
ស្របពេលវិទ្យាសាស្រ្តកំពុងតែវិវឌ្ឍទៅមុខឥតឈប់ឈរសិល្បៈបុរាណខ្មែរស្ទើរតែមិនសូវទទួលបានអ្នកចាប់អារម្មណ៍ ជាពិសេស ពីសំណាក់យុវជននិងក្មេងៗជំនាន់ក្រោយ។ ចំពោះអាជីពផ្នែកនេះក៏មិនសូវជាមានអ្នកណាចាប់អារម្មណ៍ដែរ ដោយសារអ្នកខ្លះអាចរកចំណូលបានតិចនិងខ្វះការគាំទ្រពីយុវជនជំនាន់ក្រោយ។ យ៉ាងណាមិញ មនុស្សវ័យចំណាស់នៅតែចាប់អារម្មណ៍និងគាំទ្រវិស័យសិល្បៈបុរាណខ្មែរ។
ទោះជាយ៉ាងណាក៏ដោយ ក៏មានយុវជនខ្លះដែរ ដែលចាប់អារម្មណ៍វិស័យសិល្បៈបុរាណខ្មែរហើយថែមទាំងមានគំនិតចង់អភិរក្សនិងលើកស្ទួយ ទៀតផង តាមរយៈការសិក្សាពីផ្នែកនេះ និងចាប់យកជំនាញហើយចែករំលែកចំណេះដឹងនិងបទពិសោធទៅអ្នកដទៃទៀតផង។ ជាក់ស្តែងយុវជនមួយរូបបានចាប់យកជំនាញចាប៉ីដងវែងធ្វើជាអាជីពនិងស្រីស្អាតមួយរូបនោះមានបំណងប្រាថ្នាចង់ក្លាយជាអ្នករាំរបាំអប្សារា។ សូមចូលទៅអានព័ត៌មានពិស្តារនៅទំព័រខាងក្នុង។
បើយើងងាកមកមើលសិល្បៈសម័យវិញ យុវជន បច្ចុប្បន្ន ក៏មានការចាប់អារម្មណ៍ខ្លាំង ហើយ យុវតីមួយរូបបានលង់ស្នេហ៍នឹងសម្រស់ទឹកដមសំឡេងរបស់ម្ចាស់ហ្គីតាដោយមិនដឹងខ្លួន។ដោយសារតែភាពរស់រវើកនិងភាពទាក់ទាញពីសម្លេងហ្គីតានិងអ្នកលេងហ្គីតារូបនោះ។
LIFT នៅមានអត្ថបទផ្សេងទៀតនៅខាងក្នុង។ បើលោកអ្នកចាប់អារម្មណ៍សូមកុំខកខានឲ្យសោះ ហើយបើសិនលោកអ្នកមានអ្វីចង់បន្ថែម សូមសរសេរលិខិតមកកាន់យើងខ្ញុំតាមរយៈ pivoine.beang@phnompenhpost.com។ សូមរីករាយជាមួយសិល្បៈនិងតន្ត្រីនៅសប្តាហ៍នេះ!


