Author: ប៊ាង ពីវ័ន

131023_02 កសិកម្ម​ជា​វិស័យ​សំខាន់​មួយ​សម្រាប់​ផ្គត់ផ្គង់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។​ សព្វថ្ងៃ​យើង​សង្កេត​ឃើញ​ថា​យុវជន​ខ្លះ​មិន​សូវ​ជា​ចាប់អារម្មណ៍​ក្នុង​វិស័យ​កសិកម្ម​ឡើយ។​ រីឯ ​ការ​សិក្សា​វិញ​គឺ​នៅ​មាន​ចំនួន​តិច។​ អ្នក​ខ្លះ​ទៀត​គិតថា សិក្សា​កសិកម្ម​ពិតជា​ពិបាក​ក្នុង​ការ​រក​ការងារ​ធ្វើ​ទៅ​ថ្ងៃ​អនាគត។ អ្នក​យក​ព័ត៌មាន​របស់​ LIFT​ពិភាក្សា​ពី​បញ្ហា​នេះ។ យ៉ាង​ណា​មិញ​ក៏​មាន​យុវជន​ខ្លះ​យល់​ពី​តម្លៃ​របស់​កសិកម្ម​ដែរ​ជាពិសេស​សម្រាប់​ខ្លួនឯង​និង​ក្រុម​គ្រួសារ​ក៏​ដូចជា​សង្គមជាតិ។ ​ពួកគាត់​បាន​ប្រើប្រាស់​ដី​ឲ្យ​អស់​សក្តានុពល ដើម្បី​ដាំដុះ​ដំណំាំ​ផ្សេង​ៗ​និង​ចិញ្ចឹម​សត្វ។ រីឯ​ អ្នក​ខ្លះ​បាន ព្យាយាម​ស្វែងរក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស ​ដើម្បី​ពាំនាំ​យក​ចំណេះដឹង​និង​បទពិសោធ​មក​ធ្វើការ​អភិវឌ្ឍ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។ ​តើ​មាន​ជំនាញ​អ្វី​ខ្លះ​ដែល​និស្សិត​ក្រៅប្រទេស​យើង​ចែករំលែក​នៅក្នុង​វិស័យ​កសិកម្ម​? ​សូម​ចូល​ទៅ​អាន​ទំព័រ​ខាង​ក្នុង។ កសិកម្ម​មិនមែន​អាច​អនុវត្ត បាន​តែ​នៅ​តាម​ទី​ជនបទ​នោះ​ទេ នៅ​ទីក្រុង​ក៏​អាច​ដាំដុះ​បាន​ដែរ។​បច្ចុប្បន្ន​អ្នក​នៅ​ទីក្រុង​ខ្លះ​បាន​ដាំ​បន្លែ​ដោយ​ខ្លួន​គាត់​ដោយ​គាត់​យល់​ថា​បន្លែ​នៅលើ​ទីផ្សារ​ខ្លះ មាន​ជាតិគីមី។ បើ​លោកអ្នក​មាន​អ្វី​ចង់​បន្ថែម​ឬ​ចែក​រំលែក​សូម​សរសេរ​លិខិត​មក​កាន់​អ៊ីមែល ​pivoine.beang@phnompenhpost.com។ សូម​អរគុណ​!

Read More

pivoine ស្រប​ពេល​វិទ្យាសាស្រ្ត​កំពុង​តែ​វិវឌ្ឍ​ទៅ​មុខ​ឥត​ឈប់ឈរ​សិល្បៈ​បុរាណ​ខ្មែរ​ស្ទើរតែ​មិន​សូវ​ទទួល​បាន​អ្នក​ចាប់​អារម្មណ៍ ​ជាពិសេស ​ពី​សំណាក់​យុវជន​និង​ក្មេង​ៗ​ជំនាន់​ក្រោយ។​ ចំពោះ​អាជីព​ផ្នែក​នេះ​ក៏​មិន​សូវ​ជា​មាន​អ្នក​ណា​ចាប់​អារម្មណ៍​ដែរ​ ដោយសារ​អ្នក​ខ្លះ​អាច​រក​ចំណូល​បាន​តិច​និង​ខ្វះ​ការ​គាំទ្រ​ពី​យុវជន​ជំនាន់​ក្រោយ។​ យ៉ាង​ណា​មិញ​ មនុស្ស​វ័យ​ចំណាស់​នៅ​តែ​ចាប់​អារម្មណ៍​និង​គាំទ្រ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​យុវជន​ខ្លះ​ដែរ ដែល​ចាប់​អារម្មណ៍​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​ហើយ​ថែម​ទាំង​មាន​គំនិត​ចង់​អភិរក្ស​និង​លើក​ស្ទួយ ទៀត​ផង តាមរយៈ​ការ​សិក្សា​ពី​ផ្នែក​នេះ និង​ចាប់​យក​ជំនាញ​ហើយ​ចែក​រំលែក​ចំណេះដឹង​និង​បទពិសោធ​ទៅ​អ្នក​ដទៃ​ទៀត​ផង។ ជាក់ស្តែង​យុវជន​មួយ​រូប​បាន​ចាប់យក​ជំនាញ​ចាប៉ី​ដងវែង​ធ្វើ​ជា​អាជីព​និង​ស្រី​ស្អាត​មួយ​រូប​នោះ​មាន​បំណងប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​រាំ​របាំ​អប្សារា។​ សូម​ចូល​ទៅ​អាន​ព័ត៌មាន​ពិស្តារ​នៅ​ទំព័រ​ខាង​ក្នុង។ បើ​យើង​ងាក​មក​មើល​សិល្បៈ​សម័យ​វិញ​ យុវជន ​បច្ចុប្បន្ន ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ហើយ ​យុវតី​មួយ​រូប​បាន​លង់​ស្នេហ៍​នឹង​សម្រស់​ទឹកដម​សំឡេង​របស់​ម្ចាស់​ហ្គីតា​ដោយ​មិន​ដឹង​ខ្លួន។​ដោយសារ​តែ​ភាព​រស់រវើក​និង​ភាព​ទាក់ទាញ​ពី​សម្លេង​ហ្គីតា​និង​អ្នក​លេង​ហ្គីតា​រូប​នោះ។ LIFT​ នៅ​មាន​អត្ថបទ​ផ្សេង​ទៀត​នៅ​ខាង​ក្នុង។ ​បើ​លោក​អ្នក​ចាប់​អារម្មណ៍​សូម​កុំ​ខកខាន​ឲ្យ​សោះ​ ហើយ​បើ​សិន​លោក​អ្នក​មាន​អ្វី​ចង់​បន្ថែម សូម​សរសេរ​លិខិត​មក​កាន់​យើង​ខ្ញុំ​តាមរយៈ ​pivoine.beang@phnom​penhpost.com។ សូម​រីករាយ​ជាមួយ​សិល្បៈ​និង​តន្ត្រី​នៅ​សប្តាហ៍​នេះ!​

Read More

130724_02 ដើម្បី​ស្វែងរក​បាន​ការងារ​មួយ​ល្អ ប្រសើរ យុវជន​បាន​ស្វះស្វែងរក​ការងារ​ធ្វើ​ទាំង​នៅ​អំឡុង​ពេល​សិក្សា​និង​ពេល​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ស្រស់​ថ្លា និង​សម្រេច​គោលដៅ​នៅក្នុង​ជីវិត។ ថ្មី​ៗ​នេះ​យុវជន​មួយ​ចំនួន​ផ្អើល​ចុះ​ឈ្មោះ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​មាន​លក្ខណៈ​ជា​បណ្តាញ​ហើយ​មាន​ការ​ឃោសនា​ថា នឹង ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​។​អ្នក​យក​ព័ត៌មាន​របស់​LIFT បាន​រក​ឃើញ​ថា​មាន​យុវជន​ខ្លះខាត​បង់​ទាំង​ពេលវេលា និង​ប៉ះពាល់​ដល់​ការ​សិក្សា​ឬ​ការងារ​ទៀត​ផង​។ ដើម្បី​ទទួល​បាន​អនាគត​ការងារ​មួយ​ដ៏​ល្អ​ប្រសើរ​យុវជន​កម្ពុជា​បាន​ខ្នះខ្នែង​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ដែល​នៅក្នុង​នោះ​និស្សិត​ច្បាប់​មួយ​រូប​បាន​ចែក​រំលែក​នូវ​បទពិសោធ​នៃ​ការ​សិក្សា​និង​ប្រព័ន្ធ​ច្បាប់​មកពី​ប្រទេស​ជប៉ុន​។ ដោយសារ​ការ​បោះឆ្នោត​ជា​សកល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ២៨​ខែ​កក្កដា​ខាង​មុខ​នេះ​ហើយ​កាល​ពី​សប្តាហ៍​មុន LIFT បាន​ធ្វើ​បទសម្ភាសន៍​មួយ​ជាមួយ​លោក សួង​សុភ័ណ្ឌ​បក្ខជន​តំណាងរាស្រ្ត​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ទីក្រុង​ប៉ៃលិន​។ ដូច្នេះ​សប្តាហ៍​នេះ​LIFT​ក៏​មាន​បទសម្ភាស​ពិសេស​ជាមួយ​បេក្ខជន​តំណាងរាស្រ្ត​ប្រចាំ​នៅ​ខេត្ត​កំពង់ចាម​របស់​គណបក្ស​ប្រជាជន​គឺ​លោក សាយ​សំអាល់​ស្តី​អំពី​តួនាទី​យុវជន​នៅក្នុង​វិស័យ​នយោបាយ​។ LIFT នៅ​មាន​អត្ថបទ​ផ្សេង​ទៀត​នៅ​ខាង​ក្នុង​។​បើ​លោកអ្នក​មាន​អ្វី​ចង់​ចែក​រំលែក​សូម​សរសេរ​លិខិត​មក​កាន់​យើង​ខ្ញុំ​តាមរយៈ ​pivoine.beang@phnom​penhpost.com។ សូម​អរគុណ​!​

Read More

121024_02 សេច​ក្តី​ស្នេហា​ប្រៀប​បាន​ទៅ​នឹង​របស់​មាន​តម្លៃ​មួយ​ដែល​មនុស្ស​ពិ​បាក​នឹង​ខ្វះ​បាន​។​នៅ​មុន​ពេល​មនុស្ស​ម្នាក់​ៗ​ទទួល​បាន​សេ​ចក្តី​ស្នេហា​មួយ​ដ៏​ស្មោះ​ត្រង់​អ្នក​ទាំង​នោះ​ត្រូវ​ឆ្លង​កាត់​និង​ព្យាយាម​ជម្នះ​នូវ​រាល់​ឧបសគ្គ​ជា​ច្រើន​ទម្រាំ​តែ​ពួក​គេ​បាន​រួម​រស់​នៅ​ជា​មួយ​គ្នា និង​បង្កើត​បាន​ជា​ក្រុម​គ្រួ​សារ​មួយ​ប្រកប​ដោយ​សុភមង្គល​។ បន្ទាប់​ពី​បង្កើត​បាន​ជា​ក្រុម​គ្រួសារ​មួយ​ជា​មួយ​អ្នក​ដែល​ខ្លួន​ស្រ​ឡាញ់​រួច​ហើយ​ អ្នក​ទាំង​នោះ​ត្រូវ​ប្រ​ឈម​ទៅ​នឹង​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​អ្នក​ទាំង​ពីរ​ដូច​ជា​ទំនាស់​ជា​មួយ​សាច់​ញាតិ​ក្នុង​គ្រួ​សារ​ការ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​កូន​និង​ការ​រក​ចំណូល​សម្រាប់​គ្រួសារ​ជា​ដើម​។ នៅ​សប្តាហ៍​នេះ​Lift​នឹង​ធ្វើ​ការ​ពិភាក្សា​អំពី​បញ្ហា​របស់​យុវ​វ័យ​នៅ​មុន​ពេល​ចាប់​ដៃ​គ្នា​ជា​គ្រួសារ​និង​ជុំវិញ​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង គ្រួសារ ជា​ពិសេស​ចំពោះ​មាតា​បិតា​ដែល​មាន​បុត្រា​បុត្រី​តូច​ៗ​។​ជាង​នេះ​ទៅ​ទៀត​Lift​រក​បាន​នូវ​អ្នក​ជំនាញ​ដែល​ផ្តល់​ប្រឹក្សា​ចំពោះ បញ្ហា​ទាំង​នោះ​ក៏​ដូច​ជា​ចែក​រំលែក​នូវ​បទ​ពិសោធ​ចំពោះ​អ្នក​ដែល​ប្រឈម​បញ្ហា​។ អ្នក​យក​ព័ត៌មាន​របស់​យើង​បាន​ធ្វើ​ការ​សាក​សួរ​យោបល់​ផ្សេងៗ​គ្នា​ពី​អ្នក​ដែល​មាន​គ្រួសារ​ហើយ​អំពី​វិធី​សាស្រ្ត​នានា​ដើម្បី​ឲ្យ​មាន​ទំ​នាក់​ទំ​នង​ល្អ​ជា​មួយ​ម្តាយ​ក្មេក​។​ចុះ​អ្នក​វិញ​តើ​អ្នក​មាន​យុទ្ធ​សាស្រ្ត​អ្វី​ខ្លះ​ជាមួយ​ម្តាយ​ក្មេក​របស់​អ្នក​? Lift​នៅ​មាន​អត្ថ​បទ​សំខាន់​ៗ និង​មាន ប្រយោជន៍​នៅ​ខាង​ក្នុង​។​បើ​លោក​អ្នក​មាន​អ្វី​ចង់​បន្ថែម​សូម​ទាក់ទង​មក​កាន់​pivoine.beang​@phnompenhpost.com។​ សូម​អរ​គុណ​!​

Read More

121010_02 ជម្រាប​សួរ​ប្រិយ​មិត្ដ​ ​រដូវ​ភ្ជំ​បិណ្ឌ​បាន​ចូល​មក​ដល់​ហើយ តើ​អ្នក​បាន​យក​ចង្ហាន់​ទៅ​វត្ត​ហើយ​ឬ​នៅ​?​មាន​ប្រជា​ពលរដ្ឋ​ខ្លះ​បាន​យក​ចង្ហាន់​ទៅ​វត្ត​ហើយ ហើយ​ក៏​មាន​អ្នក​ខ្លះ​ទៀត ត្រៀម​នឹង​ទៅ​វត្ត​នៅ​ថ្ងៃ​បិណ្ឌ​ធំ​តែ​ម្តង។ នៅ​ពេល​កាន់​បិណ្ឌ​ម្តងៗ​យើង​សង្កេត​ឃើញ​ថា មាន​វត្ត​មួយ​ចំនួន​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​យក​ចង្ហាន់​ទៅ​កក​កុញ ប៉ុន្តែ​ក៏​មាន​វត្ត​មួយ​ចំនួន​ទៀត មិន​សូវ​មាន​ប្រជា​ពលរដ្ឋ​ចាប់​អារម្មណ៍​ទៅ​នោះ​ទេ ហើយ​ចង្ហាន់​ក៏​មិន​សូវ​ជា​សំបូរ​ហូរ​ហៀ​ដែរ​។ តើ​ហេតុ​អ្វី​បាន​ជា​មាន​វត្ត​ខ្លះ​សំបូរ​ហូរ​ហៀ​ហើយ​វត្ត​ខ្លះ​ទៀត បែរ​ជា​ខ្វះ​ខាត​ទៅ​វិញ​? យ៉ាង​ណា​មិញ​បច្ចុប្បន្ន​នេះ មាន​ព្រះ​សង្ឃ​មួយ​ចំ​នួន​ប្រព្រឹត្តិ​អង្គ​ឯង​មិន​សាក​សម​ជា​អ្នក​បួស​ហើយ​មាន​សង្ឃ​ដី​កា​ប្រាស​ចាក​ពី​វិន័យ​ជា​អ្នក​បួស​។ ទង្វើ​ទាំង​នេះ​បាន​ជះ​ឥទ្ធិ​ពល​ទៅ​ដល់​ព្រះ​ពុទ្ធ​សាសនា​នៅ​កម្ពុជា​ ហើយ​អាច​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ ក៏​ដូចជា​យុវវ័យ​ផ្ទាល់​បាត់​អស់​នូវ​ជំនឿ​ចិត្ត លើ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ។ នៅ​សប្តាហ៍នេះ Lift ធ្វើ​ការ​ពិភាក្សា​ជុំវិញ​ប្រពៃ​ណី និង​ជំនឿ​ទៅ​លើ​សាសនា​ព្រះពុទ្ធ ជា​ពិ​សេស​គឺ​ទំនៀម​ទម្លាប់​នៅ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​តែ​ម្តង ហើយ​យុវជន​បាន​ចូល​រួម​អ្វី​ខ្លះ​នៅ​ក្នុង​ពិធី​ដ៏​វិសេស​នេះ​។ ក្នុង រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ដែរ អ្នក​យក​ព័ត៌​មាន​របស់​យើង បាន​ស្វែង​រក និង​សម្ភាស​ជា​មួយ​យុវជន​ដែល​មក​ពី​មជ្ឈ​ដ្ឋាន​ខុស​ៗ​គ្នា​អំ​ពី​ការ​ត្រៀម​ខ្លួន​របស់​ពួក​គេ​ចំ​ពោះ​ឪពុក​ម្តាយ​នៅ​ក្នុង​ឱ​កាស បុណ្យ​ភ្ជំ​បិណ្ឌ​។ Lift រីក​រាយ​ស្វាគមន៍​នូវ​រាល់​យោ​បល់​ផ្សេង​ៗ​មកកាន់ pivoine.beang@phnompenhpost.com។ សូម​អរ​គុណ​!​

Read More