ដោយមានសំឡេងជជែកគ្នាច្រើនជុំវិញប្រធានបទវណ្ណៈកណ្តាលរបស់ប្រទេសកម្ពុជា កំពុងរីកចម្រើន និងកំណើននៃការចំណាយដែលទាក់ទងនឹងប្រជាសាស្ត្រនេះ គេនឹងរំពឹងថា ធនាគារអន្ដរជាតិធំមួយដែលមានបទពិសោធជាយូរមកហើយនៅកម្ពុជានឹងចាប់ផ្តើមផ្តល់ជូននូវកាតឥណទាន។
ប៉ុន្តែធនាគារម៉ាឡេស៊ី Maybank ដ៏ធំបានឲ្យដឹងថា បើទោះជាលទ្ធភាពនៃការរកប្រាក់ចំណេញបានច្រើនក៏ដោយ ក៏ប៉ុន្តែពួកគេនឹងមិនផ្តល់កាតនេះជូនប្រជាជនកម្ពុជា ក្នុងពេលឆាប់ៗនេះឡើយ។
តើហេតុអ្វី? ដោយសារតែអ្វីដែលនាយកប្រតិបត្តិធនាគារ Maybank (កម្ពុជា) លោក Lee Tien Poh ហៅថា «ការបម្រើសេវាកម្មហិរញ្ញវត្ថុដល់មនុស្ស» ដែលមានន័យថា គិតពីប្រយោជន៍សហគមន៍រួមជាមួយនឹងអ្នកដែលមានហិរញ្ញវត្ថុនៅពេលធនាគារពិចារណាផលិតផលនិងសេវាកម្មថ្មី»។
លោក Lee បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើងដឹងថា ប្រសិនបើយើងធ្វើវាបានត្រឹមត្រូវ អាជីវកម្មកាតឥណទាន គឺរកចំណេញបានច្រើនដោយសារតែអ្នកយកអត្រាការប្រាក់ខ្ពស់ ហើយដោយដកបំណុលស្អុយចេញ អ្នកនៅតែអាចធ្វើបានចំណេញសមរម្យ»។
«ប៉ុន្ដែពេលខ្លះ ក្នុងទីផ្សារមួយចំនួនអាចមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការផ្តល់ផលិតផលនេះទេ …ព្រោះទីផ្សារមិនបានត្រៀមខ្លួន ដោយសារមានប្រទេសមួយចំនួនក្នុងតំបន់ដែលមនុស្សបានឈានដល់ដំណាក់កាលនៃការប្រើប្រាស់កាតឥណទានដើម្បីបំពេញបញ្ហាហិរញ្ញវត្ថុប្រចាំខែ ហើយនោះមិនមែនជាការល្អទេក្នុងរយៈពេលវែង»។
«ទីបំផុតអ្នកកំពុងលើកទឹកចិត្តពួកគេឲ្យជំពាក់បំណុល និងមួយចំនួនជំពាក់បំណុលផ្ទាល់ខ្លួន ហើយពួកគេមានការលំបាកក្នុងការបង់សងវិញ។ យើងយល់ថា នោះមិនមែនជាអ្វីដែលយើងចង់ធ្វើទេ ហើយចំពោះយើង នោះគឺជាការបម្រើសេវាកម្មហិរញ្ញវត្ថុដល់មនុស្ស»។
វិធីសាស្ត្របែបនេះមិនមែនមានន័យថា ផលិតផលធនាគារ Maybank មានតម្លៃថោកជាងអ្នកផ្សេងទៀតទេ។ លោក Lee បានបន្តថា ប៉ុន្តែសំខាន់នោះគោលបំណងគឺ «លក់សេវាធនាគាររបស់យើងដែលត្រឹមត្រូវ»។
ខណៈពេលដែលធនាគារ Maybank ខិតខំផ្តល់នូវលក្ខខណ្ឌយុត្តិធម៌ និងតម្លៃសមស្រប ធនាគារចង់ឲ្យអតិថិជនដឹងថា ពួកយើងនៅជាមួយនឹងពួកគេរយៈពេលវែង។
លោក Lee បានបន្តថា៖ «យើងមិនមកទីនេះដើម្បីរកចំណេញ ហើយដើរចេញពីអ្នកទេ …យើងមិនយកឆត្រចេញពេលមានភ្លៀងធ្លាក់នោះទេ»។
«មានធនាគារមួយចំនួនដែលបានផ្តល់កាតនោះ គឺនៅពេលអាក្រក់គេបង្កើនអត្រាការប្រាក់។ ខ្ញុំគិតថា ធនាគារ Maybank នឹងពិនិត្យពីករណីនេះដើម្បីឲ្យប្រាកដថា យើងមិនដកខ្លួនចេញពេលអតិថិជនត្រូវការយើងខ្លាំងបំផុតឡើយ»។ ផ្នែកមួយនៃទស្សនៈវែងឆ្ងាយមានន័យថា ផ្តល់រង្វាន់ដល់អតិថិជន។
លោកបានបញ្ជាក់ថា៖ «អ្នកត្រូវចងចាំថា ប្រសិនបើអតិថិជន ជាអ្នកទូទាត់ប្រាក់ល្អម្នាក់ ពួកគេនឹងធ្វើភ្លាមៗ។ ខ្ញុំគិតថា គួរតែមានជំហានសកម្មក្នុងការកាត់បន្ថយអត្រាការប្រាក់នោះ»។
វាក៏ពាក់ព័ន្ធនឹងការធ្វើសេចក្តីសម្រេចថា ប្រសិនបើអតិថិជនអាចមិនចូលចិត្ត តែអាចជាប្រយោជន៍ល្អបំផុតរបស់គាត់ ឬក៏អ្នកផ្សេង។
លោកបានថ្លែងថា៖ «ពេលប្រទេសមួយរីកចម្រើនរាល់ថ្ងៃ មើលមុខគ្នា ហើយនិយាយថា អស្ចារ្យមែន ប្រសិនបើខ្ញុំអាចបង្កើនទ្រព្យខ្ញុំទ្វេដង ក្នុងរយៈពេលខ្លី។ ពួកគេទំនងជាលោភលន់ ហើយចង់ធ្វើពិពិធកម្ម»។
លោក Lee Tien Poh បានឲ្យដឹងថា៖ «[ប៉ុន្តែ] យើងតែងតែមានការប្រុងប្រយ័ត្នខ្លាំងណាស់នៅក្នុងគោលនយោបាយផ្តល់ប្រាក់កម្ចីរបស់យើងហើយយើងតែងតែផ្ដល់ប្រឹក្សាដល់អតិថិជនដែលពួកគេត្រូវធ្វើឲ្យអាជីវកម្មរបស់ខ្លួនលូតលាស់យឺតៗ»។
ជាការពិតណាស់លោក Lee បានសារភាពថា ដូចជា ធនាគារផ្សេងទៀត ធនាគារ Maybank នៅទីនេះដើម្បីធ្វើឲ្យចំណេញប្រាក់។
«ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនោះគឺថា បេសកកម្មនៃការធ្វើឲ្យសេវាហិរញ្ញវត្ថុមានលក្ខណៈមនុស្សជាតិតែងតែកើតមានឡើងជាលើកដំបូងចំពោះពួកយើង។ [ហើយជា] ផលវិបាកនៃអ្វីដែលយើងបានធ្វើឲ្យប្រាក់ចំណេញនឹងហូរចូលមក»៕
របាយការណ៍សង្ខេប ២០១៣ បានបង្ហាញថា Maybank៖ ប្រទេសដើមពី: ម៉ាឡេស៊ី ហើយមានទ្រព្យសកម្មសរុប: $461m រីឯដើមទុនសរុបមាន $65,9m (ម្ចាស់ភាគហ៊ុន) នៅទីផ្សារប្រទេសកម្ពុជា មានចំនួន 16 សាខា ហើយធនាគារនេះ មានប្រាក់ចំណេញ $9,8m ហើយធនាគារនេះ ចូលមកកម្ពុជា ពី ឆ្នាំ1993 ដែលបច្ចុប្បន្នដឹកនាំដោយ លោក Lee Tie Poh។
ផលិតផលចម្បង: គណនីសន្សំ គណនីបច្ចុប្បន្ន ប្រាក់តម្កល់ការផ្ទេរ ការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម កម្ចីប្រាក់ចំណេញ។
ប្រាក់ចំណូល: $21,5 (ប្រាក់ចំណូលប្រតិបតិ្តការសុទ្ធ)។


