
ជាធម្មតាពិធីមង្គលការតែងតែរៀបចំឡើងនៅគេហដ្ឋានមិនថានៅទីក្រុងឬជនបទទេ។ ចុះគូស្នេហ៍មួយគូនេះកំពុងតែដើរទៅណាដែរ?
រូបភាពគូស្វាមីថ្មីភរិយាថ្មីមួយគូនេះត្រូវបានបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុកដោយទំព័រ«សុផាតបន្ទាយជ័យ» ដែលបង្ហាញពីគូស្នេហ៍មួយគូដើរឆ្លងកាត់ភក់តាមវាលស្រែជាមួយនឹងភ្ញៀវដែលចូលរួមពិធីនោះដោយដើរពីក្រោយបន្ដគ្នា។
បើតាមសម្តីរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះយល់ថារូបថតនេះ ជាអាពាហ៍ពិពាហហ៍របស់គូស្នេហ៍មួយគូនៅលើទឹកដីកម្ពុជាក្រោម។ Bora Kea សរសេរថា៖ «ខ្ញុំគិតថា នេះនៅប្រទេសវៀតណាម»។ ស្រដៀងគ្នានោះដែរ ជនជាតិវៀតណាមTazan A Lê Hphpសរសេរជាភាសាអង់គ្លេសថា៖ «អាពាហ៍ពិពាហ៍នៅខ្មែរក្រោម»។
ទោះបីជាដើរក្នុងភក់ក្តីគូស្វាមីភរិយាមួយគូនេះដើរត្រសងគ្នា និងបានពន្លេចនូវស្នាមញញឹមលើផ្ទៃមុខយ៉ាងស្រស់ស្រាយ។រូបភាពនេះទាក់ទាញអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនដោយមានអ្នកចូលចិត្តស្ទើរតែ៨០០នាក់ហើយចែករំលែកជាង៣០០ផងដែរ ខណៈពេលដែលមួយចំនួនទៀតបញ្ចេញមតិរបស់ខ្លួនខុសៗគ្នាចំពោះរូបភាពនេះ។
អ្នកខ្លះសម្តែងនូវការពេញចិត្តចំពោះការរៀបការបែបនេះ ហើយខ្លះទៀតសរសេរជូនពរគូស្នេហ៍មួយគូនេះទៀតផង។
Da Nith បានសរសេរថា៖ «មួយជីវិតការតែម្តងទេ រៀបការដូច្នេះទើបមានសុភមង្គល»។ រីឯNabie Smiley សរសេរថា៖ «សូមជូនពរឲ្យមានសុភមង្គលរហូតណា»។
អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះឆ្ងល់ថា ហេតុអ្វីបានជាកូនកំលោះពាក់ស្បែកជើងរីឯកូនក្រមុំដើរជើងទទេទៅវិញ។
Da Ren បានសរសេរថា៖ «ខាងប្រុសចេះពាក់ស្បែកជើងការពារភក់ ខាងស្រីវិញខ្វះអនាម័យបន្តិច»។ ចំណែកឯ Sok Eng បន្ថែមថា៖ «នេះសប្បាយម៉្យាងដែរ តែបើកូនកំលោះបីកូនក្រមុំវិញសប្បាយច្រើនយ៉ាង»៕


