ជម្រាបសួរប្រិយមិត្ដ
រដូវភ្ជំបិណ្ឌបានចូលមកដល់ហើយ តើអ្នកបានយកចង្ហាន់ទៅវត្តហើយឬនៅ?មានប្រជាពលរដ្ឋខ្លះបានយកចង្ហាន់ទៅវត្តហើយ ហើយក៏មានអ្នកខ្លះទៀត ត្រៀមនឹងទៅវត្តនៅថ្ងៃបិណ្ឌធំតែម្តង។
នៅពេលកាន់បិណ្ឌម្តងៗយើងសង្កេតឃើញថា មានវត្តមួយចំនួនមានប្រជាពលរដ្ឋជាច្រើនយកចង្ហាន់ទៅកកកុញ ប៉ុន្តែក៏មានវត្តមួយចំនួនទៀត មិនសូវមានប្រជាពលរដ្ឋចាប់អារម្មណ៍ទៅនោះទេ ហើយចង្ហាន់ក៏មិនសូវជាសំបូរហូរហៀដែរ។ តើហេតុអ្វីបានជាមានវត្តខ្លះសំបូរហូរហៀហើយវត្តខ្លះទៀត បែរជាខ្វះខាតទៅវិញ?
យ៉ាងណាមិញបច្ចុប្បន្ននេះ មានព្រះសង្ឃមួយចំនួនប្រព្រឹត្តិអង្គឯងមិនសាកសមជាអ្នកបួសហើយមានសង្ឃដីកាប្រាសចាកពីវិន័យជាអ្នកបួស។ ទង្វើទាំងនេះបានជះឥទ្ធិពលទៅដល់ព្រះពុទ្ធសាសនានៅកម្ពុជា ហើយអាចធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវវ័យផ្ទាល់បាត់អស់នូវជំនឿចិត្ត លើវិស័យព្រះពុទ្ធសាសនាផងដែរ។
នៅសប្តាហ៍នេះ Lift ធ្វើការពិភាក្សាជុំវិញប្រពៃណី និងជំនឿទៅលើសាសនាព្រះពុទ្ធ ជាពិសេសគឺទំនៀមទម្លាប់នៅពេលបុណ្យភ្ជុំបិណ្ឌនេះតែម្តង ហើយយុវជនបានចូលរួមអ្វីខ្លះនៅក្នុងពិធីដ៏វិសេសនេះ។
ក្នុង រដូវបុណ្យភ្ជុំបិណ្ឌនេះដែរ អ្នកយកព័ត៌មានរបស់យើង បានស្វែងរក និងសម្ភាសជាមួយយុវជនដែលមកពីមជ្ឈដ្ឋានខុសៗគ្នាអំពីការត្រៀមខ្លួនរបស់ពួកគេចំពោះឪពុកម្តាយនៅក្នុងឱកាស បុណ្យភ្ជំបិណ្ឌ។
Lift រីករាយស្វាគមន៍នូវរាល់យោបល់ផ្សេងៗមកកាន់ pivoine.beang@phnompenhpost.com។
សូមអរគុណ!

