
កសិកម្មជាវិស័យសំខាន់មួយសម្រាប់ផ្គត់ផ្គង់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សព្វថ្ងៃយើងសង្កេតឃើញថាយុវជនខ្លះមិនសូវជាចាប់អារម្មណ៍ក្នុងវិស័យកសិកម្មឡើយ។ រីឯ ការសិក្សាវិញគឺនៅមានចំនួនតិច។ អ្នកខ្លះទៀតគិតថា សិក្សាកសិកម្មពិតជាពិបាកក្នុងការរកការងារធ្វើទៅថ្ងៃអនាគត។ អ្នកយកព័ត៌មានរបស់ LIFTពិភាក្សាពីបញ្ហានេះ។
យ៉ាងណាមិញក៏មានយុវជនខ្លះយល់ពីតម្លៃរបស់កសិកម្មដែរជាពិសេសសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារក៏ដូចជាសង្គមជាតិ។ ពួកគាត់បានប្រើប្រាស់ដីឲ្យអស់សក្តានុពល ដើម្បីដាំដុះដំណំាំផ្សេងៗនិងចិញ្ចឹមសត្វ។
រីឯ អ្នកខ្លះបាន ព្យាយាមស្វែងរកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីពាំនាំយកចំណេះដឹងនិងបទពិសោធមកធ្វើការអភិវឌ្ឍប្រទេសកំណើតរបស់ខ្លួនវិញ។ តើមានជំនាញអ្វីខ្លះដែលនិស្សិតក្រៅប្រទេសយើងចែករំលែកនៅក្នុងវិស័យកសិកម្ម? សូមចូលទៅអានទំព័រខាងក្នុង។
កសិកម្មមិនមែនអាចអនុវត្ត បានតែនៅតាមទីជនបទនោះទេ នៅទីក្រុងក៏អាចដាំដុះបានដែរ។បច្ចុប្បន្នអ្នកនៅទីក្រុងខ្លះបានដាំបន្លែដោយខ្លួនគាត់ដោយគាត់យល់ថាបន្លែនៅលើទីផ្សារខ្លះ មានជាតិគីមី។
បើលោកអ្នកមានអ្វីចង់បន្ថែមឬចែករំលែកសូមសរសេរលិខិតមកកាន់អ៊ីមែល pivoine.beang@phnompenhpost.com។
សូមអរគុណ!


