សេចក្តីស្នេហាប្រៀបបានទៅនឹងរបស់មានតម្លៃមួយដែលមនុស្សពិបាកនឹងខ្វះបាន។នៅមុនពេលមនុស្សម្នាក់ៗទទួលបានសេចក្តីស្នេហាមួយដ៏ស្មោះត្រង់អ្នកទាំងនោះត្រូវឆ្លងកាត់និងព្យាយាមជម្នះនូវរាល់ឧបសគ្គជាច្រើនទម្រាំតែពួកគេបានរួមរស់នៅជាមួយគ្នា និងបង្កើតបានជាក្រុមគ្រួសារមួយប្រកបដោយសុភមង្គល។
បន្ទាប់ពីបង្កើតបានជាក្រុមគ្រួសារមួយជាមួយអ្នកដែលខ្លួនស្រឡាញ់រួចហើយ អ្នកទាំងនោះត្រូវប្រឈមទៅនឹងបញ្ហាផ្សេងៗទៀតដែលអាចកើតមានឡើងចំពោះអ្នកទាំងពីរដូចជាទំនាស់ជាមួយសាច់ញាតិក្នុងគ្រួសារការចិញ្ចឹមបីបាច់ថែរក្សាកូននិងការរកចំណូលសម្រាប់គ្រួសារជាដើម។
នៅសប្តាហ៍នេះLiftនឹងធ្វើការពិភាក្សាអំពីបញ្ហារបស់យុវវ័យនៅមុនពេលចាប់ដៃគ្នាជាគ្រួសារនិងជុំវិញបញ្ហាប្រឈមនានានៅក្នុង គ្រួសារ ជាពិសេសចំពោះមាតាបិតាដែលមានបុត្រាបុត្រីតូចៗ។ជាងនេះទៅទៀតLiftរកបាននូវអ្នកជំនាញដែលផ្តល់ប្រឹក្សាចំពោះ បញ្ហាទាំងនោះក៏ដូចជាចែករំលែកនូវបទពិសោធចំពោះអ្នកដែលប្រឈមបញ្ហា។
អ្នកយកព័ត៌មានរបស់យើងបានធ្វើការសាកសួរយោបល់ផ្សេងៗគ្នាពីអ្នកដែលមានគ្រួសារហើយអំពីវិធីសាស្រ្តនានាដើម្បីឲ្យមានទំនាក់ទំនងល្អជាមួយម្តាយក្មេក។ចុះអ្នកវិញតើអ្នកមានយុទ្ធសាស្រ្តអ្វីខ្លះជាមួយម្តាយក្មេករបស់អ្នក?
Liftនៅមានអត្ថបទសំខាន់ៗ និងមាន ប្រយោជន៍នៅខាងក្នុង។បើលោកអ្នកមានអ្វីចង់បន្ថែមសូមទាក់ទងមកកាន់pivoine.beang@phnompenhpost.com។
សូមអរគុណ!

