៌មានអំពីការបើកទីផ្សារសេរីអាស៊ាននៅឆ្នាំ ២០១៥ខាងមុខ ពិតជាដំណឹងគួររីករាយ និងមានអត្ថប្រយោជន៍ណាស់។ ជាលទ្ធផល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារសេរីនេះ ខ្ញុំបានប្ដេជ្ញាចិត្ដត្រូវតែខិតខំរៀនបន្ថែមទៀត ដោយសារតែខ្ញុំដឹងថា ទីផ្សារការងារនាពេលអនាគត នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង។ ដូច្នេះ ព័ត៌មានដ៏ល្អបែបនេះ បានផ្ដល់ឱកាសដល់យុវជនយើង»៕ 120822 លោក ជា សារឿន អាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យន័រតុន «ប្រព័ន្ធ ផ្សព្វផ្សាយគឺជាមធ្យោបាយនាំខ្ញុំឲ្យក្លាយជាមនុស្សចេះដឹងនៅក្នុងសង្គម។ ពីមុនមក ខ្ញុំមិនសូវដឹងរឿងអីទេ ជាពិសេសនៅពេលជួបជុំមិត្ដភក្ដិដែលពួកគេនិយាយពីនេះពីនោះ។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាពួកគេឆ្លាតម្ល៉េះ?ពិតជាគួរឲ្យអៀនខ្មាសណាស់ដែល តែងតែអង្គុយស្ងៀម ចាំតែស្ដាប់ពួកគេនិយាយ។ ខ្ញុំចាប់ផ្ដើមបង្កើនចំណេះដឹងទូទៅតាមរយៈនៃការអានកាសែត ទស្សនាវដ្ដី ស្ដាប់វិទ្យុ និងមើលទូរទស្សន៍។ នៅពេលដែលជួបជុំមិត្ដភក្ដិលើកក្រោយទៀត ខ្ញុំគ្រាន់តែចែករំលែកព័ត៌មានដែលខ្ញុំទទួលបានពីប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ខ្ញុំមិនអាចនៅស្ងៀមទៀតឡើយ។…
តើអ្នកជួយទ្រទ្រង់ម្ហូបខ្មែរតាមវិធីណាខ្លះ? 120815 កញ្ញា គុជ ពុទ្ធារី អាយុ២៣ឆ្នាំ ជានិស្សិត ឆ្នាំទី២នៃវិទ្យាស្ថាន សេដ្ឋកិច្ច និងហិរញ្ញវត្ថុ «ម៉ាក់របស់ខ្ញុំ ពូកែធ្វើម្ហូបណាស់ ហើយគាត់តែងតែបង្រៀនខ្ញុំឲ្យចេះមុខម្ហូបខ្លះៗពីគាត់។ ខ្ញុំសម្គាល់ឃើញថា មនុស្សចាស់ភាគច្រើន រមែងចេះធ្វើម្ហូបខ្មែរបានឆ្ងាញ់មែនទែន ហើយពួកគាត់ចង់បន្ដចំណេះនេះដល់កូនចៅផងដែរ។ ប្រសិនបើខ្ញុំមិនអើពើក្នុងការរៀនសូត្រ ថ្ងៃណាមួយម៉ាក់មិននៅផ្ទះ ខ្ញុំនឹងអត់អីឆ្ងាញ់មាត់មិនខាន។ យ៉ាងណាមិញ វានឹងបាត់បង់ ប្រសិនបើក្មេងជំនាន់ក្រោយមិនខ្វាយខ្វល់ពីការរៀនធ្វើម្ហូប ខ្មែរ។ នៅពេលដែលខ្ញុំមានកូន ខ្ញុំក៏បន្ដបង្រៀនពួកគេផងដែរ ពីព្រោះខ្ញុំមិនចង់ឲ្យមនុស្សសម័យថ្មីនេះភ្លេចម្ហូបជាតិយើងទេ »៕ 120815 កញ្ញា តី ណាវត្តី អាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ «ខ្ញុំអង្គុយចាំញ៉ាំប្រសើរជាង ពីព្រោះខ្ញុំមិនសូវចូលចិត្ដធ្វើម្ហូបទេ។ ខ្ញុំឃើញតាមខ្សែភាពយន្ដបរទេស ភាគច្រើនពួកគេបង្ហាញមុខម្ហូបរបស់ពួកគេ។ ខ្ញុំគិតថា វាជាវិធីលើកតម្កើងមុខម្ហូបរបស់ពួកគេដ៏ល្អមួយ ដូច្នេះ ខ្ញុំចង់ឲ្យប្រទេសយើងអនុវត្ដដូចគេដែរ។ ប្រសិនបើមានកម្មវិធីជប់លៀងអ្វីមួយ ខ្ញុំតែងតែបង្ហាញស្នាដៃឲ្យមិត្ដភក្ដិបានឆ្ងាញ់មាត់ និងចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមក ដើម្បីស្វែងយល់ពីម្ហូបរបស់យើងកាន់តែច្បាស់។ សរុបមក យើងអាចថែរក្សាម្ហូបយើងបានគង់វង្ស លុះត្រាតែចេះធ្វើវាបានល្អ»៕ 120815…

