
មើលមួយភ្លែតស្មានតែជាការនិយាយលេងសើច តាមការពិត វាជាវីដេអូសួរចម្លើយជនជាប់ចោទពីបទលួចម៉ូតូ។ ខ្សែអាត់វីដេអូដែលមានរយៈពេលជិត៥នាទីបានបង្ហាញពីការសួរចម្លើយបុរសម្នាក់ដែលមើលតាមការនិយាយស្តីនិងកាយវិការរបស់គាត់ហាក់បីដូចជាមនុស្សដែលមានបញ្ហាផ្លូវចិត្ត។
តើបុរសក្នុងវីដេអូនេះពិតជាមានបញ្ហាមែនឬ?គ្មានអ្នកយល់ហើយ Rozalee Ly មានចម្ងល់ប្រហាក់ប្រហែលគ្នាថាបើជនសង្ស័យរូបនេះជាមនុស្សមានបញ្ហាសរសៃប្រសាទតើគាត់អាចមានទោសពីបទចោរកម្មឬអត់។ចំណែកឯម្ចាស់គណនីឈ្មោះប្រជារាស្រ្តស្លូតត្រង់នៅស្រុកខ្មែរបានសរសេរថា៖«លួចគេវាគ្រាន់ដល់គេទាន់អាងធ្វើឆ្កួត»។
Hen Tydavan បានសរសេរស្រដៀងគ្នាថា បុរសនោះធ្វើពុតជាឆ្កួតទេប៉ុន្តែចំពោះ Bunthet Chou បានចោទសួរថា តើបុរសនោះឆ្កួតឬជាអ្នកញៀនថ្នាំ?
បើទោះបីជាមនុស្សជាច្រើនចោទថា បុរសនោះសម្តែងធ្វើឆ្កួតក៏ដោយក៏អ្នកខ្លះគិតថាគាត់គួរឲ្យអាណិត។បើតាមការសរសេររបស់Nato Wikie, Wikie បានឲ្យដឹងថាបុរសម្នាក់នេះបានលាក់ពាក្យសម្តីនិងរឿងរ៉ាវជាច្រើនក្នុងចិត្តរបស់គាត់ហើយ Wikieគិតថាគេមិនគួរលេងសើចជាមួយគាត់ទេ។
ស្រដៀងគ្នានេះដែរSambath Methaបានសរសេរថាបុគ្គលនេះមិនមានស្មារតីត្រឹមត្រូវទេហើយគាត់អាចមានម្តាយចាស់ដែលរស់ដោយសារគាត់ផងក៏មិនដឹង។Methaគិតថាបើបុគ្គលនេះមានបញ្ហាស្មារតីមែនគេមិនគួរយកគាត់ទៅដាក់គុកទេ។
អ្នកលេងហ្វេសប៊ុកខ្លះបានបញ្ចេញទស្សនៈខុសៗគ្នាចំពោះបុរសក្នុងវីដេអូនេះ ដោយខ្លះថា គាត់សម្តែងខ្លះថាមានបញ្ហាសតិខ្លះគិតថាគាត់ញៀនថ្នាំ។យ៉ាងណាមិញ វីដេអូនេះត្រូវបានគេចែកចាយតៗគ្នាប្រមាណជា៨០០និងទទួលការចូលចិត្តចំនួនជាង៧០០នាក់ដែលត្រូវបានបង្ហោះដោយគណនីរបស់ I love Cambodia Hot News II៕


