ភ្នំពេញៈ មនុស្សជិត ១ ០០០ នាក់បន្ថែមទៀត ត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ ១៩ ខណៈអ្នកជាសះស្បើយថ្មីមានចំនួនជាង ៨០០ នាក់ និងអ្នកស្លាប់ថ្មីទៀតមានចំនួន ២១ នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១១ ខែកក្កដានេះ បានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៩៨១ នាក់ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៨១ ៥នាក់។ អ្នកដែលរកឃើញឆ្លងថ្មីនេះមានករណីឆ្លងក្នុងសហគមន៍ចំនួន ៧២២ នាក់ និងអ្នកដំណើរពីបរទេសចំនួន ២៥៩ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបទូទាំងប្រទេសបានកើនឡើងដល់ ៦០ ៩៥៩ នាក់ អ្នកជាសះស្បើយសរុបចំនួន ៥២ ៤៧៥ នាក់ និងអ្នកស្លាប់សរុបមានចំនួន ៩០២ នាក់៕


